អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២១៣ ដង)
អានិសង្សមេត្តា១១យ៉ាង

|
អានិសង្សមេត្តា១១យ៉ាង
១. សខំ សុបតិ ដេកលក់ជាសុខ ២. សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងសុខ ៣. ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់ ៤. មនុស្សនំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកមនុស្ស ៥. អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកអមនុស្ស ៦. ទេវតា រក្ខន្តិ ពួកទេវតាតែងរក្សា ៧. នស្ស អគ្គិវា វិសំ វា កមតិ ភ្លើងក្តីថ្នាំពិសក្តីគ្រឿង សាស្ត្រាវុធក្តី មិនអាចមកជិតកាយធ្វើ នូវអន្តរាយឡើង ៨. តុវសមាធិយតិ ចិត្តរមែងតាំងមាំដោយឆាប់ ៩. មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ថ្លា ១០. អសម្មូឡ្ហោ កាលំ ករោតិ ជាអ្នកមិនវង្វេងក្នុងពេលធ្វើកាលកិរិយា ១១. ឧត្តរី អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបគោ ហោតិ កាលមិនទាន់ត្រាស់ ដឹងនូវគុណធម៌ជាន់ខ្ពស់គឺលោកុត្តរធម៌ទេ រមែងចូលទៅកាន់ព្រហ្មលោក ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្ត ដែលបុគ្គលបានសេពគប់បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយានបានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុកបានប្រារព្ធល្អហើយអានិសង្ស ទាំង១១ប្រការនេះរមែងកើតប្រាកដ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |