30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,០៨៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨០,៨០៧
សរុប ៣៨៣,៧៦៧,៥០០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០២៧ ដង)

ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់



 
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់

ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង​ ទ្រង់​បាន​បំពេញ​នូវ​ព្រះ​បារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះ​អង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ឯង ។

ព្រះ​អង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេង​ៗ ទ្រង់​មិន​ក្រោធ​ឡើយ ទ្រង់​យក​សេចក្តី​ល្អ​ចូល​មក​ជំនួស ។ ដល់​ទៅ​ថ្នាក់​គេ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ​អង្គ​ព្យាយាម​សម្លាប់​ព្រះ​អង្គ​ក៏​មិន​មាន​ចិត្ត​គិត​ប្រទូសរ៉ាយ​ដែរ ។ ពេល​ខ្លះ​ព្រះ​អង្គ​ជួយ​គេ​ដោយ​ប្រឹង​ប្រែង​ជា​ទី​បំផុត​ជំនួស​អ្វី​ដែល​គេ​ត្រូវ​ដឹង​គុណ គេ​ត្រឡប់​បេរ​ជា​ប្រទូសរ៉ាស​មក​រក​ព្រះ​អង្គ​វិញ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ក្រោធ​ដែរ ព្រះ​អង្គ​នៅ​តែ​ធ្វើ​ល្អ​ដល់​គេ​ត​ទៅ​ទៀត ។

ពុទ្ធ​ចរិយា​ដូច​ដែល​ពោល​មក​នេះ ជា​គុណ​ជាតិ​ដែល​មនុស្ស​ទូ​ទៅ​លំបាក​នឹង​បដិបត្តិ​បាន​តែ​ក៏​ជា​តួ​យ៉ាង​ដ៏​ល្អ ដែល​ពុទ្ធ​បរិស័ទ​គួរ​នាំ​យក​មក​រំលឹក​ដាស់​តឿន​ខ្លួន ក្នុង​កាល​ដែល​បាន​ជួប​ប្រសព្វ​នូវ​ហេតុ​ការណ៍​ផ្សេង​ៗ ។ ការ​នាំ​យក​នូវ​ពុទ្ធ​ចរិយា​ជា​តួ​យ៉ាង​បែប​នេះ​មក​រំលឹក​ដាស់​តឿន​ខ្លន នាំ​ឲ្យ​យើង​មាន​សេចក្តី​អត់​ធន់ ព្រោះ​អ្វី​ដេល​យើង​បាន​ទទួល​ដូច​សព្វ​ថ្ងៃ​នេះ កាល​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់ ដែល​ទ្រង់​ធ្លាប់​បាន​ជួយ​ប្រសព្វ​មក​ហើយ​នោះ រឿង​របស់​យើង​ចាត់​ថា​បន្តិច​បន្តួច​ណាស់ គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​ព្រះ​អង្គ​បាន​ទេ ។​

ក្នុង​ហេតុ​ការណ៍ ដែល​ព្រះ​ពុទ្ធ​ជា​អង្គ​​ម្ចាស់ ទ្រង់​បាន​ជួប​ប្រសព្វ​មក​ហើយ​នោះ គឺ​ធ្ងន់​ធ្ងរ​ក្រៃ​លែង​ណាស់​ព្រះ​អង្គ​នៅ​តែ​រម្ងាប់​សេចក្តី​ក្រោធ​បាន នៅ​តែ​មាន​មេត្តា​ត​ទៅ​ទៀត ចុះ​វា​ជាអ្វី​ដែរ ចំពោះ​ករណី​បន្តិច​បន្តួច​របស់​យើង​នេះ ដែល​យើង​ជា​សិស្ស​របស់​ព្រះ​អង្គថា​មិន​អាច​រម្ងាប់​បាន ។ បើ​យើង​មិន​ដើរ​តាម​ព្រះ​ចរិយា​វត្ត​របស់​ព្រះ​អង្គ​ទេ គឺ​ជា​ការ​មិន​សម​គួរ ឡើយ ត្រង់​ដែល​យើង​យក​ព្រះ​អង្គ​ជា​ព្រះ​សាស្តា​នោះ ។

