images/articles/3228/________________________________________________.jpg
ទាញយកព្រះត្រៃបិដកជាភាសារខ្មែរ និងជាភាសាអង់គ្លេស
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង
និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។
និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។
ចុចទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3230/202____________rce_Overlay.jpg
ទាញយក គម្ពីរមហាបដ្ឋាន ទុកសម្រាប់អាន
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤
គម្ពីរមហាបដ្ឋាន ជាគម្ពីរសម្តែងឡើងនូវធម៌ពិត សច្ចធម៌ និងការបង្ហាញផ្លូវបដិបត្តិទៅកាន់ការផុតទុក្ខគឺព្រះនិព្វាន ។ សត្វលោក កើតមកសុទ្ធតែមានអវិជ្ជា និងតណ្ហា ឧបាទានគ្រប់គ្នា មានតែព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធប៉ុណ្ណោះដែល អាចត្រាស់ដឹងនូវសច្ចធម៌ដោយខ្លួនឯង ក្រៅអំពីនេះសត្វលោកសុទ្ធតែរង់ចាំការស្តាប់បដិបត្តិតាមព្រះពុទ្ធទើបអាច ស្វែងរកផ្លូវចេញចាកទុក្ខបាន ។
គម្ពីរមហាបដ្ឋាននេះ ជាគម្ពីរមានសេចក្តីទូលំទូលាយក្រៃលែង មានន័យល្អិតសុខុមជាទីបំផុត ពោលពេញទៅដោយហេតុនិងផល ដូច្នេះកាលពុទ្ធបរិស័ទបានសិក្សាគម្ពីរនេះហើយ រមែងដឹងច្បាស់នូវហេតុផល ជាឈ្មោះនៃបញ្ញាឃើញច្បាស់នូវសភាវពិត លះបង់សេចក្តីប្រកាន់ រមែងបាននូវសេចក្តីសុខ ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3229/_______________________________________.jpg
ទាញយក ព្រះអដ្ឋកថាខ្មែរ
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤
បច្ចុប្បន្ននេះ គម្ពីរព្រះអដ្ឋកថាខ្មែរ មិនទាន់ប្រែបានគ្រប់ភាគនៅឡើយ ប៉ុន្តែបានធ្វើហើយជាច្រើនភាគ ដូចដែល៥០០០ឆ្នាំបានបង្ហោះ និងដាក់បន្ថែមជារឿយ ខាងក្រោមនេះ ។
ក្រៅអំពីនេះ នៅមានអដ្ឋកថាផ្សេងៗទៀត សម្រាប់លោកអ្នកឈ្វេងយល់ និងសិក្សាបានដោយខ្លួនឯង ។ សូមចុចតំណខាងក្រោមដើម្បីមើលនិងទាញយក ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3231/__________________________________________.jpg
ទាញយក សៀវភៅធម៌សូធ្យនមស្ការផ្សេងៗ
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤
ប្រជុំភាណវារៈ ជាសៀវភៅប្រជុំធម៌សូត្រផ្សេងៗ ដែលបូរាណាចារ្យ លោកបានប្រមូលចងក្រងនូវគោលធម៌ ពីគម្ពីរផ្សេងៗ មានព្រះត្រៃបិដកជាដើម មករៀបទុកតាមលំដាប់លំដោយ សម្រាប់ទន្ទេញឲ្យចាំរត់មាត់ដើម្បីសូធ្យក្នុងកម្មវិធីបុណ្យផ្សេងៗ ក្នុងពិធីសាសនាផង ។
ក្នុងអាល់ប៊ុមសៀវភៅធម៌សូត្រនេះ លោកអ្នកនឹងបានឃើញមានសៀវភៅជាច្រើនទៀត សម្រាប់ជ្រើសរើស យកទុកអាន ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2579/tex____________tpic.jpg
ទាញយកព្រះត្រៃបិដក pdf បច្ចុប្បន្នមានបីប្រភេទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
បច្ចុប្បន្ន គម្ពីរព្រះត្រៃបិដកខ្មែរ PDF file ១១០ភាគ នៅលើគេហទំព័រ៥០០០ឆ្នាំ មាន ៣ប្រភេទ គឺ៖
១. ច្បាប់ដែលបានស្កាន scan ដោយគេហទំព័រ៥០០០ឆ្នាំ បានចម្លងចេញពីច្បាប់គម្ពីរព្រះត្រៃបិដកដើមដែលបានបោះពុម្ពដោយជប៉ុន ។ ចុចទាញយក ទីនេះ
២. ច្បាប់ដែលបានស្កានដោយ លោកម្ចាស់តេបិដកានន្ទ ឈន ដូង ។ ចុចទាញយក ទីនេះ
៣. ច្បាប់វាយអក្សរឡើងថ្មីដោយ ក្រុមការងារវត្តបញ្ញាធំ ។ ចុចទាញយក ទីនេះ
ចុចទីនេះ ដើម្បីទាញយក mp3 សំឡេងអានព្រះត្រៃបិដក ។
ក្រៅពីនេះ ៥០០០ឆ្នាំ ក៏បានបង្កើតកម្មវិធីព្រះត្រៃបិដកសម្រាប់ទូរស័ព្ទដៃផងដែរ ។
បញ្ចូលក្នុងទូរស័ព្ទ Android ចុចទីនេះ
បញ្ចូលក្នុងទូរស័ព្ទ iOS (iPhone, iPad) ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/611/hdddcoood-1.jpg
ចូលរួមចម្លង copy ធ្វើជាធម្មទានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
មូលហេតុដោយ ការប្រើអ៊ីនធឺណែតនៅតំបន់ខ្លះ មានបញ្ហាក្នុងការទាញយក អាល់ប៊ុម Mp3 ព្រះធម៌ ព្រោះល្បឿនទាញយកយឺត អាចប្រើពេលរហូតដល់រាប់សិបម៉ោង
images/articles/3330/___________________________led-2.jpg
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១២ឆ្នាំ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ១២ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុកនិងម៉្យាងដើម្បីសម្រួលដល់ការសិក្សាព្រះពុទ្ធវចនៈតាមបែបបច្ចេកវិទ្យាសម័យទំនើប ។
គេហទំព័រ៥០០០ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធសាសនានិកជនទូទៅដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលមកគេហទំព័រ៥០០០ឆ្នាំដើម្បីស្តាប់ព្រះធម៌និងស្រាវជ្រាវព្រះពុទ្ធវចនៈផ្សេងៗ ។ ជាពិសេស សូមថ្លែងអំណរគុណចំពោះធម្មទានដ៏ថ្លៃថ្លា របស់ ពុទ្ធបរិស័ទនៅក្នុងប្រទេសនិង ក្រៅប្រទេសដូចជា ប្រទេសអាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែលបានបរិច្ចាគធនធានយ៉ាងច្រើនក្នុងការផ្គត់ផ្គង់ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ ជាប្រចាំខែផង ជាបន្ទាន់ផង.. ដែលជាកម្លាំងយ៉ាងក្រៃលែងដល់ដំណើរការ៥០០០ឆ្នាំរហូតមកទល់ពេលនេះ ។
ដោយអំណាចផលនៃធម្មទានទាំងឡាយ ដែល៥០០០ឆ្នាំបានធ្វើហើយ សម្រេចហើយ សូមផលនៃធម្មទាននោះ ចូរជាចំណែកនៃបុណ្យមហាកុសល សូមប្រគេន និងចែកប្រគេនថ្វាយជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសូមបាននូវចំណែកបុណ្យស្មើៗគ្មា និងបានជាបច្ច័យរួចផុតចាកទុក្ខទាំងពួង ។
សូមគោរពឧទ្ទិសថ្វាយនូវព្រះរាជកុសលនេះ ថ្វាយចំពោះព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ និងសោយនូវព្រះបរមសុខ។
សូមគោរពថ្វាយព្រះរាជកុសល ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ ដោយព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរ ព្រះបញ្ញាញាណវាងវៃ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ដើម្បីទទួលបាននូវសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។
សូមគោរពប្រគេនឧទ្ទិសថ្វាយ និងថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយចាប់តាំងពីអតីតកាលមកហើយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមបានអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូន មាតាបិតា រួមទាំងក្រុមញាតិ, លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ជាម្ចាស់ ,លោកគ្រូធម្មាចារ្យទាំងអស់ និងលោកអ្នកមានឧបការៈចំពោះកិច្ចការធម្មទាននេះ សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិ សត្វមិនមែនជាញាតិ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៏សូមអនុមោទនាទទួលយកនូវចំណែកមហាកុសលនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៏សូមនៅជាសុខចុះ..។
សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ៕
សូមអនុមោទនាបុណ្យ..!
