15
ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៧,៤៦៩
Today
ថ្ងៃម្សិលមិញ ១៣៩,១៣៣
ខែនេះ ៤៣៦,៩៤៥
សរុប ២៣៥,៨៥២,៣៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ២៧០៤៧ ដង)

រឿង​សរណ​មាតា



 
រឿង​សរណ​មាតា
( ចាក ម. វា. )
( ជាតិ​បុរស​ថោកទាប​ច្រើន​លុះ​ទៅ​ក្នុង​អំណាច​ស្រ្តី )


ក្នុង​ក្រុង​សាវត្ថី មាន​គហបតី​ម្នាក់​ឈ្មោះ​សុមនៈ ភរិយា​ឈ្មោះ​នាង​សុជម្ឈកា មាន​កូន​ពីរ​នាក់ ប្រុស​១ ស្រី១ ។ កាល​កូន​ប្រុស​មាន​អាយុ ១៦ ឆ្នាំ មាតា​បិតា​មាន​រោគាពាធ​ជា​ទម្ងន់ បាន​ហៅ​កូន​ទាំង​ពីរ​មក​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​ហើយ​ប្រគល់​នាង​ជា​ប្អូន​ឲ្យ​រៀបចំ​ឲ្យ​មាន​ស្វាមី​ផង ផ្តាំ​ស្រេច​ហើយ​ក៏​ធ្វើ​មរណកាល​ទាំង​ពីររូប​ទៅ ។

បុត្តធីតា​នាំ​គ្នា​ធ្វើ​បុណ្យ​ឈាបនកិច្ច​តប​ស្នង​សងគុណ​តាម​ទំនៀម ។ ខាង​ក្រោយ​មក​បុរស​ជា​បង​មានភរិយា. ដល់​នាង​ជាប្អូន​ពេញ​រូបរាង​ហើយ មាន​បុរស​ដទៃ​មក​ដណ្តឹង ក៏​រៀប​ឲ្យ​មាន​ស្វាមី ហើយ​បញ្ចូន​ឲ្យ​ទៅ​នៅ​ក្នុង​សំណាក់​ម្តាយក្មេក ​ឪពុក​ក្មេក ដល់​នាង​មាន​គភ៌​ចាស់​ជិត​គ្រប់ខែ សុំលា​ស្វាមី​លេ​ង​មាតាបិតាក្មេក​ទៅ​ប្រសូត្រ​បុត្រ​ក្នុង​សំណាក់បង ស្វាមី​ក៏​ជូន​នាង​ទៅ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ជួប​នឹង​ព្រះ​សម្តុទ្ធ មាន​សេចក្តី​ជ្រះ​ថ្លា បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក ឧ​បា​សិកា​ទាំង​ពីរនាក់ ក៏​ហួស​ទៅ ទៅ​ដល់​ស្វាមី​ប្រគល់​ឲ្យ​បង​ហើយ​ត្រទ្បប់​មក​ផ្ទះ​វិញ ។

បង​ឃើញ​ប្អូន​ទៅ​រក​ហើយ មាន​សេចក្តី​ត្រេកអរ​ជាទី​បំផុត បាន​ហៅ​ភរិយា​របស់​ខ្លួន​ឲ្យ​មើល​ថែរក្សា​នាង ។ នាង​ជា​បង​ថ្លៃ ក៏​ទនុក​បំរុង​នាង​ដោយ​ទឹកក្តៅ​នឹង​ទឹក​ត្រជាក់​ផ្សេងៗ​ពីរបី​​ថ្ងៃ​មក នាង​បង​ថ្លៃ​ឃើញ​ខ្សែក​ពេជ្យ​ដែល​ប្អូន​ថ្លៃ​ពាក់​នៅ​ក​ចង់​បាន​មក​ជា​របស់​ខ្លូន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូចម្តេច​ឲ្យ​បាន ។

