15
ថ្ងៃ សៅរ៍ ទី ០៤ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៩២៩
Today
ថ្ងៃម្សិលមិញ ១៧៨,២៣៧
ខែនេះ ៤៤០,៦៤២
សរុប ២៣៥,៨៥៦,០៦៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ២៧៨៦៥ ដង)

រឿង​ប្រេត​មាត់​ស្អុយ



ស្តាប់សំឡេង
 
រឿង​ប្រេត​មាត់​ស្អុយ
(បេ.ខុ.)
(មាត់​ធំក្លិន​ស្អុយ​អាសោធន៍ ព្រោះ​ស្រដី​ចែចូវ​ញុះ​ញង់)


បាន​ឮ​មក​ថា ក្នុង​សាសនកាល​នៃ​ព្រះ​ពុទ្ធ​កស្សប មាន​ភិក្ខុ​២​អង្គ​នៅ​ជា​មួយ​គ្នា​ក្នុង​អាវាស​មួយ មាន​សេចក្តី​រាប់​អាន​ស្រឡាញ់​គ្នា​ដូច​ជា​បង​ប្អូន​ចេញ​ពី​ឧទរមាតា​តែ​មួយ លោក​គង់​នៅ​ក្នុង​អាវាស​នោះ​ជា​សុខ​សប្បាយ​ ពុំ​ដែល​មាន​មោះ​មៃ​នឹង​គ្នា​ឡើយ ។

សម័យ​ថ្ងៃ​ ១ មាន​ភិក្ខុ​អាគន្តុកៈ​​មួយ​អង្គ​និមន្ត​មក​ពី​ទី​ឆ្ងាយ​ដាច់​ស្រយាល បាន​មក​ដល់​អារាម​នោះ​ចូល​ទៅ​សុំ​ពឹង​ពាក់​សំណាក់​នៅ ដោយ​យល់​ថា​ជា​ទី​ស្រណុក​សប្បាយ​ដោយ​អាហារ​បិណ្ឌ​ជា​ដើម ។

ព្រឹក​ព្រាង​ស្វាង​អរុណោ​ទ័យ ទើប​ព្រះ​ថេរៈទាំង​ពីរ​នាំ​អាគន្តុកៈ​ភិក្ខុ​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ មនុស្ស​ទាំង​ឡាយ​ឃើញ​ព្រះ​ថេរះ​ទាំង​២​អង្គ​មាន​ចិត្ត​ជ្រះ​ថ្លា ធ្វើ​សក្ការ​បូជា​ដោយ​ទេយ្យ​វត្ថុ មាន​បបរ​អាហារ​ភោជន៍​ដ៏​ត្រកាល ។

ឯ​អាគន្តុក​ភិក្ខុ​នោះ​គិត​ពិចារណា​ថា​ស្រុក​នេះ​ជា​ទី​សប្បាយ​ងាយ​ស្រួល​បិណ្ឌ​បាត ហើយ​មនុស្ស​ទាំង​ឡាយ​ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ផ្ចិត​ផ្ចង់​ភោជនាហារប្រគេន ហើយ​អាវាសនៈ​ថែម​ទៀត​ក៏​ស្រណុក​សុខ​សប្បាយ​ប្រកប​ដោយ​ទឹក​នោះ​ថ្លា បើ​អាត្មា​អញ​បាន​នៅ​ទី​នេះ​នឹង​បាន​អញ​ពុំ​មាន​សេចក្តី​សុខ​សប្បាយ​សោះ​ឡើយ បើ​ដូច្នើ​អាត្មា​អញ​គិត​ធ្វើ​ឲ្យ​ព្រះ​ថេរៈឈ្លោះ​វិវាទ​ទាស់​ទែង​គ្នា ព្រាត់​ប្រាស​ចាក​ចេញ​ពី​ទី​នេះ ។