ដោយ៥០០០ឆ្នាំ
images/articles/3227/erfdfwer323222333.jpg
របៀបបើកមើលគេហទំព័រ៥០០០ឆ្នាំ បែបងងឹត (ការពារភ្នែក)
ផ្សាយ : ២៩ ធ្នូ ឆ្នាំ២០២២
ខាងក្រោមនេះជារូបភាព អំពីរបៀបបើកមើលគេហទំព័រ៥០០០ឆ្នាំ បែបងងឹត ទាំងនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃគ្រប់ប្រភេទ ។
សម្រាប់នៅលើកុំព្យូទ័រ ឬអាយផេត
សម្រាប់នៅលើទូរស័ព្ទ
ប្រសិនបើ លោកអ្នកត្រូវការបញ្ចូលកម្មវិធី៥០០០ឆ្នាំដាក់ក្នុងទូរស័ព្ទដៃសម្រាប់ស្តាប់ធម៌ អានសៀវភៅធម៌ មានឯកសារសំឡេង និងសៀវភៅ រាប់ម៉ឺន សម្រាប់សិក្សាស្រាវជ្រាវ ។ ចុចបញ្ចូលក្នុងទូរស័ព្ទរបស់លោកអ្នកឥឡូវនេះ
images/articles/2991/S6pic.jpg
មានចម្លងធម៌ចូលទូរស័ព្ទដោយឥតគិតថ្លៃ
ផ្សាយ : ១១ វិច្ឆិកា ឆ្នាំ២០២២
សម្រាប់លោកអ្នកស្រឡាញ់ការអាន ស្តាប់ និងសិក្សាព្រះធម៌ ខ្ញុំមានធ្វើជូនដោយមិនគិតថ្លៃ ។
(បញ្ជាក់៖ ជាការបញ្ចូលសៀវភៅ ឬឯកសារក្នុងគ្រឿងទូរស័ព្ទ អាយផេតជាដើម មិនមានជាសៀវភៅប្រភេទក្រដាសពិតឡើយ)
ខ្ញុំមានបញ្ចូលគម្ពីរធម៌ គឺព្រះត្រៃបិដក ព្រះអដ្ឋកថា សៀវភៅសតិប្បដ្ឋាន មហាបដ្ឋាន វិសុទ្ធិមគ្គ ព្រះអភិធម្ម សៀវភៅសមាធិវិបស្សនា សៀវភៅកំណាព្យ ស្មូត្រ សៀវភៅធម៌សូត្រនានា សៀវភៅធម្មនិទាន សៀវភៅបង្រៀនព្រះបាលី និងសៀវភៅអប់រំចិត្តនានាជាច្រើន រាប់ពាន់ក្បាល ។ រួមជាមួយសំឡេង mp3 ធម៌ ដូចជាសំឡេងអានព្រះត្រៃបិដក សំឡេងបង្រៀនព្រះបាលី សំឡេងបង្រៀនព្រះអភិធម្ម សំឡេងបង្រៀនសមាធិវិបស្សនា សំឡេងធម៌សូត្រនមស្ការ ព្រះបរិត្ត សំឡេងនិទានរឿងនានាក្នុងជាតក សំឡេងកំណាព្យនិងស្មូត្រ និងសំឡេងអានសៀវភៅអប់រំចិត្ត សំឡេងសម្តែងធម៌នានា រាប់ពាន់ៗៗ សម្រាប់ឲ្យលោកអ្នកជ្រើសរើសតាមត្រូវការ ។
សម្រាប់លោកអ្នកមាន គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដូចជា ទូរស័ព្ទ អាយផាត មិម៉ូរ កុំព្យូទ័រ គ្រឿងអានសៀវភៅ Kindle fire, Kobo, Boox.. សុទ្ធតែអាចយកមកបញ្ចូលបានទាំងអស់ ។
ទាក់ទងខ្ញុំជាមុន តាមលេខ 081 81 5000 | 012 887 987
ទីតាំងនៅ ៥០០០ឆ្នាំ ផ្លូវ ៣៧១ សឡា អូរបែកក្អម ភ្នំពេញ ។
ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ
ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា)
បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ
Android
iOS
ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង
Google Play
AppStore
ដោយ៥០០០ឆ្នាំ
images/articles/3301/_________________________________.jpg
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១១ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២២
