images/articles/663/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣១៥ ដង)
រឿងនាងអសិតាភូ
(ចាក អ. ទុ.)
(ប្រាថ្នាហួសហេតុ នាំឪ្យអន្តរាយ)
កាលកន្លងទៅហើយ មានព្រះរាជបុត្រ ព្រះចៅពារាណសីមួយអង្គ ព្រះរាជបិតាមិនគាប់ព្រះរាជហឫទ័យ ទ្រង់បំបោះបង់ព្រះរាជនិវេសន៏ បាននាំព្រះរាជទេពី របស់ទ្រង់ព្រះនាម
images/articles/665/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៨៧២ ដង)
រឿងទីឃាវុកុមារ
( ចាក ធ. ខុ. )
( សេចក្តីអត់ធន់ ងាយសម្រេចប្រយោជន៏គ្រប់យ៉ាង )
កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ដែនកាសី ព្រះបាទទីឃីតិ គ្រងរាជសម្បត្តិ
images/articles/666/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២២១ ដង)
រឿងប្រេតញីស៊ីកូនម្តង៥
( បេ. ខុ. )
( ការស្បថទាំងបំពាន មានផលដូចសម្បថ )
កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយា កុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្ត្រីអាឥតមានកូនម្នាក់សោះ ។
ថ្ងៃមួយពួកញាតិទាំងឡាយ និយាយទៅកាន់កុដុម្ពីនោះថា ភរិយារបស់អ្នកឯងជាស្ត្រីអាឥតមានកូន ចូរឯងរកភរិយាដទៃមកក្រែងមានកូន នឹងបានតពូជពង្សវង្សត្រកូលទៅទៀត ។
ភរិយាក៏និយាយទៅកាន់កុដុម្ពីនោះថាខ្ញុំជាស្ត្រីអាគ្មានកូនទេ ពូជពង្សវង្សត្រកូលមុខជានឹងត្រូវរលត់ផុត ត្រឹមនេះមិនខានឡើយ ដើម្បើបន្តពូជរបស់អ្នក ចូរអ្នករកភរិយាមួយមកទៀតចុះ ។
កុដុម្ពីដោយឃើញភរិយាខ្លួនព្រមហើយ ក៏យកប្រពន្ធមួយទៀត ក៏ចូរស្តីដណ្តឹងនាងកុមារិកាម្នាក់ មកជាភរិយា ។ ភរិយាក្រោយនេះនៅរួមរស់ជាមួយកុដុម្ពីមិនយូរប៉ុន្មាន ក៏មានគភ៏ ។
ឯស្ត្រីអាបានឃើញនាងកុមារិកានោះមានគភ៏ បែរជាគិតថា នាងមានកូនមិនយូរទេនាងនឹងបានជាមេផ្ទះធំ ត្រូតលើអញជាមិនខាន អញត្រូវរកឧបាយកល ពន្លូតគភ៏នោះទើបបាន ។
គិតហើយនាងក៏ជួលបរិព្វាជកម្នាក់ ដែលប្រសប់ខាងផ្សំថ្នាំ សម្រាប់ពន្លូតគភ៏ ។ លុះបរិព្វាជកផ្សំថ្នាំយកមកឪ្យនាង ហើយផ្តាំថា " ចូរនាងយកថ្នាំនេះដាក់លាយនឹងបាយឪ្យស៊ី គភ៏នោះនឹងរលូត " ស្ត្រីនោះធ្វើតាមបណ្តាំ ក៏សម្រេចដូចបំណងមែន ។
កាលគភ៏នោះរលូតផុតទៅ នាងកុមារិកានោះ ក៏និយាយរឿងរ៉ាវប្រាប់ដល់ស្វាមី ម្តាយ និងញាតិទាំងអស់របស់ខ្លួន អំពីគំនិតអាឃាដព្យាបាទរបស់ស្ត្រីនោះ ឯពូកញាតិបានស្តីបន្ទោសស្ត្រីអានោះជាច្រើន តែស្ត្រីនោះមិនព្រមទទួលការពិតនោះទេ ហើយហ៊ានស្បថទាំងបំពានថា បើនាងបានធ្វើអំពើអាក្រក់ដូចនេះមែន សូមឪ្យធ្លាក់រងទុក្ខវេទនាក្នុងនរក រួចពីនោះមកកើតជាប្រេតស៊ីកូនឯង សូមឪ្យអត់បាយក្រហាយទឹក ឪ្យមានខ្លូនធំក្លិនស្អុយរុយរោមជានិច្ច ។
