images/articles/2173/34rwaef.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២២ (អាន: ១៦,៣៤៦ ដង)
មាឃបូជា គឺជាឈ្មោះបុណ្យមួយសម្រាប់ព្រះពុទ្ធសាសនា ប្រារព្ធធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឭកដល់ សាវកសន្និបាត ឬ “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធ ដែលហៅថា ចាតុរង្គសន្និបាត។ ចាតុរង្គសន្និបាត គឺជា “ការប្រជុំមានអង្គបួន” ដូចជា
១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (គឺថ្ងៃពេញបូណ៌មីខែមាឃ);
២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ
images/articles/3123/5yere34343.jpg
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៦៦១ ដង)
លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។
កុមារភាព និងការសិក្សា
កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។
នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជាសាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅខេត្តបាត់ដំបង ។ លោកក៏បានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ ១៩១៩ លោកបានបន្តវិជ្ជានៅក្រុងបាងកក ប្រទេសថៃ ។ លោកបានជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា ៣ ប្រយោគ ។ ពីរឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោកបានជាប់ ទីមហា ៤ ប្រយោគ ហើយពីរឆ្នាំតមកទៀត(១៩២៨) លោកជាប់ទីមហា ៥ ប្រយោគ និងជាទីបញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូមបញ្ជាក់ថា នៅប្រទេសថៃ ការសិក្សាភាសាបាលី មានសរុបទាំងអស់ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែលប្រយោគទី ៩ ជាប្រយោគខ្ពស់បំផុត (ថ្នាក់បណ្ឌិត) ។ លោកបាន លាចាកសិក្ខាបទមកជាគ្រហស្ថ នៅឆ្នាំ ១៩៣៦ ។
ការងារ
ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីគ.ស.១៩២៧ ទៅទល់នឹង គ.ស.១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ។ នៅឆ្នាំ ១៩៣៨ លោកធ្វើការនៅព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅឆ្នាំបន្ទាប់មក(១៩៣៩) លោកបានធ្វើជាតំណាងសម្ដេចព្រះនរោត្ដមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត លោកបានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ពោធន៍ពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ នាប្រទេសលាវ ។ ឆ្នាំ ១៩៤២ លោកបានទៅសម្ពោធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូង និងឆ្នាំ ១៩៤៣ លោកជាតំណាងរៀបចំកម្មវិធីសិក្សា សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសលាវ ។
លោកញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី ៥ នៃសាលាគរុវិជ្ជានៅឆ្នាំ ១៩៤៥ ។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង ។ ប៉ុន្តែនៅឆ្នាំ ១៩៥០ លោកលាឈប់ពីពុទ្ធសាសនបណ្ឌិត្យ ចូលមកបម្រើក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យ ជាប់សន្យារហូតមក ។ ប្រាំមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥៦ លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង ។ ប៉ុន្តែក្នុងឆ្នាំ ១៩៥៨ លោកបានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញ ក្នុងឋានៈជាសាស្ត្រាចារ្យផង និងអ្នកស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននោះផង ។ លោកជាសាស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល ។
ស្នាដៃ
កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។
ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖
ពុទ្ធប្បវត្តិសង្ខេប
អនុពុទ្ធប្បវត្តិ ភាគ១-២
ប្រជុំភាសិត ភាគ១-២
មហាវេស្សន្ដរជាតក
ប្រជុំពុទ្ធភាសិត
ជាតិសាសនាព្រះមហាក្សត្រ
រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២)
រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣)
ឯកសហរាត្រី (ភាគខ្លះ ប្រែ)
ចូឡវេទល្លសូត្រ (ប្រែ)
វិធីប្រតិបត្តិធម៌
ពន្លឺអាស៊ីទ្វីប (ប្រែ)
បញ្ញាសជាតកសង្ខេប ភាគ១-២។
នមោដីកាកថា
នានាជាតកវណ្ណន
ធម្មបទនិទ្ទេស
ទេវតាភាសិត
ពុទ្ធភាសិត និង អត្ថបទថៃលើសាស្ត្រាស្លឹករិត
រឿងប្រលោមលោកបិសាចស្នេហា ភ្នំពេញ ១៩៤២
រឿងប្រលោមលោកកុលាបប៉ៃលិន ភ្នំពេញ ១៩៤៣៕
ប្រភពអត្តបទដកស្រង់
ប្រភពសំឡេងmp3
ដោយ៥០០០ឆ្នាំ
images/articles/3125/2021rrook.jpg
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,៣៦៧ ដង)
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ ។
សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែកពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។
ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិងរដ្ឋាភិបាលចម្រុះរបស់សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។
ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់សមរភូមិឆ្ពោះទៅកាន់តំបន់ប៉ៃលិន នាយទាហានម្នាក់បានមកទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណាឈប់បាញ់បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។
មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រានៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែកប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គនិមន្តឡើងឡានម៉ាកតូយូតាតែមួយអង្គឯងជាមួយអ្នកបើកបរម្នាក់ បើកចូលទៅក្នុងសមរភូមិដែលអមទៅដោយគ្រាប់កាំភ្លើងដូចភ្លៀង។
ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់ពាន់នាក់ឲ្យឈរយ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យលាយឡំដោយទឹកភ្នែកហូរសស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹកសម្ដេចរំកិលខ្លួនចាកចេញពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគតក្នុងសមរភូមិ»។
ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។
ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រាស្ទើរបាត់ស្រមោលឡានមើលមិនឃើញ។
សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយម៉ាត់ទៅកាន់អ្នកណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយនៅជិតគុម្ពព្រៃហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។
សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែងព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នកស្ដាប់វិញក៏ហាក់ដូចជាស្ងប់ជាមួយសម្ដេចដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា«ម្ដងមួយជំហ៊ាន ម្ដងមួយជំហាន ជំហ៊ាននីមួយៗគឺសមាធិ ជំហាននីមួយៗគឺសន្តិភាព ជំហាននីមួយៗគឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។
ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិនអាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើរទុកណាភាគីខ្មែរក្រហមនិងភាគីរដ្ឋាភិបាលព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល ២ ឬ ៣ ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និង ប្រឈមចំពោះការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀត គឺ មានមនុស្សយ៉ាងតិចពី ២០០ ទៅ ៣០០ នាក់នឹងស្លាប់»។
ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើងហើយស្រែកថា«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយបន្ទរដដែលៗថា«ស្ម័គ្រស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់ឬស្ម័គ្ររស់។
ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុតបន្ទាប់ពីធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនីនៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណសន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕
អត្ថបទដកស្រង់ពីហ្វេសប៊ុក៖ Yon Seng Yeath
ដោយ៥០០០ឆ្នាំ
images/articles/3124/202_________________________-_________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ២,០០៤ ដង)
មហាឃោសានន្ទ (ព្រះនាមពេញ សម្តេចព្រះមហាឃោសានន្ទ) (២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេស ដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហម និងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា ។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលី គឺ « ឃោសានន្ទ » ដែលមានន័យថា ជា « អ្នកឃោសនាដោយរីករាយ » (ឃោស ៖ សំឡេងប្រកូក, សម្រែកខ្លាំង, ការបន្លឺសំឡេង + អានន្ទ ៖ សេចក្តីសប្បាយ, សេចក្តីរីករាយ, សេចក្តីសុខសាន្ត, ប្រាមោទ្យ) ។ ព្រះអង្គប្រសូតនៅខេត្តតាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ ។ កាលនៅពីក្មេង ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនា និងបានចូលបម្រើជាក្មេងវត្ត កាលពីអាយុ ៨ ឆ្នាំ ។ ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ ហើយនៅអាយុ ១៤ ឆ្នាំ ព្រះអង្គបានបួសជាលោកនេន ។ ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្ត ហើយបន្ទាប់មកទៀត បាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងនិមន្តទៅប្រទេសឥណ្ឌា ដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន « នវនាលន្ទាមហាវិហារ » ឯរដ្ឋពិហារ ប្រទេសឥណ្ឌា ។
ការអប់រំ
ព្រះមហាឃោសានន្ទ បានទទួលការហ្វឹកហាត់ពីគ្រូជាច្រើនអង្គក្នុងសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ១ អង្គពីប្រទេសជប៉ុន ព្រះនាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និងសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ។
នៅឆ្នាំ ១៩៦៥ ព្រះមហាឃោសានន្ទ បានចាកចេញពីប្រទេសកម្ពុជា ទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ វត្តឆាយណា (วัดชายนา) នៅក្នុងព្រៃមួយ ជិតទីរួមខេត្តនគរស្រីធម្មរាជ នៅភាគខាងត្បូងនៃប្រទេសថៃ ។ បួនឆ្នាំក្រោយមក ពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញ និងបញ្ចប់សង្គ្រាមវៀតណាម ។ ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា ។
សម័យខ្មែរក្រហម
ពួកខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូល ហើយវាសនានៃព្រះពុទ្ធសាសនាខ្មែរ ត្រូវស្ថិតក្នុងភាពមិនទៀង ។ ប៉ុល ពត ដែលធ្លាប់រស់នៅក្នុងវត្តអារាមកាលនៅក្មេង បានប្រកាសថា ព្រះសង្ឃ ជាបញ្ញើក្អែគ គ្មានប្រយោជន៍អ្វីនោះទេ ហើយជាវណ្ណៈមួយក្នុងរបបសក្តិភូមិចាស់ ។ ដោយសារការឃោសនាដ៏គួរឲ្យរន្ធត់បែបនោះ ពួកខ្មែរក្រហមបានផ្សឹកព្រះសង្ឃ ហើយបញ្ជូនទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតដែរ ឬក៏ពួកខ្មែរក្រហមបានធ្វើទារុណកម្មលើព្រះសង្ឃ ឬបញ្ជូនទៅរៀនសូត្រ និងធ្វើគត់ចោលទៀតផង ។ ព្រះសង្ឃខ្លះទៀត ត្រូវបានបង្ខំឲ្យប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសង្ឃ ដោយត្រូវបានគេភ្ជង់កាំភ្លើង ។ ចាប់តាំងពីពេលនោះមក រហូតដល់ពេលរបបខ្មែរក្រហមត្រូវរលំ លែងមានព្រះសង្ឃនៅក្នុងប្រទេសកម្ពុជា ហើយនិងវត្តជាច្រើន បានត្រូវគេកម្ទេចចោល ។
នៅគ្រានោះ មានជនជាតិខ្មែរជាច្រើន បានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជា ទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃ ដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅ ពិបាកជឿ ស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ ។
នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសានន្ទ បានចាកចេញពីអាស្រមបទក្នុងព្រៃ ហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរ និងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ ។ នៅតាមជំរំនានា ជនភៀសខ្លួន ដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះ ពេលឃើញមុខព្រះមហាឃោសានន្ទ ក៏រំភើបចិត្តយ៉ាងក្រៃលែង ហើយក៏ស្រក់ទឹកភ្នែកស្រែកយំ កាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រ ដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ។ ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទាន សម្រាប់ចម្រើនព្រះបរិត្ត និងបំផុសគំនិត ដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ។
ការស្ថាបនាឡើងវិញ
ព្រះមហាឃោសានន្ទ បានជួយដល់ប្រទេសជាតិ និងជួយឲ្យព្រះពុទ្ធសាសនាខ្មែរ កើតឡើងវិញ នៅឆ្នាំ ១៩៨០ ។ ព្រះអង្គបានធ្វើជាអ្នកតំណាងប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួន និងតំណាងរដ្ឋាភិបាលខ្មែរនិរទេសកម្ពុជា នៅឯអង្គការសហប្រជាជាតិ ។
នៅពេលដែលរបប ប៉ុល ពត រលំនាឆ្នាំ ១៩៧៩ ព្រះមហាឃោសានន្ទ គឺជាព្រះសង្ឃ ១ អង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ៣០០០ អង្គ ដែលបានផុតពីស្លាប់ ក្នុងចំណោមព្រះសង្ឃចំនួន ៦ ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៦ ។ ក្នុងឆ្នាំ ១៩៧៩ នៅតាមជាយដែនខ្មែរ-ថៃ ព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយ ហើយបានបំបួសព្រះសង្ឃជាតិខ្មែរ ទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ ។
នៅឆ្នាំ ១៩៨០ ព្រះមហាឃោសានន្ទ និងបព្វជិតសាសនាគ្រីស្ទាន ១ រូប គឺគ្រូគង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បានបង្កើត « បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា » ។ លោកទាំងពីរ បានរកឃើញអតីតព្រះសង្ឃនិងដូនជី រាប់រយអង្គ និងរាប់រយនាក់ ដែលបានរួចពីស្លាប់ ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះ អាចបួសឬកាន់សីល ១០ ឡើងវិញ និងកាន់កាប់មុខងារឡើងវិញ ក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ ។ នៅខែមិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍ ។ លោកគ្រូគង្វាល ផនដ៍ និងព្រះមហាឃោសានន្ទ ក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ (សាកែវ) ។
