35
ថ្ងៃ អាទិត្យ ទី ១៦ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,៣៣៣
Today
ថ្ងៃម្សិលមិញ ១៩៩,៤៧១
ខែនេះ ៣,៣០០,១៧២
សរុប ៤០៤,០៨២,៨៩៧
ព័ត៌មានថ្មី
images/articles/3076/te4EEExtpic.jpg
ចែកធម៌តាម Telegram
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១
បច្ចុប្បន្នដោយសារ Covid-19 ពួកយើងមិនអាចទំនាក់ទនងគ្នាដោយជិតស្និតដូចមុន អាស្រ័យហេតុនេះ ទើបការអញ្ជើញមកចម្លងធម៌ និង បញ្ចូលកម្មវិធីផ្សេងៗ ត្រូវបានផ្អាក ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានប្រើវិធីនេះ ដោយការប្រើTelegram ដើម្បីចែក និងបញ្ជូន ឯកសារ mp3 សៀវភៅ pdf និងបើកឲ្យមានស្នើរសុំមកយើងរកឯកសារណាមួយដែលខ្លួនលំបាករកនៅក្នុងគេហទំព័រ៥០០០ឆ្នាំ ។ ដូច្នេះ សម្រាប់លោកអ្នកត្រូវការឯកសារអ្វីមួយ អាចចូលរួមក្រុមTelegram របស់៥០០០ឆ្នាំ បាន >>>https://t.me/channasrongឬផ្ញើតេឡេក្រាមមកលេខ 012 887 987 ។ ដោយ៥០០០ឆ្នាំ
images/articles/3041/PNG_image_4.png
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១០ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២១
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១០ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
images/articles/2981/SpicS.jpg
ទាញយកឯកសារ WORD ព្រះត្រៃបិដកបាលី (ឆដ្ឋសង្គាយនា)
ផ្សាយ : ២០ មករា ឆ្នាំ២០២១
បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។ ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់​វាលិការាម ក្រុងវេសាលី ដែនវជ្ជី ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរ​ធ្វើ​មុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូប​របស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌​និងវិន័យ​ព្រះបាទ​កាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។ តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យ​ព្រះពុទ្ធសាសនា​អួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ ព្រះបាទអសោកមហារាជទ្រង់​អារាធនាព្រះមោគ្គល្លីបុត្រ​តិស្សត្ថេរ​ឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ ដែនមគធៈ ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូល​រួមធ្វើ​សង្គាយនា​ចំនួន ១០០០ អង្គព្រះបាទអសោកមហារាជ​ទ្រង់ឧបត្ថម្ភ​តតិយសង្គាយនា​នោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទ​អសោកមហារាជ​ទ្រង់បង្គាប់​ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែល​បួសដោយ​សទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយ​ទ្រង់​ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ​បានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនា​ក្នុងដែនដីសុវណ្ណភូមិ​និងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។ ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គ​ព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។ បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់​ឃ្លៀង​ឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃ​ប្រទេស​សិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹក​ពុទ្ធវចនៈ​ដែល​ទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការ​ចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដក​នោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។ ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើប​សម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពី​ប្រទេស​ភូមា​ កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយ​រដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនា​​​ធ្វើឡើង​ក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។ អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*) ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី​ ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*) ចុចទាញយកឯកសារ 123 4 ដោយ៥០០០ឆ្នាំ