ដោយអំណាចបាបកម្ម លុះដល់ពេលរលាយកាយទៅ ស្ត្រីអានោះក៏ធ្លាក់ទៅសោយទុក្ខក្នុងនរក រួចបានត្រលប់ពីនរកមកកើតជាប្រេតញីអាស្រ័យនៅក្បែរភូមិនោះ ។
កាលនោះមានព្រះថេរៈ ៨អង្គគង់ចាំព្រះវស្សានៅក្នុងជនបទមួយ លុះចេញវស្សាក៏និមន្តចូលទៅក្រុងសាវត្ថី ដើម្បើនមស្សការព្រះបរមគ្រូ បានចូលទៅសម្នាក់អាស្រ័យ ក្នុងព្រៃរបោះមួយកន្លែង ដ៏ប្រកបដោយម្លប់សែនត្រជាក់ មានទឹកថ្លាឆ្វង់ ។
ឯប្រេតញីនោះបានសំដែងកាយឪ្យព្រះថេរៈទាំងឡាយនោះឃើញ ទើបព្រះថេរៈ៧អង្គសូត្រជាបទគាថាថា៖នាងគ្មានសំពត់ស្លៀក មានខ្លូនអាក្រក់ក្រៃ មានក្លិនស្អុយអសោចិ មានរុយរោមពេញទាំងខ្លូន មកនៅអាស្រ័យក្នុងព្រៃនេះ ព្រោះធ្វើកម្មអ្វី ?
នាងប្រេតបានរៀបរាប់អំពីអំពើអាក្រក់របស់ខ្លួន ដោយបញ្ជាក់ថា ខ្ញុំធ្លាក់ខ្លួនទៅសោយទុក្ខក្នុងនរករួចបានកើតជាប្រេតនៅទីនេះ ក្នុងវេលាព្រឹកខ្ញុំរលូតកូន៥មកហើយខ្ញុំស៊ីអស់ទៅ វេលារសៀលរលូត៥ទៀត ស៊ីអស់ទៀតទៅ ទុកជាខ្ញុំស៊ីដូច្នោះ ក៏នៅតែមិនចំអែតដែល ក្នុងចិត្តខ្ញុំម្ចាស់មានសេចក្តីក្តៅក្រហាយ ស្រេកឃ្លានដូចមិនដែលបានអាហារ ។
ព្រះថេរៈសួរបន្តរទៀតថា ចុះនាងធ្វើកម្មដូចម្តេច ? នាងប្រេតទូលទៀតថា បពិត្រព្រះករុណា ! កាលពីជាតិមុនខ្ញុំម្ចាស់ជាស្ត្រីអា រួមស្វាមីជាមួយនាងកុមារិកា ជាប្រពន្ធចុង ក្រោយមកនាងកុមារិកាមានគភ៏ ខ្ញុំម្ចាស់មានចិត្តឫស្យា ព្យាយាមពន្លូតគភ៏របស់នាង ។
ឯស្វាមីនិងមាតាបានស្តីបន្ទោស ហើយខ្ញុំម្ចាស់បានមុសាវាទ ដោយស្បថថា បើខ្ញុំម្ចាស់ពន្លូតគភ៏មែន សូមឪ្យខ្ញុំស៊ីកូនមួយថ្ងៃ ១០ មានក្លិនស្អុយរុយរោមពេញខ្លួន ។ ដោយសេចក្តីបំពាននេះធ្វើឪ្យខ្ញុំម្ចាស់ មកសោយទុក្ខក្នុងនរក ហើយមកស៊ីកូនឯង ។
ទូលពុទ្ធដិកាថ្វាយព្រះថេៈរួច បានផ្តាំថា សូមព្រះករុណាមេត្តានិមន្តទៅប្រាប់កុដុម្ពីនោះឪ្យថ្វាយទានដល់ព្រះករុណាម្ចាស់ផង ហើយសូមឧទិ្ទសកុសលផលបុណ្យមកចែក ខ្ញុំម្ចាស់ទទួលទានផង ដើម្បើឆាប់រួចពីប្រេតនេះ ។
ព្រះមហាថេរៈប្រកបដោយសេចក្តីមេត្តា ក៏និមន្តទៅផ្ទះកុដុម្ពីនោះ អធិប្បាយអំពីបណ្តាំនាងប្រេតញី កុដុម្ពីបានចាត់ចែងឧទ្ទិសផលឪ្យប្រេតញី ដោយសទ្ធាជ្រះថ្លាក្រៃលែង គ្រាដែលនាងប្រេតបានរំដោះទុក្ខទោស ក៏បានសោយសម្បត្តិដ៏សែនមនោរម្យ ។
ឯនាងប្រេតក៏សំដែងកាយឪ្យកុដុម្ពីបានឃើញ ។ ព្រះមហាថេរៈបានយករឿងទាំងនេះទូលថ្វាយព្រះបរមសាស្តា ព្រះអង្គបានបញ្ចាក់កម្មដ៏អកុសលនេះ លុះចប់ដល់មហាជន ក៏បានសម្រេចនូវអរិយធម៏គ្រប់ ៗ គ្នា ។
វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។
ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/667/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩៥៩ ដង)
រឿងប្រេតញីឈ្មោះឧត្តរមាតា
( ចាក បេ. ខុ. )