នៅឆ្នាំ ១៩៨៨ ព្រះសង្ឃខ្មែរមួយក្រុម ដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជា បានជ្រើសតាំងព្រះមហាឃោសានន្ទ ជាសង្ឃរាជ ។ ព្រះមហាឃោសានន្ទ បានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្ន ដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ ។ នៅជំនាន់នោះ គឺនៅទសវត្សរ៍ឆ្នាំ ១៩៨០ សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជា គឺ សម្តេច ទេព វង្ស ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានតែងតាំងកាលពីឆ្នាំ ១៩៨១ ។
ធម្មយាត្រា
នៅឆ្នាំ ១៩៩២ ជាឆ្នាំដំបូង ដែលអង្គការសហប្រជាជាតិបានអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៃឆ្នាំ ១៩៩១ ទើបព្រះមហាឃោសានន្ទ ដឹកនាំធម្មយាត្រានៅថ្នាក់ជាតិជាលើកដំបូង សម្រាប់ផ្តល់នូវសន្តិភាពដល់ប្រទេសខ្មែរទាំងមូល ដើម្បីឲ្យជនជាតិខ្មែរមានសេចក្តីសង្ឃឹមនិងសន្តិភាពឡើងវិញ។ ធម្មយាត្រានេះ បានធ្វើដំណើរនិងចំណាយពេលអស់រយៈពេល ១៦ ថ្ងៃ និង ២០០ គ.ម. ឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម ដោយឆ្លងកាត់ដី ដែលពួកខ្មែរក្រហមបានបង្កប់គ្រាប់មីន ។ បន្ទាប់មក ព្រះអង្គនាំធម្មយាត្រាជាច្រើន ឆ្ពោះមកប្រទេសកម្ពុជាទាំងមូល ជាមួយមនុស្សចំនួនប្រមាណ ២០០ ទៅ ៣០០ នាក់រៀងរាល់ឆ្នាំ (មានទាំងព្រះសង្ឃ ដូនជី និងឧបាសកឧបាសិកា) ។ នៅឆ្នាំ ១៩៩៥ មានរហូតដល់ ៥០០ នាក់ ដែលធ្វើធម្មយាត្រា ។ នៅឆ្នាំ ១៩៩៥ នោះ មានពួកខាង « បូជនីយេសចរណ៍អន្តរជំនឿដើម្បីសន្តិភាពនិងជីវិត » បានទៅជួបនិងរួបរួមគ្នាជាមួយពួកអ្នកធ្វើធម្មយាត្រានោះ ។ ក្រុមទាំង ២ បានដើរឆ្លងកាត់ប្រទេសកម្ពុជា ពីព្រំប្រទល់ថៃ រហូតដល់ព្រំប្រទល់វៀតណាម ដោយបានដើរកាត់តំបន់ដែលពួកខ្មែរក្រហមកាន់កាប់ អស់រយៈពេលច្រើនថ្ងៃ ។ ដោយហេតុតែបានបង្រៀននូវភាពអហិង្សា និងកសាងវត្តអារាមខាងពុទ្ធសាសនាទូទាំងពិភពលោក ដើម្បីជួយជ្រោមជ្រែងដល់ជនជាតិខ្មែរ ដែលត្រូវនិរទេស ឲ្យឋិតនៅក្នុងសាសនាប្រកបដោយសន្តិភាពរបស់ខ្លួននេះ បានជាព្រះមហាឃោសានន្ទ បានទទួល « រង្វាន់នៃសេចក្តីក្លាហាននិងមនសិការ ពីមូលនីធិ ភីស អាប្បេយ៍ (អាស្រមបទសន្តិភាព) » (Peace Abbey Courage of Conscience Award) ។
គេបានដាក់ឈ្មោះព្រះអង្គថា ជា « មហាត្មៈគន្ធី នៃប្រទសកម្ពុជា » ។ លោកស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែលជាប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំង បានស្នើឈ្មោះរបស់ព្រះអង្គ ចំពោះរង្វាន់សន្តិភាពណូបែល[១៣] ។ គេក៏បានស្នើព្រះនាមព្រះអង្គ ចំពោះរង្វាន់នេះ នៅឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយយល់ឃើញសកម្មភាពរបស់ព្រះអង្គក្នុងការនាំសន្តិភាពដល់ប្រទេសកម្ពុជា ។ ព្រះមហាឃោសានន្ទ ក៏មានតួនាទីជាទីប្រឹក្សាឲ្យ « ពុទ្ធសាសនិកសម្ព័ន្ធដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយព្រះអង្គគង់ម្តងម្កាលនៅវត្តអារាមបាលិលេយ្យ ដែលកសាងដោយជនភៀសខ្លួនខ្មែរ នៅទីក្រុងហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។
សម្តេចព្រះមហាឃោសានន្ទ បានទទួលអនិច្ចធម្មនៅក្រុងន័រធ៍ហាំប៍តុន រដ្ឋម៉ាស្សាឈូសេត្តស៍ នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៧ ៕
ប្រភពដកស្រង់អត្ថបទ
ប្រភពសំឡេងmp3
ដោយ៥០០០ឆ្នាំ
images/articles/460/Untitle43452d-1.gif
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ២០,០១១ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូមឧបសម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ន មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។ អត្ថបទជាអក្សរដិត
បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស.១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលីបានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។
ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។
ព.ស.២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។
ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។
ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង នៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
ព.ស.២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ ទៅក្នុងវចនានុក្រមខ្មែរ។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ។
ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ។
ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
គ.ស.១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យ ប្រទេសលាវ ផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវផង។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនាផង។
ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
ព.ស.២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កាទ្វីប។
នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា នៅក្រុងរង្គូន សហភាពភូមា។
ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមាម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
ព.ស.២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។
ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជាសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។
ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។
ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)
កិច្ចការឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀត និយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០ គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។
បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។
បានស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។
បានស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។
បានឧបត្ថម្ភក្នុងការស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។
បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។
បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។
បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។
បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។
បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។
បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។
បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។
បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។
បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។
បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ (ដោយសម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹកនោះ)។
បានឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។
បានលះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។
បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។
បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់ ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។
