35
ថ្ងៃ ច័ន្ទ ទី ១៧ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៥៧៣
Today
ថ្ងៃម្សិលមិញ ១៧៦,២៩១
ខែនេះ ៣,៣៧៧,៧០៣
សរុប ៤០៤,១៦០,៤២៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៩៩ ដង)

ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​



 
សូម​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ ជា​មនុស្ស​ធ្ងន់​ក្នុង​ហេតុ​ផល ព្រោះ​ថា​អ្វី​ៗ ទាំង​អស់​ក្នុង​លោក​យើង​នេះ​សុទ្ធ​តែ​មាន​ហេតុ​ផល​ទាំង​អស់ ។ អំពើ​អាក្រក់​ក៏​មាន​ហេតុ​នៃ​អំពើ​អាក្រក់ អំពើ​ល្អ ក៏​មាន​ហេតុ​នៃ​អំពើ​ល្អ​ដែរ ។ ធម៌​ទាំង​ឡាយ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​មាំ​មួន​ឡើយ ។

កាល​សេចក្តី​ក្រោធ​បាត់​បង់​ទៅ សេចក្តី​ស្រឡាញ់​ក៏​ចូល​មក​ជំនួស ភាព​ជាសត្រូវ​ក៏​ក្លាយ​ជា​មិត្ត ភ្លើង​ព្យាបាទ​ក៏​ក្លាយ​ជា​ទឹក​មន្ត​ដ៏​ស័ក្តិ​សិទ្ធ​គឺ​មេត្តា​ធម៌ ការ​ដុត​រោល​ចិត្ត​ឲ្យ​ពុះ​ក្តៅ​ក៏​ក្លាយ​ទៅ​ជា​ការ​ស្រេច​ស្រព​ចិត្ត​ឲ្យ​ផូរ​ផង់ ឲ្យ​ស្រស់​ថ្លា នៅ​ដោយ​សេចក្តី​សខ​ស្ងប់ ។

ការ​ឲ្យ​ទាន​ត្រូវ​បដិបត្តិ​ឲ្យ​ជា​ប្រចាំ ឲ្យ​ទៅ​ជា​ទម្លាប់​មាន​ឧបនិស្ស័យ​ក្នុង​ការ​ឲ្យ​ទាន សប្បាយ​ចិត្ត​នឹង​ឲ្យ​លុះ​ឲ្យ​រួច​ហើយ​រមែង​មាន​នូវសេចក្តី​សុខ ។ 
ចំពោះ​វិធី​បដិបត្តិ​កម្ចាត់​សេចក្តី​ក្រោធ ដោយ​អាស្រ័យ​ការ​ឲ្យ​ទាន​នេះ គឺ​ត្រូវ​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ឲ្យ​ដល់​មនុស្ស​ដែល​ខឹង​ក្រោធ ឬ​ស្អប់​នើ និង​ទទួល​យក​របស់​ដែល​គេ​នោះ​ឲ្យ​មក​ខ្លួន​វិញ​ផង ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​តែ​ធ្វើ​ជា​អ្នក​ឲ្យ​កុំ​ខាន ព្រោះ​ការ​ឲ្យ​ទាន​ជា​ការ​ចង​មិត្ត​ ដូច្នេះ ត្រូវ​តែ​ឲ្យ​រឿយ​ៗ ព្រម​ដោយ​ពាក្យ​សម្តី​ពី​រោះ​ប្រកប​ផ្សំ​ទៀត​ផង ។

ការ​ឲ្យ​ទាន​គឺ​ជា​ការ​ធ្វើ​ចម្បាំង​ គឺ​ច្បាំង​នឹង​សេចក្តី​កំណាញ់​ផង ច្បាំង​នឹង​ខ្មាំង​គឺ​សេចក្តី​ក្រោធ​ក្នុង​ខ្លួន​យើង​ផង ។ តាម​ធម្មតា បើ​មនុស្ស​ណា​ដែល​យើង​មិន​ខឹង មិន​ស្អប់​ទេ យើង​អាច​ឲ្យ​បាន គ្រាន់​តែ​យើង​មិន​កំណាញ់ ប៉ុណ្ណឹង​យើង​ឲ្យ​បាន​ហើយ​ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​យើង​ខឹង​ក្រោធ​យើង​ស្អប់​វិញ​នោះ យើង​ពិត​ជា​លំបាក​បដិបត្តិ​ក្នុង​វិធី​នេះ​ណាស់ ដូច្នេះ​យើង​ត្រូវ​កុំ​ភ្លេច​ថា " សត្រូវ​របស់​យើង​ពិត​ប្រាកដ គឺ​សេចក្តី​ក្រោធ យើង​ធ្វើ​សង្គ្រាម​ជា​មួយ​សេចក្តី​ក្រោធ ដោយ​ការ​ឲ្យ​ទាន " ។ 

ការ​ឲ្យ​ទាន ជា​វិធី​កែ​ខៃ​ដោះ​ស្រាយ​សេចក្តី​ក្រោធ​ដែល​នាំ​ឲ្យ​សម្រេច​ផល​បាន​ល្អ ប្រសើរ និង នាំឲ្យ​យើង​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​ដោយ​វិធី​ផ្សេង​ៗ ទៀត​ផង ។ ការ​ឲ្យ​ទាន​អាច​រម្ងាប់​នូវ​ការ​ចង​ពៀរ​វេរា ដែល​មាន​មក​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ឲ្យ​ស្ងប់​ទៅ​បាន ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត ។ ការ​ឲ្យ​ទាន ជា​មេត្តា​ ករុណា​ដែល​សម្តែង​ចេញ​មក​ខាង​ក្រៅ​តាម​រយះ​នៃ​កាយ​កម្ម​ឬ​វចី​កម្ម ។

ការ​ឲ្យ​ទាន​ជា​គ្រឿង​ហ្វឹក​ហាត់​មនុស្ស​ដែល​មិន​ទាន់​ហ្វឹក​ហាត់​បាន ។ ការ​ឲ្យ​ទានរមែង​ញ៉ាំង​នូវ​របស់​ដែល​ប្រាថ្នា​ទាំង​ពួង​ឲ្យ​បាន​សម្រេច ។ អ្នក​ឲ្យ​ទាន​ក៏​រីក​រាយ​ចិត្ត​នឹង​អំពើ​ល្អរបស់​ខ្លួន​រី​ឯ​អ្នក​ទទួល​ក៏​បាន​នូវ​សេចក្តី​សុខ ។ 
ការ​ឲ្យ​ទាន​គឺ​ជា​បារមី​ទី ១ ដែល​នាំ​ឲ្យ​ព្រះ​បរម​ពោធិ​សត្វ​​បាន​ត្រាស់​ដឹង​ថា​ជា​ព្រះ​សម្មាសម្ពុទ្ធ ។ បុគ្គល​ដែល​មិន​មែន​ជា​បុគ្គល​ពោល រមែង​សរសើរ​​ការ​ឲ្យ​ទាន ។

អត្ថបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៧២ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ១៨,៦៦៦ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤៧៤ ដង)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៥៧៣ ដង)
សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៤៣ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៩៥៥ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