30
ថ្ងៃ ច័ន្ទ ទី ០៤ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៩១៧
Today
ថ្ងៃម្សិលមិញ ៣៣១,៨៤១
ខែនេះ ៧៨៥,៩១៨
សរុប ៣៨០,០៧២,៦១១
អំពីប្រវត្តិនានា
images/articles/1530/tedfhert45356xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៤៧០ ដង)
ប្រវត្តិ​របស់​ទី​ឃន​ខ​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​) ទី​ឃ​ន​ខ​អគ្គិ​វេ​ស្ស​នៈ​ ជា​ឧ​បាសក​ម្នាក់​ ជា​ក្មួយ​ប្រុស​របស់​ព្រះ​សារីបុត្រ​ គេ​បាន​បួស​ជា​បរិ​ព្វា​ជក​មុន​ ហើយ​ពេល​ដែល​គេ​ចូល​ទៅ​គាល់​ព្រះ​មាន​ជោគ​ គេ​បាន​នាំ​យក​ទិដ្ឋិ​ គឺ​ការ​យល់​ឃើញ​ដែល​ជា​គតិ​ដែល​ខ្លួន​ប្រ​កាន់​ មក​ក្រាប​ទូល​សួរ​ព្រះ​សាស្តា​ ដូច​ជា​ការ​សាក​ល្បង​ភូមិ​នៃ​បញ្ញា​ ហើយ​ក៏​មាន​ការ​ជឿ​ក្នុង​ព្រះ​បញ្ញា​របស់​ព្រះ​បរម​គ្រូ ។
images/articles/1559/teerg4xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥៤៦ ដង)
ជីវ​​ប្រវត្តិ​របស់​ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​ (​ជា​ឧ​បាសក​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុមារ​ ជា​ឧ​បាសក​មក​អំពី​ព្រះ​រាជ​ត្រ​កូល​ទ្រង់​ក៏​ជា​អ្នក​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ ថែម​ទាំង​ជា​អ្នក​បាន​សម្រេច​អរិយ​ផល​ ដែល​ចាត់​ជា​សក្ខីភាព​របស់​ព្រះ​ពុទ្ធ​សាសនា​នេះ អ្នក​ដែល​រាប់​អាន​ហើយ​អាច​ពិ​សោធ​រិះ​រក​សេចក្តី​ពិត​បាន​ថា​ របស់​ពិត​ដ៏​ប្រសើរ​ដែល​មាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។
images/articles/1561/texdf453td-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩,៥៣០ ដង)
ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​ (​លោក​ជា​ឯ​តទគ្គៈ​ផ្នែក​ខាង​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក) សូរ​អម្ព​ដ្ឋ​សេដ្ឋី​ជា​ឧ​បាសក ដែល​ជា​អ្នក​ទ្រ​ទ្រង់​នូ​គុណ​ធម៌​ដ៏​ឧត្តម​ម្នាក់​ដែរ​ ក្នុង​បណ្តា​ឧបាសក​ទាំង​ឡាយ​ ក្នុង​ព្រះ​សាសនា​នេះ​ដោយ​លោក​ជា​អ្នក​បាន​ទទួល​ការ​ប្រ​កាស​តែង​តាំង​ អំពី​ព្រះ​ទស​ពល​ឲ្យ​ជា​អ្នក​ប្រ​សើរ​ជាង​ឧ​បាសក​ទាំង​ឡាយ​ ជា​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក​ ដូច​មាន​សម្តែង​ប្រា​កដ​នៅ​ក្នុង​ គម្ពីរ​អង្គុត្តរ​និកាយ​ ឯក​និ​បាត​ ថា ៖
images/articles/1574/tex257td-1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤,៤៨៣ ដង)
ជីវប្រវត្តិ​របស់ហត្ថ​កអាឡ​វក​ឧ​បាសក​ (​លោក​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​សង្រ្គោះ​បរិស័ទ​ដោយ​សង្គ​ហ​វត្ថុ​ ៤ប្រការ​) ហត្ថ​ក​អា​ឡ​វកៈ​ ជា​ឧ​បាសក​មួយ​រូប​ជា​អ្នក​បរិ​បូណ៌​ដោយ​គុណ​ធម៌​ គឺ​សេច​ក្តី​ល្អ​ដោយ​សង្គ​ហ​វត្ថុ​ ៤​ប្រ​ការ​ រហូត​ដល់​បាន​​ទទួល​ការ​លើក​តម្កើង​ពី​ព្រះ​មាន​ជោគ​ ឲ្យ​ជា​ឯ​តទគ្គ​បុគ្គល​ នៅ​ក្នុង​ចំណោម​ពួក​ឧ​បាសក​ទាំង​ឡាយ​ ដែល​ឯត​ទគ្គៈ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនានេះ ។
images/articles/1580/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៦,១៦២ ដង)
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ ព្រះពុទ្ធសាសនា ជាសាសនា​មាន​បទ​នាយកធម៌ ធំៗ​ច្រើន​អនេក​មាន​អហិង្សា​ជា​ដើម គឺ​ជា​សាសនា​ខាង​បទ​មិន​បៀត​បៀន​ប្រកប​ដោយ​មេត្តា​ករុណា ហើយ​ជា​ទស្សនវិជ្ជា​សម្រាប់​បណ្ដុះ​ចក្ខុវិស័យ​មនុស្ស​ឲ្យ​កាន់​នូវ​សុចរិត​យុត្តិធម៌ ឲ្យ​ខ្ពង់ខ្ពស់​ដែល​អ្នក​ត្រូវ​ការ​សន្តិភាព​គួរ​សិក្សា គួរ​ប្រតិបត្តិ​តាម​ដើម្បី​សុខ​ចម្រើន​ដល់​ខ្លួន
images/articles/1742/0001225extd-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣៣,១៥៧ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិ​សា​ខា​មិគារ​មាតា​ (ដែល​​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​ជា​អ្នក​ឲ្យ​ទាន​) ឧ​បាសិកា​វិ​សាខា​ ជា​អរិយ​សា​វិកា​មួយ​រូប​ ដែល​ជា​អ្នក​មាន​ការ​ឧ​បត្ថម្ភ​ទំនុក​បម្រុង​ភិក្ខុ​សង្ឃ​យ៉ាង​ច្រើន ដោយ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​កសា​ង​វត្ត​បុព្វា​រាម​ថ្វាយ​ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​អ្នក​ដែល​បាន​ទទួល​ការ​រាប់​អាន​យ៉ាង​ទូលំ​ទូ​លាយ​ក្នុង​សង្គម​ និង​ជា​អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ឲ្យ​ជា​ឯត​ទគ្កៈ​ពី​ព្រះ​លោក​នាថ
images/articles/466/Untitle745634d-1.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៥២,៤៧៩ ដង)
មុន​ពុទ្ធសករាជ​៨០​​ឆ្នាំ មាន​​ព្រះរាជាណាចក្រ​​តូច​​មួយ​​​ឈ្មោះ​​សក្កជន​បទ​​មាន​​ទីក្រុងកបិលវត្ថុ​​​ឬ​ជា​​រាជធានី​​​ដែល​​ស្ថិត​​នៅ​​ក្រោម អាណា​​គ្រប់​​គ្រង​​​របស់​​ព្រះ​បាទ​បសេនទិនា​​​ក្រុង​​សាវត្ថី​ក្នុង​​​​ដែន​​កោសល​
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣៧៩ ដង)
ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម ឬ សាសនា​តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។ ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជាច្រើន​ទៀត​។ ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម ព្រះ​វិស្ណុ និង ព្រះសិវៈ​។ ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។ លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖ ព្រះកាយ​សម្បុរ​ក្រហម ទ្រង់​ព្រះពស្ត្រ​ស មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤ ព្រះហស្ត​កាន់​ផ្កាឈូក