មាន​កាល​ថ្ងៃ​មួយ​នោះ ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​សន្ទនា​ឲ្យ​ឳវាទ​គ្នា​ទៅ​វិញ​ទៅ​មក រួច​ហើយ​ក៏​ទៅ​កាន់​លំនៅ​រៀង​ៗ​ខ្លួន ឯ​ភិក្ខុ​ចែចូវ​អង្គុយ​នៅ​បន្តិច ក៏​ទៅ​កាន់​សំណាក់​ព្រះ​មហាថេរ​ថ្វាយ​បង្គំ​នម​ស្ការ​ព្រះ​មហាថេរៈដណ្តឹង​សួរ​ថា អាវុសោ​!មក​ធ្វើ​អ្វី​ក្នុង​វេលា​នេះ? ភិក្ខុ​នោះ​ទូល​ព្រះ​ពុទ្ធ​ដីកា​ថា មាន​ការ​និយាយ​បន្តិច​ទើប​ព្រះ​មហាថេរៈ​អនុញ្ញាត​ថា ចូរ​ស្រដី​មក​ចុះ​ បពិត​ព្រះ​មហាថេរ​ដ៏​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត នៅ​ក្នុង​ទី​ចំពោះ​មុខ​ដូច​មិត្ត​សំឡាញ់ កំបាំង​មុខ​​ដូច​ជា​សត្រូវ​ ។

ទើប​មហា​ថេរៈលោក​ស្រដី​ដូចម្តេច​អ្នក​ប្រាប់​ឲ្យ​ដឹង​ផង អនុត្ថេរ​ប្រាប់​ខ្ញុំ​ម្ចាស់​ថា លោក​ម្ចាស់​ឡេះ​ឡោះ​កុហក​ចិញ្ចឹម​ជីវិត​ប្រព្រឹត្ត​ខុស​វិន័យ​ធម៌ ។ ព្រះ​មហា​ថេរៈថា អាវុសោ​! កុំ​ស្រដី​ដូច្នោះ អនុត្ថេរ​នេះ​មិន​មែន​ស្គាល់​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ គឺ​ចាប់​ស្គាល់​ស្រឡាញ់​រាប់​អាន​គ្នា​តាំង​ពី​ឃរាវាស​ម្ល៉េះ​ជំពូក​មួយ​ទៀត​លោក​ពុំ​ជា​អ្នក​ស្រដី​ដូច្នោះ​ដែរ​ ។

ភិក្ខុ​ពោល​នោះ​ទូល​ថា បពិត្រ​មហា​ថេរៈ​កុំ​ស្មាន​ថា​អនុត្ថេរ​នោះ​ជា​មនុស្ស​ល្អ​រក​មន្ទិល​គ្មាន ខ្ញុំ​ព្រះ​ករុណា​ថា​នេះ​នឹង​ប៉ុន​ប៉ង​ចង​ពៀរ​នឹង​អនុត្ថេរ​ក៏​គ្មាន លោក​ម្ចាស់​ចាំ​មើល​បន្តិច​ទៅ​គង់​នឹង​ជ្រាប​ឯង ។

ដោយ​ព្រះ​ទ័យ​ទោរ​ទន់​ស្រឡាញ់​រាប់​អាន​របស់​ព្រះ​មហាថេរ​ពុំ​អាច​នឹង​ព្រាត់​ប្រាស​គ្នា​បាន​ឡើយ ទើប​ភិក្ខុ​ពាល​នោះ​ទៅ​កាន់​សំណាក់​អនុត្ថេរ​ញុះ​ញង់​ដូច្នោះ​ទៀត ព្រះ​ថេរៈទាំង​ពីរ​អង្គ​ធន់​ទ្រាំ​ពុំ​បាន​ លុះ​វេលា​ព្រឹក​ឡើង​ពុំ​មាន​ស្រដី​នឹង​គ្នា​ ស្ងៀម​ដោយ​រៀង​ខ្លួន​បាន​បាត្រ​ចីវ​រ​ត្រាច់​ចរ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ ហើយ​ត្រឡប់​មក​អាវាស​វិញ​ចូល​បន្ទប់​បិទ​ទ្វារ​ឆាន់​តែ​រៀង​ៗ​ខ្លួន ពុំ​បាន​ធ្វើ​សាមី​ចិកម្ម​នឹង​គ្នា​ឡើយ ។