( ទោសនៃការដាក់បណ្តាសាកូនរបស់ខ្លួន )
សម័យមួយ ព្រះកង្ខាររេវតត្ថេរ កំពុងសម្រាកក្នុងវេលាពេលថ្ងៃក្បែរឆ្នេរ ទន្លេគង្គា ។ ពេលនោះមានប្រេតញីមួយ
images/articles/668/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៥៨៤ ដង)
រឿងសុជាតមាណព
( ចាក បេ. ខុ. )
( ព្រះធម៏អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស )
កាលព្រះបរមសាស្តាពេជ្ញតាញាណ ព្រះអង្គគង់សម្រាន្តព្រះឥរិយាបថ នៅក្នុងសុគន្ធកុដិ នៃវត្តជេតពន មានកុដុម្ពីម្នាក់នៅក្នុងក្រុងសាវត្ថីបិតា អនិច្ចកម្មទៅ
images/articles/669/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៧៣២ ដង)
រឿងខេមកសេដ្ឋីបុត្រ
( ចាក ធ. ខុ. )
( ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៏ ជាទោសក្នុងលោក )
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គទ្រង់ប្រារព្ធនឹងសេដ្ធីម្នាក់ឈ្មោះ ខេមក ជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា
images/articles/670/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣១៤ ដង)
រឿងអម្ពតាបស
( ចាក អ. ជា )
( សេចក្តីសង្គ្រោះ ជាមហាស្នេហ៍ពូកែបំផុតក្នុងលោក )
ក្នុងអវសរដែលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមព្រហ្មទត្ត សោយរាជសម្បត្តិក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ
images/articles/671/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,០៥០ ដង)
រឿងអាយលម្ពាយចាប់ពស់
( ចាក ម. វា. )
( គុណនៃព្រះរតនត្រ័យ ជាឪសថវិសេសបំផុតក្នុងលោក )
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប ព្រះអង្គបរិនិព្វានហើយ ។ កាលនោះមានពួកពុទ្ធបរិស័ទនាំគ្នាសាងព្រះចេតិយមាសវិចិត្រដោយកែវ ៧ប្រការកំពស់ ១ យោជន៏ ។ មនុស្សទាំងឡាយក្នុងសម័យនោះច្រើនជាសម្មាទិដ្ធិ តែងសូត្រធម៌រំឮកគុណព្រះរតនត្រ័យថា ៖ នមោ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះគ្រប់ៗគ្នា ។
កាលនោះមានព្រានម្នាក់ធ្វើអាយលម្ពាយចាប់ពស់ ជាមនុស្សមិច្ឆាទិដ្ធិ មិនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ ត្រេកអរតែក្នុងការចាប់ពស់ លុះចាប់បានហើយយកមកបង្រៀនឲ្យលេងល្បែងផ្សេងៗ ជួលឲ្យអ្នកនគរមើលយកថ្លៃឈ្នួលចិញ្ចឹមជីវិត ។ថ្ងៃមួយអាយលម្ពាយ ឮពួកពុទ្ធបរិស័ទ នាំគ្នាសូត្រថា ៖ នមោ ពុទ្ធាយ ដូច្នេះ ក៏សើចចំអកធ្វើត្រាប់តាម ហើយដើរទៅរកចាប់ពស់ក្បែរដំបូកមួយ ។
