30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,២៩៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៣៤,០៩៤
សរុប ៣៨៥,៤២០,៧៨៧
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០២៥ ដង)

មិន​ជា​ទាសៈ​របស់​អតីត​កាល



 
អ្វី​ៗ​ដែល​ជា​អតីត បាន​កន្លង​ទៅ​ហើយ ហៅ​ឲ្យ​ត្រឡប់​មក​វិញ​មិន​បាន​ឡើយ ទោះ​ជា​ខំស្រែក​យំ​អង្វរ​សូម​ដោយ​ទុក្ខ​ទោ​មនស្ស​យ៉ាង​ណា​ក៏​ដោយ អតីត​ក៏​គង់​នៅ​តែ​ជា​អតីត​ដដែល ។

តាម​ពិត អ្វី​ដែល​ថា​ធ្វើ​សា​ជា​ថ្មី​នោះ គឺ​បាន​ត្រឹម​តែ​ជា​ការ​កែ​ខៃ​ប៉ុណ្ណោះ ដូច​ជា​ការ​ធ្វើ​ខុស​ទៅ​ហើយ​ត្រូវ​ធ្វើ​សា​ថ្មី​គឺ​កែ​ខៃ​ឲ្យ​បាន​ត្រឹម​ត្រូវ និយាយ​ខុស​ហួស​ទៅ​ហើយ ខំ​ប្រឹង​និយាយ​សាថ្មី​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវនេះ​ជា​ការ​កែ​ខៃ ប៉ុន្តែ​អ្វី​ដែល​ខុស​ព្រោះ​ការ​ធ្វើ​ ឬ​ព្រោះ​ការ​និយាយ​នោះ វា​បាន​កន្លង​ទៅ​ហើយ នឹង​ចាប់​ទាញ​វា​យក​មក​វិញ​ដើម្បី​កុំ​ឲ្យ​វា​យ៉ាង​ហ្នឹង គឺ​មិន​បាន​ជា​ដាច់​ខាត ព្រោះ​អតីត​មិន​អាច​ត្រឡប់​មក​ជា​បច្ចុប្បន្ន​ឡើយ ។

មនុស្ស​ដែល​ធ្លាប់​មាន​ដំបៅ​ហើយ តើ​នឹង​ថា​មិន​ធ្លាប់​មាន​ដំបៅ​យ៉ាង​ម៉េច​កើត​ទៅ វា​ត្រូវ​តែ​ជា​ដំបៅ​ដែល​បាន​កើត​ហើយ​នោះ​ឯង ប៉ុន្តែ​ស្នាម​ដំបៅ​មាន​ឬ​មិន​មាន ស្រេច​ហើយ​តែ​នៅ​លើ​ការ​រក្សា ។ ស្នាម​ខាង​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា អ្វី​ដែល​បាន​ធ្វើ​​ហើយ វាជា​ការធ្វើ​ហើយ សុខ​ឬ​ទុក្ខ​វា​ក៏​បាន​កន្លង​ទៅ​ហើយ​ដែរ ។ នៅ​ពេល​នឹក​ត្រឡប់​ទៅ​រក​រឿង​រ៉ាវ​ដែល​កន្លង​ទៅ​ហើយ​នោះ សុខ​ឬ​ទុក្ខ​ក៏​បាន​កើត​ឡើង​​សាជា​ថ្មី​ទៀត ប៉ុន្តែ​ហេតុការណ៍​ផ្សេង​ៗ​នោះ​បាន​កន្លង​ទៅ​ហើយ ប្រៀប​ដូច​ជា​ទឹក​ដែល​ហូរ​ចុះ​ទៅ​ក្រោម គឺ​វា​ចេះ​តែ​ហូរ​ទៅ និង​ឆ្ងាយ​ទៅ​ជានិច្ច ។

ព្រោះ​ហេតុ​ដូច្នេះ ការ​ដែល​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស​និង​បាន​បាត់​បង់​សាប​សូន្យ​នូវ​អ្វី​មួយ​នោះ ក៏​សូម​ឲ្យ​វា​កន្លង​ទៅ​ចុះ កុំ​ទុក​ដាក់​រឿង​ដែល​កន្លង​ទៅ​ហើយ ឲ្យ​នៅ​ដុត​រោល​ខ្លួន​ឯង​ឥត​ប្រយោជន៍ កុំ​ព្រម​ជា​ទាសៈ របស់​អតីត កុំ​ឲ្យ​អតីត​មក​ក្តិច​ខ្ញាំ​បេះ​ដូង និង​កុំ​អង្គុយ​ជាមួយ​អតីត​ដោយ​ចិត្ត​សៅហ្មង​ឲ្យ​សោះ ។

ចូរ​កុំ​ឃាំង​ឬ​ដាក់​គុក​ខ្លួន​ឯង​ទុក​ជា​មួយ​នឹង​អតីត​ដោយ​ចិត្ត​ក្តៅ​ក្រហាយ​ឡើយ ព្រោះ​វា​ជាការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​ឥត​ប្រយោជន៍ ។ អតីត​កាល​ទោះ​ជា​យ៉ាង​ណា​ក៏​តាម​តែ​វាចុះ​ប៉ុន្តែបច្ចុប្បន្ន និង​អនាគត វា​នៅ​ជា​របស់​យើង សូម​ឲ្យ​ផ្តើម​ធ្វើ​ជា​ថ្មី សាង​ថ្មី ធ្វើ​បច្ចុប្បន្ន​ឲ្យ​ល្អ​ជា​ទី​បំផុត ដូច្នេះ​អានាគត នឹង​បាន​ល្អ​ជា​ប្រាកដ ។

បច្ចុប្បន្ន​នឹង​ក្លាយ​ជា​អតីត​របស់​អនាគត​ទើប​ត្រូវ​សាង​អនាគត​ដោយ​បច្ចុប្បន្ន​ហ្នឹង​ឯង ។ មនុស្ស​ខ្លះ​លិច​ចូល​ក្នុង​អតីត​ដោយ​ចិត្ត​សៅ​ហ្មង រហូត​ដល់​ខូច​អស់​នូវ​បច្ចុប្បន្ន ចំណែក​អនាគត​ក៏​ងងឹត​ស្លុប​ឥត​រស្មី​ព្រោះ​ដូច្នេះ ចូរ​កុំ​ជាទាសៈរបស់​អតីត ពោល​គឺ​កុំ​យក​អតីត​ជា​ចៅ​ហ្វាយ​នាយ​ឡើយ ។

នៅ​ក្នុង​​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​បាន​ទូន្មាន​ថា​កិលេស​ជាតិ​ណា ដែល​មាន​អារម្មណ៍​ជា​អតីត កិលេស​ជាតិ នោះ​ចូរ​រី​ឯ​ស្ងួត​ទៅ កង្វល់​ក្នុង​អនាគត​ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ខន្ធ​ជា​បច្ចុប្បន្ន​នេះ ទេ អ្នក​នឹង​ជា​បុគ្គល​ស្ងប់​ហើយ​ត្រាច់​ទៅ ។ មិនខ្វាយ​ខ្វល់​ក្នុងរឿង​អនាគត មិន​សោក​សៅ​ចំពោះ​អតីត ជា​អ្នក​ឃើញ​ស្ងាត់​សូន្យ​ចាក​សត្វ​ក្នុង​ផស្សៈ តាម​ទ្វារ​ទាំង​៦ យ៉ាង​នេះ អត់​នរណា​នាំ​ទៅ​ដោយ​ការ​យល់​ខុស​ឡើយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​             
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៥,៩៧៧ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៦៧ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦២,៩៤៩ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៤៧៥ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