អានអត្ថបទ
ផ្សាយ : ០៩ តុលា ឆ្នាំ២០១៣ (អាន: ១០,៤១៨ ដង)
បរិច្ចាគទានជួយជនរងគ្រោះទឹកជំនន់

|
៥០០០ឆ្នាំ សូមចូលរួមដើម្បីប្រកាសជូនដល់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជ្រាបថា ដោយមានសេចក្តីជ្រះថ្លា និងអំពើជាមនុស្សធម៌ ក្នុងសង្គមខ្មែរយើង ដែលយកចិត្តទុកដាក់ជួយគ្នាក្នុងគ្រាមានទុក្ខ ជាពិសេសដោយគ្រោះទឹកជំនន់កំពុងកើតមាននេះ ។ ខណៈពេលនេះ គឺក្រុមព្រះសង្ឃ នៅវត្តកំផែង ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ព្រះចៅអធិការ និងលោកម្ចាស់ រាហ៊ុល បានចុះជួយចូលរួមចែករំលែកនូវសម្ភារៈនានា មានគ្រឿងអាហារហូបចុកជាដើម ដើម្បីបានជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង ។
នេះជាអ្វីដែល លោកម្ចាស់រាហ៊ុល បានប្រកាសប្រាប់តាម បណ្តាញ ហ្វេសបុក៖ " ព្រះសង្ឃនៅវត្តកំផែង គ្រប់ព្រះអង្គកំពុងបរិច្ចាគបច្ច័យ និងសម្ភារៈដូចជាមី ជាដើម ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់នៅពេលខាងមុខនេះ ។ ដូចនេះ បើលោកអ្នកចង់ចូលរួមជាមី ឬសម្ភារៈដទៃទៀត សូមអញ្ជើញចូលរួមជាមួយព្រះគ្រូចៅអធិការវត្តកំផែង ឬតាមរយៈខ្ញុំព្រះករុណាអាត្មាភាពក៏បាន ។ The monks residing in Wat Kampheng,Battambang is collecting some fast food such as Noodle and eatable stuff for the flooded victim in coming days. So please join us to donate some stuff for the victim.Khmer Help Khmer. " (ប្រភព) ប្រសិនលោកអ្នកមានបំណងនឹងបរិច្ចាគ សូមធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ លោកម្ចាស់ រាហ៊ុល តាម៖ សូមទំនាក់ទំនង លោកម្ចាស់ រាហ៊ុល ០១៧ ៤៤ ៦២ ៦៣ CONTACT PHONE NUMBER: 017 44 62 63 រូបភាព ![]() ![]() ![]() ![]() ដោយ៥០០០ឆ្នាំ |