គង់​លើ​ហង្ស​ជា​ពាហនៈ ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។ ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។ គម្ពីរត្រៃវេទ ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖ គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។ យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។ គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។ លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។ ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "គោកធ្លក"​​ ដឹកនាំដោយ​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។ ដោយ៥០០០ឆ្នាំ
images/articles/1485/textd-1rgerge565terh.gif
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៧៣,៤៣៣ ដង)
ជីវ​ប្រ​វត្តិ​របស់​បិង្គ​ល​កោ​ច្ឆ​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) បិង្គ​ល​កោច្ឆៈ​ ជា​ឧ​បាសក​ដែល​ចូល​មក​កាន់​ព្រះ​ពុទ្ធ​សា​សនា​ ដោយ​ការ​នាំ​យក​បញ្ហា​ចូល​មក​ក្រាបទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ថា អ្វី​ជា​ខ្លឹម​សារ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទើប​​ជា​ហេតុ​ឲ្យ​ព្រះ​ពុទ្ធ​អង្គ​ ទ្រង់​ទេសនា​ដែល​ជា​ខ្លឹម​សារ​ឲ្យ​គេ​បាន​ជ្រាប​ ។
images/articles/1483/textdrege53gserg-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៧៣,៦៨១ ដង)
ជីវ​ប្រវត្តិរបស់​នាយ​សុមន​មា​លា​ការឧបាសក (ជា​ឧបាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) នាយ​សុមន​មាលា​ការ​ ជា​អ្នក​មាន​សទ្ធា​ដាច់​ខាត​ បាន​ឧ​ទ្ទិស​ជីវិត​ធ្វើ​ពុទ្ធ​បូ​ជា​ ដែល​ចាត់​ថា​រក​បាន​ដោយ​កម្រ​ ក្នុង​បណ្តា​ពុទ្ធ​ឧ​បាសក​ដែល​តាំង​ចិត្ត​ធ្វើ​ការ​បូ​ជា​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បា​ន​ទទួល​ផល​ទាន់​ភ្នែក​ដែល​ហៅ​ថា​ ទិដ្ឋ​ធម្ម​វេទ​នី​យ​កម្ម​ ប្រែ​ថា​
images/articles/1484/terger45yrthdfhdrextd-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៤៦,២៤២ ដង)
ជី​វ​ប្រ​វិត្ត​របស់​បញ្ច​​គ្គ​ទាយ​ក​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) បញ្ច​គ្គ​ទាយ​ព្រាហ្ម​ណ៍​ ជា​ឧ​បាសក​មាន​គតិ​ប្រ​ចាំ​ខ្លួន​របស់​លោក​ម៉្យាង​ គឺ​ប្រសិន​បើ​មិន​បាន​ឲ្យ​ទាន​ដល់​បដិ​គ្គា​ហកៈ​ ដែល​មក​ដល់​ផ្ទះ​របស់​លោក​ៗ​នឹង​មិន​បរិ​ភោ​គ​អា​ហារ​ ហើយ​លោក​បាន​ជា​ឧ​បាសក​ដែល​បាន​សម្រេច​អរិយ​ធម៌​ ជា​ព្រះ​អនា​គា​មិ​បុគ្គល​ ។
images/articles/272/wew34d-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤,៣៩៧ ដង)
តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ?