បានផ្ដើមកសាងព្រះសក្យមុនីចេតិយនៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។
បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមាជាដើម។
បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។
បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុងវត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ ជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជាមុនដំបូងបង្អស់ គ.ស.១៩៥៣។
បានផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។
បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។
បានរៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្តឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
ស្នាព្រះហស្តខាងអក្សរសាស្ត្រនៃសម្ដេចព្រះសង្ឃរាជ
ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជ
ព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាព “ការព្យាយាមក្នុងការសិក្សា”
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅ ក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូល មកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជ ហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។
បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មាន វីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបាន ជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំង នៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។
សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយ សម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
អានបន្តទៅប្រភពដើម
ដោយ៥០០០ឆ្នាំ
images/articles/246/20_______________ube.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ១៣០,២២០ ដង)
ព្រះរាជជីវប្រវត្តិនៃសម្ដេច
ព្រះមហាសុមេធាធិបតី ជួន ណាត
ព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
រៀបរៀងដោយព្រះមុនីកោសល សូរ ហាយ តាមឯកសារខ្លះរបស់ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និងលោកទ្រិញ វ៉ាញ ១៩៧០ (ចម្លងចេញពីទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លេខពិសេស ខែធ្នូ ឆ្នាំ១៩៩៨ និងលេខពិសេស ខែមករា កុម្ភៈ មីនា ឆ្នាំ១៩៩៩។
ខ្ញុំព្រះករុណាអាត្មាភាព ជាសមាជិកនៃ គណៈកម្មការឃោសនា ដោយមានលោកទ្រិញ វ៉ាញ ជាប្រធាននៃគណៈកម្មការ អស់លោកជាសមាជិកគណៈកម្មការទាំងអស់មានលោក លាង ហាប់អាន ជាដើម បានផ្ទុកផ្ដាក់នូវការស្រាវជ្រាវរៀបរៀងព្រះរាជជីវប្រវត្តិ នៃសម្ដេចព្រះសង្ឃរាជមកលើខ្ញុំព្រះករុណាអាត្មាភាព ដូចមានលិខិតលេខ ៨៤៤ ព.ប ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ១៩៦៩ ជាលិខិតលោក លាង ហាប់អាន នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលតម្រូវមកលើខ្លួនខ្ញុំព្រះករុណាអត្មាភាពឲ្យស្រាវជ្រាវ រៀបរៀងព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់។
ខ្ញុំព្រះករុណាអត្មាភាព សូមទទួលការនេះដោយគោរព តាមសមានឆន្ទៈនៃគណៈកម្មការ។ ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជនេះ ខ្ញុំព្រះករុណាអត្មាភាពសូមចែកជាបរិច្ឆេទ១២ ដើម្បីឲ្យងាយមើលចំណាំក្នុងបរិច្ឆេទមួយៗ តាមរយៈកាលនៃព្រះជីវភាព ព្រះវីរយភាព និងព្រះករណីយកិច្ចនៃ សម្ដេចព្រះសង្ឃរាជ ព្រមទាំងឲ្យងាយស្រួលក្នុងការរៀបរៀងវែកញែកសេចក្ដី ដូចតទៅនេះអានបន្តសូមចុច
ដោយ៥០០០ឆ្នាំ
images/articles/245/202___wer.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៨៤,០៩៦ ដង)
ខាងក្រោមគឺជាវីដេអូ ដែលលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស បានសម្តែងប្រាប់អំពី ជីវប្រវត្តិរបស់ខ្លួនដោយសង្ខេប និងសាច់ធម៌ផ្សេងៗ ដែលខ្ញុំព្រះករុណា ខ្ញុំបាទ (ស្រុង ចាន់ណា) បានស្រង់ចាក ខ្សែអាត់ អាល់ប៊ុមសម្តែងធម៌ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែងកាលពី ២៥ឆ្នាំ មុន) ។
សូមធ្វើការសន្តាប់ដូចតទៅ៖
មើលវីដេអូមិនឃើញ ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/249/20sssaqer.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៦៧,៣៨៥ ដង)
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជាខ្ញុំរៀបចំសរសេរឡើងដោយផ្ទាល់ដៃខ្លួនឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែងត្រូវបានសរសេររៀបរាប់ដោយបុគ្គលដទៃ ជំនួសសាមីជីវិត ។អ្នកសរសេរតែងតែនិយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះអ្នកសរសេរ ពុំបានដឹងចិត្ត ឬបំណងរបស់សាមីជីវិតច្បាស់លាស់ផង ចង់លើកតម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូលហេតុនេះហើយ ដែលនាំឲ្យជីវប្រវត្តិ ខុសឃ្លាតចាកសេចក្តីពិតយ៉ាងច្រើន ។
សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេមិនអាចបំភ្លេចបាន ក្រោយពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយមិនចង់ឲ្យជីវប្រវត្តិរបស់ខ្លួន ពោរពេញដោយភាពអំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀតឪកាសដែលខ្លួនកំពុងមានជីវិតនៅឡើយ សរសេរជីវប្រវត្តិនេះឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជាខ្ញុំចង់អួតពីជីវិតខ្លួនឯងទេ គឺមានន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។ និយាយបែបនេះហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។
តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មានអាពាធធ្ងន់ស្ទើរតែដាច់ជីវិតច្រើនលើកច្រើនគ្រាមកហើយ បើមិនសរសេរទុកឲ្យហើយពិតជាហួសពេល, ដើម្បីកុំឲ្យគេយករឿងមិនពិតទៅសូធ្យភូតភរនៅមុខឈាបនដ្ឋានច្រើនពេក ។
ក្រោយពេលដែលសរសេររួច បើបុណ្យអនុគ្រោះឲ្យជីវិតខ្ញុំរស់បានច្រើនឆ្នាំតទៅទៀត ខ្ញុំក៏មិនចាំបាច់ចំណាយពេលវេលាឆ្លើយតបសំនួរ របស់ពុទ្ធបរិស័ទដោយច្រើន ដែលតែងតែចង់ដឹងពីប្រវត្តិរបស់ខ្ញុំដែរ ហើយប្រវត្តិដែលបានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារជាងការដែលខ្ញុំឆ្លើយផ្ទាល់មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។
ទាញយកសៀវភៅនេះសូមចុចត្រង់នេះ
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2718/tex____________tpic.jpg
ផ្សាយ : ២៥ សីហា ឆ្នាំ២០២១ (អាន: ៩,៦៥០ ដង)
អានកមង្គលភេរីវត្ថុ
(ប្រវត្តិស្គរមង្គលឈ្មោះអានកៈ)
កិរ បានឮមក ស្រះក្ដាមធំ មានក្នុងព្រៃហិមពាន្ត ។ ក្នុងស្រះនោះ មានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ ។ លំដាប់នោះ ដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថា សេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ ។ សូម្បីមេដំរីនោះ ក៏បានកើតហើយកូនដែលសក្តិធំ ។ ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា (ម៉ែ ម៉ែ) ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ ?