images/articles/3013/text___pic.jpg
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់៩ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២០
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៩ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
images/articles/2977/887pic.jpg
មានទទួលចម្លងធម៌ ឥតគិតថ្លៃ
ផ្សាយ : ០៩ ឧសភា ឆ្នាំ២០២០
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/2954/zas44tpic.jpg
មានទទួលចម្លងធម៌ ឥតគិតថ្លៃ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៩
នៅលើគេហទំព័រ ៥០០០ឆ្នាំ សព្វថ្ងៃមានឯកសារសំឡេងជាង ១០០០អាល់ប៊ុម ត្រូវជាង៥ម៉ឺនខ្សែអាត់ រួមជាមួយឯកសារសៀវភៅជាង ៦០០០ក្បាល និងឯកសារវីដេអូ ៣០០អាល់ប៊ុម មានជាង១ម៉ឺនវីដេអូ ។ សម្រាប់លោកអ្នកលំបាកទាញយកឯកសារ ពីលើគេហទំព័រ អាចមកចម្លងបានដោយផ្ទាល់បាន ចង់បានទាំងអស់ក៏បាន ដោយយកហាតឌិស ២តេ មកចម្លង បានទាំងអស់ ។ សម្រាប់លោកអ្នកអត់ចេះបញ្ចូល កម្មវិធីស្តាប់ធម៌ អានសៀវភៅធម៌ ចង់បានឯកសារព្រះធម៌ដាក់ចូលក្នុងទូរស័ព្ទ អាយផេត ឬប្រដាប់ចាក់ស្តាប់ បើកមើលគ្រប់ប្រភេទ អាចអញ្ជើញមក ទីកន្លែង ៥០០០ឆ្នាំ ។ មានធ្វើជូន មិនគិតថ្លៃ ។ អាសយដ្ឋាន ផ្ទះ ៧សេ ផ្លូវ ៣៧១ សឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សូមទំនាក់ទំនង មកជាមុន ០៨១ ៨១៥​ ០០០ ៕ ដោយ៥០០០ឆ្នាំ
images/articles/1661/sdf-sdfsafsdfsdfdf-asfsdfas.gif
តម្លៃព្រះពុទ្ធសាសនាក្នុងសង្គម​ខ្មែរ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
បទយកការណ៍ jwplayer(\'jwPlayer\').setup({ \'flashplayer\': \'player.swf\', \'file\': \'http://mpegmedia.abc.net.au/ra/MOD/RA_Podcast/KHM_Buddhism_20140322.mp3\',\'autoplay\':\'false\',\'controlbar\': \'bottom\', \'image\': \'http://5000-years.org/images/5000udio.png\', \'width\': \'460\', \'height\': \'24\', \'plugins\': { \'gapro-2\': { accountid: \'19450753-5\', trackstarts:\'true\', trackpercentage:\'true\', tracktime:\'true\'} }, \'backcolor\':\'cd6a02\', \'frontcolor\':\'FFFFFF\' }); ទាញយក: mp3 តម្លៃព្រះពុទ្ធសាសនាក្នុងសង្គម​ខ្មែរ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់ជា​ពុទ្ធ​សាសនិកជន​។​ព្រះ​ពុទ្ធ​សាសនា​មាន​តម្លៃ​និង​ឥទ្ធិពល​យ៉ាង​ធំ​ធេង​ក្នុង​សង្គម​ខ្មែរ។​តាម​រយះ​នាទី​វប្បធម៌​និង​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃនេះ​ លោក​សាស្ត្រាចារ្យ​ ប្រាក់​ សម្ផស្ស ​នឹង​ជម្រាបជូន​លោក​អ្នក​ពី​សារៈ​សំខាន់​នៃ​ព្រះពុទ្ធ​សាសនា​ក្នុង​សង្គម​ខ្មែរ​។ ព្រះពុទ្ធ​សាសនា​ជា​សាសនា​ដ៏​ឧត្តុង​ឧត្តម​​​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​
images/articles/1836/te54845158xtd-1.gif
សៀវភៅថ្មីទើ​ប​ដាក់​បញ្ចូល​ ភិក្ខុ សីលប្បញ្ញោ ឆៃ-សុផល្លី
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩
៥០០០ឆ្នាំ ទើប​បាន​ដាក់​បញ្ចូល​ សៀវភៅ​ថ្មី​ របស់​ ភិក្ខុ សីលប្បញ្ញោ ឆៃ-សុផល្លី គង់​នៅ​វត្ត​និ​គ្រោធ​វ័ន​ គល់​ទទឹង​ ចំនួន ៤១​ក្បាល​ ដែល​សុទ្ធសឹង​ជា​សៀវភៅ​ដែល​មាន​ប្រយោជន៍​គួរ​ដល់​ការ​អាន​របស់​ពុទ្ធ​បរិស័ទ ក្នុង​នោះ​មាន​សៀវ​ភៅ​ដូច​ជា​៖​ មង្គលកថា (៣១​ភាគ) ,ឧបោសថ​សីល ,ទាន​មយបុណ្យ​​​​ ,បាបធម៌ ,អប្បមាទធម៌ ,បុព្វកម្ម​របស់ព្រះពុទ្ធ ,នានាធម្មទីបនី​​ ។
images/articles/2578/text456pic.jpg
បុណ្យវិសាខបូជា វត្តសុវណ្ណបទុម
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
យើងខ្ញុំព្រះករុណាអាត្មាភាព ជាភិក្ខុ សាមណេរ ក្នុងវត្តសុវណ្ណបទុម ព្រម​ទាំង​អា​ចារ្យ​គណៈកម្មាការ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ និង​ពុទ្ធ​បរិស័ទ​មក​អំពី​ទី​ជិត​ឆ្ងាយ​ បាន​មូល​មតិ​គ្នា​ផ្តួច​ផ្តើម​ប្រារព្ធ​ បុណ្យ​វិសាខ​បូជា ដោយ​នឹក​រលឹក​ដល់​ហេតុ​អស្ចារ្យ​ ៧​ប្រ​ការ​ ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ដោយ៥០០០ឆ្នាំ
