30
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ តុលា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦១,៩៥១
Today
ថ្ងៃម្សិលមិញ ១៩៥,៥៨៩
ខែនេះ ៩៤៤,៨៩៤
សរុប ៣៤៣,៦០០,៤៥២
Flag Counter
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២០៩ ដង)

ឧគ្គហសូត្រ



 
ឧគ្គហសូត្រ

សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​ជាតិ​យាវ័​ន ទៀប​ក្រុង​ភទ្ទិយៈ ។ គ្រា​នោះ ឧគ្គហមេណ្ឌ​កនត្តា (ជា​ចៅ​មេណ្ឌសេដ្ឋី) ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ភិក្ខុ​ជា​គម្រប់ ៤ នឹង​ព្រះ​អង្គ​ទទួល​ភត្ត​ខ្ញុំ​ព្រះ​អង្គ​ក្នុង​ថ្ងៃ​ស្អែក ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទទួល​ដោយ​តុណ្ហីភាព ។ គ្រានោះ​ឧគ្គហមេណ្ឌកនត្តា​ដឹង​ច្បាស់​ថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនៈ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ចេញ​ទៅ ។ ដល់​វេលា​រាត្រី​កន្លង​ហើយ ព្រះ​ដ៏​មាន​ព្រះភាគទ្រង់​ស្បង់​ប្រដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វ​ណ្ហសម័យ ស្តេច​ចូល​ទៅ​ឯ​លំនៅ​របស់​ឧគ្គហមេណ្ឌកនត្តា លុះ​ចូល​ទៅ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ ។

លំដាប់​នោះ ឧគ្គហមេណ្ឌកនត្តា អង្គាស​ព្រះ​ដ៏​មាន​ព្រះ​ភាគ ឲ្យ​ឆ្អែត​ស្កប់​ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ថ្លៃ​ថ្លា ដោយ​ដៃខ្លួន​ឯង គ្រា​តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ឃាត់ ។ លុះ​ឧគ្គហមេណ្ឌ​កនត្តា (ឃើញ) ព្រះ​ដ៏​មាន​ព្រះ​ភាគ ឆាន់​រួច​លែង​លូក​ព្រះ​ហស្ត​ក្នុង​បាត្រ​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ ។

លុះ​ឧគ្គហមេណ្ឌ​កនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ចម្រើន​ ពួក​កុមារី​របស់​ខ្ញុំ​ព្រះ​អង្គ​ទាំង​អម្បាល​នេះ មុខ​ជា​នឹង​ទៅ​កាន់​ត្រកូល​ប្តី បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទូន្មាន​ពួក​កុមារី​ទាំង​នោះ​ឲ្យ​ទាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រៀន​ប្រដៅ​ពួក​កុមារី​ទាំង​នោះ ដោយ​ឱវាទានុសាសនៈ​ណា​ ដែល​នាំ​ឲ្យ​បាន​ប្រយោជន៍ និង សេចក្តី​សុខ អស់​កាល​ដ៏​វែង​ដល់​កុមារី​ទាំង​នោះ ។

លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹង​ពួក​កុមារី​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា មាតា​និង​បិតា ជា​អ្នក​ប្រាថ្នា សេចក្តី​ចម្រើន ជា​អ្នក​ស្វែង​រក​ប្រយោជន៍​ជា​អ្នក​អនុ​គ្រោះ អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ឲ្យ​ដល់​បុរស​ជា​ស្វាមី​ណា យើង​​ទាំង​ឡាយ ជា​ស្រី​ភ្ញាក់​ឡើង​មុន​គេ ដេក​ក្រោយ​គេ ប្រុង​ខ្លួន​នឹង​ទទួល​កិច្ចការ​អ្វី​ៗ ប្រព្រឹត្ត​ផ្គាប់​ផ្គុន និយាយពាក្យ​ផ្អែម​ល្ហែម​ដល់​ស្វាមី​នោះ ម្នាល​កុមារី​ទាំង​ឡាយ​ ហេតុ​ដូច្នោះ​ពួក​កុមារី​ក្នុង​លោក​នេះ​ ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ  ។

ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា បុគ្គល​ណា​ជា​ទី​គោរព​នៃ​ស្វាមី ទោះ​ជា​មាត​ក្តី បិតា​ក្តី សមណព្រាហ្មណ៍​ក្តី ទោះ​ជា​មាតា​ក្តី បិតា​ក្តី សមណព្រាហ្មណ៍​ក្តី​ យើង​ទាំង​ឡាយ​នឹង​ធ្វើ​សក្ការៈ គោរព​រាប់​អាន បូជា​ដល់​បុគ្គល​ទាំង​នោះ ទាំង​ទទួល​គួរ​សម រៀប​ចំ​ដោយ​អាសនៈ​និង​ទឹក​លាង​ជើង ចំពោះ​ជន​ទាំង​ឡាយ ដែល​មក​ដល់​ហើយ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា​ការ​ងារ​ទាំង​ឡាយ​ណា ខាង​ក្នុង​ផ្ទះ​របស់​ប្តី​ ទោះ​រោម​ចៀម​ក្តី កប្បាស​ក្តី ពួក​យើង​នឹង​ជា​ស្រី​ឈ្លាស​វៃ ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិល​ច្រអូស បរិបូណ៍ដោយ​ឧបាយ​និង​ ការ​ត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរ​ធ្វើ​ គួរ​ចាត់​ចែង ម្នាល​ កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។

ម្នាល​កុមារី​ទាំង​ឡាយ​ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ជន​ណា​ជា​ជន​ខាង​ក្នុង​ផ្ទះ​របស់​ស្វាមី ទោះ​ខ្ញុំ​ក្តី អ្នក​បម្រើ​កក្តី អ្នក​ធ្វើ​ការងារ​ក្តី​ពួក​យើង​ដឹង​ការងារ​ដែល​ជន​ទាំង​នោះ​ធ្វើ​ហើយ ព្រោះ​ការ​ងារ​ដែល​ជន​ទាំង​នោះ ធ្វើ​ហើយ​ផង ដឹង​ការ​ងារ​ដែល​ជន​ទាំង​នោះ មិន​បាន​ធ្វើ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ​មិន​បាន​ធ្វើ​ផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺ​ស្រាលផង ហើយ​ចែក​រំលែក​ខាទនីយ​ភោជនី​យាហារ ជា​ចំណែក​ៗ​ដល់​ជន​ទាំង​នោះផង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។

ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ​ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ស្វាមី​នាំ​របស់​ណា​មក ទោះ​ទ្រព្យក្តី ស្រូវ​ក្តី ប្រាក់​ក្តី​មាស​ក្តី យើង​ទាំង​ឡាយ​នឹង​ធ្វើ​របស់​នោះ​ឲ្យ​សម្រេច​ដោយ​ការ​រក្សា​និង​ការ​គ្រប់​គ្រង​ មិន​ជា​ស្រី​អ្នក​លេង មិន​ជា​ស្រី​អ្នក​លួច មិន​ជា​ស្រី​អ្នក​ផឹក​សុរា មិន​មែន​ជា​ស្រី​អ្នក​បំផ្លាញ​របស់​ទ្រព្យ​ដែល​ខ្លួន​គ្រប់​គ្រង​នោះ ម្នាល​កុមារី​ទាំង​ឡាយ​ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ ។ ម្នាល​នាង​កុមារី​ទាំង​ឡាយ​មាតុ​គ្រាម ប្រកប​ដោយ​ធម៌​ទាំង​៥ យ៉ាង​នេះ​ឯង លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​មាន​កាយ​ជា​ទី​គាប់​ចិត្ត ។


យោ នំ ភតិ សព្វទា និច្ចម អាតាបិ ឧស្សុកោ
សព្វ​កាមហរំ បោសំ ភត្តារំ នាតិមញ្ញតិ ។

ស្វាមី​ណា ចិញ្ចឹម​ភរិយា​នោះ​សព្វ​កាល មាន​ព្យាយាម​ខ្វល់​ខ្វាយ​ជា​និច្ច ភរិយា​មិន​ត្រូវ​មើល​ងាយ​ស្វាមី​អ្នក​ចិញ្ចឹម អ្នក​បំពេញ​សេចក្តី​ប្រាថ្នា​ទាំង​ពួង (នោះ) ឡើយ ។

ន ចាបិ សោត្ថិ ភត្តារំ ឥស្សាចារេន រោសយេ
ភត្តុ ច គរុនោ សព្វេ បដិបូជេតិ បណ្ឌិតា ។

ស្រ្តី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​ស្វាមី ដោយ​កិរិយា​ប្រព្រឹត្ត​ឬស្យាផង ស្រ្តី​អ្នក​ចេះ​ដឹង​ រមែង​បូជា​ចំពោះ​ពួក​ជន​ទាំង​ពួង ដែល​ជាទី​គោរព​របស់​ស្វាមី​ផង ។

ឧដ្ឋាយកា អនលសា សង្គហិតបរិជ្ជនា
ភត្តុ មនាបំ ចរតិ សំភតម អនុរក្ខតិ ។

ភរិយា​គប្បី​ជា​ស្រ្តី​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស​សង្គ្រោះ​ជន​ជា​ខាង​ក្នុង​ផ្ទះ​ស្វាមី ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់​ចិត្ត របស់​ស្វាមី រក្សា​ទុក​នូវ​សម្បត្តិ​ដេល​ស្វាមី​បាន​មក​ហើយ ដោយ​ប្រពៃ ។ 

