30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,៨៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០០,៧០០
សរុប ៣៨៥,៣៨៧,៣៩៣
អំពីប្រវត្តិនានា
images/articles/274/Unti34tled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦៥,៦៨០ ដង)
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។ តាម​ន័យ​នេះ អាមិស បាន​ដល់​វត្ថុ​គ្រប់​យ៉ាង សម្រាប់​ទំនុក​បម្រុង ឧបត្ថម្ភ​ជីវិត​មនុស្ស​ឲ​រស់​​នៅ​បាន​សុខ​ស្រួល ឈាន​ទៅ​រុង​រឿង​ថ្លៃថ្លា ។ ដូច​ជា​សំពត់​ខោអាវ សំលៀក​បំពាក់​សម្រាប់​បិទ​បាំង កែ​លំអរ​រាងកាយ អាហារ​ភោជន គ្រប់​ប្រភេទ​សម្រាប់​ហូប​ពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យ​សម្បត្តិ​សម្រាប់​សំរួល​ការ​ដេក​ដើរ​ អង្គុយ សម្រាក​ស្នាក់​អាស្រ័យ​និង​ថ្នាំ​កែ​រោគ​គ្រប់​មុខ ។ ជា​រួម អ្វី ៗ ជា​វត្ថុ សម្ភារៈ របស់​របរ ប្រដាប់​ប្រដា​គ្រឿង​បរិភោគ ប្រើ​ប្រាស់​របស់​មនុស្ស សម្រាប់​ជួយ​ផ្ដល់​​ការ​សុខ​ស្រួល​ឲ​កើត​ជា​ផល​ប្រយោជន៍ ផ្គត់​ផ្គង​ជីវិត ប្រមូល​ផ្ដុំ​វត្ថុ​រួម​ទាំង​អស់​នោះ លោកហៅ​ជា ពាក្យ​បច្ចេកទេស​តែ​មួយ​ថា អាមិស ។អាមិស ជា​វត្ថុ​ជួយ​មនុស្ស​ឲ​រស់​នៅ​បាន​ស្រួល ជួយ​ផ្ដល់​ផល​ប្រយោជន៍​ឲ​មនុស្ស​មាន​អានុ​ភាព​ មាន​អានិសង្ស​ច្រើន​សម្រាប់​ការ​រស់​នៅ ។ព្រះ​ពុទ្ធសាសនា ព្រះពុទ្ធ​អង្គ​ទ្រង់​ឆ្វេង​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​នៃ​អាមិស​ទើប​ទ្រង់​​អនុញាត​ឲ​បព្វជិត​បរិភោគ ប្រើប្រាស់​អាមិស តាម​ការ​គួរ ។ ក្រៅ​ពីបង្សុកុលចីវរ ដើរ​បិណ្ឌបាត ដេក​នៅ​ក្រោម​ដើម​ឈើ ផឹក​ថ្នាំ​មូត​ភេសជ្ជៈ ព្រះអង្គ​អនុញាតឲ​ប្រើ អតិរេកលាភ បាន ដើម្បី​ជួយ​​សម្រួល​ជីវភាព​ភិក្ខ​សង្ឃឲ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល។ តែ​ព្រះអង្គ​មិន​ទ្រង់​ហៅថា អាមិស ទេ ទ្រង់​ហៅ​ថា “បច្ច័យ” ។ ព្រោះ​បច្ច័យ​ជា​គ្រឿង​បន្ត​ជីវិត​ឬ​ជំនួយ​ជីវិត​មនុស្ស​ឲ​ប្រព្រឹត្តទៅ​បាន​ស្រួល ។ ពិសេស បច្ច័យ​អាច​ផ្ដល់​ផល​ប្រយោជន៍ ដ៏​សំខាន់​ដល់​មត្តញ្ញូជន អ្នក​ស្គាល់​ប្រមាណ​ក្នុងការបរិភោគ​ប្រើ​ប្រាស់ ។ មនុស្ស​​យើង​បើ​មិន​មាន​បច្ច័យ​ទាំង​អស់​ជា​ជំនួយ​ទេ នឹង​រស់​នៅ​ពុំ​បាន ធ្វើ​ប្រយោជន៍​អ្វី​ក៏​ពុំ​កើត​ដែរ ។ បច្ច័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ ប្រមូល​មក​ហៅ​ត្រឹម​តែ ៤ បច្ច័យគឺ ចិវរប្ប​ច្ច័យ១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និង​គិលានភេសជ្ជប្បច្ច័យ ១ ។ ជា​ការ​ពិត ការ​រស់​នៅ​បើ​មាន​តែ​បច្ច័យ​៣ ខ្វះ​បច្ច័យ​ណា​មួយ​ក៏​រស់​នៅ​មិន​ស្រួល ។ ១. សំពត់​ខោ​អាវ​សាវ​ស្បៃ ជា​សម្លៀក​បំពាក់ គ្រឿង​សម្លៀក​ដណ្ដប់​បិទ​បាំង​រាងកាយ ការពារ កេរ្តិ៍ខ្មាស់​ជា​ដើម មាន​ស្បង់ ចីពរ សង្ឃាដី និង​បរិក្ខា​បន្ទាប់​បន្សំ ដូច​អង្សាក់​វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជា​ដើម​រាប់​បញ្ចូល​ជា​ចីវរប្បច្ច័យ។ ២. គ្រឿង​បរិភោគ ហូប ពិសា​ ឆាន់ មាន​អាហារ​ភោជន នំនែក បង្អែម ចំអាប​បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់​បញ្ចូល​ជា​បិណ្ឌបាតប្បច្ច័យ ។ ៣. ទី​លំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោន ដេក​អង្គុយ ស្នាក់​អាស្រ័យ ថ្ងៃ​យប់​មាន​ផ្ទះ​សម្បែង កុដិ សាលា​ កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាបព្រា បាត្រ...ជាដើម រាប់​បញ្ចូល​ហៅ​​ថា​សេនា​សនប្បច្ច័យ ។ ៤.ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ​សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មាន​ទឹកដោះ​រាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និង​ទឹក​អដ្ឋ​បាន​​ជាដើម រាប់​បញ្ចូល​ហៅ​ថា​គិលាន​ភេសជ្ជប្បច្ច័យ ។ ប៉ុន្តែ បច្ច័យ​គ្រប់​យ៉ាង​ដែល​រាប់​បញ្ចូល​តាម​ឈ្មោះ​តែ ៤ បច្ច័យនេះ ជា​បច្ច័យ​(អាមិសវត្ថុ) សម្រាប់​មនុស្ស​ទូទៅ ចំពោះ​បព្វជិត​ក្នុងពុទ្ធសាសនា ព្រះអង្គ​ទ្រង់​អនុញាតឲ​បរិភោគ ប្រើប្រាស់​​បច្ច័យ ដែល​ជា​គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់” ។ ម្យ៉ាង​ទៀត បច្ច័យ​ ៤ ដែល​មាន​កំណត់​នោះ បព្វជិត​មុន​នឹង​បរិភោគ​ប្រើ​ប្រាស់​នូវ​បច្ច័យ​​ណា​មួយ ដែល​ទ្រង់​បាន​អនុញ្ញាត សុទ្ធ​តែ​ត្រូវ​ពិចារណា​ដោយ​សតិសម្បជ្ជញ្ញៈ​សិន សឹម​បរិភោគ​ប្រើ​ប្រាស់ ។ ការ​រៀបរាប់​ដោយ​សង្ខេប​មក​ប៉ុណ្ណេះ​ឯង ដែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ខាង​​ដើម​​ថា “អ្វី​ទៅ​ដែល​ហៅ​ថា បច្ច័យ គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ឯង “ ។ ពាក្យ​ថា “បុណ្យ​បច្ច័យ​បួន” គឺ​ជា​ឈ្មោះ បុញ្ញកម្ម មួយ​បែប​ដែល​បូរាណា​ចារ្យ​ខ្មែរ​យើង​បាន​​សន្មត​ហៅ​ តាម​បច្ច័យ​ទេយ្យ​វត្ថុ​ដែល​គេ​ធ្វើទាន ដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខ ក្នុង​មួយ​កញ្ចប់ ៗ​​សម្រាប់​ជា​ទេយ្យ​ទាន ។តើ​បុណ្យ​បច្ច័យ​បួន ទាយកទាយិកា ត្រូវ​ធ្វើ​ដូច​ម្ដេច ? មុន​នឹង​ធ្វើ​បុណ្យ​លោក​​អ្នក​ម្ចាស់​ដើម​​បុណ្យ ឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យ តែង​ប្រជុំ​ពិភាក្សា​គ្នា ថា តើ​ត្រូវ​និមន្តលោក​ប៉ុន្មាន​អង្គ ? និមន្ត​​លោក ១អង្គ ២អង្គ -៣​ឬ​៤​អង្គ​ឬ​៥​-​៦​-​៧​អង្គ ។លោក​អ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​​អង្គ​ក៏​បាន អាស្រ័យ បសាទសទ្ធា និង​លទ្ធភាព​របស់​ទាយក​ទាយិកា​ម្ចាស់​បុណ្យ ។ បើ​យើង​តម្រូវ​និមន្ត​លោក ២អង្គ យើង​រៀប​​ទេយ្យ​វត្ថុ ២​កញ្ចប់ និមន្ត ៣​អង្គ​រៀប​ទេយ្យវត្ថុ​​៣​កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើ​មាន​សទ្ធានិមន្ត ៧​អង្គ​គប្បី​រៀប​ទេយ្យ​វត្ថុ ៧ កញ្ចប់ គឺ​ត្រូវ​​រៀប​ទេយ្យវត្ថុ​ជា​កញ្ចប់ ៗ តាម​ជំនូន​លោក​ដែល​ត្រូវ​និមន្ត​មក​នោះ ឲ​បាន​មួយ​កញ្ចប់ ១​អង្គ​គ្រប់ៗ អង្គ ។ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ត្រូវ​មាន​បច្ច័យ បួន​មុខ​គឺ ចីវរ បិណ្ឌ​បាត​សេនាសនៈ ភេសជ្ជៈ ដាក់​ចូលទៅ​ក្នុង​មួយ​កញ្ចប់ ៗ ដូច ៗ គ្នា ។ មាន​​អ្នក​ខ្លះ​យល់​ច្រឡំថា ធ្វើ​បុណ្យ​បច្ច័យ​បួន គេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ​បើ​និមន្ត​លោក​​ទៅ​​ដល់ ៥អង្គ វា​ទៅ​ជា​បុណ្យ​បច្ច័យប្រាំ​ហើយ ?ការ​យល់​យ៉ាង​នេះ មុខ​គួរ​ឲ​សង្វេគ​បែ​ជា​យក​ព្រះសង្ឃ​ធ្វើ​ជា​បច្ច័យ​ទៅវិញ​ពុទ្ធោ​អើយ ! បច្ច័យ​មាន​តែ​បួន​ប្រភេទ​ទេ មាន​បច្ច័យ​ឯណា​ទៅ​ដល់​ប្រាំ ឬ​ក៏​ប្រាំ​មួយ​មុខ​នោះ ! ការ​ធ្វើ​បុណ្យ​បច្ច័យ​​បួន​គឺ គេ​រៀប​ទេយ្យ​វត្ថុ​ឲ​មាន​គ្រប់​ទាំង​បួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់ ។ បើ​ម្ចាស់បុណ្យ​ជា​អ្នក​មាន​ធូរធារ​​គេ​អាច​បញ្ចូល​ចីវរប្បច្ច័យ ២ មាន​ស្បង់​ផង​កន្សែង​ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មាន​អង្ករ​ផង ត្រីងៀត​ផង ។ ទឹកត្រី​ផង​សេនាសនប្បច្ច័យ ៣ឬ៤ មាន​កន្ទេល​ផង​ខ្នើយ​ផង​ ស្បែក​ជើង​ឬ​ប៉ាន​ពែង​​ផង​ក៏​បាន និង​គិលាន​ភេសជ្ជប្បច្ច័យ ៣-៤ មាន​ទឹកដោះគោ តែស្ករ ឬថ្នាំពេទ្យថែម​ទៀត​ផង​ក៏​បាន​។ រួម​បច្ច័យទាំងបួន ដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នា វេច​ខ្ចប់​ជា​មួយ​កញ្ចប់ ។ ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ​នេះ​ក៏​ឈ្មោះ​ថា បច្ច័យបួន ។ យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយ​អង្គ​​ក៏​បច្ច័យ​បួន រៀប ៤​-​៥​-​៦ កញ្ចប់​សម្រាប​លោក ៤​-​៥​-​៦​អង្គ​ក៏​ឈ្មោះ​ថា “ធ្វើ​បច្ច័យ​បួន​ដែរ ។ គ្រាប់​តែ​ថា បើ​ធ្វើ​តូច​បច្ច័យ​ទាំង​បួន មួយ​កញ្ចប់ ៗ ក៏តិច ។ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី ក៏​ត្រូវ​ឲ​បាន​​៤ មុខ ។ឯ​វិធី​ធ្វើ ដូច​ជា​បុណ្យ​ផ្សេង​ដែរ គឺ​ថ្ងៃ​បុណ្យ​នោះ​​ ពេល​ព្រឹក​​បង​ប្អូន​ជិត​ខាង​ជួយ​ធ្វើ​រោង​​បុណ្យ​មុខ​ផ្ទះ តុប​តែង​រោង ហើយ​យក​រណ្ដាប់​ទេយ្យ​វត្ថុ ដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ​និមន្ត​ព្រះសង្ឃ​ប៉ុន្មាន​អង្គនោះ មក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​​សក្ការៈ​ព្រះពុទ្ធ​រូប ។ ដល់​ពេល​រសៀល មេ​ក្រូបុណ្យ​បន្លឺ​សម្លេង ជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​​បុណ្យ ។ ពេល​ល្ងាច​លោក​អាចារ្យ ចាប់​ផ្ដើម​នមស្ការ​ថ្វាយ​បង្គំ ហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មក រួច​សមាទាន​សីល​និង​អារាធនា​ចម្រើន​ព្រះបរិត្ត។ បើ​មាន​ទេសនា​ផង ក៏​រៀប​ធម្មាសនៈ ហើយ​និមន្ត​​ព្រះធម្មកថិក សម្ដែង​ធម៌​ទេសនា​តទៅ ។ លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ ។ បើ​មិន​បាន​ធ្វើ​​យាគូទេ ធ្វើ​សង្ឃ​ភត្ត​តែ​ម្ដង​នោះ គប្បី​សមាទានសីល ហើយ​អ្នក​ដើម​បុណ្យ​ព្រម​ទាំង​កូនចៅ ញាតិ​មិត្ត​នាំ​គ្នា​កាន់​គ្រឿង​ប្រដាប់ ទេយ្យ​វត្ថុ​ឡើង ដើម្បី​វេរទេយ្យ​វត្ថុ បច្ច័យ ៤ នេះ​និង​វេរចង្ហាន់​ទៅ​ជា​មួយ​គ្នា ។ លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរ ៖ នមោ ៣ចប់ (តាម​ទម្លាប់ រួច​អ្នក​ដើម​បុណ្យ​​ទាំង​អស់​និង​ពុទ្ធ​បរិស័ទ ថា​តាម​លោក​អាចារ្យ​វេរ ៖ មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេសង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច) អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតា​យ សុខាយ​ ។ ទុតិយម្បិ . មយំ ភន្តេ ........ តតិយម្បិ . មយំ ភន្តេ ........... បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​អើយ ! យើង​ខ្ញុំ​ទាំង​ឡាយ​បាន​នាំ​មក​នូវ​បច្ច័យ​ទាំងឡាយ ៤​នេះ មក​ដម្កល់​ទុក​ក្នុង​ទីនេះ ហើយ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សូម​ព្រះសង្ឃ​​ទទួល​យក នូវ​បច្ច័យ​ទាំង​ឡាយ ៤​នេះដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេច​សុខ (​ដល់​អ្នក​ដ៏មាន​គុណ​ទាំងឡាយ​មាន​មាតាបិតា​ជា​ដើម​ផង អស់​កាល​ជាអង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង ....។ អស់​វារៈ​បី​ដង​ផង...។ បន្ទាប់​មក​ចូល​ទៅ​អង្គុយ​ឲ​ជាប់​ហត្ថបាស ហើយ​ប្រគេន​ទេយ្យវត្ថុ​និង​ចង្ហាន់​ដល់​ព្រះសង្ឃ​ ។ ព្រះសង្ឃ អនុមោទនា (​គឺ​សូត្រ​ធម៌) ចប់​ហើយ យើង​សូត្រ​ឧទ្ទិសកុសល​ផលទាន តាមទម្លាប់ ។ សូម​បញ្ជាក់​ថា ៖ ការ​វេរ​នេះ បើ​មាន​តែ​ទេយ្យ​វត្ថុ​ក៏​វេរ​យ៉ាង​នេះ ។ បើ​មាន​ចង្ហាន់ ព្រះសង្ឃ​​ឆាន់​នៅ​ផ្ទះ​បុណ្យ​ឬ រាប់បាត្រ ចង្ហាន់​ដាក់​ចាន​ស្រាក់​យក​ទៅ​ឆាន់​នៅ​ឯវត្ត​ផង ក៏​វេរតែ​មួយ​លើក​​ដូច​​ខាង​លើ​នេះ​ជា​ការ​ស្រេច ។តែ​បើ​លោក​អាចារ្យ​ចង់​វេរដោយ​ឡែក