30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៣,៥៧១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៤០,៥៩៤
សរុប ៣៩០,៦២៣,០៧៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៦៦ ដង)

ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ



 
រឿង​ចចក​ឈ្មោះ​បូតិមំសះ
( ចាក បូ. ន. )
( ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ )


បាន​សឹង​ថា កាល​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន នៅ​អាស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេមវន្ត​ប្រទេស ។ ក្នុង​ចំណោម​សត្វ​ទាំង​ទ្បាយ​នោះ មាន​មេ​ចៀម​១ ឈ្មោះ​មេណ្ឌមាតា ជា​សត្វ​វាង​វៃ​ប៉ិនប្រសប់​ក្នុង​ឧបាយ​គ្រប់​យ៉ាង ។ ក្នុង​ទី​មិន​ឆ្ងាយ​ពី​គុហា ជា​លំ​នៅ​នៃ​ចៀម​ទាំ​ទ្បាយ​នោះ មាន​សត្វ​ចចក​១​ឈ្មោះ​បូតិមំសះ និង​ភរិយា​ឈ្មោះ​វេណីយា​នៅ​រួម​សំវាស​គ្នា​ក្នុង​គុហា ១ ដែរ ។

ចចក​ឈ្មោល​ចចក​ញី​ជា​ប្តី​ប្រពន្ធ​នោះ បាន​មាន​មធ្យោបាយ​ដ៏​ប្រពៃ​ខាង​ការ​ប្រវ័ញ្ចន៍ បោក​សម្លាប់​សត្វ​ចៀម​ទាំង​ទ្បាយ​ស៊ី​អស់​ជា​ច្រើន និង​ចង់​ស៊ី​សាច់​មេ​ចៀម​ឈ្មោះ មេណ្ឌមាតា​ជា​សត្វ​ឈ្លាស​វៃ​នោះ​ទៀត ទើប​ពោល​ប្រាប់​ប្រពន្ធ​ថា ចូរ​នាង​យក​មេ​ចៀម​ឈ្មោះ​មេណ្ឌមាតា​នោះ ជា​សម្លាញ់​ចុះ ! កាល​បើ​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​រវាង​នាង​ និង​មេ​ចៀម​នោះ​ហើយ អញ​នឹង​ដេក​ធ្វើ​ពុត​ជា​ស្លាប់. នាង​ចូល​ទៅ​ជិត​មេ​ចៀម​ពោល​ប្រាប់​ថា " ហ៊ឺ! ប្តី​ខ្ញុំ​ស្លាប់​ទៅ​ហើយ. ឯ​ខ្ញុំ​វៀវ​តែ​នាង​ចេញ​គ្មាន​ញាតិ​ណា​មួយ​សោះ​សូម​អញ្ជើញ​នាង​ទៅ​ជួយ​ធ្វើ​ពិធីសរីរកិច្ច​ដល់​ប្តី​ខ្ញុំ តាម​សេចក្តី​អង្វនិង​សង្គហកិច្ច​របស់​នាង​រវាង​ប្តីខ្ញុំ " លុះ​នាង​ពោល​យ៉ាង​នេះ​ហើយ​ចូរ​នាំ​មេណ្ឌ​​មាតា​នោះមក. បើ​មេ​ចៀម​នោះ​លុះ​ក្នុង​បវញ្ចន​កិច្ច​របស់​នាង​មែន អញ​នឹង​លោត​ទៅ​ខាំ​វា​ត្រង់​ក​ឲ្យ​ស្លាប់​តែ​ម្តង ។

មេ​ចចក​ធ្វើ​តាម​ពាក្យ​របស់​ប្តី​ខ្លួន​សព្វ​គ្រប់ ក៏​បាន​នាង​មេណ្ឌ​មាតា​នោះ​ធ្វើ​ជា​សម្លាញ់​មែន ហើយ​ពោល​ប្រាប់​រឿង​រ៉ាវ​តាម​លំអាន​ពាក្យ​ស្វាមី ។ មេចៀម​ពោល​ថា ប្តី​នាង​ស៊ី​ញាតិ​របស់​ខ្ញុំ​អស់​ច្រើន​គ្នា​ហើយ. ឥទ្បូវ​ចង់​ស៊ី​ខ្ញុំ​ទៀត​ឬ? ខ្ញុំ​ខ្លាច​ណាស់​មិន​ហ៊ាន​ទៅ​ទេ ។ មេ​ចចក​ថា កុំ​ខ្លាច​អី​មិន​ដែល​ល្បី​ថា​សត្វ​ស្លាប់​ហើយ​អាម​ធ្វើ​ឲ្យ​គេ​ភ័យ​ទៀត​ទេ​ហើយ​នាំ​នាង​មេណ្ឌ​មាតា​នោះ​មក ។

ចចក​បូតិមំសះ ឮ​សូរ​ជើង​សត្វ​ទាំង​ពីរ​នោះ​មក គិត​ថា យី! អស្ចារ្យ​ណាស់ មី​ចៀម​នេះ​លុះ​ក្នុង​អំណាច​បវញ្ចន​កិច្ច​ប្រពន្ធ​អញ​ហើយ​តើ ហើយ​អើត​ក្បាល​រមិ​មើល ។ មេ​ចៀម​ឃើញ​អាការះ​ចចក​ធ្វើ​ដូច្នោះ ទើប​ស្រែក​អា​ក្រោះ​យ៉ាង​ខ្លាំង​ដោយ​ពាក្យ​អាស្រូវ​ភាស​ថា "​អើ​អាចង្រៃ​នេះ​មាន​ធម៌​លាមក​ណាស់​វ៉ឺយ វាពុត​ធ្វើ​ជា​ស្លាប់​ដេក​លក់​វា​ហី ប្រុង​បញ្ឆោត​សម្លាប់​អញ​ធ្វើ​អាហារ​ចំណី​របស់​វា បើ​កុំ​តែ​អញ​ឃើញ​ទាន់​ម្ល៉េះ​សម​ជា​ឆ្ងាញ់​វា​យ៉ាង​ណា​ទៅ​អេះ" ហើយ​ងាក​ក្បាល​ស្ទុះ​បោល​យ៉ាង​លឿន​ទៅ ។

មេចចក​វេណិយា​អស់​សង្ឃឹម​ហើយ ក៏​ចូ​លទៅ​ស្តី​បន្ទោស​ចចក​ជា​ប្តី​ខ្លួន​នោះ​ដោយ​គាថា​ថាៈ

ត្វំ ខោសិ សម្ម ឧម្មត្តោ ទុម្មេធោ អវិចក្ខណោ
យំ មតាលយំ កត្វា អកាលេនវិបេក្ខសិ ។

នែ! អ្នក​ចង្រៃ​អ្នក​ណា​ធ្វើ​ពុត​ជា​ស្លាប់ រមិល​មើល​ខុស​កាល​អ្នក​នោះ​ជាសត្វ​ឆ្កួត មាន​គំនិត​អាក្រក់ មិន​ចេះ​ពិចរណា ។

ចចក​ឈ្មោះ​បូតមំសះ​ទាល់​បុច្ឆ ក៏​នៅ​ស្ងៀម​បើក​តែ​ភ្នែក​សម្លឹង​ប្រពន្ធ​មឺសៗ រុយ​ទុំ​លែង​ទាំង​ដេញ​ថែម​ទៀត ព្រោះ​ប្រពន្ធ​ជាន់​កែង​ជាប់ ។

អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក                
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,៣៥២ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