images/articles/1121/sr6besrstgedrtnmxr57um.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧,៥២០ ដង)
សម្ដេចព្រះមហាសុមេធាធិបតី
ប្រាក់ ហ៊ិន
ព្រះសង្ឃនាយក គណៈមហានិកាយ
ព.ស ២៤១៨ ~ ២៤៩១
គ.ស ១៩៣៧ ~ ១៩៤៧
- ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
images/articles/1122/w456bs4et4eysnryse.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩,០៤៦ ដង)
ប្រវត្តិរូបសង្ខេប
នៃ
សម្ដេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន
គណៈធម្មយុត្តិកនិកាយ
ព.ស ២៤០១ ~ ២៤៣៦
គ.ស ១៨៥៧ ~ ១៨៩៣
សម្ដេចព្រះសុគន្ធាធិបតី ប៉ាន សម្ដេចសម្ភព នៅថ្ងៃព្រហស្បតិ៍ ១រោច ខែកត្ដិក ឆ្នាំ ចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ ច.ស ១១៨៨ នៅភូមិព្រែក ព្រះស្ដេច ខេត្តបាត់ដំបង។
images/articles/1130/46bswetvsw4yb4eztv4y.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,០៤០ ដង)
ប្រវត្តិសង្ខេប
នៃ
សម្ដេចមង្គលទេពាចារ្យ ព្រះនាម អៀម
ព.ស ២៤៣៧~២៤៦៥
គ.ស ១៨៩៤~១៩២២
សម្ដេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិព្រៃពួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង។
images/articles/1131/dr7nyseryt4sv4eyseryb.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៦៨៨ ដង)
ប្រវត្តិសង្ខេប
នៃ
សម្ដេចព្រះមង្គលទេពាចារ្យ ព្រះនាម ស៊ុក
គណៈធម្មយុត្តិកនិកាយ
ព.ស ២៤៦៦~២៤៨៥
គ.ស ១៩២៣~១៩៤២
សម្ដេចសម្ភព នៅថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំរកា ត្រីស័ក ព.ស ២៤០៥ គ.ស ១៨៦១ ច.ស ១២២៣ ក្នុងស្រុកនគររាជ ប្រទេសថៃ។
images/articles/1134/se46bsert45tvasw4etsb4e.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥,៤៥៦ ដង)
សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ
ទេព លឿង
គណៈធម្មយុត្តិកនិកាយ
ព.ស ២៥០៩~២៥១៩
គ.ស ១៩៦៦~១៩៧៥
ព្រះអង្គសម្ភព ពីថ្ងៃទី០២-០២-១៨៨៣ ឆ្នាំមមែ ព.ស២៤២៧ នៅភូមិរានាម ត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ បិតានាម ង៉ែត មាតា នាម ទួត អុង។
images/articles/1135/eybse5vy4wtbvsu5erhg.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៤,១៥៣ ដង)
ព្រះសង្ឃនាយក ស្ដីទី
ហ៊ី ជា
គណៈធម្មយុត្តិកនិកាយ
ព្រះសង្ឃនាយកស្ដីទី ហ៊ី ជា បានសម្ភពនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៤៤៧ គ.ស ១៩០៥ ក្នុងសង្កាត់ស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។
images/articles/1451/tetry45745xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៤៥៧ ដង)
ជីវប្រវត្តិរបស់ឧបាសិកាឧត្តរានន្ទមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកត្រេកអរក្នុងឈាន)
ឧបាសិកាឧត្តរានន្ទមាតា ជាអ្នកមានចិត្តល្អ ដោយការឲ្យអភ័យក្នុងកំហុសរបស់អ្នកដទៃ ដែលបានធ្វើនូវអំពើអាក្រក់ចំពោះខ្លួន ដូចដែលហៅបានថាព្រះឈ្នះមារ ដោយប្រើសេចក្តីល្អ ឈ្នះសេចក្តីអាក្រក់ នាងអរិយឧបាសិកា ដែលមានតំណែងជាឯតទគ្គៈ ដែលជាការរ៉ាប់រងអំពីកិត្តិគុណ ចំណេះដឹង
images/articles/1482/textd-1rger54.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៣,៦៣៩ ដង)
ប្រវត្តិរបស់ទោណព្រាហ្មណ៍ឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
ទោណព្រាហ្មណ៍ ជាឧបាសកដែលបានសម្រេចមគ្គផលលំដាប់ទី៣ ជាអ្នកមានចំណេះដឹង និងមានសមត្ថភាពដ៏ល្អ ហើយបានជាអាចារ្យបង្រៀនសិស្សានុសិស្ស យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ជាពិសេសនោះ បានធ្វើនាទីដ៏សំខាន់យ៉ាងក្រៃលែង
images/articles/1481/drgew554fgsxtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៥,០៣៤ ដង)
ជីវប្រវត្តិរបស់ឧបាសិកាសុជាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកដល់នូវសរណៈជាបឋម)
ឧបាសិកាសុជាតា ជាអ្នកប្រសើរជាង ឧបាសិកាទាំងឡាយផ្នែកខាងអ្នកដល់នូវសរណៈជា បឋម ប្រៀបដូចជាអ្នក បានទទួលបរិញ្ញាបត្រវេជ្ជបណ្ឌិត ដែលជាគ្រឿងរ៉ាប់រងកិត្តិគុណរបស់នាងយ៉ាងសមហេតុសមផលល នៅក្នុងឋានៈដែលនាងបានធ្វើសេចក្តីល្អទុក ក្នុងអតីតជាតិ និងបច្ចុប្បន្នជាតិ ។
images/articles/1529/tsd4534grdfgextd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៨,៣៨១ ដង)
ជីវប្រវត្តិរបស់ឆត្តមាណពឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
ឆត្តមាណពឧបាសក ជាអ្នកមានភាពឧស្សាហ៍ព្យាយាម ទាំងជាអ្នកស្រឡាញ់ការរៀនសូត្រ និងជាអ្នកប្រព្រឹត្តប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ឪពុកម្តាយ និងគ្រូបាអាចារ្យ ទាំងជាអ្នកមានភាពទៀងត្រង់ ចេះដឹងគុណរបស់អ្នកដទៃ ហើយបានជាឧបាសកតាំងអំពីនៅវ័យក្មេងម៉្លេះ ។
images/articles/1530/tedfhert45356xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៣១៦ ដង)
ប្រវត្តិរបស់ទីឃនខឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនា)
ទីឃនខអគ្គិវេស្សនៈ ជាឧបាសកម្នាក់ ជាក្មួយប្រុសរបស់ព្រះសារីបុត្រ គេបានបួសជាបរិព្វាជកមុន ហើយពេលដែលគេចូលទៅគាល់ព្រះមានជោគ គេបាននាំយកទិដ្ឋិ គឺការយល់ឃើញដែលជាគតិដែលខ្លួនប្រកាន់ មកក្រាបទូលសួរព្រះសាស្តា ដូចជាការសាកល្បងភូមិនៃបញ្ញា ហើយក៏មានការជឿក្នុងព្រះបញ្ញារបស់ព្រះបរមគ្រូ ។
images/articles/1559/teerg4xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១,៣៨១ ដង)
ជីវប្រវត្តិរបស់ព្រះអង្គម្ចាស់អភយរាជកុមារ
(ជាឧបាសកដ៏ឆ្នើមមួយរូបនៅក្នុងព្រះពុទ្ធសាសនានេះ)
ព្រះអង្គម្ចាស់អភយរាជកុមារ ជាឧបាសកមកអំពីព្រះរាជត្រកូលទ្រង់ក៏ជាអ្នករាប់អានព្រះពុទ្ធសាសនា ថែមទាំងជាអ្នកបានសម្រេចអរិយផល ដែលចាត់ជាសក្ខីភាពរបស់ព្រះពុទ្ធសាសនានេះ អ្នកដែលរាប់អានហើយអាចពិសោធរិះរកសេចក្តីពិតបានថា របស់ពិតដ៏ប្រសើរដែលមាននៅក្នុងព្រះពុទ្ធសាសនា ។
images/articles/1561/texdf453td-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩,៤០៤ ដង)
ជីវប្រវត្តិរបស់សូរអម្ពដ្ឋឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងអ្នកជ្រះថ្លាមិនកម្រើក)
សូរអម្ពដ្ឋសេដ្ឋីជាឧបាសក ដែលជាអ្នកទ្រទ្រង់នូគុណធម៌ដ៏ឧត្តមម្នាក់ដែរ ក្នុងបណ្តាឧបាសកទាំងឡាយ ក្នុងព្រះសាសនានេះដោយលោកជាអ្នកបានទទួលការប្រកាសតែងតាំង អំពីព្រះទសពលឲ្យជាអ្នកប្រសើរជាងឧបាសកទាំងឡាយ ជាអ្នកជ្រះថ្លាមិនកម្រើក ដូចមានសម្តែងប្រាកដនៅក្នុង គម្ពីរអង្គុត្តរនិកាយ ឯកនិបាត ថា ៖
images/articles/1574/tex257td-1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤,២៧៨ ដង)
ជីវប្រវត្តិរបស់ហត្ថកអាឡវកឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងសង្រ្គោះបរិស័ទដោយសង្គហវត្ថុ ៤ប្រការ)
ហត្ថកអាឡវកៈ ជាឧបាសកមួយរូបជាអ្នកបរិបូណ៌ដោយគុណធម៌ គឺសេចក្តីល្អដោយសង្គហវត្ថុ ៤ប្រការ រហូតដល់បានទទួលការលើកតម្កើងពីព្រះមានជោគ ឲ្យជាឯតទគ្គបុគ្គល នៅក្នុងចំណោមពួកឧបាសកទាំងឡាយ ដែលឯតទគ្គៈនៅក្នុងព្រះពុទ្ធសាសនានេះ ។