គ្រានោះមាននាគរាជមួយ មានឫទ្ធិច្រើនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានទៅបូជាគោរពព្រះចេតិយដែលបញ្ចុះព្រះសារីរិកធាតុ ព្រះសម្ពុទ្ធព្រះនាមកស្សប ។ គោរពបូជាព្រះចេតិយហើយលូនត្រឡប់ទៅវិញ ក៏ជួបនឹងអាយលម្ពាយ ៗ ឃើញនាគរាជនោះស្ទុះចូលទៅជិតហើយរាយមន្តដើម្បីនឹងចាប់ ។ នាគរាជឮមន្តនោះហើយក៏កើតទោសៈក្រេវក្រោធ ស្ទុះដេញអាយលម្ពាយនោះវិញ បំណងនឹងចឹកសម្លាប់ ។
អាយលម្ពាយដឹងថាជានាគរាជមិនស្តាប់មន្តខ្លួនហើយ ក៏ភិតភ័យជាខ្លាំងប្រឹងស្ទុះរត់គេចដោយរហ័ស មិនបានស្ងោកមើលក្រោម ក៏ទង្គិចនឹងថ្មដួលភ្លាត់មាត់ថា ៖ នមោ ពុទ្ធាយ ៗ ព្រោះធ្លាប់មាត់កាលធ្វើត្រាប់តាមគេ ។ ឯនាគរាជគ្រាន់តែឮថា នមោ ពុទ្ធាយ ដូច្នេះ ក៏រលត់បាត់នូវក្តីក្រោធមួយរំពេច ហាក់ដូចជាដុំភ្លើងធ្លាក់ចុះក្នុងទឹក ទើបនិយាយទៅរកអាយលម្ពាយថា ម្នាលសំឡាញ់អ្នកកុំភ័យឡើយ យើងមានសេចក្តីជ្រះថ្លាចំពោះអ្នកក្រៃពេក សូមអ្នកទទួលយកគ្រឿងបណ្ណាការនេះចុះ ។
នាគរាជក៏ខ្ជាក់ផ្កាមាស ៣ ដុំតម្លៃ ១ ពាន់កហាបណៈ អ្នកយក ១ដុំទៅបូជាព្រះចេតិយ យកបុណ្យរបស់អ្នកចុះ ១ដុំ ទៀតយកទៅបូជាចេតិយឲ្យខ្ញុំ ១ដុំទៀតអ្នកយកទៅលក់យកលុយចិញ្ចឹមជីវិតចុះ ។អាយលម្ពាយក៏មានសេចក្តីជ្រះថ្លា ចំពោះគុណព្រះរតនត្រ័យយ៉ាងមុតមាំ បានថ្វាយខ្លួនជាឧបាសកតាំងពីពេលនោះមក លុះស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ បរិបូណ៏ដោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត អស់កាលដ៏យូរអង្វែង ។
វាយបញ្ចូលអត្តបទដោយ កញ្ញា ហេង សំដាណែត ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/672/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,២៨៥ ដង)
រឿងនាងកាញ្ចនទេវី
( ចាក ម. វា. )
( គុណនៃការបូជាបាត្រ ព្រះសម្ពុទ្ធនិងអានិសង្ឃស្តាប់ទេសនា )
កាលព្រះសម្ពុទ្ធបរមគ្រូ បរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រ ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ មុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យ គឺឪ្យរាជបុរសហៅជាងទងជាច្រើនអ្នកមក ឪ្យយកដើមឫស្សី ១ ដើមយ៉ាងធំមករចនាស្រោបមាសរំលេចដោយកែវ ៧ ប្រការ យកបាត្រដាក់ភ្ជាប់លើចុងឫស្សី ហើយលើកឡើងដម្កល់លើរាជរថមាស ហែប្រទក្សិណទីក្រុងបីជុំ ទើបនាំចូលទៅបញ្ចុះក្នុងចេតិយកែវ ប្រជុំគ្នាធ្វើបុណ្យសម្ពោធឆ្លងអស់រយៈ៧ ថ្ងៃ មានធម្មកថិកសំដែងធម៌ទេសនារាល់រាត្រី ។
ពួកមនុស្សនិងទេវតា នាគ គ្រុឌ ជាច្រើនបាននាំគ្នាមកស្តាប់ធម្មទេសនា ។កាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្តាប់ធម្មទេសនា បានឃើញនារីម្នាក់មានរូបល្អស្រស់ប្រិមប្រិយ ជាស្រ្តីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនា ។
