15
ថ្ងៃ ពុធ ទី ០៨ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,៤២៥
Today
ថ្ងៃម្សិលមិញ ១៥៧,៣៧៩
ខែនេះ ១,០៦៩,៨១០
សរុប ២៣៦,៤៨៥,២៣២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៧៩៤ ដង)

រឿង​ឆ្កែ​ខាំ​ប្រេត



 
រឿង​ឆ្កែ​ខាំ​ប្រេត
(ចាក បេ. ខុ)
(ទោស​ក្បត់​ស្វាមី និង​មុសាវាទ)

កាល​សាសនា​ព្រះ​ទសពល​ព្រះ​នាម​កស្សប មាន​គហបតី​ម្នាក់ ជា​ឧបាសក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​បបួល​ឧបាសក ៥០០ នាក់​សុទ្ធ​តែ​បាន​សម្រេច​សោតា​បត្តិ​ផល នាំ​គ្នា​ធ្វើ​ទាន​ផ្សេងៗ មាន​ធ្វើ​វត្ត​អារាម​ធ្វើ​ស្ពាន​ផ្លូវ​ថ្នល់ ធ្វើ​ទី​ចង្រម ធ្វើ​ព្រះ​វិហារ​ថ្វាយ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន បាន​នាំ​ភរិយា​របស់​ខ្លួន​គ្រប់​គ្នា ដើរ​ធ្វើ​បុណ្យ​ទាន ពី​វត្ត​មួយ​ទៅ​វត្ត​មួយ មាន​បិតិ​រីក​រាយ​សើច​សប្បាយ​រាល់​ថ្ងៃ។ មាន​ថ្ងៃ​មួយ​នោះ ភរិយា​គហបតី​ឧបាសក​នាំ​បរិវារ ៥០០​ ទៅ​វត្ត ទៅ​ដល់​សាលា​សំណាក់​មួយ​ នាំ​គ្នា​ឈប់​សំរាក ជួន​ជា​មាន​អ្នក​លេង​របាំ​កំលោះ​ពីរ​នាក់​នៅ​លើ​សាលា​នោះ​បាន​ឃើញ​ពួក​ស្រ្តី​ហើយ ក៏​និយាយ​គៀរ​គ​នាយ​អាយ​ ដោយ​ឃើញ​ស្រ្តី​ទាំង​នោះ​មាន​រូប​ឆោម​ល្អ​ឆើត​ឆាយ​ឯ​ពួក​ស្រ្តី​ទាំង​នើ​មិន​ស្តី​រក​មួយ​ម៉ាត់​សោះ ។ អ្នក​លេង​បាន​ទៅ​និយាយ​នឹង​បរុស​ម្នាក់ ឲ្យ​ជួយ​និយាយ បើ​បាន​ឲ្យ​រង្វាន់​ ១ ពាន់​កហាបណះ​បុរស​នោះ​ទៅ​និយាយ​បាន​លើ​ភរិយា​គហបតី​ឧបាសក ។

ថ្ងៃ​ក្រោយ​មក​ភរិយ​នោះ ក៏​បាន​ប្រព្រឹត្ត​អសទ្ធ​ក្បត់​ស្វាមី​ខ្លួន ហើយ​បាន​ហាម​ប្រាម​ស្រ្តី​បរិវារ ៥០០ របស់​នាង​មិន​ឲ្យ​និយាយ​ឲ្យ​ស្វាមី​ដឹង ។ អំពី​អាក្រក់​លាក់​មិន​កំបាំង​ដូច​ពាក្យ​ស្លោក​បូរាណ​ថា "​ផោម​ក្នុង​ទឹក​គង់​ធុំ​ស្អុយ" ថ្ងៃ​មួយ​គហបតី​ឧបាសក​បាន​ដឹង​ថា ភរិយា​ខ្លួន​ប្រព្រឹត្ត​អនាចារ​នឹង​អ្នក​របាំ ក៏​ហៅ​ទៅ​សួរ​ស្ងាត់​កំបាំង នាង​កុហក​ថា​មិន​បាន​ក្បត់​ដូច្នោះ​ទេ កំពុង​តែ​និយាយ​ជួន​ជា​មាន​ឆ្កែ​ខ្មៅ​កំបុត​ត្រចៀក​មួយ​រត់​កាត់​មុខ នាង​ក៏​ស្បថ​ជូន​ឧបាសក​ថា​បើ​ខ្ញុំ​ក្បត់​មែន សូម​ឲ្យ​ឆ្កែ​ខ្មៅ​កំបុត​ត្រចៀក​នេះ​ខាំ​ស៊ី​សាច់​ឈាម​ខ្ញុំ​រាល់​ថ្ងៃ ។ គហបតី​ឧបាសក ក៏​នៅ​មិន​ទាន់​ជឿ​ស៊ប់ ទើប​ហៅ​ស្ត្រី​បរិវារ​ទាំង​ ៥០០ មក​សួរ​ម្នាក់​ម្តង ៗ​ស្រ្តី​ទាំង​នោះ​ឆ្លើយ​តែ​ពាក្យ​មួយ​ដូច​គ្នា​ថា ខ្ញុំ​មិន​ដឹង មិន​ដែល​ឃើញ​បុរស​ណា​ទៅ​ជិត ឬ​និយាយ​អ្វី​ជា​មួយ​ម្ចាស់​ស្ត្រី​ឡើយ​បើ​បែរ​ជា​ឃើញ​ហើយ​ថា​មិន​ដឹង ខ្ញុំ​ស្បច​ជូន​កើត​ជាតិ​ណា​ៗ​ឲ្យ​កើត​ជា​បរិវារ​ម្ចាស់​ស្ត្រី​រាល់​ៗ​ជាតិ ។​ គហបតី​ឧបាសក ក៏​ជឿ​ស៊ប់​ថា ភរិយា​ខ្លួន​បរិសុទ្ធ​មែន ។


នាង​ភរិយា​នោះ ត្រូវ​ទោស​ក្បត់​ឲ្យ​ផល​ក៏​ចេះ​តែ​ក្តៅ​ញ័រ​ក្នុង​ខ្លួន​ស្គម​រីង​យូរ​ៗ​ទៅ ក៏​ស្លាប់​ទៅ​កើត​ជា​ប្រេត​ញី​នៅ​ក្នុង​ចន្លោះ​ភ្នំ​នា​ព្រៃ​ហេមពាន្ត មាន​វិមាន​ប្រាសាទ​សួន​ច្បារ​និង​ស្រះ​ធំ​មួយ​ឈ្មោះ កណ្ណមុណ្ឌះ ជា​ទី​មនោរម្យ​ក្រៃ​លែង​ដោយ​អំណាច​បុណ្យ​ដែល​បាន​ធ្វើ​ពី​ជាតិ​មុន ។ ចំណែក​ស្ត្រី​ជា​បរិវារ​ទាំង​ ៥០០ ដល់​អស់​អាយុ ក៏​ទៅ​កើត​ជា​បរិវារ​នាង​ទាំង​អស់​គ្នា​ព្រោះ​ត្រូវ​សម្បថ ។ ឯ​នាង​ប្រេត​នោះ វេលា​យប់​ទទួល​ទោស​ត្រូវ​សម្បថ បណ្តាល​ឲ្យ​ចុះ​ពី​ប្រសាទ​ទៅ​ក្នុង​ស្រះ​កណ្ណមុណ្ឌះ​បាប​កម្ម បណ្តាល​ឲ្យ​ឆ្កែ​ខ្មៅ​កំបុត​ត្រចៀក​មួយ​ធំ​ប៉ុន​ដំរី ឲ្យ​កើត​ឡើង​ស្ទុះ​ទៅ​ខាំ​ស៊ី​នាង​ជា​កំណាត់​តូច​ធំ ហើយ​កើត​ឡើង​វិញ​ភ្លាម ខាំ​ស៊ី​ទៀត​ដរាប​ដល់​ភ្លឺ​ទើប​ឆ្កែ​នៅ​ទៅ​វិញ ដល់​វេលា​ថ្ងៃ​នាង​សោយ​ទិព្វ​សម្បត្តិ ផ្លាស់​ប្តូរ​តែ​យ៉ាង​នេះ​រាល់​វេលា ។