ជា​ពីរ​វគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ​៤​ដូច​ខាងលើ រួច​ហើយ​សឹម​វេរចង្ហាន់ មួយ​លើក​ទៀត ដោយ​ឡែក​ពី​បាលីខាង​លើ​នេះ ក៏​បាន​គឺ វេរ ៖ Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។ Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។ ប៉ុន្តែ សូម​លោក​អាចារ្យ មើល​ពេល​វេលា​ផង ព្រោះ​តែ​គេ​ហៅ​ថា (លោក​អាចារ្យ​អ្នក​នាំ​គេ​​​នោះ) ត្រូវ​ស្វែង​យល់​ឲ​សព្វ​គឺ ៖ កាលញ្ញូ គួរ​ដឹង​-​ស្គាល់​កាល​វេលា (ក្រែង​យូរ​ពេក​ទៅ​នាំ​សៅ​ហ្មង​) បរិសញ្ញូ គួរ​ដឹង​ស្គាល់​បរិស័ទ​ជុំ​វិញ​ខ្លួន (​ក្រែង​មាន​អ្នក​សំដែង​អាកប្ប​កិរិយា ទឹក​មុខ​ធុញ​ទ្រាន់) ។ព្រោះ​ថា បញ្ហា​ចង្ហាន់ សំខាន់​​នៅ​លើ​ការ​ប្រគេន ទទួល​តាម​ផ្លូវ​កាយ​ទើប​ព្រះសង្ឃ​ទទួល​ឆាន់​​បាន មិន​សំខាន់​ពេក​លើ​ការ​វេរ​ដោយ​វាចា ហើយ​មិន​ប្រគេន​ដោយ​កាយ លោក​មិន​អាច​ឆាន់​ដោយ​​ដាច់​ខាត ។ (នេះ​ជា​វិន័យ​បញ្ញត្តិ) ។ ម្យ៉ាង​ទៀត ទម្លាប់​កន្លែង​មួយ​ចំនួន កាល​លោក​សូត្រ​មន្ត​នៅ​​ថ្ងៃ​​រសៀល ល្ងាច​ឬ​ពេល​យប់​ចប់​ហើយ គេ​វេរទេយ្យ​វត្ថុ​ប្រគេន​លោក​តែម្ដង ប៉ុន្តែ​លោក​តាចារ្យ​ខ្លះ​ថា ការ​វេរ​ប្រគេន​យ៉ាង​នេះ​មិន​បាន​ទេ ព្រោះ​ក្នុង​បច្ច័យ​ទាំង​បួន​នោះ​មាន​បិណ្ឌបាត​​បច្ច័យ​ផង វេរ​ប្រ​គេន​ខុស​កាល​មិន​កើត គឺ​ផុត​ពី​ថ្ងៃ​ត្រង់ ហើយ​ជា​វេលា​វិកាល ។ ត្រង់​ចំណុច​នេះ​សូម​យល់​ថា បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​បច្ច័យ​បួន​នោះ មាន​វត្ថុ​បិណ្ឌ​បាត​ពិត​​ៗ ដូច​ជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាង​នេះនឹង​វេរ​ប្រគេន​ក្នុង​វេលា​ខុស​កាល ក៏​ពិត​​ជា​មិន​គួរ​មែន ដូច្នេះ គួរ​ត្រឹម​តែ​បវរណា ហើយ​ព្រឹក​ឡើង​សឹម​ប្រគេន ។ ប៉ុន្តែ បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​​មាន​សំភារៈ​បរិក្ខាបី​បច្ច័យ រួច​យក​ថវិកា​ដាក់​ស៊ង​បញ្ចូល​ជំនួស បិណ្ឌ​បាត​បច្ច័យ​បន្ថែម​ចូល​ទៅ​ក្នុង​​កញ្ចប់​នោះ​ការ​វេរ​ជា​បច្ច័យ​បួន​បាន ហើយ​វេរ​ប្រគេន​ពេល​ណា​ក៏​បាន ។បច្ចុប្បន្ន​នេះ ស្ទើរ​គ្រប់​កន្លែង​ក្នុង​កម្ពុជា​យើង កាល​ណា​គេ​ធ្វើ​បុណ្យ​បច្ច័យបួនគេ​រៀប​ចំ​​រណ្ដាប់អង្គ ទេយ្យ​វត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ដែល​សម្បូណ៌​បែប​ឃើញ​​​មាន​ត្រឹម​តែ ៣​បច្ច័យ​គឺ សាដក​ ឬ​ស្បង់ ចីពរ និង​មាន​សាប៊ូ​ច្រាស់​ថ្នាំ​ដុស​ធ្មេញប្រេង​ក្រូឡា ថ្នាំពេទ្យ ទឹក​ដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក​ជើង ចាន ស្លាបព្រា ភួយមុង និង​មាន​នៅ​អែប​ក្រៅ​កញ្ចប់​និមួយ ៗ ជួនកាល​​អាច​មាន ចាន​ស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់​មក​ប៉ុណ្ណេះ​សុទ្ធ​តែ​បច្ច័យ ៣ ពុំ​ទាន់​​មាន​បិណ្ឌបាត​ប្បច្ច័យ​ឡើយ ហើយ​បិណ្ឌបាត​ប្បច្ច័យសុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំ​ដែល​ឃើញ​គេ​ដាក់ បញ្ចូល​ក្នុង​ជា​មួយ​​បច្ច័យ​ទាំង ៣ ក្នុង​កញ្ចប់​នោះ​ឡើយ ប៉ុន្តែ គេ​និយម​ដាប់​ថវិកា​គឺ ប្រាក់​កាស ពីរ​បីពាន់ ប្រាំ​ពាន់ មួយ​ហ្មឺន​​រៀល​ក្នុង​មួយ​កញ្ចប់ ៗ តាម​លទ្ធភាព ។ ប្រាក់​នេះ​ក៏​សម្រាប់​បច្ច័យ ៤ពិត ដូច្នេះ​វេរ​ជា​បច្ច័យ ៤ បាន​ហើយ គឺទេយ្យវត្ថុ ក្នុង​មួយ​កញ្ចប់ ៗ សម្រាប់​អង្គនោះ​ពិត​ជា​បច្ច័យ​បួន​​ដោយ​ត្រឹម​ត្រូវ ថែម​ទាំង​អាចារ្យវេរ​ប្រគេន ពេល​ណា​ក៏​បាន​ឥត​មាន​ទាស់ ។ ដកស្រង់ចេញពីៈhttp://khtbmd.blogspot.com/2010/04/blog-post_5859.html ដោយ៥០០០ឆ្នាំ
images/articles/337/te1234xtpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៩,៧៣៧ ដង)
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។ លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២០,៥៨៩ ដង)
ប្រវត្តិ​ព្រះបរមសារីរិកធាតុ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់ ៤៥​ព្រះវស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក​តែ​ម្យ៉ាង មិន​មាន​បំណង​ប៉ង​ប្រាថ្នា​អ្វី​បន្តិច​បន្តួច​ពី​សត្វ​លោក​ឡើយ ។
images/articles/463/Untitled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៩,៤៧៤ ដង)
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា
images/articles/543/indea1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៤៥៦ ដង)
ព្រះពុទ្ធសាសនា​ក្នុងយុគសម័យ​មុស្លិម​កាន់កាប់ ​ ព.ស. ​១៧០០-​២២០០ បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិត​នៅក្រោម​ការ​កាន់កាប់
images/articles/780/3132013134753sdf45fs12d-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៣,៦៦៦ ដង)
ខាង​ក្រោម​នេះ​គឺជាសៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​ ដែល​៥០០០​ឆ្នាំ​ បាន​ទាញយក​ពី​គេហ​ទំព័រ​ស្រុក​ស្រែ​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​ដែល​សៀវ​ភៅ​បាន​ត្រូវ​រៀប​រៀង​ឡើង​វិញ​ដោយ ស្រុក​ស្រែ​ និង​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ដើម្បី​ចុះ​ផ្ទាល់​ទៅ​ថត​
images/articles/1112/5yb4s6gs4eftes4g6fezr.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៣,៧៣៨ ដង)