នាគរាជមានសេចក្តីស្នេហា និមិ្មតជាមាពណទៅនិយាយលួងលោមនាង យកនាងជាភរិយា នាងមិនព្រម ក៏មានសេចក្តីក្រោធខឹងនិម្មិតខ្លួនជាពស់នាគយ៉ាងធំ រុំព័ទ្ធនាងនោះជិតតាំងពីបាតជើងឡើងទៅ ហើយបើកពពារគ្របបិទពីលើ បំណងឪ្យនាងស្លាប់ ប៉ុន្តែនាងតាំងចិត្តមាំក្នុងការគោរពព្រះចេតិយ និងព្រះធម៌ទេសនាតែម្យ៉ាង ឥតរំភើបញាប់ញ័រអ្វីឡើយ មិនយូរប៉ុន្មាន នាគរាជក្តៅក្រហាយរលាភ្នែនស្ទុះចេញឆ្ងាយពីនាង នឹកស្ងើចអស្ចារ្យ កើតសេចក្តីជ្រះថ្លាចំពោះនាង ទើបនិមិ្មតខ្លូនមានពពា ១រយឪ្យនាងអង្គុយពីលើក្នុងទីកណ្តាលពុទ្ធបរិស័ទ ហើយបូជាដោយកហាបណៈជាច្រើនពាន់ ។
ចំណែកពុទ្ធបរិស័ទ ទាំងឡាយឃើញហេតុអស្ចារ្យដូច្នេះហើយ កើតសេចក្តីជ្រះថ្លានាំគ្នាយកកហាបណៈ ទៅបូជានាងរួមទាំងអស់ ១៨កោដិ ។
នាងបានសម្បត្តិច្រើន ដូច្នេះហើយខំធ្វើទានសីលដរាបដល់អស់អាយុ ក៏ទៅចាប់កំណើតកើតក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រ ក្នុងទេវបុត្តនគរ ដល់ពេលដែលប្រសូតមានហេតុអស្ចារ្យ ភ្លៀងកែវ ៧ ប្រការធ្លាក់ចុះមកពេញទេវបុត្តនគរ ទាំងមូលទើបព្រះបរមរាជវង្សានុវង្ស ថ្វាយព្រះនាមថា កញ្ចនទេវី ។
ឯនាងកញ្ចនទេវីនេះ មានរូបល្អស្រស់ដូចរូបទេពអប្សរ មានពន្លឺផ្សាយចេញពីកាយប្រវែងមួយហត្ថ ជានិច្ចដោយអានិសង្ឃដែលនាងបានបូជាបាត្រព្រះសម្ពុទ្ធ និងអានិសង្ឃស្តាប់ធម៌ទេសនា ។
ស្តេចក្នុងជម្ពូទ្វីបទាំងមូលនាំគ្នាបញ្ជូនគ្រឿងបណ្ណាការមកថ្វាយព្រះរាជបិតា ដើម្បីដណ្តឹងនាង នាងមិនព្រមយក ព្រោះជាស្ត្រីមាននិស្ស័យខ្ពស់ នាងសូមអង្វរព្រះរាជបិតា សូមចេញចាកព្រះរាជនិវេសន៏ ទៅបួសក្នុងសំណាក់ភិក្ខុនី ព្រះរាជបិតាក៏ទ្រង់ព្រះរាជាអនុញ្ញាតតាមសូម ទើបដង្ហែនាងចេញពីព្រះរាជនិវេសន៏យ៉ាង មហោឡារឹកទៅបួសជាភិក្ខុនី មិនយូរប៉ុន្មាន នាងបានសម្រេចអរហត្តផល ព្រមទាំងបដិសម្ភិទា មាននាមប្រាកដថា កញ្ចនថេរី ដល់អស់អាយុក៏និព្វានទៅ ។
អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/673/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩,៦៨៦ ដង)
រឿងខ្មោចយក្ខនិងកូនក្មេងតូច
( ចាក ម. វា. )
( អានិសង្ឃនៃការរលឹកនូវពុទ្ធគុណ )
ក្នុងពុទ្ធសម័យ មានបុរសសម្មាទិដិ្ធម្នាក់រកស៊ីកាប់អុសលក់ ។ ថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមូយផង ។ ដល់ពេលល្ងាចនាំកូន
images/articles/674/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,២៥២ ដង)
រឿងវិសមលោមរាជកុមារ
( ចាក ម. វា. )
( ផលនៃការធ្វើទានដោយសេចក្តីជ្រះថ្លា )
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប មានបុរសម្នាក់បានស្តាប់ធម៌ទេសនាព្រះសម្ពុទ្ធ មានសេចក្តីជ្រះថ្លាបានធ្វើទានប្រគេន ចង្ហាន់ចំពោះព្រះសង្ឃមានព្រះពុទ្ធជាប្រធាន