លុះ​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិយា ព្រះ​ថេរៈ​ទាំង​ពីរ​ចេញ​ទៅ​ទី​ទៃ​ពី​គ្នា ភិក្ខុ​ពាល​នោះ​ញុះ​ញង់​បំបែក​បំបាក់​បាន​ដូច​ប្រាថ្នា​ហើយ ក៏​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ ។ អ្នក​ស្រុក​ឃើញ​ភិក្ខុ​នោះ​ក៏​សួរ​ថា ព្រះ​ថេរះ​ទាំង​២​អង្គ​ក៏​ពុំ​ឃើញ​មក? ភិក្ខុ​ពាល​នោះ​ប្រាប់​ថា លោក​វិវាទ​ទាស់​ទែង​គ្នា​ទាំង​យប់​អាធ្រាត​អាត្មា​បាន​ឃាត់​កុំ​ឲ្យ​ទាស់​ទែង​គ្នា ព្រោះ​ការ​ទាស់​ទែង​នេះ​រក​ប្រយោជន៍​គ្មាន​លោក​ពុំ​អាច​ស្តាប់​ពាក្យ​អាត្មា​ឃាត់​នោះ​ឡើយ ហើយ​រៀប​ខ្លួន​ដើរ​ចេញ​ទៅ​តែ​រៀង​ខ្លួន ។

ពួក​មហា​ជន​ថា បើ​ព្រះ​ថេរៈនិមន្ត​ទៅ​ហើយ​សូម​លោក​ម្ចាស់​អនុគ្រោះ​និមន្ត​គង់​ឲ្យ​សុខ​សប្បាយ​នៅ​ទី​នេះ​ចុះ ។ ភិក្ខុ​នោះ​ទទួល​ចង្ហាន់​បិណ្ឌ​បាត​ស្រេច​ហើយ ក៏​ត្រឡប់​ទៅ​អាវាស​វិញ បាន​ពីរ​បី​ថ្ងៃ​ទើប​គិត​ថា ព្រះ​មហា​ថេរ​ទាំង​ពីរ​ព្រះ​អង្គ​ជា​ចៅ​អាវាស មាន​សីល​បរិបូណ៌ អាត្មា​អញ​ស្រដី​កំចាយ​រំលាយ​ឲ្យ​ព្រាត់​ប្រាស​ចេញ​ពី​គ្នា អាត្មា​អញ​ធ្វើ​កម្ម​នេះ​ជា​ទម្ងន់​ពន់​ប្រមាណ ព្រោះ​លោភ​ចង់​បាន​អាវាស​នេះ ។ ដោយ​ផល​កម្ម​អាក្រក់​នោះ ក៏​បណ្តាល​ចិត្ត​ឲ្យ​ក្តៅ​ក្រហាយ​ឆាន់​អាហារ​ពុំ​បាន កើត​រោគា​ក្តី​ក្រហាយ​អន្ទះ​អន្ទែង​ធ្វើ​កាល​កិរិយា​ទៅ​កើត​ក្នុង​អវីចី​មហានរក ។

ចំណែក​ព្រះ​មហាថេរ​ទាំង​ពីរ​ត្រាច់​ទៅ​តាម​លំដាប់​ជនបទ បាន មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​អាវាស​មួយ​ត្រេក​អរ​សាទរ​ជា​សុខ​សប្បាយ រាក់​ទាក់​រក​គ្នា​ និយាយ​ប្រាប់​តាម​សេចក្តី​ដែល​ភិក្ខុ​ញុះ​ញង់​នោះ​បាន​ធ្វើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដឹង​ហេតុ​ពុំ​ពិត​ទើប​បបួល​គ្នា​ទៅ​គង់​នៅ​អាវាស​ដើម​វិញ ។

ពួក​មហាជន​បាន​ឃើញ​ព្រះ​ថេរៈ​និមន្ត​ត្រឡប់​មក​វិញ​មាន​ចិត្ត​ត្រេក​អរ​នមស្ការ​គោរព​បូជា​នូវ​ចតុប្បច្ច័យ​ដូច​ដើម​ កាល​គង់​នៅ​ក្នុង​អាវាស​នោះ​លោក​បាន​ចម្រើន​រិបស្ស​នាកម្មដ្ឋាន បាន​សម្រេច​ព្រះ​អរហត្ត​ផល​ជា​គ្រឿង​រំលត់​ទុក្ខ​គ្រប់​យ៉ាង ។ ឯ​ភិក្ខុ​ចែចូវ​នោះ​ទៅ​កើត​នៅ​ក្នុង​អវិចីមហា​នរក​អស់​១​ពុទ្ធវ លុះ​ព្រះ​សមណគោតម​ឧប្បត្តិ​ឡើង​ក្នុង​លោក ក៏​បាន​មក​កើត​ជា​ប្រេត​នៅ​ទៀប​ជើង​ភ្នំ​គិជ្ឈកូដ មាន​មាត់​នោះ​ស្អុយ មាន​ខ្លួន​ដូច​មាស មាន​ដង្កូវ​វារ​ចេញ​ពាស​អំពី​មាត់ កាត់​រឹម​មាត់​ធំក្លិន​ស្អុយ​សាយ​ភាយ​ចេញ​ទៅ ។

