images/articles/1483/textdrege53gserg-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៧៣,០៣៦ ដង)
ជីវប្រវត្តិរបស់នាយសុមនមាលាការឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយសុមនមាលាការ ជាអ្នកមានសទ្ធាដាច់ខាត បានឧទ្ទិសជីវិតធ្វើពុទ្ធបូជា ដែលចាត់ថារកបានដោយកម្រ ក្នុងបណ្តាពុទ្ធឧបាសកដែលតាំងចិត្តធ្វើការបូជា ដែលជាហេតុធ្វើឲ្យគេបានទទួលផលទាន់ភ្នែកដែលហៅថា ទិដ្ឋធម្មវេទនីយកម្ម ប្រែថា
images/articles/1484/terger45yrthdfhdrextd-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៤៥,៥៥៤ ដង)
ជីវប្រវិត្តរបស់បញ្ចគ្គទាយកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បញ្ចគ្គទាយព្រាហ្មណ៍ ជាឧបាសកមានគតិប្រចាំខ្លួនរបស់លោកម៉្យាង គឺប្រសិនបើមិនបានឲ្យទានដល់បដិគ្គាហកៈ ដែលមកដល់ផ្ទះរបស់លោកៗនឹងមិនបរិភោគអាហារ ហើយលោកបានជាឧបាសកដែលបានសម្រេចអរិយធម៌ ជាព្រះអនាគាមិបុគ្គល ។
images/articles/272/wew34d-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,២៣១ ដង)
តើពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យថាជាអំពើទាំងឡាយណា ដែលគេរៀបចំជាបែបផែន នៅក្នុងពិធីបុណ្យនីមួយៗតាមគន្លងព្រះពុទ្ធសាសនា ។ តើប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ?
images/articles/1461/textdd4242d-1.gif
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៦,៥៧៥ ដង)
ជីវប្រវត្តិរបស់នាយកេសីឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយកេសីឧបាសក ជាអ្នកមានចំណេះដឹង និងមានការជំនាញក្នុងការបង្វឹកសេះ មានសម្នាក់សម្រាប់បង្វឹកសេះ តែមិនមានចំណេះដឹងមិនមានវិធីការសម្រាប់ទូន្មានមនុស្ស បានមកក្រាបទូលសួរព្រះសម្ពុទ្ធទើបបានជាហេតុឲ្យគេក្លាយជាឧបាសក នៅក្នុងព្រះពុទ្ធសាសនានេះ ។
images/articles/1438/texsdgrgerg4td-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១០,៣៨៣ ដង)
ជីវប្រវត្តិរបស់នាងសុប្បវាសាកោលិយធីតា
(ដែលជាឯគទគ្គៈផ្នែកចាងជាអ្នកឲ្យទានផ្ចិតផ្ចង់)
ព្រះនាងសុប្បវាសា ព្រះនាងជាកំពូលលើឧបាសិកាទាំងឡាយផ្នែកខាងឲ្យទានដោយផ្ចិតផ្ចង់ នៅក្នុងព្រះសាសនានេះទាំងជាអ្នកទ្រទ្រង់នូវគុណធម៌ជាព្រះអរិយសាវិកា ចំណែកជីវប្រវត្តិរបស់ព្រះនាង ក៏មានសម្តែងទុកទាំងអតីតជាតិ និងបច្ចុប្បន្នជាតិ ។
ជីវប្រវត្តិក្នុងអតីតជាតិ របស់ព្រះនាងសុប្បវាសា មានសម្តែងទុកក្នុង
images/articles/1439/teger34xtd-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៤,៧៧៤ ដង)
ជីវប្រវត្តិរបស់ឧបាសិកាខុជ្ជុត្តរា
(ដែលជាឯតទគ្គៈផ្នែកខាងអ្នកចេះដឹងច្រើន)
ឧបាសិកាខុជ្ជុត្តរាជាអ្នកមានបញ្ញាវាងវៃហើយក៏ជាអច្ឆរិយបុគ្គលថែមទាំងជាអ្នកបានទទួលការលើកតម្កើងឲ្យជាអ្នកប្រសើរជាងឧបាសិកាទាំងឡាយ ផ្នែកខាងពហូសូត (ពហុស្សុត) ជាអ្នករៀនសូត្រច្រើន ជាអ្នកមានភាពអង់អាចធ្វើខ្លួនឲ្យជាទីគោរពស្រឡាញ់របស់ស្រ្តីទាំងឡាយ មានព្រះសាមាវតីជាដើម ។
images/articles/1449/texere34td-1.gif
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ៩,៩២៨ ដង)
ជីវប្រវត្តិរបស់ធម្មិកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
ធម្មិកឧបាសក លោកជាអ្នកយកចិត្តទុកដាក់នៅក្នុងរឿងបុណ្យកុសលជាប្រចាំ ថែមទាំងជាអ្នកដឹកនាំមនុស្សក្នុងត្រកូលទាំងឡាយឲ្យចេះស្រឡាញ់នៅក្នុងបុណ្យកុសល តាមគំរូរបស់លោក ក៏មានរឿងពោលទុកក្នុង អដ្ឋកថាធម្មបទនៃយមកវគ្គ ក្នុងរឿងរបស់ធម្មកិឧបាសកដូចមានសេចក្តីថា ៖
images/articles/1448/tex3435td-1.gif
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៨,៩៩៨ ដង)
ជីវប្រវត្តិរបស់ចិត្តគហបតីឧបាសក
(ដែលជាឯតទគ្គៈផ្នែកខាងធម្មកថិក)