images/articles/675/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៥២៩ ដង)
រឿងចិត្តគហបតី
( ចាក ធ. ខុ. )
( អ្នកបរិបូណ៍ដោយសទ្ធានិងសីលមានគេបូជាគ្រប់ទីកន្លែង )
កាលព្រះសម្ពុទ្ធបរមគ្រូទ្រង់ព្រះជន្មនៅឡើយ ។ ថ្ងៃមួយព្រះអានន្ទទូលសួរព្រះសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចំរើន ចិត្តគហបតីមកកាន់សំណាក់ព្រះអង្គអស់ ១ ខែ ទេវតា
images/articles/682/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៤៤២ ដង)
រឿងភិក្ខុកូនសេដ្ឋី
( ចាក បុ. សា. )
( គូព្រេងធ្លាប់សាងជាមួយពីដើមមកមិនដែលព្រាត់ )
កាលពីព្រេងនាយ បុរាណបណ្ឌិតបានដំណាលថា មានភិក្ខុ ១ រូបជាកូនសេដ្ឋីមានទ្រព្យសម្បត្តិច្រើន ។ ថ្ងៃមួយសេដ្ឋីជាបិតា របស់ភិក្ខុមកធ្វើបុណ្យក្នុងវត្តនោះ
images/articles/683/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,៤៤៣ ដង)
រឿងសត្វទទា
( ចាក ម. វា. )
( គុណនៃសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា )
កាលកន្លងទៅហើយ មានសត្វបីគឺ ៖ ដំរី ១ ស្វា១ ទទា១ ត្រូវជាសំឡាញ់នឹងគ្នា នៅអាស្រ័យនឹងដើមជ្រៃធំមួយនាហេមវន្តប្រទេស ។ សត្វទាំងនោះមិនមានការគោរពដល់គ្នានឹងគ្នាសោះ
images/articles/684/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,៣៧៥ ដង)
រឿងព្រាហ្មណ៏សម្លាប់ពពែ
( ចាក ម. អ. )
( ពលភាពរបស់ពៀរវេរាក្នុងលោក )
កាលកន្លងទៅហើយ មានព្រាហ្មណ៏ម្នាក់ជាអាចារ្យទិសាបាមោក្ខម្នាក់នៅក្រុងពារាណសី បានសម្លាប់ពពែមួយធ្វើជាអាហារ
images/articles/685/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,០០៩ ដង)
រឿងសីលវិមំសកព្រាហ្មណ៏
( ចាក ម. អ. )
( សីលជាប្រធាននៃសេចក្តីរាប់អានក្នុងលោក )
មានព្រាហ្មណ៏ម្នាក់ឈ្មោះវិមំសក នៅក្រុងពារាណសីរស់នៅដោយសារព្រះរាជា ទ្រង់ព្រះនាមកោសល ជាអ្នកដល់នូវត្រៃសរណគមន៍ និងមានសីល ៥ មិនដែលដាច់សោះ
images/articles/686/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៥៨៥ ដង)
រឿងបាដលិបុត្តកព្រាហ្មណ៏
( ចាក ឋា. ប. )
( អ្នកមានសទ្ធាតែងជ្រះថ្លាប្រាថ្នាចំពោះអ្នកមានសីលគុណ )
មានព្រាហ្មណ៏ម្នាក់អង្គុយលើសាលាទៀបទ្វារក្រុងបាដលិបុត្ត បានឮនូវគុណកថារបស់ព្រះមហានាគត្ថេរ លោកមានប្រក្រតី
images/articles/687/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧,០៥៧ ដង)
រឿងព្រះបាទឃតៈ
( ចាក ម. អ. )
( ការមិនសោយសោក ជាឱសថវិសេសក្នុងលោក )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមធង្កៈ ជាព្រះចៅក្រុងសាវត្ថី ។ ថ្ងៃមួយទ្រង់លើកទ័ពកេណ្ឌបរិវារទៅដណ្តើមយករាជសម្បត្តិក្នុងសាវត្ថី