ថ្ងៃ​មួយ​នាង​នាំ​ពួក​ស្ត្រី ៥០០ ទៅ​លេង​សួន​ច្បារ​បេះ​ផ្លែ​ស្វាយ​ទិព្វ​បរិភោគ ហើយ​បណ្តែត​លេង​តាម​ស្ទឹង​ដែល​ហូរ​ពី​ព្រៃ​ហេមពាន្ត​ទៅ​ក្រុង​ពារណសី ផ្លែ​ស្វាយ​នោះ​ក៏​អណ្តែត​ទៅ​ជាប់​នឹង​សំណាញ់​ នៅ​មុខ​ព្រះ​រាជ​វាំង​ព្រះ​បាទ​ព្រហ្មទត្ត ត្រង់​កន្លែង​ដែល​ព្រះ​អង្គ​តែង​តែ​ទៅ​ក្រសាល​ព្រះ​ឧទក​វារី ពួក​រាជ​សេវកាមាត្យ រើស​ផ្លែ​ស្វាយ​នោះ​មក​ថ្វាយ ។

ព្រះ​រាជា​ទត​ឃើញ​ផ្លែ​ស្វាយ​នោះ​អស្ចារ្យ​ធំ​ប៉ុន​ឃ្លោក មាន​ពណ៌​ដូច​មាស​ ក៏​ទ្រង់​ត្រស់​ឲ្យ​រាជ​សេវកាមាត្យ​ស៊ី​មើល​ដល់​ស៊ី​ទៅ​អាមាត្យ​នោះ​ក្លាយ​ខ្លួន​ទៅ​ជា​ក្មេង ប្រហែល​អាយុ​១៦​ឆ្នាំ មាន​ពណ៌​ល្អ មាន​កំលាំង​ច្រើន ព្រះ​រាជា​ឲ្យ​រើស​យក​ទាំង​អស់​ទៅ​ថ្វាយ​សោយ ក៏​មាន​ព្រះ​កាយ​ពល​ស្រស់​ល្អ​ដូច​កាល​ព្រហ​ជន្ម ១៦ ឆ្នាំ ដល់​សោយ​អស់​ ព្រះ​រាជា​ចាត់​រាជ​បុរស ឲ្យ​ស្វែង​រក​ស្វាយ​ទៀត រាជ​បុរស​ក៏​មិន​អាច​រក​ថ្វាយ​បាន ទើប​ព្រះ​រាជា​ទ្រង់​ប្រជុំ​អ្នក​ខ្លាំង​ពូកែ ត្រាស់​ថា​អ្នក​ណា​អាច​ទៅ​រក​ផ្លែ​ស្វាយ​នេះ​បាន យើង​ឲ្យ​រង្វាន់​ជា​ទី​គាប់​ចិត្ត​ពេល​នោះ​មាន​ព្រាន​ម្រឹគ​ម្នាក់​ស៊ូ​លរ​ជីវិត​ទៅ​រក​ផ្លែ​ស្វាយ​នោះ ។ ព្រះ​រាជា ក៏​ចាត់​ឲ្យ​ទៅ​ដោយ​រួស​រាន់. ព្រាន​ម្រឹគ​ដើរ​ទៅ​តាម​ដង​ស្ទឹង​ជា​យូរ​ថ្ងៃ​បាន​ជួប​នឹង​ឥសី​ ១ អង្គ​សួរ​ថា​ដើម​ស្វាយ​ទិព្វ​មាន​នៅ​ក្នុង​ទី​ណា ឥសី​បា្រប់​ថា​មាន​ក្នុង​ព្រៃ​ហេមពាន្ត នៅ​ត្រង់​ចន្លោះ​ភ្នំ​ក្បែរ​អន្លង់​ទឹក​ធំ​ឈ្មោះ​កណ្ណមុណ្ឌះ​ចម្ងាយ ៦០ យោជន៍​រាប់​ពីទី​នេះ​ទៅ ។