ចិត្តគហបតី លោកជាអ្នកទ្រទ្រង់នូវតំណែងជាឯតទគ្គៈមួយដែរ គឺផ្នែកខាងធម្មកថិក ដែលព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់តែងតាំងទុកឲ្យជាកំពូលលើសឧបាសកទាំងឡាយ ដោយមានរឿងពោលក្នុងអដ្ឋកថាមនោរថបូរណី ដែលជាអដ្ឋកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុង គម្ពីរអង្គុត្តរនិកាយ
images/articles/1450/te32f4xtd-1.gif
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៩,២៨៦ ដង)
ជីវប្រវត្តិរបស់នន្ទិយឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នន្ទិយឧបាសក ជាឧបាសកគំរូផ្នែកខាងកសាងសាលាមានមុខ៤ ដើម្បីឧទ្ទិសថ្វាយដល់ភិក្ខុសង្ឃដែលមកអំពីទិសទាំង៤ ទាំងជាអ្នកពេញចិត្តក្នុងការទំនុកបម្រុងព្រះភិក្ខុសង្ឃជានិច្ច ថែមទាំងគាត់បានធ្វើជីវិតរបស់គាត់ឲ្យប្រព្រឹត្តិទៅនៅក្នុងកុសលជារឿយៗ ទៀតផង ។
images/articles/2930/4pSic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៧,៩៩៤ ដង)
វិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំឭកដល់គុណព្រះសម្មាសម្ពុទ្ថ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងអស់ តែងធ្វើសក្ការបូជា ប្រកបដោយសទ្ធា ជាមហាកុសល ដ៏ប្រសើរ ។
** សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ៖ ឆ្នាំនេះ បុណ្យវិសាខាបូជាជា នឹងប្រព្រឹត្តនៅថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ត្រូវថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ គឺជាថ្ងៃរឭក ដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ១ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ១ និង ទ្រង់រំលត់ខន្ធបរិនិព្វាន ១ ។
ពុទ្ធបរិស័ទ សមាទានសីល ធ្វើសក្ការនានា មានដង្ហែក្បួនពិធី ដង្ហែព្រះបរមសារីរិកធាតុ និងដំណើរទៅកាន់ទីវត្តនានា ពេញៗមួយថ្ងៃ ហើយនៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស មានកម្មវិធីធ្វើសក្ការបូជា មួយយប់រហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជានានា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ធម្មកថា ។ល។
** កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖
១. គ្រហស្ថ៖
ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
សមាទាន សីល៥ ឬ សមាទានឧបោសថសីល
ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។
រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។
ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។
ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា ។
តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិដកសៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្តអារាម ។
ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។
២. បុព្វជិត៖
ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។
ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។
ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។
ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។
រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។
៣. សាលារៀន ៖
ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។
ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។
ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។
** ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា រួមមាន ៦ ប្រទេសគឺ៖ ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។ ប្រទេសថៃ (សៀម) និង ខ្មែរ ចាប់ពី ស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។ ប្រទេសឡាវ (លាវ) ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់ ។
ដោយ៥០០០ឆ្នាំ
images/articles/1537/texfefwe4345td-1.gif