មេដំរីនោះ ក៏ប្រាប់សេចក្ដីនោះដល់កូនដំរី ។
កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើង អ្នកទាំងឡាយចូរមក យើងនឹងទៅ ដូច្នេះហើយ ជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះ កូនដំរីក៏ចុះមុនគេទាំងអស់ ក្ដាមបានមកដោយ (ឮ) សំឡេងទឹកនោះឯង ហើយបានកៀបនូវកូនដំរីនោះ ។ ក្ដាមមានដង្កៀបដ៏ធំ កូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយ យកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង ។ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើងសម្គាល់ថា សេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា (ឥឡូវនេះ កូនដំរីនោះត្រូវក្ដាមកៀបហើយ) ទើបស្ទុះបោលរត់ចេញទៅ ។
លំដាប់នោះ មេរបស់ដំរីនោះ ដែលឋិតក្នុងទីមិនឆ្ងាយ បានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថា មយំ ថលនាគា, តុម្ហេ ឧទកនាគា នាម, នាគេហិ នាគោ ន វិហេឋេតព្ពោ ពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ (ចំណែក) ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក (ដូច្នេះ) អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយ ហើយពោលនូវគាថានេះថា
យេ កុឡីរា សមុទ្ទស្មិំ, គង្គាយ យមុនាយ ច;
តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បជំ។
ក្ដាមទាំងឡាយក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គា និងយមុនាក្ដី លោកជាសត្វដ៏ប្រសើរបំផុត សូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ ។ ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយរំជើលរំជួល ព្រោះហេតុនោះ ក្ដាមទើបបន្ធូរដង្កៀប ។ កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម ។ ពេលជាន់ ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី ។ លំដាប់នោះ កូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោក ហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ ។ ពេលនោះ ដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ ។ ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះ សក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ ។
ចំណែកដង្កៀនមួយទៀត ត្រូវខ្យល់ និងកម្ដៅថ្ងៃដុតដរាមស្ងួត មានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ ។ កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះ ត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង ១០ អង្គ ដែលបានរាយសំណាញ់ក្នុងទឹក ហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា ។ ស្ដេចទាំងឡាយនោះ ឃើញដង្កៀមនោះហើយត្រាស់ថា នុ៎ះជាអ្វី ? អ្នកបម្រើទូលថា ជាដង្កៀបក្ដាម ព្រះអង្គ ។
ព្រះរាជាទាំងឡាយនោះត្រាស់ថា ដង្កៀបក្ដាមនេះ មិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន ។ ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរ បានឲ្យគេស្រោបហើយទ្រង់វាយ ។ សំឡេង (ស្គរ) ឮទូទាំងព្រះនគរដែលមានប្រមាណ ១២ យោជន៍ ។ តអំពីនោះមក ព្រះរាជាទាំងឡាយត្រាស់ថា មិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេ ស្គរនេះចូរជា មង្គលភេរី (ស្គរមង្គល) ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះ ដូច្នេះហើយក៏ធ្វើជាមង្គលភេរី ។ កាលប្រគំស្គរនោះ (ម្ដងៗ) ប្រជាជនដែលមិនទាន់ងូតទឹក មិនទាន់តាក់តែងខ្លួន (ក៏ដោយ) ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើម ហើយមកប្រជុំគ្នា ។ ព្រោះហេតុនោះ ស្គរនោះក៏បានឈ្មោះថា អានកៈ ព្រោះដូចជាការហៅប្រជាជនឲ្យមក ។
(សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣)
អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង)
ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។
ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។
ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣ )
ដោយ៥០០០ឆ្នាំ
images/articles/2563/tessxtpic.jpg
ផ្សាយ : ២៥ សីហា ឆ្នាំ២០២១ (អាន: ៧៧,៩១៥ ដង)
ជីវប្រវត្តិសង្ខេប
របស់ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ
អធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជណាចក្រកម្ពុជា
ដោយ៥០០០ឆ្នាំ
images/articles/274/Unti34tled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤៨,៤៥៥ ដង)
ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅហៅថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើប្រាស់បម្រើសុខភាព ជួយជាកម្លាំង បម្រើតម្រូវការ សេចក្ដីប្រាថ្នាចង់បានរបស់នុស្សទូទៅ ។