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ១១ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុកនិងម៉្យាងដើម្បីសម្រួលដល់ការសិក្សាព្រះពុទ្ធវចនៈតាមបែបបច្ចេកវិទ្យាសម័យទំនើប ។
គេហទំព័រ៥០០០ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធសាសនានិកជនទូទៅដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលមកគេហទំព័រ៥០០០ឆ្នាំដើម្បីស្តាប់ព្រះធម៌និងស្រាវជ្រាវព្រះពុទ្ធវចនៈផ្សេងៗ ។ ជាពិសេស សូមថ្លែងអំណរគុណចំពោះធម្មទានដ៏ថ្លៃថ្លា របស់ ពុទ្ធបរិស័ទនៅក្នុងប្រទេសនិង ក្រៅប្រទេសដូចជា ប្រទេសអាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែលបានបរិច្ចាគធនធានយ៉ាងច្រើនក្នុងការផ្គត់ផ្គង់ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ ជាប្រចាំខែផង ជាបន្ទាន់ផង.. ដែលជាកម្លាំងយ៉ាងក្រៃលែងដល់ដំណើរការ៥០០០ឆ្នាំរហូតមកទល់ពេលនេះ ។
ដោយអំណាចផលនៃធម្មទានទាំងឡាយ ដែល៥០០០ឆ្នាំបានធ្វើហើយ សម្រេចហើយ សូមផលនៃធម្មទាននោះ ចូរជាចំណែកនៃបុណ្យមហាកុសល សូមប្រគេន និងចែកប្រគេនថ្វាយជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសូមបាននូវចំណែកបុណ្យស្មើៗគ្មា និងបានជាបច្ច័យរួចផុតចាកទុក្ខទាំងពួង ។
សូមគោរពឧទ្ទិសថ្វាយនូវព្រះរាជកុសលនេះ ថ្វាយចំពោះព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ និងសោយនូវព្រះបរមសុខ។
សូមគោរពថ្វាយព្រះរាជកុសល ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ ដោយព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរ ព្រះបញ្ញាញាណវាងវៃ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ដើម្បីទទួលបាននូវសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។
សូមគោរពប្រគេនឧទ្ទិសថ្វាយ និងថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយចាប់តាំងពីអតីតកាលមកហើយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមបានអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូន មាតាបិតា រួមទាំងក្រុមញាតិ, លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ជាម្ចាស់ ,លោកគ្រូធម្មាចារ្យទាំងអស់ និងលោកអ្នកមានឧបការៈចំពោះកិច្ចការធម្មទាននេះ សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិ សត្វមិនមែនជាញាតិ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៏សូមអនុមោទនាទទួលយកនូវចំណែកមហាកុសលនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៏សូមនៅជាសុខចុះ..។
សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ៕
សូមអនុមោទនាបុណ្យ..!