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ២៨,១៣៤ ដង)
ជីវប្រវត្តិរបស់នាចុន្ទកម្មារបុត្រឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយចុន្ទកម្មារបុត្រ ជាឧបាសកដែលបានសម្រេចអរិយធម៌ គឺធម្មដ៏ប្រសើរ ឬធម៌ដែលជួយឲ្យជាអ្នកឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ហើយជាអរិយឧបាសក ដែលបានថ្វាយមហាទានគ្រាចុងក្រោយដល់ព្រះលោកនាថ ហើយព្រះអង្គស្តេចរំលត់ខន្ធបរិនិព្វានទៅ ទាំងនេះជារឿងមួយ ដែលគួរឲ្យជ្រះថ្លា
images/articles/1544/textdfsf4rf-1.gif
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ៩,៨៨៧ ដង)
ជីវប្រវត្តិរបស់បោតលិយគហបតីឧបោសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បោតលិយគហបតី ជាឧបោសកដែលយកចិត្តទុកដាក់ក្នុងព្រះពុទ្ធសាសនានេះ ដោយខាងដើមដំបូង មានការមិនពេញចិត្តចំពោះព្រះភគវា ប៉ុន្តែជាខាងក្រោយមក កាលគេបានស្តាប់ព្រះធម៌ពីព្រះលោកនាថហើយ បានថ្វាយខ្លួនជាឧបាសកទៅ ។
images/articles/544/CH-1.png
ផ្សាយ : ០១ មករា ឆ្នាំ២០១៨ (អាន: ៨,៥៦២ ដង)
នៅអាស្រមមនោរម
ពេលព្រះសុរិយាជ្រៀងជ្រេ ហៀបអស្តង្គត នាថ្ងៃមួយ សម្តេចព្រះសង្ឃរាជ ព្រះអង្គ ទ្រង់គង់នៅក្នុង ទីលានអាស្រមមនោរម សង្កាត់រកាកោះ ស្រុកគងពិសី
images/articles/1526/textasdfwefw45345d-1.gif
ផ្សាយ : ២៥ មិថុនា ឆ្នាំ២០១៧ (អាន: ១៤,៥៧៦ ដង)
ជីវប្រវត្តិរបស់ឆត្តបាណិឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ )
ឆត្តបាណិឧបាសក ជាអ្នកប្រាជ្ញបានសម្រេចជាព្រះអរិយបុគ្គលថ្នាក់ទី៣ (អនាគាមី) ជាពិសេសនោះ ជាអ្នកអាចចេះចាំព្រះត្រៃបិដកទាំងបីបាន ទាំងជាអ្នកមានការដឹងជុំវិញខ្លួន ក្នុងផ្លូវលោកបានល្អទៀតផង ទាំងនេះកើតឡើងអាស្រ័យបារមីរបស់លោក ដែលសន្សំទុករួចមកហើយក្នុងអតីតជាតិ ។
images/articles/1486/textd-1adfsw424rwegawdf.gif
ផ្សាយ : ២៥ កុម្ភះ ឆ្នាំ២០១៧ (អាន: ៥១,៤៤១ ដង)
ជីវប្រវតិ្តរបស់តបុស្សៈ និងភល្លិកៈ
(លោកទាំងពីជាឯតទគ្គៈ ផ្នែកខាងអ្នកដល់សរណៈជាបឋម)
លោកទាំងពីរចាត់ថាជា ទ្វេវាចិកឧបាសក ប្រែថា ឧបាសកអ្នកវាចាពីរ មានន័យថា ជាអ្នកពោលវាចាដល់សរណៈ ២ បានដល់ ព្រះពុទ្ធ និងព្រះធម៌ មុនឧបាសកទាំងឡាយ រហូតជាអ្នកបានទទួលនូវការលើកតម្កើងពីព្រះលោកនាថថា ជាអ្នកប្រសើរជាងឧបាសកទាំងឡាយ អ្នកដល់សរណៈមុនឧបាសក
images/articles/1554/textdaf3-1.gif
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៤,២៤៦ ដង)
ប្រវត្តិរបស់ព្រះមហានាមសក្យឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងឲ្យភោជនមានរសដ៏ឧត្តម)
ព្រះមហានាមសក្យៈ លោកជាឯត្តទគ្គៈមួយរូប ក្នុងបណ្តាឧបាសកទាំងឡាយ ដែលចូលចិត្តថ្វាយទេយ្យធម៌ដ៏ប្រណិត និងជាឧបាសកដែលមានប្រវត្តិគួរឲ្យជ្រះថ្លា រីឯប្រវត្តិរបស់លោកមានសម្តែងទុកទាំងអតីតជាតិ និងបច្ចុប្បជាតិផងដែរ ។អានទាំងអស់ចុចទីនេះ
images/articles/1132/e445b6s4etw4tb4sztxw.gif
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០១៦ (អាន: ៤,៤២៧ ដង)
ប្រវត្តិសង្ខេប
នៃ
សម្ដេចសុធម្មាធិបតី ព្រះនាម អ៊ុង ស្រី
គណៈធម្មយុត្តិកនិកាយ
ព.ស ២៤៨៥~២៤៩៨
គ.ស ១៩៤២~១៩៥៦
សម្ដេចសម្ភព នៅថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំមមី ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០ ម.ស ១៧៩២ ច.ស ១២៣២
images/articles/867/dfasd42xtd-1.gif
ផ្សាយ : ២០ ឧសភា ឆ្នាំ២០១៦ (អាន: ៤,០៤៥ ដង)
៥០០០ឆ្នាំ សូមអញ្ជើញលោកអ្នកទស្សនាអំពីខ្សែវីដេអូបុណ្យវិសាខបូជា ដែលបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ។ វីដេអូបានពោលសរសើរអំពីគុណនៃព្រះសម្មាសម្ពុទ្ធ សូមលោកអ្នកទស្សនាដោយបីតិសោមនស្ស ក្នុងចិត្តដើម្បីជាបុណ្យកុសលតទៅ ។
បញ្ជាក់៖ បុណ្យវិសាខបូជា នឹងប្រព្រឹត្តទៅនៅថ្ងៃ ២០ ឧសភា ២០១៦ ខាងមុខនេះ ។