ពុទ្ធ​ចរិយា​វត្ត ទាក់​ទង​នឹង​សេចក្តី​អត់​ធន់ ការលះ​បង់ ព្រម​ទាំង​មេត្តា​ករុណា​របស់​ព្រះ​អង្គ លោក​បាន​ចង​ក្រង​ទុក​ក្នុង​ព្រះ​ជា​តក មាន​ច្រើន​រឿង​ណាស់ ហើយ​ដោយ​ច្រើន​សុទ្ធ​តែ​វែង​ៗ ដែលមិន​អាច​នាំ​យក​មក​សម្តែង​ទុកក្នុង​ទី​នេះ​បាន​គ្រាន់​តែ​សូម​លើក​យក​ព្រះ​ជាតក​ ជា​តួ​យ៉ាង​ខ្លី​ៗ និង​ដោយ​សេចក្តី​សង្ខេប​មក​តែ​ប៉ុណ្ណោះ។

គ្រា​មួយ ព្រះ​បរម​ពោធិសត្វ​កើត​ជា​ព្រះ​រាជា​ក្រុង​ពារាណសី មាន​ព្រះ​នាម​ថា ព្រះ​បាទ​មហាសីលវៈ គ្រា​នោះ​អាមាត្យ​ម្នាក់​របស់​ព្រះ​អង្គ​មាន​កំហុស ត្រូវ​និរទេស ។ អាមាត្យ​នោះ​ឯង​បាន​ចូល​ទៅ​បម្រើ​ការ​ថ្វាយ​ព្រះ​បាទ​កោសល ។ ដោយ​អាមាត្យ​នោះ​មាន​គំនុំ​ក៏​បាន​ឲ្យ​ចោរ​ចូល​មក​លួច​ប្លន់ នៅ​ក្នុង​ដែន​ដី​របស់​ព្រះ​បាទ មហាសីលវៈ​ជា​រឿយ​ៗ ។ កាល​ដេល​រាជ​បុរស​ចាប់​ចោរ​ទាំង​នោះ​បាន​ព្រះ​មាហាសីលវៈ​ទ្រង់​ទូន្មាន​អប់​រំ​ហើយ ក៏​លែង​​ឲ្យ​រួច​ខ្លួន​ទៅ ព្រម​ទាំង​បាន​ប្រទាន ទ្រព្យ​​ខ្លះ​ផង ដូច​នេះ​ជា​និច្ច ។

ក្នុង​ទី​បំផុត​ អាមាត្យ​កំហូច​នោះ ក៏​យក​ហេតុ​ការណ៍​ទាំង​អស់​នេះ មក​ញុះ​ញង់​ព្រះ​បាទ​កោសល​ថា​ព្រះ​បាទ​សីលវៈ​ទន់​ខ្សោយ​ណាស់ បើ​លើក​ទ័ព​ទៅ​ច្បាំង​គង់​នឹង​ដណ្តើម​យក​នគរ​ពារាណសី​បាន​ដោយ​ងាយ ។ ព្រះ​បាទ​កោសល​ទ្រង់​ជឿ ទើប​លើក​កង​ទ័ព​ចូល​មក​ច្បាំង​ដណ្តើម​យក​នគរ​ពារាណសី ។ ព្រះ​មហាសីលវៈ​ទ្រង់​មិន​ឲ្យ​ប្រជារាស្ត្រ​ក្តៅ​ក្រហាយ​ដោយ​សង្គ្រាម ទើប​ព្រះ​អង្គ​មិនតប ត អ្វី​ឡើយ ព្រះ​អង្គ​បណ្តោយ​ឲ្យ​ព្រះ​បាទ​កោសល​ដណ្តើ​ម​យក​រាជ​សម្បត្តិ​ហើយ​ចាប់​ព្រះ​អង្គ​បាន ។ ព្រះ​បាទ កោសល​ចាប់​ព្រះ​បាទ​សីលវៈ​បាន​ហើយ ក៏​ឲ្យ​យក​ទៅ​កប់​ទាំង​រស់​ត្រឹម​ក ក្នុង​ព្រៃ​ស្មសាន រង់​ចាំ​ដល់​ពេល​យប់​ជ្រៅ​នឹង​ឲ្យ​ឆ្កែ​ចចក​មក​ស៊ី​តាម​វិធី​ប្រហារ​ជីវិត​ក្នុង​សម័យ​នោះ ។