ព្រាន​ម្រឹគ​ចេះ​តែ​ខំ​ដើរ​ស្ពាយ​សតូវ​ឥត​ឈប់​បង្អង់​ឲ្យ​យូរ ឈប់​មួយ​តែ​ពេល​ដេក​ប៉ុណ្ណោះ ទៅ​យូរ​ថ្ងៃបាន​ជួប​នឹង​ឥសី​១ អង្គ​ទៀត​សួរ​លោក​ថា នៅ​ប៉ុន្មាន​យោជន៍​ទៀត​ទើប​ដល់​ដើម​ស្វាយ​ទិព្វ​ លោក​ប្រាប់​ថា​នៅ​ ៣០ យោជន៍​ទៀត ។ ព្រាន​ម្រឹគ​ខំ​ស្រូត​រូត​ទៅ​ជា​យូរ​ថ្ងៃ​ ក៏​បាន​ជួប​នឹង​ឥសី ១ អង្គ​ទៀត ឥសី​នេះ​លោក​ធ្លាប់​ទៅ​ដល់ បាន​ស្គាល់​ច្រក​ល្ហក​សព្វ​គ្រប់ លោក​ប្រាប់​តាម​ដំណើរ​ថា​នៅ​ ១៥ យោជន៍​ទៀត​ដល់​ហើយ បើ​អ្នក​ទៅ​តាម​ស្ទឹង​ធំ​នេះ​ឃើញ​មាន​ស្ទឹង​តូច​មួយ​បែក​ពី​ស្ទឹង​ធំ ទៅ​អ្នក​ចូរ​ដើរ​ទៅ​តាម​ស្ទឹង​តូច​នោះ លុះ​ទៅ​ដល់​ចន្លោះ​ភ្នំ​នោះ​ងងឹត​ណាស់​ អ្នក​ត្រូវ​កាន់​ឈើ​ស្ងួត​ចង​ធ្វើ​គប់​ភ្លើង អុជ​កាន់​ដើរ​ទៅ​ចំនួន ៣ យោជន៍​នឹង​ដល់​ដើម​ស្វាយ​ទិព្វ​នោះ​ហើយ ។


ព្រាន​ម្រឹគ​ក៏​ដើរ​ទៅ​ធ្វើ​តាម​បង្គាប់​ឥសី បាន​ដល់​ទៅ​ដើម​ស្វាយ​ទិព្វ​នោះ​ស្រាប់​តែ​ភ្លឺ​ស្រឡះ មាន​ស្រះ​ធំ​មាន​ច្បារ​មាន​ប្រាសាទ​ល្អៗ ត្រកាល ។ មួយ​ស្របក់​ពុំ​ទាន់​បាន​បេះ​ផ្លែ​ស្វាយផង​ស្រាប់​តែ​ឃើញ​ស្រី ៥០០ នាក់​រត់​ប្រសាច​មក​រក ខ្លះ​សើច ខ្លះ​បោយ​ដៃ​ហៅ​ថា អ្នក​ស្វាមី​អ្នក​បង ។ ព្រាន​ម្រឹគ​ជា​មនុស្ស​កាឡកណ្ណី មាន​រាសី​ទន់​ ក៏​ភិត​ភ័យ រត់​ត្រឡប់​មក​វិញ​ទាល់​តែ​ដល់​ក្រុង​ពារាណសី ចូល​ទៅ​ក្រាប​ទូល​ព្រះ​បាទ​ព្រហ្មទត្ត​ថា ទូល​ព្រះ​បង្គំ​បាន​ទៅ​ដល់​ឃើញ​ដើម​ស្វាយ​ទិព្វ​មាន​ផ្លែ​រយាន​រយោង រៀប​តែ​នឹង​ឡើង​បេះ ស្រាប់​តែ​ឃើញ​ស្ត្រី​ល្អៗ ដូច​ទេវតា​រត់​សើច​ក្អាក​ក្អាយ​មក​រក​ទូល​ព្រះ​បង្គំ ៗ ភ័យ​តក់​ស្លុត​ទើប​រត់​ត្រឡប់​មក​វិញ ។