សម្ដេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ច ឥន្ទត្ថេរោ កែ អ៊ុក ព្រះសង្ឃ​នាយក គណៈមហានិកាយ ព.ស ២៤៥៨ ~ ២៤៨០ គ.ស ១៩១៤ ~ ១៩៣៦ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​ព្រហស្បតិ៍ (បាត់​រនោច. ខ្នើត) ខែ​កត្ដិក ឆ្នាំ​កុរ ត្រីស័ក ព.ស ២៣៩៥ ស.គ ១៨៥១ នៅ​ភូមិ​ក្រោល​ខៀវ ស្រុក​ពញ្ញាឮ ខេត្ត​កណ្ដាល។
images/articles/1121/sr6besrstgedrtnmxr57um.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧,៧៩៧ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន ព្រះសង្ឃនាយក គណៈមហានិកាយ ព.ស ២៤១៨ ~ ២៤៩១ គ.ស ១៩៣៧ ~ ១៩៤៧ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅ​ភូមិ​ចាក់​អង្ករ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម
images/articles/1130/46bswetvsw4yb4eztv4y.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,២៩៦ ដង)
ប្រវត្តិសង្ខេប នៃ សម្ដេច​មង្គលទេពាចារ្យ ព្រះនាម អៀម ព.ស ២៤៣៧~២៤៦៥ គ.ស ១៨៩៤~១៩២២ សម្ដេច​សម្ភព នៅ​ថ្ងៃ​អាទិត្យ ខែ​ផល្គុន ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅ​ភូមិ​ព្រៃ​ពួច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ មាតា​នាម អ៊ុក បិតា​នាម ម៉ឹង។
images/articles/1131/dr7nyseryt4sv4eyseryb.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៩៩៣ ដង)
ប្រវត្តិសង្ខេប នៃ សម្ដេច​ព្រះមង្គល​ទេពាចារ្យ ព្រះនាម ស៊ុក គណៈធម្មយុត្តិកនិកាយ ព.ស ២៤៦៦~២៤៨៥ គ.ស ១៩២៣~១៩៤២ សម្ដេច​សម្ភព នៅ​ថ្ងៃ​ព្រហស្បតិ៍ ខែ​មាឃ ឆ្នាំរកា ត្រីស័ក ព.ស ២៤០៥ គ.ស ១៨៦១ ច.ស ១២២៣ ក្នុង​ស្រុក​នគររាជ ប្រទេស​ថៃ។
images/articles/1134/se46bsert45tvasw4etsb4e.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥,៨៧៥ ដង)
សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ ទេព លឿង គណៈធម្មយុត្តិកនិកាយ ព.ស ២៥០៩~២៥១៩ គ.ស ១៩៦៦~១៩៧៥ ព្រះអង្គ​សម្ភព ពីថ្ងៃទី០២-០២-១៨៨៣ ឆ្នាំមមែ ព.ស២៤២៧ នៅ​ភូមិ​រានាម ត្នោត ឃុំ​អង្គ​ប្រាសាទ ស្រុកគីរីវង្ស ខេត្ត​តាកែវ។ បិតានាម ង៉ែត មាតា នាម ទួត អុង។
images/articles/1135/eybse5vy4wtbvsu5erhg.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៤,៧២២ ដង)
ព្រះសង្ឃនាយក ស្ដីទី ហ៊ី ជា គណៈធម្មយុត្តិកនិកាយ ព្រះសង្ឃ​នាយក​ស្ដីទី ហ៊ី ជា បាន​សម្ភព​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស ២៤៤៧ គ.ស ១៩០៥ ក្នុង​សង្កាត់​ស្វាយ​ធំ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង។
images/articles/1451/tetry45745xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៦៧៤ ដង)
ជីវ​ប្រវត្តិ​របស់​ឧ​បាសិកា​ឧត្ត​រា​នន្ទ​មា​តា​ (​ដែល​ជា​ឯតទគ្គៈ​ផ្នែក​ខាង​ជា​អ្នក​ត្រេក​អរ​ក្នុង​ឈាន​) ឧ​បាសិកា​ឧត្ត​រា​នន្ទ​មា​តា​ ជា​អ្នក​មាន​ចិត្ត​ល្អ​ ដោយ​ការ​ឲ្យ​អ​ភ័យ​ក្នុង​កំ​ហុស​របស់​អ្នក​ដទៃ​ ដែល​បាន​ធ្វើ​នូវ​អំពើ​អាក្រក់​ចំពោះ​ខ្លួន​ ដូច​ដែល​ហៅ​​បាន​ថា​ព្រះ​ឈ្នះ​មារ​ ដោយ​ប្រើ​សេច​ក្តី​ល្អ​ ឈ្នះ​សេច​ក្តី​អាក្រក់​ នាង​អរិយ​ឧ​បាសិកា​ ដែល​មាន​តំណែង​ជា​ឯត​ទគ្គៈ​ ដែល​ជា​ការ​រ៉ាប់​រង​អំពី​កិត្តិ​គុណ​ ចំណេះ​ដឹង​
images/articles/1482/textd-1rger54.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៣,៨១៧ ដង)
ប្រ​វត្តិ​របស់​ទោ​ណ​ព្រាហ្ម​ណ៍​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) ទោ​ណ​ព្រាហ្មណ៍​ ជា​ឧ​បាសក​ដែល​បាន​សម្រេច​មគ្គ​ផល​លំដាប់​ទី​៣​ ជា​អ្នក​មាន​ចំណេះ​ដឹង​ និង​មាន​សមត្ថ​ភាព​ដ៏​ល្អ​ ហើយ​បាន​ជា​អាចារ្យ​បង្រៀន​សិស្សា​នុសិស្ស​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង​ ។ ជា​ពិសេស​នោះ​ បាន​ធ្វើ​នា​ទី​ដ៏​សំខាន់​យ៉ាង​ក្រៃ​លែង​
images/articles/1481/drgew554fgsxtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៥,២៦៣ ដង)
ជី​វ​ប្រ​វត្តិ​របស់​ឧ​បា​សិកា​សុ​ជា​តា​ (​ដែល​ជា​ឯតទគ្គៈផ្នែក​ខាងជា​អ្នក​ដល់​នូវសរណៈ​ជា​បឋម) ឧ​បាសិកា​សុជា​តា​ ជា​អ្នក​ប្រសើរ​ជាង​ ឧ​បាសិកា​ទាំង​ឡាយ​ផ្នែក​ខាង​អ្នក​ដល់​នូវ​សរណៈ​ជា​ បឋម​ ប្រៀប​ដូច​ជា​អ្នក​ បាន​ទទួល​បរិញ្ញាបត្រ​វេជ្ជ​បណ្ឌិត​ ដែល​ជា​គ្រឿង​រ៉ាប់​រង​កិត្តិ​គុណ​របស់នាង​យ៉ាង​សម​ហេតុ​សម​ផលល នៅ​ក្នុង​ឋានៈដែល​នាង​បាន​ធ្វើ​សេចក្តី​ល្អ​ទុក​ ក្នុង​អតី​ត​ជាតិ​ និង​បច្ចុប្ប​ន្ន​ជាតិ ។
images/articles/1529/tsd4534grdfgextd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៨,៦០០ ដង)
ជី​វ​ប្រ​វត្តិ​របស់​ឆត្ត​មាណ​ព​ឧ​បាសក (​ជា​ឧបា​សក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​នេះ​) ឆត្ត​មាណ​ព​ឧ​បាសក​ ជា​អ្នក​មាន​ភាព​ឧ​ស្សា​ហ៍​ព្យា​យាម​ ទាំង​ជា​អ្នក​ស្រ​ឡាញ់​ការ​រៀន​សូត្រ​ និង​ជា​អ្នក​ប្រ​ព្រឹត្ត​ប្រ​តិ​បត្តិ​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ឪ​ពុក​ម្តាយ​ និង​គ្រូ​បា​អា​ចារ្យ​ ទាំង​ជា​អ្នក​មាន​ភាព​ទៀង​ត្រង់​ ចេះ​ដឹង​គុណ​រប​ស់​អ្នក​ដទៃ​ ហើយ​បាន​ជា​ឧ​បាសក​តាំង​អំពី​នៅ​វ័យ​ក្មេង​ម៉្លេះ​ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.16
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