អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៩៧ ដង)
សាលសូត្រ

|
សាលសូត្រ
(បិដកលេខ ៤៤ ទំព័ទ ៨៦ ដល់៨៧) ម្នាលភិក្ខុទាំងឡាយ ដើមឈើ ចម្រើនឡើងដោយសេចក្តីចម្រើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវ័ន្ត ។ ៥ យ៉ាងម្តេចខ្លះ ។ គឺចម្រើនដោយមែក ស្លឹក ត្រួយ ១ ចម្រើនដោយសម្បក ១ ចម្រើនដោយក្រមរ ១ ចម្រើនដោយស្រាយ ១ ចម្រើនដោយខ្លឹម១ ។ ម្នាលភិក្ខុទាំងឡាយដើមឈើធំចម្រើនឡើងដោយសេចក្តីចម្រើន ៥ យ៉ាងនេះ ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវ័ន្ត ។ ម្នាលភិក្ខុទាំងឡាយជននៅខាងក្នុងរមែងចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាងព្រោះអាស្រ័យជន ជាម្ចាស់ត្រកូលមានសទ្ធាដូច្នោះដែរ ។ ៥ យ៉ាងដូចម្តេចខ្លះ ។ គឺចម្រើនដោយសទ្ធា១ ចម្រើនដោយសីល១ ចម្រើនដោយសុតះ ចម្រើនដោយចាគៈ ១ ចម្រើនដោយបញ្ញា១ ។ម្នាលភិក្ខុទាំងឡាយជននៅខាងក្នុង រមែងចម្រើនដោយសេចក្តីចម្រើន ៥ យ៉ាងនេះ ព្រោះអាស្រ័យជន ជាម្ចាស់ត្រកូលមានសទ្ធា ។ យថា ហិ បព្វតោ សេលោ អរញ្ញស្មី ព្រហាវនេ តំ រុក្ខា ឧបនិស្សាយ វឌ្ឍន្តេតេ វនប្បតី តថេវ សីលសម្បន្មំ សទ្ធំ កុលបុត្តំ ឥធ ឧបនិស្សាយ វឌ្ឍនិ្ត បុត្តទារា ច ពន្ធវា អមច្ចា ញាតិសង្ឃា ច យេ ចស្ស អនុជីវិនោ ត្យស្ស សីលវតោ សីលំ ចាគំ សុចរិតានិ ច បស្សមាននុកុព្វន្តិ យេ ភវន្តិ វិចក្ខណា ឥធ ធម្មំ ចរិត្វាន សគ្គំ សុគតិគមិនំ ទន្ទិនោ ទេវលោកស្មី មោទន្តិ កាមកាមិនោតិ ។ ភ្នំថ្មក្នុងដងព្រៃធំ ដើមឈើធំៗ ទាំងនោះ រមែងចម្រើនឡើង ព្រោះអាស្រ័យភ្នំថ្មនោះ យ៉ាងណាមិញកូនប្រពន្ធទាំងឡាយ ផៅពង្សទាំងឡាយ អាមាត្យ ទាំងឡាយ ពួកញាតិទាំងឡាយ ពួកជនអ្នកចិញ្ចឹមជីវិតដោយសារបុគ្គលនោះ រមែងចម្រើនឡើង ព្រោះអាស្រ័យនឹងកុលបុត្រសអ្នកមានសទ្ធា បរិបូណ៌ដោយសីល ក្នុងលោកនេះក៏យ៉ាងនោះដែរ ។ ពួកជនមានកូននិងប្រពន្ធជាដើមនោះ ឃើញសីលផង ចាគៈផង និងសុចរិតទាំងឡាយផងរបស់កុលបុត្រ អ្នកមានសីលនោះហើយ រមែងធ្វើតាម ។ ក្នុងលោកនេះ ពួកអ្នកប្រាជ្ញណា សួគ៌ ពួកអ្នកប្រាជ្ញនោះជាអ្នកត្រេកអររីករាយ សម្រេចដូចសេចក្តីប្រាថ្នានៅក្នុងទេវលោក ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |