ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,៨៧១
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៧៧១,៣៨៦
សរុប ៣៥៧,៦១៥,៣៦០
Flag Counter
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១១,៨០៤ ដង)

ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ



ស្តាប់សំឡេង
 
ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូ​ទៅ ម្នាក់​ៗ រមែង​មាន​ចំណុច​ល្អ​ខ្លះ មានចំណុច​អាក្រក់​ខ្លះ​ នឹង​រក​មនុស្ស​ល្អ​សុទ្ធ មិន​ឲ្យ​មាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ គេ​ថា​ល្អ​។ រឿង​រ៉ាវ​ លក្ខណៈ​ ឬ ការ​ធ្វើ​របស់​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ​គឺ​ជា​ចំណុច​ខ្សោយ ឬ ចំណុច​ខ្វះ​ខាត​របស់​គេ​ម្យ៉ាង ឬ អាច​ជា​ផ្នែក​ដែល​មិន​ត្រូវ​ចិត្ត​យើង ។

កាល​បើ​ចំណុច​មិន​ល្អ​របស់​គេ  ឬ​ផ្នែ​កណា​មួយ​របស់​គេ​ដែល​មិន​ត្រូវ​ចិត្ត​យើង​នោះ​ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​រហូត​របស់​គេ​តែ​ប៉ុណ្ណោះ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្តី​ល្អ​របស់​គេ​ផង សេចក្តី​ល្អ​មាន​ដោយ​កាយ មាន​ដោយ​វា​ចា និង​មាន​ដោយ​ចិត្ត ។

ម្យ៉ាង​ទៀត ដែល​ថា​គេ​មនុស្ស​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ដោយ​សារ​តែ​លោភៈ ទោសៈ មោហៈ​ក្នុង​ខ្លួន​របស់​គេ​​ហ្នឹង​ឯង ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ។

ក្នុង​មនុស្ស​ម្នាក់​ៗ​ទោះ​ជា​អាក្រក់​សាមាន្យ ឬ​សាហាវ​យង់​ឃ្នង​យ៉ាង​ណា​ក៏​ដោយ​បើ​ដក​យក​លោភៈ ទោសៈ និង​មោហៈ​ចេញ​អស់​ហើយ ក៏​គឺ​ជា​ព្រះ​អរហន្ត​ដែ​ល​គួរ​ឲ្យ​យើង​ថ្វាយ​បង្គំ​គោរព​បូជា​ពិត​ៗដូច្នេះ​ យើង​ត្រូវ​រៀន​ពិចារណា ឲ្យ​ឃើញ​លោភៈ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឲ្យ​ច្បាស់​ថា​វា​ជា​កិលេស​មារ​នៅ​ជ្រែក​ក្នុង​មនុស្ស​គ្រប់​គ្នា ។

ការ​ពិចារណា ឃើញ​យ៉ាង​នេះ​នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកាន់​ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វ​លោក​ទាំង​អស់​វិញ ព្រម​ទាំង​ខ្លួន​យើង​ផង ព្រោះ​ថា សត្វ​លោក​ទាំង​អស់​ព្រម​ទាំង​ខ្លួន​យើង សុទ្ធ​តែ​ជា​ត្រូវ​កិលេស​មារ​បៀត​បៀន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ " វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ សីហា ឆ្នាំ២០២៣ (អាន: ២៥,៨១២ ដង)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣៦៦ ដង)
កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៧,៣១២ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៩,៧២១ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៥៨០ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៤៤៣ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥០១ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