តាមន័យនេះ អាមិស បានដល់វត្ថុគ្រប់យ៉ាង សម្រាប់ទំនុកបម្រុង ឧបត្ថម្ភជីវិតមនុស្សឲរស់នៅបានសុខស្រួល ឈានទៅរុងរឿងថ្លៃថ្លា ។ ដូចជាសំពត់ខោអាវ សំលៀកបំពាក់សម្រាប់បិទបាំង កែលំអររាងកាយ អាហារភោជន គ្រប់ប្រភេទសម្រាប់ហូបពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យសម្បត្តិសម្រាប់សំរួលការដេកដើរ អង្គុយ សម្រាកស្នាក់អាស្រ័យនិងថ្នាំកែរោគគ្រប់មុខ ។ ជារួម អ្វី ៗ ជាវត្ថុ សម្ភារៈ របស់របរ ប្រដាប់ប្រដាគ្រឿងបរិភោគ ប្រើប្រាស់របស់មនុស្ស សម្រាប់ជួយផ្ដល់ការសុខស្រួលឲកើតជាផលប្រយោជន៍ ផ្គត់ផ្គងជីវិត ប្រមូលផ្ដុំវត្ថុរួមទាំងអស់នោះ លោកហៅជា ពាក្យបច្ចេកទេសតែមួយថា អាមិស ។អាមិស ជាវត្ថុជួយមនុស្សឲរស់នៅបានស្រួល ជួយផ្ដល់ផលប្រយោជន៍ឲមនុស្សមានអានុភាព មានអានិសង្សច្រើនសម្រាប់ការរស់នៅ ។ព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ឆ្វេងយល់ច្បាស់នូវផលប្រយោជន៍នៃអាមិសទើបទ្រង់អនុញាតឲបព្វជិតបរិភោគ ប្រើប្រាស់អាមិស តាមការគួរ ។ ក្រៅពីបង្សុកុលចីវរ ដើរបិណ្ឌបាត ដេកនៅក្រោមដើមឈើ ផឹកថ្នាំមូតភេសជ្ជៈ ព្រះអង្គអនុញាតឲប្រើ អតិរេកលាភ បាន ដើម្បីជួយសម្រួលជីវភាពភិក្ខសង្ឃឲប្រព្រឹត្តទៅបានស្រួល។ តែព្រះអង្គមិនទ្រង់ហៅថា អាមិស ទេ ទ្រង់ហៅថា “បច្ច័យ” ។ ព្រោះបច្ច័យជាគ្រឿងបន្តជីវិតឬជំនួយជីវិតមនុស្សឲប្រព្រឹត្តទៅបានស្រួល ។ ពិសេស បច្ច័យអាចផ្ដល់ផលប្រយោជន៍ ដ៏សំខាន់ដល់មត្តញ្ញូជន អ្នកស្គាល់ប្រមាណក្នុងការបរិភោគប្រើប្រាស់ ។ មនុស្សយើងបើមិនមានបច្ច័យទាំងអស់ជាជំនួយទេ នឹងរស់នៅពុំបាន ធ្វើប្រយោជន៍អ្វីក៏ពុំកើតដែរ ។
បច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រមូលមកហៅត្រឹមតែ ៤ បច្ច័យគឺ ចិវរប្បច្ច័យ១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និងគិលានភេសជ្ជប្បច្ច័យ ១ ។
ជាការពិត ការរស់នៅបើមានតែបច្ច័យ៣ ខ្វះបច្ច័យណាមួយក៏រស់នៅមិនស្រួល ។
១. សំពត់ខោអាវសាវស្បៃ ជាសម្លៀកបំពាក់ គ្រឿងសម្លៀកដណ្ដប់បិទបាំងរាងកាយ ការពារ កេរ្តិ៍ខ្មាស់ជាដើម មានស្បង់ ចីពរ សង្ឃាដី និងបរិក្ខាបន្ទាប់បន្សំ ដូចអង្សាក់វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជាដើមរាប់បញ្ចូលជាចីវរប្បច្ច័យ។
២. គ្រឿងបរិភោគ ហូប ពិសា ឆាន់ មានអាហារភោជន នំនែក បង្អែម ចំអាបបាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់បញ្ចូលជាបិណ្ឌបាតប្បច្ច័យ ។
៣. ទីលំនៅភូមិស្ថានសម្រាប់ជ្រកកោន ដេកអង្គុយ ស្នាក់អាស្រ័យ ថ្ងៃយប់មានផ្ទះសម្បែង កុដិ សាលា កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាបព្រា បាត្រ...ជាដើម រាប់បញ្ចូលហៅថាសេនាសនប្បច្ច័យ ។
៤.ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាលជម្ងឺដម្កាត់ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថសម័យ សម្រាប់ផឹកលាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មានទឹកដោះរាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និងទឹកអដ្ឋបានជាដើម រាប់បញ្ចូលហៅថាគិលានភេសជ្ជប្បច្ច័យ ។
ប៉ុន្តែ បច្ច័យគ្រប់យ៉ាងដែលរាប់បញ្ចូលតាមឈ្មោះតែ ៤ បច្ច័យនេះ ជាបច្ច័យ(អាមិសវត្ថុ) សម្រាប់មនុស្សទូទៅ ចំពោះបព្វជិតក្នុងពុទ្ធសាសនា ព្រះអង្គទ្រង់អនុញាតឲបរិភោគ ប្រើប្រាស់បច្ច័យ ដែលជាគ្រឿងអាស្រ័យរបស់បព្វជិតនោះដោយមានកំណត់” ។
ម្យ៉ាងទៀត បច្ច័យ ៤ ដែលមានកំណត់នោះ បព្វជិតមុននឹងបរិភោគប្រើប្រាស់នូវបច្ច័យណាមួយ ដែលទ្រង់បានអនុញ្ញាត សុទ្ធតែត្រូវពិចារណាដោយសតិសម្បជ្ជញ្ញៈសិន សឹមបរិភោគប្រើប្រាស់ ។ ការរៀបរាប់ដោយសង្ខេបមកប៉ុណ្ណេះឯង ដែលនឹងឆ្លើយតបទៅនឹងសំណួរដែលសួរខាងដើមថា “អ្វីទៅដែលហៅថា បច្ច័យ គ្រឿងអាស្រ័យរបស់បព្វជិតនោះឯង “ ។
ពាក្យថា “បុណ្យបច្ច័យបួន” គឺជាឈ្មោះ បុញ្ញកម្ម មួយបែបដែលបូរាណាចារ្យខ្មែរយើងបានសន្មតហៅ តាមបច្ច័យទេយ្យវត្ថុដែលគេធ្វើទាន ដោយរៀបខ្ចប់បច្ច័យទាំងបួនមុខ ក្នុងមួយកញ្ចប់ ៗសម្រាប់ជាទេយ្យទាន ។តើបុណ្យបច្ច័យបួន ទាយកទាយិកា ត្រូវធ្វើដូចម្ដេច ? មុននឹងធ្វើបុណ្យលោកអ្នកម្ចាស់ដើមបុណ្យ ឬម្ចាស់ដើមទានប្រធានបុណ្យ តែងប្រជុំពិភាក្សាគ្នា ថា តើត្រូវនិមន្តលោកប៉ុន្មានអង្គ ? និមន្តលោក ១អង្គ ២អង្គ -៣ឬ៤អង្គឬ៥-៦-៧អង្គ ។លោកអ្នកអាចនិមន្តលោកមកទទួលក្នុងបុណ្យប៉ុន្មានអង្គក៏បាន អាស្រ័យ បសាទសទ្ធា និងលទ្ធភាពរបស់ទាយកទាយិកាម្ចាស់បុណ្យ ។