ថ្ងៃ​មួយ​នាង​គិត​ឃើញ​ឧបាយ​ថា អញ​គិត​ដេក​ធ្វើ​ពុត​ជា​ឈឺ បើ​ស្វាមី​អញ​សួរ ថា​ចង់​ស៊ី​សាច់​បេះដូង​នាង​ប្អូន​ថ្លៃ បើ​មិន​បាន​ស៊ី​ទេ​នឹង​ស្លាប់ គិត​ហើយ​ក៏​ដេក​ធ្វើ​ពុត​ជា​ឈឺ​អត់​បាយ​អត់​ទឹក ស្វាមី​សួរ​ប្រាប់​ថា​ចង់​ស៊ី​សាច់​នាង​ប្អូន​ថ្លៃ ។

បុរស​ស្វាមី​ចេះ​តែ​ឃាត់ នាង​ភរិយា​ចេះ​តែ​យំ​ស្រែក​ត្អូញត្អែរ​រៀបរាប់​រំលើក​ពី​ការ​កំសត់​កម្រ និង​ការ​ស្រទ្បាញ់​គ្នា បុរស​ថោកទាប​គ្រាន់​តែ​ឮ​ខ្យល់​ដែល​មាន​ពឹស​កំ​ណាច​ប៉ុណ្ណោះ ក៏​ទៅ​លួងលោម​ប្រពន្ធ​ថា ចាំ​បង​សម្លាប់​យក​សាច់​បេះដូង​មក​ឲ្យ​អូន​ញ៉ាំ។

នាង​ជា​ភរិយា​គ្រាន់​តែ​ដឹង​ថា ស្វាមី​ដោយ​តាម​ខ្លួន ហើយ​ក៏​ធ្វើ​ជា​គ្រាន់​បាត់​ឈឺ​ចាប់​មាន​មុខ​ស្រស់​ប៉ប្រឹម និយាយ​ទៅ​រក​ស្វាមី​ថា បង​ឆាប់​សម្លាប់​វា​ទៅ ហើយ​យក​ខ្សែក​ពេជ្យ​មក​ឲ្យ​ខ្ញុំ​ផង ។ ចំណែក​បុរស​ជា​ស្វាមី​កាល​បើ​លុះ​ទៅ​ក្នុង​អំណាច​ប្រពន្ធ​ហើយ ក៏​ភ្លេច​ប្អូន​បង្កើត​របស់​ខ្លួន​ដែល​កំព្រា​ឥត​ម៉ែឪ ទៅ​និយាយ​បោក​ប្អូន​របស់​ខ្លូន​យក​ទៅ​សម្លាប់​ថា ម្នាល​ប្អូន​មាន​មនុស្ស​ម្នាក់​ជំពាក់​បំណុល​ឪពុកម្តាយ​យើង បើ​ប្អូន​ ទៅ​ទារ​ជា​មួយ​បង​គេ​នឹង​ឲ្យ​មួយ​រំពេច នាង​ព្រម​ទៅ បុរស​ជាំ​បង​ទឹមរទេះ​ហើយ​លើក​នាង​ដាក់​លើ​រទេះ​បរ​ទៅៗ ដល់​ពាក់​កណ្តាល​ព្រៃ​ស្ងាត់​បញ្ឈប់​បរទេះ​ចាប់​នាង​អូស​ទំលាក់​ពី​លើ​រទេះ នាង​ភ័យ​ខ្លាំង​ស្រែក​អង្វរ​ថា សូម​បង​អាណិត​ខ្ញុំ​កុំ​ធ្វើ​បាប​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​គភ៌​ចាស់​គ្រប់​ខែ​ហើយ ។

បុរស​ជា​បង​មិន​ព្រម ចាប់​អូស​នាង​យក​ទៅ​សម្លាប់ នាង​ក៏​ប្រសូត្រ​បុត្រ​ក្នុង​ពេល​នោះ​សន្លប់​បាត់​ស្មារតី លុះ​ដឹង​ខ្លូន​ទ្បើង​នាង​នឹក​ឃើញ​ដល់​គុណ​ព្រះសម្តុទ្ធ នាង​នឹក​សូត្រ​ភាវនា​ក្នុង​មនោ​ទ្វារ​ថា នមោពុទ្ធស្សៗ ដូច្នេះ​ពុំ​ដែល​ដាច់ ។

មាន​សេចក្តី​អស្ចារ្យ​ថា នៅ​លើ​ដើម​ឈើ​នៅ​មាន​រុក្ខទវតា​មួយ​អង្គ​ជាអ្នក​មាន​ឬទ្ធិ ឃើញ​នាង​ជា​ស្ត្រី​សប្បុរស​មាន​ពុទ្ធានុស្សតិ​ជា​អារម្មណ៏​ដូច្នោះ​ហើយ ក៏​ដឹង​ច្បាស់​ថា​ស្រ្តី​នេះ​ជា​អ្នក​មាន​គុណធម៌​ខ្ពស់ បើ​អញ​មិន​ជួ​ឲ្យ​មាន​ជីវិត​រស់​នៅ​ទេ ក្បាល​អញ​នឹង​បែក​ជា ៧ ចំណេក​ពុំ​ខាន ។

ដឹង​ច្បាស់​ដូច្នោះ​ហើយ​ក៏​និម្មិត​ខ្លួន​ដូច​ជា​ប្តី​របស់​នាង​កាន់​ដំបង​ដេញ​បុរស​ជា​បង​រត់​បាត់​ទៅ ទើប​នាំនាង​និង​កូន​តូច​ទៅ​ដាក់​ក្បែរ​ផ្ទះ ព្រឹក​ទ្បើង​ស្វាមី​បើក​ទ្វារ​ផ្ទះ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​អង្គុយ​បី​កូន ក៏​ស្ទុះ​ចុះ​ទៅ​ទទួល​កូន​សួរ​ថា នាង​មក​ជាមួយ​អ្នក​ណា បង​យើង​ជូន​មកឬ? នាង​ថា ម៉េច​ក៏​សួរ​ខ្ញុំ​ដូច្នោះ បើ​អម្បាញ់មិញ​បង​នាំ​ខ្ញុំ​មក ។

បុរស​ស្វាមី​ចេះ​តែ​ប្រកែក​ថា​មិន​ដឹង​ទើប​នាង​និយាយ​ប្រាប់​តាម​រឿង​របស់​នាង​សព្វ​គ្រប់ ដរាប​ដល់​មក​អង្គយ​ក្បែរ​ផ្ទះ បុរស​ជា​ស្វាមី​ដឹង​ដូច្នោះ​ហើយ អាណិត​ប្រពន្ធ​ណាស់ យំ​សោក​បោក​ខ្លួន​ប្រាណ ប៉ុន្តែ​មិន​បាន​ចង​គំនុំ​ដល់​បង​ថ្លៃ​ទ្បើយ លុះ​បន្ទោបង់​នូវ​សេក្តីសោក​ហើយ ក៏​និមន្ត​ព្រះ​សម្តុទ្ធ​ព្រម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​ពាន់​អង្ក​មក​ថ្វាយ​ភត្ត ហើយ​កំណត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ថា " សរណៈ " ព្រោះ​កូន​នោះ​ដែល​បាន​រស់​ទ្បើង​ដោយ​សរមាតា​នឹក​រឮក​ដល់​ពុទ្ធ​គុណ​យក​ជា​ទី​ពឹង ទើប​បោ​រាណា​ចារ្យ​ទាំង​ទ្បាយ​ឲ្យ​ឈ្មោះ​មាតា​របស់​កុកមារ​នោះ​ថា " សរណះ​មាតា " លុះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ជន​ទាំង​ពីរ​នាក់​ស្វាមីភរិយា​បាន​សំរេច​ដល់​សោតាបត្តិផល ។ ឯ​សរណ​កុមារ​ដល់​ធំ​ដឹង​ក្តី​ទ្បើង ក៏​ទៅ​បួស​ជាសាមណេរ​ក្នុង​សំណាក់​ព្រះសរីបុត្ត ទើប​មាន​ឈ្មោះ​ថា " សរណសាមណេរ " តាំងពី​កាល​នោះ​តមក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក  
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៧១១៧ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១៩២៧ ដង)
អ្នក​ប្រ​មឹក​ស្រ​វឹង​​ស៊ប់​ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៣៦៧ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ២៧៩៤៩ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៤១១ ដង)
គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។