ដោយ៥០០០ឆ្នាំ
images/articles/2382/4wefwd44.jpg
បុណ្យពិសាខបូជាប្រារព្ធថ្ងៃខុសគ្នានៅប្រទេសកាន់ពុទ្ធសាសនាដទៃ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២
បុណ្យពិសាខបូជា ខ្មែរកាន់យកវិសាខមាស (ខែពិសាខ) ប្រទេសដទៃ មានសៀមជាដើមកាន់យកវិសាខប្ញក្ស (វិសាខនក្ខត្តប្ញក្ស) ។
ហេតុដូចម្តេចបានជាអ្នកប្រាជ្ញបោរាណាចារ្យដឹងថា ព្រះពុទ្ធប្រសូតនៅ នៅថ្ងៃណា ខែណា ឆ្នាំណា ? ក្នុងគម្ពីរលោកធាតុបានប្រាប់ថា ក្នុងកាលមុននឹងព្រះពុទ្ធត្រាស់ដឹង ព្រះអយ្យកោនៃព្រះពុទ្ធនាមថា
images/articles/3087/29earch.jpg
ភ្ជាប់សំឡេងវិទ្យុមកកាន់៥០០០ឆ្នាំ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១
សម្រាប់លោកម្ចាស់ដែលមានស្ថានីយវិទ្យុផ្សាយធម៌ ចង់ផ្សាយONLINE ចូលមកកាន់គេហទំព័រ៥០០០ឆ្នាំ អាចទាក់ទងមកបាន ។
ដោយ៥០០០ឆ្នាំ
images/articles/3088/________________________.jpg
ដាក់ផ្សាយសៀវភៅនៅ៥០០០ឆ្នាំ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១
លោកអ្នកដែលមានសៀវភៅធម៌ ជា PDF FILE ចង់ដាក់ផ្សាយនៅ៥០០០ឆ្នាំ ។ លោកអ្នកអាចផ្ញើ ឯកសារទាំងនោះមកខ្ញុំបាន តាមតេឡេក្រាម 012 887 987 ឬហ្វេសប៊ុករបស់ខ្ញុំ
ដោយ៥០០០ឆ្នាំ
images/articles/3122/202eerffook.jpg
ទាញយក (Download) ព្រះត្រៃបិដកខ្មែរ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១
គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បានសម្ដែងនេះហៅថាធម្មវិន័យ។ ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យសុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះព្រះថេរទាំងឡាយបាន សង្គាយនា(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និងបែងចែកជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យដ៏សំខាន់បំផុតសម្រាប់ផ្ទុកនូវពុទ្ធវចនៈទាំងនេះ។
គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាងគម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។ ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។
គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។
១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ - ១៣)
២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ - ៧៧)
៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ - ១១០)
ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការព្រះត្រៃបិដកនៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និងភាសាបាលី ។ ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗជាទូទៅជាង៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ - ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩។
ចុចអានទីនេះ
លោកអ្នកអាចទាញយក ព្រះត្រៃបិដក PDF អានបាន ដោយចុចទីនេះ
ឬចុចទាញយកតាមតេឡេក្រាម ដោយចុចចូលរួមក្រុម Telegram
ចុចទាញយកសំឡេងអានព្រះត្រៃបិដក MP3ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3076/te4EEExtpic.jpg
ចែកធម៌តាម Telegram
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១
បច្ចុប្បន្នដោយសារ Covid-19 ពួកយើងមិនអាចទំនាក់ទនងគ្នាដោយជិតស្និតដូចមុន អាស្រ័យហេតុនេះ ទើបការអញ្ជើញមកចម្លងធម៌ និង បញ្ចូលកម្មវិធីផ្សេងៗ ត្រូវបានផ្អាក ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានប្រើវិធីនេះ ដោយការប្រើTelegram ដើម្បីចែក និងបញ្ជូន ឯកសារ mp3 សៀវភៅ pdf និងបើកឲ្យមានស្នើរសុំមកយើងរកឯកសារណាមួយដែលខ្លួនលំបាករកនៅក្នុងគេហទំព័រ៥០០០ឆ្នាំ ។
ដូច្នេះ សម្រាប់លោកអ្នកត្រូវការឯកសារអ្វីមួយ អាចចូលរួមក្រុមTelegram របស់៥០០០ឆ្នាំ បាន >>>https://t.me/channasrongឬផ្ញើតេឡេក្រាមមកលេខ 012 887 987 ។
ដោយ៥០០០ឆ្នាំ
images/articles/3041/PNG_image_4.png
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១០ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២១
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ១០ឆ្នាំ