បើយើងតម្រូវនិមន្តលោក ២អង្គ យើងរៀបទេយ្យវត្ថុ ២កញ្ចប់ និមន្ត ៣អង្គរៀបទេយ្យវត្ថុ៣កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើមានសទ្ធានិមន្ត ៧អង្គគប្បីរៀបទេយ្យវត្ថុ ៧ កញ្ចប់ គឺត្រូវរៀបទេយ្យវត្ថុជាកញ្ចប់ ៗ តាមជំនូនលោកដែលត្រូវនិមន្តមកនោះ ឲបានមួយកញ្ចប់ ១អង្គគ្រប់ៗ អង្គ ។ឯទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ត្រូវមានបច្ច័យ បួនមុខគឺ ចីវរ បិណ្ឌបាតសេនាសនៈ ភេសជ្ជៈ ដាក់ចូលទៅក្នុងមួយកញ្ចប់ ៗ ដូច ៗ គ្នា ។
មានអ្នកខ្លះយល់ច្រឡំថា ធ្វើបុណ្យបច្ច័យបួន គេនិមន្តលោកតែបួនអង្គទេបើនិមន្តលោកទៅដល់ ៥អង្គ វាទៅជាបុណ្យបច្ច័យប្រាំហើយ ?ការយល់យ៉ាងនេះ មុខគួរឲសង្វេគបែជាយកព្រះសង្ឃធ្វើជាបច្ច័យទៅវិញពុទ្ធោអើយ ! បច្ច័យមានតែបួនប្រភេទទេ មានបច្ច័យឯណាទៅដល់ប្រាំ ឬក៏ប្រាំមួយមុខនោះ ! ការធ្វើបុណ្យបច្ច័យបួនគឺ គេរៀបទេយ្យវត្ថុឲមានគ្រប់ទាំងបួនបច្ច័យក្នុងមួយកញ្ចប់ ។ បើម្ចាស់បុណ្យជាអ្នកមានធូរធារគេអាចបញ្ចូលចីវរប្បច្ច័យ ២ មានស្បង់ផងកន្សែងផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មានអង្ករផង ត្រីងៀតផង ។ ទឹកត្រីផងសេនាសនប្បច្ច័យ ៣ឬ៤ មានកន្ទេលផងខ្នើយផង ស្បែកជើងឬប៉ានពែងផងក៏បាន និងគិលានភេសជ្ជប្បច្ច័យ ៣-៤ មានទឹកដោះគោ តែស្ករ ឬថ្នាំពេទ្យថែមទៀតផងក៏បាន។ រួមបច្ច័យទាំងបួន ដ៏ច្រើនមុខនេះបញ្ចូលគ្នា វេចខ្ចប់ជាមួយកញ្ចប់ ។
ទេយ្យវត្ថុដ៏ច្រើនមុខនេះក៏ឈ្មោះថា បច្ច័យបួន ។ យើងរៀបកញ្ចប់សម្រាប់តែលោកមួយអង្គក៏បច្ច័យបួន រៀប ៤-៥-៦ កញ្ចប់សម្រាបលោក ៤-៥-៦អង្គក៏ឈ្មោះថា “ធ្វើបច្ច័យបួនដែរ ។
គ្រាប់តែថា បើធ្វើតូចបច្ច័យទាំងបួន មួយកញ្ចប់ ៗ ក៏តិច ។ ទោះបីតិចក្ដីច្រើនក្ដី ក៏ត្រូវឲបាន៤ មុខ ។ឯវិធីធ្វើ ដូចជាបុណ្យផ្សេងដែរ គឺថ្ងៃបុណ្យនោះ ពេលព្រឹកបងប្អូនជិតខាងជួយធ្វើរោងបុណ្យមុខផ្ទះ តុបតែងរោង ហើយយករណ្ដាប់ទេយ្យវត្ថុ ដែលកញ្ចប់ដោយក្រដាស់ភ្លឺស្អាតចំនួនប៉ុន្មានកញ្ចប់ដែលយើងតម្រូវនិមន្តព្រះសង្ឃប៉ុន្មានអង្គនោះ មកដាក់តម្រៀបលើគ្រែក្បែរគ្រឿងសក្ការៈព្រះពុទ្ធរូប ។ ដល់ពេលរសៀល មេក្រូបុណ្យបន្លឺសម្លេង ជាពេលដែលភ្ញៀវអញ្ជើញទៅចូលបុណ្យ ។ ពេលល្ងាចលោកអាចារ្យ ចាប់ផ្ដើមនមស្ការថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃតាមចំនួនមក រួចសមាទានសីលនិងអារាធនាចម្រើនព្រះបរិត្ត។ បើមានទេសនាផង ក៏រៀបធម្មាសនៈ ហើយនិមន្តព្រះធម្មកថិក សម្ដែងធម៌ទេសនាតទៅ ។ លុះព្រឹកឡើងនិមន្តព្រះសង្ឃទទួលយាគូ ។ បើមិនបានធ្វើយាគូទេ ធ្វើសង្ឃភត្តតែម្ដងនោះ គប្បីសមាទានសីល ហើយអ្នកដើមបុណ្យព្រមទាំងកូនចៅ ញាតិមិត្តនាំគ្នាកាន់គ្រឿងប្រដាប់ ទេយ្យវត្ថុឡើង ដើម្បីវេរទេយ្យវត្ថុ បច្ច័យ ៤ នេះនិងវេរចង្ហាន់ទៅជាមួយគ្នា ។
លោកអាចារ្យនាំពុទ្ធបរិស័ទវេរ ៖ នមោ ៣ចប់ (តាមទម្លាប់ រួចអ្នកដើមបុណ្យទាំងអស់និងពុទ្ធបរិស័ទ ថាតាមលោកអាចារ្យវេរ ៖
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេសង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច)
អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ . មយំ ភន្តេ ........
តតិយម្បិ . មយំ ភន្តេ ...........
បពិត្រព្រះសង្ឃដ៏ចម្រើនអើយ ! យើងខ្ញុំទាំងឡាយបាននាំមកនូវបច្ច័យទាំងឡាយ ៤នេះ មកដម្កល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវបច្ច័យទាំងឡាយ ៤នេះដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចសុខ (ដល់អ្នកដ៏មានគុណទាំងឡាយមានមាតាបិតាជាដើមផង អស់កាលជាអង្វែងទៅហោង ។ អស់វារៈពីរដងផង ....។ អស់វារៈបីដងផង...។
បន្ទាប់មកចូលទៅអង្គុយឲជាប់ហត្ថបាស ហើយប្រគេនទេយ្យវត្ថុនិងចង្ហាន់ដល់ព្រះសង្ឃ ។ ព្រះសង្ឃ អនុមោទនា (គឺសូត្រធម៌) ចប់ហើយ យើងសូត្រឧទ្ទិសកុសលផលទាន តាមទម្លាប់ ។
សូមបញ្ជាក់ថា ៖ ការវេរនេះ បើមានតែទេយ្យវត្ថុក៏វេរយ៉ាងនេះ ។ បើមានចង្ហាន់ ព្រះសង្ឃឆាន់នៅផ្ទះបុណ្យឬ រាប់បាត្រ ចង្ហាន់ដាក់ចានស្រាក់យកទៅឆាន់នៅឯវត្តផង ក៏វេរតែមួយលើកដូចខាងលើនេះជាការស្រេច ។តែបើលោកអាចារ្យចង់វេរដោយឡែក ជាពីរវគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ៤ដូចខាងលើ រួចហើយសឹមវេរចង្ហាន់ មួយលើកទៀត ដោយឡែកពីបាលីខាងលើនេះ ក៏បានគឺ វេរ ៖
Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។
Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។
ប៉ុន្តែ សូមលោកអាចារ្យ មើលពេលវេលាផង ព្រោះតែគេហៅថា (លោកអាចារ្យអ្នកនាំគេនោះ) ត្រូវស្វែងយល់ឲសព្វគឺ ៖ កាលញ្ញូ គួរដឹង-ស្គាល់កាលវេលា (ក្រែងយូរពេកទៅនាំសៅហ្មង) បរិសញ្ញូ គួរដឹងស្គាល់បរិស័ទជុំវិញខ្លួន (ក្រែងមានអ្នកសំដែងអាកប្បកិរិយា ទឹកមុខធុញទ្រាន់) ។ព្រោះថា បញ្ហាចង្ហាន់ សំខាន់នៅលើការប្រគេន ទទួលតាមផ្លូវកាយទើបព្រះសង្ឃទទួលឆាន់បាន មិនសំខាន់ពេកលើការវេរដោយវាចា ហើយមិនប្រគេនដោយកាយ លោកមិនអាចឆាន់ដោយដាច់ខាត ។ (នេះជាវិន័យបញ្ញត្តិ) ។