ដល់​ពេល​ពាក់​កណ្តាល​យប់ ឆ្កែ​ចចក​ចូល​មក ព្រះ​បាទ​សីលវៈ​ទ្រង់​ប្រើ​ប្រាជ្ញា​និង​សេចក្តី​ក្លាហាន បាន​យក​ចង្កា​សង្កត់​មាត់​ឆ្កែ​ចចក​មួយ ដែល​ចូល​​មក​រក​ខាំ​ក​របស់​ព្រះ​អង្គ​ កាល​ឆ្កែ​នោះ​ភ្ញាក់​ផ្អើល​និង​ខំ​ប្រឹង​រើ​បម្រះ​វីវក់​នោះ ឆ្កែ​ចចក​ផ្សេង​ៗ​ទៀត​ក៏​រត់​ទៅ ហើយ​ធ្វើ​ឲ្យ​ដី​ក្នុង​បរិវេណ​រណ្តៅ​កប់​ព្រះ​អង្គ ខ្ចាត់​ខ្ចាយ​បើក​ចេញ រហូត​ដល់​ធ្វើ​ឲ្យ​ទ្រង់​កែ​ខៃ​នាំខ្លួន​ព្រះ​អង្គ​ចេញ​មក​បាន​ ។

នៅ​ក្នុង​ពេល​យប់​នោះ​ឯង ទ្រង់​បាន​លប​ចូល​ទៅ​រហូត​ដល់​បន្ទប់​ផ្ទំ​របស់​ព្រះ​បាទ កោសល ព្រម​ដោយ​ព្រះ​ខ័ន ទ្រង់​ទុក​ជីវិត ព្រះ​បាទ​កោសល ទ្រង់​ព្រះ​រាជ​ទាន​អភ័យ​ហើយ​ទ្រង់​ទុក​ជីវិត​ព្រះ​បាទ កោសល​ទ្រង់​ព្រះ​រាជ ទាន​អភ័យ​ហើយ​ទ្រង់​យក​ព្រះ​នគរ​របស់​ព្រះ​អង្គ​មក​វិញ ។ ព្រះ​បាទ​កោសលស្បថ​មិន​ឈ្លាន​ពាន​ននគរ​ពារាណ​សី ទៀត​ឡើយ ។

ព្រះ​បាទ​សីល​វមហារាជ ទ្រង់​បាន​ស្ថាបនា​ព្រះ​បាទ​កោសល​ឲ្យ​ជា​សម្លាញ់ ហើយ​ទ្រង់​ត្រឡប់​ទៅ​គ្រប់​គ្រង​ដែន​កោសល​ដូច​ដើម​វិញ ត​រៀង​ទៅ ។

អាមាត្យ​កំហូច​បាន​មក​ជា​ទេវទត្ត ។ ឯ​ចំណែក​ព្រះ​បាទ​សីលវ​មហារាជ​បាន​មក​ជា​ព្រះ​តថាគត ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធី​រម្ងាប់​សេចក្តី​ក្រោធ

រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស

វាយ​អត្តបទ​ដោយៈ កញ្ញា​ ជា ម៉ានិត
 

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៨,០៧៤ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,៦១៦ ដង)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៣៨០ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ២,៦៧១ ដង)
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