លំដាប់​នោះ​ព្រះ​អនុរុទ្ធត្ថេរ​ចុះ​ពី​ភ្នំ​គិជ្ឈកូដ បាន​ឃើញ​ប្រេត​នោះ​សួរ​ថា ហៃ​ព្រះ​ស្តែង​មាន​សម្បុរ​ល្អ ភ្លឺ​ច្រាល​រន្ទាល​ឆ្អិន​ឆ្អៅ​ដូច​ទេពតា​នៅ​ព្ធ​ដ៏កណ្តាល​អាកាស រី​មាត់​ធំ​ក្លិន​ស្អុយ​ដូច​សាក​អសុភ មាន​ដង្កូវ​វារ​ចេញ​ចូល​ព្ធ​ដ៏​មាត់​គួរ​ឲ្យ​ខ្ពើម​រអើម តើ​ព្រះ​ស្តែង​បាន​ធ្វើ​បុព្វ​កម្ម​ដូចម្តេច​ពី​ជាតិ​មុន? ។

ប្រេត​នោះ​ក្រាប​ទូល​ព្រះ​ពុទ្ធ​ដី​កា​ថា ខ្ញុំ​ម្ចាស់​ជា​មនុស្ស​ចិត្ត​បាប​ស្រដី​អាក្រក់​ញុះ​ញង់​គេ​ឲ្យ​បែក​បាក់​គ្នា​ពី​ជាតិ​មុន បាន​មក​កើត​ជា​ប្រេត​មាត់​ស្អុយ មាន​ដង្កូវ​វារ​ចេញ​ពី​មាត់​ ព្រោះ​ស្រដី​ចែចូវ​ញុះ​ញង់​ព្រះ​សង្ឃ​ពីរ​អង្គ​ឲ្យ​បែក​បាក់​គ្នា ហើយ​មាន​រស្មី​ផ្សាយ​ចេញ​ពី​ខ្លួន​ដូចមាស ព្រោះ​ត្បិត​ខ្ញុំ​ម្ចាស់​បាន​បួស​ជា​ភិក្ខុ​ចម្រើន​រិបស្សនាកម្ម​ដ្ឋាន លុះ​ប្រេត​ប្រាប់​នូវ​បុព្វ​កម្ម​របស់​ខ្លួន​ហើយ ទើប​ផ្តាំ​នឹង​ព្រះ​អនុរុទ្ធ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ព្រះ​អង្គ​ជា​អ្នក​ប្រាជ្ញា សូម​មេត្តា​អាសូរ​ករុណា​សម្តែង ទូន្មាន​ប្រៀប​ប្រដៅ​សត្វ​ផង​ទាំង​ឡាយ កុំ​ធ្វើ​អំពើ​ចែ​ចូវ ញុះ​ញង់​មុសាវាទ​ ជា​ហេតុ​បណ្តាល​ឲ្យ​រង​ទុក្ខ​វេទនា​ដូច​ខ្ញុំ​ម្ចាស់ ជា​ឧទាហរណ៍​ស្រាប់ ។

បើ​អ្នក​ឯ​ណា​បាន​បំពេញ​បុណ្យ​ទាន​សីល​ភាវនា​ហើយ​មុខ​នឹង​បាន​ជា​ទេវតា​ឯ​ណា​នី​មួយ មាន​ព្រះ​ឥន្ទ​ជា​ដើម បាន​សោយ​សុខ​សម្បត្តិ​នោះ​ច្រើន​មហិមា ។ ព្រះ​អនុរុទ្ធ​ត្ថេរ​លុះ​បាន​ស្តាប់​ពាក្យ​ប្រេត​នោះ​ហើយ​ទើប​និមន្ត​ទៅ​ក្រុង​រាជ​គ្រឹះ​ដើម្បី​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​បរម​ចេស្តា ព្រះ​អង្គ​ទ្រង់​សម្តែង​ធម៌ទេសនា​លើក​យក​រឿង​ប្រេត​នោះ​ទុក​ជា​ទិដ្ឋានុគតិ​ដល់​សព្វ​សត្វ​ទាំង​ឡាយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ប្រជុំជាតក             
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៨៨៨ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។