ម្យ៉ាងទៀត ទម្លាប់កន្លែងមួយចំនួន កាលលោកសូត្រមន្តនៅថ្ងៃរសៀល ល្ងាចឬពេលយប់ចប់ហើយ គេវេរទេយ្យវត្ថុប្រគេនលោកតែម្ដង ប៉ុន្តែលោកតាចារ្យខ្លះថា ការវេរប្រគេនយ៉ាងនេះមិនបានទេ ព្រោះក្នុងបច្ច័យទាំងបួននោះមានបិណ្ឌបាតបច្ច័យផង វេរប្រគេនខុសកាលមិនកើត គឺផុតពីថ្ងៃត្រង់ ហើយជាវេលាវិកាល ។
ត្រង់ចំណុចនេះសូមយល់ថា បើក្នុងកញ្ចប់ទេយ្យវត្ថុបច្ច័យបួននោះ មានវត្ថុបិណ្ឌបាតពិតៗ ដូចជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាងនេះនឹងវេរប្រគេនក្នុងវេលាខុសកាល ក៏ពិតជាមិនគួរមែន ដូច្នេះ គួរត្រឹមតែបវរណា ហើយព្រឹកឡើងសឹមប្រគេន ។ ប៉ុន្តែ បើក្នុងកញ្ចប់ទេយ្យវត្ថុមានសំភារៈបរិក្ខាបីបច្ច័យ រួចយកថវិកាដាក់ស៊ងបញ្ចូលជំនួស បិណ្ឌបាតបច្ច័យបន្ថែមចូលទៅក្នុងកញ្ចប់នោះការវេរជាបច្ច័យបួនបាន ហើយវេរប្រគេនពេលណាក៏បាន ។បច្ចុប្បន្ននេះ ស្ទើរគ្រប់កន្លែងក្នុងកម្ពុជាយើង កាលណាគេធ្វើបុណ្យបច្ច័យបួនគេរៀបចំរណ្ដាប់អង្គ ទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ដែលសម្បូណ៌បែបឃើញមានត្រឹមតែ ៣បច្ច័យគឺ សាដក ឬស្បង់ ចីពរ និងមានសាប៊ូច្រាស់ថ្នាំដុសធ្មេញប្រេងក្រូឡា ថ្នាំពេទ្យ ទឹកដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែកជើង ចាន ស្លាបព្រា ភួយមុង និងមាននៅអែបក្រៅកញ្ចប់និមួយ ៗ ជួនកាលអាចមាន ចានស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់មកប៉ុណ្ណេះសុទ្ធតែបច្ច័យ ៣ ពុំទាន់មានបិណ្ឌបាតប្បច្ច័យឡើយ ហើយបិណ្ឌបាតប្បច្ច័យសុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំដែលឃើញគេដាក់ បញ្ចូលក្នុងជាមួយបច្ច័យទាំង ៣ ក្នុងកញ្ចប់នោះឡើយ ប៉ុន្តែ គេនិយមដាប់ថវិកាគឺ ប្រាក់កាស ពីរបីពាន់ ប្រាំពាន់ មួយហ្មឺនរៀលក្នុងមួយកញ្ចប់ ៗ តាមលទ្ធភាព ។ ប្រាក់នេះក៏សម្រាប់បច្ច័យ ៤ពិត ដូច្នេះវេរជាបច្ច័យ ៤ បានហើយ គឺទេយ្យវត្ថុ ក្នុងមួយកញ្ចប់ ៗ សម្រាប់អង្គនោះពិតជាបច្ច័យបួនដោយត្រឹមត្រូវ ថែមទាំងអាចារ្យវេរប្រគេន ពេលណាក៏បានឥតមានទាស់ ។
ដកស្រង់ចេញពីៈhttp://khtbmd.blogspot.com/2010/04/blog-post_5859.html
ដោយ៥០០០ឆ្នាំ
images/articles/337/te1234xtpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៦,៦៣៨ ដង)
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។
លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៩,៣១៧ ដង)
ប្រវត្តិព្រះបរមសារីរិកធាតុ
ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចទាំង៥ប្រការអស់ ៤៥ព្រះវស្សា ដើម្បីប្រយោជន៍ដល់សត្វលោកតែម្យ៉ាង មិនមានបំណងប៉ងប្រាថ្នាអ្វីបន្តិចបន្តួចពីសត្វលោកឡើយ ។
images/articles/463/Untitled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៣,២៥១ ដង)
ឃោសកុមារកើតឡើង និងការសិក្សាត្រៃវេទ
រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា
images/articles/543/indea1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣,៨០២ ដង)
ព្រះពុទ្ធសាសនាក្នុងយុគសម័យមុស្លិមកាន់កាប់
ព.ស. ១៧០០-២២០០
បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិតនៅក្រោមការកាន់កាប់
images/articles/780/3132013134753sdf45fs12d-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២១,២៦៦ ដង)
ខាងក្រោមនេះគឺជាសៀវភៅព្រះរាជប្រវត្តិពិស្តារ និងកាព្យលោកធម៌ របស់សម្តេចព្រះសង្ឃរាជ ជួន-ណាត ដែល៥០០០ឆ្នាំ បានទាញយកពីគេហទំព័រស្រុកស្រែ ដែលបានចេញផ្សាយក្នុងរយៈពេលថ្មីៗនេះ ដែលសៀវភៅបានត្រូវរៀបរៀងឡើងវិញដោយ ស្រុកស្រែ និងបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចុះផ្ទាល់ទៅថត
images/articles/1112/5yb4s6gs4eftes4g6fezr.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១២,១៤៤ ដង)
សម្ដេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ច
ឥន្ទត្ថេរោ កែ អ៊ុក ព្រះសង្ឃនាយក
គណៈមហានិកាយ
ព.ស ២៤៥៨ ~ ២៤៨០
គ.ស ១៩១៤ ~ ១៩៣៦
- ព្រះអង្គប្រសូត នៅថ្ងៃព្រហស្បតិ៍ (បាត់រនោច. ខ្នើត) ខែកត្ដិក ឆ្នាំកុរ ត្រីស័ក ព.ស ២៣៩៥ ស.គ ១៨៥១ នៅភូមិក្រោលខៀវ ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
images/articles/1121/sr6besrstgedrtnmxr57um.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៧៩៤ ដង)
សម្ដេចព្រះមហាសុមេធាធិបតី
ប្រាក់ ហ៊ិន
ព្រះសង្ឃនាយក គណៈមហានិកាយ
ព.ស ២៤១៨ ~ ២៤៩១
គ.ស ១៩៣៧ ~ ១៩៤៧
- ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខេត្តកំពង់ចាម