images/articles/1622/5er4twef23r34wg.gif
បុណ្យ​បញ្ចុះ​បឋម​សិលា​សាលារៀន​ពុទ្ធិក​បឋម​សិក្សា​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បុណ្យ​បញ្ចុះ​បឋម​សិលា​សាលារៀន​ពុទ្ធិក​បឋម​សិក្សា​ ទេស​នា​ទស​ជា​តក​ និង​ពិ​ធី​ប្រ​កាស​តំណែង​គ្រូ​សូត្រ​ស្តាំ​ វត្ត​ព្រះ​ពុទ្ធ​អណ្តែត​រង្សី​ ខ្ញុំ​ព្រះ​ករុណា​ អាត្មា​ភាព​ យើង​ខ្ញុំ​ ជា​ព្រះ​សង្ឃ​ អាចារ្យ​ គណៈ​កម្ម​ការ​ ពុទ្ធ​បរិ​ស័ទ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​រង្សី​ និង​ សក្យ​មុនី​ភិក្ខុ​អត្ត​គុ​ត្តោ​ សំ ស៊ីណាង​ រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ខេត្ត​បាត់​ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​សៀម​រាប​
images/articles/1174/textasdfasdfasdfd-1.png
បុណ្យកឋិន​ទាន​សាមគ្គី
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
យើងខ្ញុំ​ទាំង​អស់​គ្នា​មាន​សទ្ធា​ជ្រះ​ថ្លា​ប្រកប​ដោយ​មហា​កុសល​ ក្នុង​រដូវ​កាល​កឋិន​ទាន​ ព.ស. ២៥៥៧ បាន​រួប​រួម​មតិ​គ្នា​ប្រារព្ធ​ដង្ហែកឋិន​ចីវរ​វេរ​ថ្វាយ​ចំពោះ​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​វត្ត គិរី​ធម្ម​វិន័យ​ ខេត្ត​ប៉ៃ​លិន​ ម៉្យាង​ទៀត​សូម​អញ្ជើញ​ពុទ្ធ​បរិស័ទ​អ្នក​មាន​សទ្ធា​ចូល​រួម​កសាង​ខឿន​ព្រះ​ពោធិព្រឹក្ស​ដែល​មាន​ទទឹង​ ១៥​ម៉ែត្រ​ បណ្តោយ​ ២០ម៉ែត្រ​ និង​ពង្រីក​ផ្ទៃ​សាលា​បុណ្យ​ ទទឹង​ ៥​ម៉ែត្រ​ បណ្តោយ​ ១០ម៉ែត្រ​ ។
images/articles/2993/___pic.jpg
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគ្រប់៨ឆ្នាំ
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៩
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៨ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
images/articles/2404/33sss4fsw.jpg
កម្មវិធី​អាន ព្រះត្រៃបិដកជាភាសា​បាលី មានច្រើនភាសា
ផ្សាយ : ០៦ មេសា ឆ្នាំ២០១៩
ខ្ញុំបាន​ឃើញកម្មវិធី​ដ៏ល្អមួយនេះ សម្រាប់ iPad iPhone គឺកម្មវិធី​អាន ព្រះត្រៃបិដកជាភាសា​បាលី មានច្រើនភាសា មានខ្មែរ សៀម ភូមា.. ។ សូមជូន​ជាដំណឹងសម្រាប់ពុទ្ធបរិស័ទ​ដែល​ចេះភាសា​បាលី ឬភាសា​សៀម ភូមា អាចបញ្ចូល​សម្រាប់រៀន​ស្រាវជ្រាវ​បាន.. កម្មវិធីនេះរៀបចំ​បានរៀបរយ ស្អាត​បាត​ណាស់ គួរជាទី​ពេញចិត្ត​ក្នុងការប្រើ​ប្រាស់ ។
images/articles/2982/dssrew.jpg
បុណ្យកឋិនទានមហាសាមគ្គី
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨
កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី ដឹកនាំសន្សំកុសលដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ព្រះករុណា អាត្មាភាព ភិក្ខុបញ្ញាបជ្ជោតោ ទេព បញ្ញា ដែល លោកគ្រូអគ្គបណ្ឌិត បានអនុញាតហើយ សូមប្រគេន និងជូនកម្មវិធីបុណ្យកឋិន ដូចខាងក្រោមៈ ដោយ៥០០០ឆ្នាំ
images/articles/896/tex345td-1.gif
ស្វែង​យល់វិធី​បន្ធូរ​និង​លំហែកាយ​ចិត្ត
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨
វិធី​បន្ធូរ​និង​លំហែកាយ​ចិត្ត​ និង​ក្រេប​ជញ្ជក់​រស​ជាតិ​ជីវិត (រៀប​រៀង​ដោយ​លោក​ ម៉ៅ​-ច័ន្ទ​សំណុំ) ជីវិត​មនុស្ស​គ្រប់​រូប​ឆ្លង​កាត់​ភាពសុខ​សាន្ត​រី​ក​រាយ​មួយ​ភ្លែត ៗ​ ដូច​ផ្លេក​បន្ទោល​ ចំណែក​ឯ​ទុក្ខ​សោក​វិញ​ រាប់​រយ​ ពាន់​ម៉ឺន សែន​ជំពូក ។ ទុក្ខ​ដោយ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​មាន​ជម្ងឺ​ ដោយ​គ្មាន​ការងារ​ ដោយ​ភ្លើង​សង្រ្គាម​ ដោយ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​ ។ល។
images/articles/2958/211pic.jpg
បុណ្យផ្កាប្រាក់​សាមគ្គី​
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៨
បុណ្យប្រតិស្ថាន​ព្រះធាតុក្នុង​ថូបារាម​ចេតិយ​ ទៀន​វស្សា​ និង​ផ្កា​ប្រាក់​សាមគ្គី​ប្រ​ចាំ​ឆ្នាំ​បន្ត​កសាង​ព្រះ​វិហារ​ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