ព្រះ​រាជា​ទ្រង់​សណ្តាប់​ដូច្នោះ​ហើយ​មាន​ព្រះទ័យ​ច្រួល​ច្របល់​ស្តេច​យាង​ទៅ ទើប​រៀប​ចំ​ប្រគល់​សម្បត្តិ​ឲ្យ​មហាមាត្យ​ថែរក្សា ក៏​ស្តេច​យាង​ទៅ​មួយ​ព្រាន​ម្រឹគ ។

កាល​បើ​ស្តេច​យាង​ទៅ​ជិត​ដល់ ទត​ឃើញ​ច្បាស់​ហើយ​ឲ្យ​ព្រាន​ម្រឹគ​ត្រឡប់​មក​នគរ​វិញ ។ ព្រះ​រាជា​បាន​យាង​ចូល​ទៅ​ក្នុង​ច្បារ ពួក​ស្រ្តី​បរិវារ ៥០០ ឃើញ​ហើយ​ រត់​មក​ថ្វាយ​បង្គំ​នាំ​ទៅ​ប្រាសាទ ។ នាង​ប្រេត​ចេញ​មក​ទទួល​ព្រះ​រាជា សួរ​ដំណឹង​សព្វ​គ្រប់​ដឹង​ថា​ព្រះ​ចៅ​ក្រុង​ពារាណសី ក៏​ថ្វាយ​ខ្លួន​ជា​បាទ​បរិចាកា នាំ​ព្រះ​អង្គ​ទៅ​ស្រង់​ទឹក​កណ្ណមុណ្ឌទហះ​ស្រេច​ហើយ​ថ្វាយ​សំពត់​ទិព្វ​ថ្វាយ​ព្រះ​ស្ងោយ​ទិព្វ​នាំ​ស្ត្រី​៥០០​ច្រៀង​រាំ​ថ្វាយ​នាំ​ក្រសាល​ក្នុង​ច្បារ ព្រះ​រាជា​សោយ​ព្រះ​ស្ងោយ​សោយ​ផ្លែ​ស្វាយ​ហើយ​ស្រេច មាន​ព្រះ​កាយ​ពល​ស្រស់​បស់​ហាក់​ដូច​ជា​ទេវបុត្រ​សុទ្ធ​វិស័យ ដល់​ពេល​រាត្រី ក៏​ផ្ទំ​ក្នុង​ប្រាសាទ​ជា​មួយ​នាង​ប្រេត​នោះ ប៉ុន្តែ​ព្រះ​រាជា​ពុំ​ដឹង​ស្ត្រី​ទាំង​នោះ​ជា​ពួក​ប្រេត​ឡើយ ។ ជា​ពិសេស​គឺ ក្នុង​ប្រេត​ស្ថាន​នោះ​សុទ្ធ​តែ​ស្ត្រី​ទាំង​អស់ មាន​បុរស​តែ ព្រះ​អង្គ​មួយ ប៉ុណ្ណោះ ។