images/articles/1461/textdd4242d-1.gif
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៧,៣០៦ ដង)
ជីវ​ប្រ​វត្តិ​របស់​នាយ​កេសី​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) នាយ​កេ​សី​ឧ​បាសក​ ជា​អ្នក​មាន​ចំណេះ​ដឹង​ និង​មាន​កា​រជំនាញ​ក្នុង​ការ​បង្វឹក​សេះ​ មាន​សម្នាក់​សម្រាប់​បង្វឹក​សេះ​ តែ​មិន​មាន​ចំណេះ​ដឹង​មិន​មាន​វិធី​ការ​សម្រាប់​ទូន្មាន​មនុស្ស​ បាន​មក​ក្រាប​ទូល​សួរ​ព្រះ​សម្ពុទ្ធ​ទើប​បាន​ជា​ហេតុ​ឲ្យ​គេ​ក្លាយ​ជា​ឧ​បាសក​ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនានេះ​ ។
images/articles/1438/texsdgrgerg4td-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១០,៩៧៨ ដង)
ជីវ​ប្រ​វត្តិ​របស់​នាង​សុប្ប​វា​សា​កោ​លិ​យ​ធី​តា​ (​ដែ​ល​ជា​ឯ​គ​ទ​គ្គៈ​​ផ្នែ​ក​ចាង​ជា​អ្នក​ឲ្យ​ទាន​ផ្ចិត​ផ្ចង់​) ព្រះ​នាង​សុ​ប្ប​វា​សា​ ព្រះ​នាង​ជា​កំពូល​លើ​ឧ​បា​សិកា​ទាំង​ឡាយ​ផ្នែក​ខាង​ឲ្យ​ទាន​ដោយ​ផ្ចិត​ផ្ចង់​ នៅ​ក្នុង​ព្រះ​សាស​នា​នេះ​ទាំង​ជា​អ្នក​ទ្រ​ទ្រង់​នូវ​គុណ​ធម៌​ជា​ព្រះ​អរិយ​សា​វិ​កា​ ចំណែក​ជី​វ​ប្រ​វត្តិ​របស់​ព្រះ​នាង​ ក៏​មាន​សម្តែង​ទុក​ទាំង​អតីត​ជាតិ​ និង​បច្ចុ​ប្បន្ន​ជាតិ​ ។ ជីវ​ប្រវត្តិ​ក្នុង​អតី​ត​ជាតិ​ របស់​ព្រះ​នាង​សុប្ប​វា​សា​ មាន​សម្តែង​ទុក​ក្នុង​
images/articles/1439/teger34xtd-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៥,៣២២ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​ (ដែល​ជា​ឯតទគ្គៈ​ផ្នែក​ខាង​អ្នក​ចេះ​ដឹង​ច្រើន​) ឧ​បាសិកា​ខុជ្ជុ​ត្ត​រា​ជា​អ្នក​មាន​បញ្ញា​វាង​វៃ​ហើយ​ក៏​ជា​អច្ឆរិយ​បុគ្គល​ថែម​ទាំង​ជា​អ្នក​បាន​ទទួល​ការលើក​តម្កើង​ឲ្យ​ជា​អ្នក​ប្រ​សើរ​ជាង​ឧ​បាសិកា​ទាំង​ឡាយ​ ផ្នែក​ខាង​ពហូសូត (ពហុស្សុត) ជា​អ្នក​រៀន​សូត្រច្រើន​ ជា​អ្នក​មាន​ភាព​អង់​អាច​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​គោរ​ព​ស្រ​ឡាញ់​របស់​ស្រ្តី​ទាំង​ឡាយ​ មាន​ព្រះ​សាមា​វតី​ជា​ដើម​ ។
images/articles/1449/texere34td-1.gif
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ១០,៧៤៣ ដង)
ជីវ​ប្រវត្តិរបស់​ធម្មិក​ឧបាសក​ (ជា​ឧបាសក​មួយ​រូប​ដ៏ឆ្នើម​នៅក្នុង​ព្រះ​ពុទ្ធ​សាសនានេះ) ធម្មិក​ឧបាសក​ លោក​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​រឿង​បុណ្យ​កុសល​ជា​ប្រ​ចាំ​ ថែម​ទាំង​ជា​អ្នក​ដឹក​នាំ​មនុស្ស​ក្នុង​ត្រ​កូល​ទាំង​ឡាយ​ឲ្យ​ចេះ​ស្រឡាញ់​នៅ​ក្នុង​បុណ្យ​កុសល​ តាម​គំរូ​របស់​លោក​ ក៏​មាន​រឿង​ពោល​ទុក​ក្នុង​ អដ្ឋ​កថាធម្ម​បទ​នៃ​យមក​វគ្គ​ ក្នុង​រឿង​របស់​ធម្ម​កិ​ឧបាសក​ដូច​មាន​សេច​ក្តី​ថា ៖
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