យា ឯវម វត្តតី នារី ភត្តុ ឆន្ទវសានុគា
មនាបា នាម ទេវា យត្ថ សា ឧបបជ្ជ​តីតិ ។

នារី​ណា​បាន​ប្រព្រឹត្តយ៉ាង​នេះ លុះ​តាម​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី​នារី​នោះ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំង​នោះ​ដេល​មាន​កាយ​ជាទី​ពេញ​ចិត្ត ។

 
អដ្ឋកថា
 
សួរ​ថាៈ ព្រោះ​ហេតុ​អ្វី ទើប​ឧគ្គហសេដ្ឋី​ដែល​ជា​ចៅ​ប្រុស​របស់​មេណ្ឌក​សេដ្ឋី​នោះ យាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ព្រះ​អង្គ​ជា​គម្រប់​៤ ពោល​គឺ​ភិក្ខុ​ ៣ អង្គ​មាន​ព្រះ​ដ៏មាន​ព្រះ​ភាគ​ជា​គម្រប់​៤ អង្គ?

ឆ្លើយ​ថាៈ ក្នុង​គ្រឹះ​ស្ថាន​របស់​លោក​សេដ្ឋី​នោះ​មាន​រៀប​ចំ​ការ​ងារ​មួយ​ដ៏​ធំ ម្ល៉ោះ​ហើយ ត្រូវ​មាន​មនុស្ស​ដ៏​ច្រើន​មក​ប្រជុំ​គ្នា​នា​គ្រឹះ​ស្ថាន​នោះ​។ លោក​សេដ្ឋី​គាត់​គិត​ថា អ្នក​ថ្វាយ​ចង្ហាន់​ព្រះ​ភិក្ខុ​សង្ឃ មុខ​តែ​លំបាក​នឹង​យក​ចិត្ត​ភ្ញៀវ​កាល​ណា​បើ​ព្រះ​ភិក្ខុ​សង្ឃ​ច្រើន​អង្គ​ពេក​នោះ ដូច្នោះ​ទើប​អារាធនា​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដោយ​មាន​ព្រះ​អង្គ​ជា​គម្រប់​ ៤ អង្គ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត​លោក​សេដ្ឋី​គាត់​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា កាល​បើ​ព្រះ​បរម​សាស្តា ទ្រង់​ប្រទាន​ឱវាទ​នៅ​កណ្តាល​ជំនុំ​ព្រះ​ភិក្ខុ​សង្ឃ​ច្រើន​អង្គ ក្មេង​ៗ​ស្រី​ៗ​ទាំង​ឡាយ​នោះ​រវល់​តែ​សម្លឹង​មើល​លោក អង្គ​នេះ អង្គ​នោះ ម្ល៉ោះ​ហើយ មិន​អាច​នឹង​ទទួល​យក​នូវ​ព្រះ​បរម​ពុទ្ធោ​វាទ​បាន ទើប​និមន្ត​ព្រះ​សង្ឃ​តែ​៣ អង្គ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គម្រប់​៤ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​សម្តែង​ព្រះ​សូត្រ​ជា​ឱវាទ​ចប់​ហើយ កាល​ដែល​ព្រះ​អង្គ​ទ្រង់​សរុប​ដោយ​ព្រះ​គាថា​ទាំង​ឡាយ ទើប​ត្រាស់​ពាក្យ​ជា​ដើម​ថា យោ នំ ភរតិ សព្វទា ។

បណ្តា​បទ​ទាំង​នោះ​បទ​ថា ភរតិ​បាន​ដល់​បាន​ដល់​រក​ស៊ី​ចិញ្ចឹម​ទំនុក​បម្រុង ។

បទ​ថា សព្វ​កាមហរំ គឺ ឲ្យ​វត្ថុ​ដែល​គួរ​ប្រាថ្នា​ទាំង​ពួង ។
បទ​ថា សោត្ថី ប្រែ​ថា ជា​ស្រ្តី​ដែល​ល្អ ។
បទ​ថា ឯវម វត្តតិ បាន​ដល់ ប្រព្រឹត្ត​វត្ត​ប្រមាណ​ប៉ុណ្ណេះ​ឲ្យ​បរិបូណ៌ ។
បទ​ថា មនាបា នាម តេ ទេវា បាន​ដល់​ទេវតា​ជាន់​និម្មានរតី ។
ពិត​ណាស់ ទេវតា​ទាំង​នោះ​មាន នាម​ថា និម្មានរតី ព្រះ​និម្មិត​រូប​ដែល​ខ្លួន​ប្រាថ្នា ហើយ​អភិរម្យ ។


អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២០,៦៦៨ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៩២១ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ២១ មករា ឆ្នាំ២០២៣ (អាន: ៦,៣៥៣ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