ចំណែក​នាង​ប្រេត​នោះ ជា​ធម្មតា​តែ​ដល់​ពេល​អាធ្រាត នាង​ចុះ​ទៅ​ឈរ​ក្បែរ​ឆ្នេរ​ស្រហ​កណ្ណមុណ្ឌះ​ឆ្កែ​ខ្មៅ​កំបុត​ត្រចៀក​កើត​ឡើង​ភ្លាម ខាំ​ស៊ី​ដាច់​ជា​កំណាត់​តូច​ធំ​ស្លាប់​កើត ៗ ដរាប​ដល់​ជិត​ភ្លឺ​ផុត​អំណាច​កម្ម នាង​ឡើង​ចូល​ទៅ​ផ្ទំ​ក្បែរ​ព្រះ​រាជា​វិញ តែ​យ៉ាង​នេះ​រាល់​ៗ ថ្ងៃ​ចំនួន ៤០ ឆ្នាំ​គត់ គិត​ពី​ត្រឹម​ដែល​ព្រះ​រាជា​ស្តេច​យាង​ទៅ ប៉ុន្តែ​ព្រះ​រាជា​ឥត​ដឹង​សោះ ព្រោះ​ផលកម្ម​របស់​នាង​បិទ​បាំង ។​ ថ្ងៃ​មួយ​ចុង​ក្រោយ​នាង​សោយ​កម្ម​អស់ ព្រះ​រាជា​ទ្រង់​តើន​ពី​កណ្តាល​អធ្រាតុ បាត់​មិន​ឃើញ​នាង ក៏​ស្តេច​តាម​រក​មើល​ឃើញ​ឆ្កែ​កំពុង​ខាំ​ជា​កំណាត់ ៗ ទើប​ទ្រង់​យក​ព្រះ​ខ័ន​ចុះ​ទៅ​កាប់​ឆ្កែ​ពីរ​នោះ​ជា​បួន​កំណាត់ កើត​ឆ្កែ​បួន. កាប់​ដាច់​បួន​កើត ៨ កាប់​ដាច់​៨ កើត ១៦ ទើប​នាង​ប្រេត​ស្រែក​ថា​ព្រះ​អង្គ​កុំ​ធ្វើ​ដូច្នោះ បើ​ព្រះ​អង្គ​ជួយ​សង្គ្រោះ​ខ្ញុំ សូម​ខាក​ស្តោះ​ទៅ​លើ​ផែន​ដី ហើយ​យក​ព្រះ​បាទ​ឈ្លី ទើប​ផល​ខ្ញុំ​អស់​ឆ្កែ​លែង​កើត​ទៀត ។

ព្រះ​រាជា​ទ្រង់​ធ្វើ​តាម ក៏​វិនាស​កម្ម​ពៀ​ក្នុង​ពេល​នោះ​ឯង ។ ប្រេត​ក្រាប​ទូល​ថា​កម្ម​ខ្ញុំ​ព្រះ​អង្គ​អស់​ត្រឹម​នេះ​ហើយ លែង​សោយ​ផល​ដូច្នេះ​ទៀត​ហើយ ។

ព្រះ​រាជា​ត្រាស់​សួរ​ថា ផលកម្ម​ដូចម្តេច​ពី​ជាតិ​មុន​បាន​ជា​ដូច្នេះ? នាង​ក្រាប​ទូល​តាម​ដំណើរ ព្រះ​រាជា​បាន​ជ្រាប​សព្វ​គ្រប់​ថា​នាង​នោះ​ជា​ប្រេត ក៏​មាន​ព្រះ​ទ័យ​អផ្សុក​លា​នាង​ត្រឡប់​ទៅ​នគរ​វិញ ទោះ​បី​នាង​ដឹង​ច្បាស់​ថា ព្រះ​រាជា​មិន​ព្រម​នៅ​ជា​មួយ​ទៀត​ហើយ ក៏​យក​សម្បត្តិ​ទិព្វ​ជា​ច្រើន​បូជា​ព្រះ​អង្គ​ហើយ​ហោះ​នាំ​បី​ពរ​ព្រះ​រាជា​ទៅ​ដាក់​ដល់​ប្រាសាទ នា​ក្រុង​ពារាណសី ហើយ​ថ្វាយ​បង្គំ​ឱប​ព្រះ​បាទាយំ​សោក​លា​ត្រឡប់​មក​លំ​នៅ​ខ្លួន​វិញ​ហោង ។


ចំណែក​ខាង​ព្រះ​រាជា មាន​ព្រះ​ទ័យ​អាណិត​ក្រៃ​ពេក​ទ្រង់​ហូរ​ទឹក​ព្រះ​នេត្រ​ខ្សិក​ខ្សួល​ហើយ ក៏​កើត​ធម្មសង្វេគ​យល់​ច្បាស់​នូវ​កម្ម និង​ផល​របស់​កម្ម ទើប​ទ្រង់​បរិច្ចាគ​ទាន​រក្សា​សីល​ដរាប​ដល់​ទី​វង្គត ទៅ​កើត​នា​ស្ថាន​សួគ៌​ទេវ​លោក​ហោង ។

លុះ​ដល់​មក​ក្នុង​ពុទ្ធ​កាល​យើង​នេះ កាល​ព្រះ​អង្ក​សំដែង​ធម្ម​ចក្រ​ហើយ គង់​នៅ​ក្បែរ​ក្រុង​សាវត្ថី កាល​នោះ​ព្រះ​មហាមោគ្គល្លាន បាន​និមិត្ត​ទៅ​ព្រៃ​ហេមពាន្ត ទត​ឃើញ​ប្រេត​នោះ​ ព្រម​ទាំង​បរិវារ​ទាំង​ ៥០០ នាក់​ដើរ​លេង​ត្រៀប​ត្រា​ក្បែរ​ស្រះ​កុណ្ណ​មុណ្ឌះ ក៏​ត្រាស់​សួរ​ប្រវត្តិ​បុព្វកម្ម​របស់​នាង បាន​ដឹង​សព្វ​គ្រប់​អស់​ហើយ និមន្ត​វិល​ត្រឡប់​ទៅ​កាន់​សំណាក់​ព្រហ​សម្តុទ្ធ​បរម​គ្រូ ក្រាប​ទូល​តាម​ដំណើរ​រឿង ។

ព្រះ​បរម​គ្រូ ទ្រង់​ប្រជុំ​ពុទ្ធ​បរិស័ទ​ទាំង​គ្រហស្ថ​និង បព្វ​ជិត ហើយ​មាន​ព្រះ​តម្រាស់​ថា នាង​ប្រេត​នោះ​ តថាគត​បាន​ឃើញ​បាន​ដឹង​ប្រវត្តិ​បុព្វកម្ម​សព្វ​គ្រប់​ ​តែ​ពី​តថាគត ទើប​នឹង​ត្រាស់​ដឹង​អនុត្តរ​ធម៌ នៅ​លើ​រតន​បល្លង្ក ក្រោម​ម្លប់​ពោធិព្រឹក្ស​ម្ល៉េះ​តែ​គ្មាន​អ្នក​ដទៃ​ជា​សាក្សី ទើប​តថាគត​ស្ងៀម ទ្រង់​មាន​ព្រះ​តម្រាស់​ដូច្នេះ​ហើយ ក៏​ប្រារព្ធ​សំដែង​ធម៌​ទេសនា យក​រឿង​ប្រេត​នោះ​ជា​ហេតុ ទី​បំផុត​ទ្រង់​ប្រកាល​អំពី​អរីរ​សច្ច​ធម៌ ៤ ប្រការ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ស្តាប់​ហើយ មាន​សទ្ធា​ជ្រះ​ថ្លា​បាន​សម្រេច​មគ្គផល​តាម​និស្ស័​រៀងៗ ខ្លួន ។ និទាន​រឿង​ប្រេត​ឆ្កែ​ខាំ​ចប់​ដោយ​សង្ខប​តែ​ប៉ុណ្ណេះ ។

រឿង​នេះ​ក្នុង​គម្ពីរ​លត្ថទីប​នី​អដ្ឋ​កថា​មង្គល​សូត្រ​មាន​សំដែង​ខ្លីៗ តាម​បែប​សង្គីតិសុត្ត​វណ្ណនា ហើយ​បាន​ចង្អុល​បា្រប់​ថា មាន​ពិស្តារ​ក្នុង​គម្ពី​ប្រេត​វត្ថុ​ត្រង់​កណ្ណមុណ្ឌប្បេត​វត្ថុ​ណ្ណនា ដូច​សំដែង​មក​នេះ​ឯង ។

អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២១៦៩៤ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១២២៦ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១២៦៩៦ ដង)
អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤៦៣០ ដង)
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  21✿  ឧបាសិកា សុជាតា ធូ  21✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