images/articles/1580/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៥,០៣១ ដង)
ប្រភពផ្សាយពុទ្ធសាសនាចូលមកប្រទេសខ្មែរ
ព្រះពុទ្ធសាសនា ជាសាសនាមានបទនាយកធម៌ ធំៗច្រើនអនេកមានអហិង្សាជាដើម គឺជាសាសនាខាងបទមិនបៀតបៀនប្រកបដោយមេត្តាករុណា ហើយជាទស្សនវិជ្ជាសម្រាប់បណ្ដុះចក្ខុវិស័យមនុស្សឲ្យកាន់នូវសុចរិតយុត្តិធម៌ ឲ្យខ្ពង់ខ្ពស់ដែលអ្នកត្រូវការសន្តិភាពគួរសិក្សា គួរប្រតិបត្តិតាមដើម្បីសុខចម្រើនដល់ខ្លួន
images/articles/1742/0001225extd-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣៣,០០២ ដង)
ជីវប្រវត្តិរបស់ឧបាសិកាវិសាខាមិគារមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកឲ្យទាន)
ឧបាសិកាវិសាខា ជាអរិយសាវិកាមួយរូប ដែលជាអ្នកមានការឧបត្ថម្ភទំនុកបម្រុងភិក្ខុសង្ឃយ៉ាងច្រើន ដោយបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនកសាងវត្តបុព្វារាមថ្វាយទុកក្នុងព្រះពុទ្ធសាសនា ជាអ្នកដែលបានទទួលការរាប់អានយ៉ាងទូលំទូលាយក្នុងសង្គម និងជាអ្នកដែលបានទទួលការលើកតម្កើងឲ្យជាឯតទគ្កៈពីព្រះលោកនាថ
images/articles/466/Untitle745634d-1.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៩,៥៤៨ ដង)
មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៨៦៧ ដង)
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។
ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
លក្ខណៈរបស់ព្រះព្រហ្មមាន៖
ព្រះកាយសម្បុរក្រហម
ទ្រង់ព្រះពស្ត្រស
មានព្រះភក្ត្រ ៤ ព្រះហស្ត ៤
ព្រះហស្តកាន់ផ្កាឈូក
គង់លើហង្សជាពាហនៈ
ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ។
ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
គម្ពីរត្រៃវេទ
ពាក្យថា វេទៈ (Vedas) ឬសំស្ក្រឹតសរសេរថា वेद(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺជាកម្រងអត្ថបទដ៏ច្រើនសន្ធឹកដែលជនជាតិឥណ្ឌាបុរាណបានចងក្រងទុក ។ ដំបូងឡើយ ចំណេះដឹងទាំងឡាយត្រូវបានចងក្រងជាកំណាព្យសម្រាប់ងាយទន្ទេញ តែក្រោយមកជនជាតិឥណ្ឌាបានសរសេរគម្ពីរ ឬសៀវភៅទាំងនោះដោយប្រើភាសាសំស្ក្រឹតបែបបុរាណ ហើយត្រូវបានពួកព្រាហ្មណ៍យកទៅធ្វើជាគម្រូ សម្រាប់បង្កើតជាសាសនាហ៊ិណ្ឌូរហូតដល់សព្វថ្ងៃ ។ ជនជាតិឥណ្ឌាបុរាណអះអាងថា គម្ពីរវេទមិនមែនជាការបង្កើតដោយមនុស្សទេ ប៉ុន្តែព្រះអាទិទេពបានបើកបង្ហាញដល់ពួកព្រាហ្មណ៍ ហេតុនោះហើយទើបពួកគេហៅគម្ពីរវេទថា ស្រុតិ (អ្វីៗដែលពួកគេបានឮ) ។ ការអះអាងនេះមានលំនាំស្រដៀងគ្នានឹងការអះអាងរបស់ជនជាតិជ្វីវ (Jews) ដែលកាន់ជំនឿសាសនាយូដា (Judaism) ឬពួកគ្រិស្តបរិស័ទ (Christians) ដែលកាន់សាសនាគ្រិស្ត (Christianity) ឬពួកឥស្លាមបរិស័ទ (Muslims) ដែលកាន់សាសនាឥស្លាម (Islam) ដែលអួតអាងថា គម្ពីររបស់ពួកគេគឺជាពាក្យរបស់ព្រះអាទិទេព (God) ឬព្រះម្ចាស់លោក ឬព្រះជាម្ចាស់ ។ ពាក្យថា ស្រុតិ (sruti) ខុសពីពាក្យថា សម្រឹតិ ឬ សម្មតិ (smrti) ដែលប្រែថា អ្វីៗដែលត្រូវចងចាំ ។ តាមជំនឿរបស់ព្រាហ្មណ៍បរិស័ទ គម្ពីរវេទត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖
គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។
គម្ពីរសាមវេទ (Samaveda) មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
លុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។
ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។
ដោយ៥០០០ឆ្នាំ