30
ថ្ងៃ អាទិត្យ ទី ២៥ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,៩១១
Today
ថ្ងៃម្សិលមិញ ១៧៧,៣១១
ខែនេះ ៣,៩៥៧,៦០១
សរុប ៣៧៨,២៧៩,១២៣
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៥,៤៤០ ដង)

ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ



ស្តាប់សំឡេង
 
រឿង​មិគលុទ្ទកប្រេត
(ចាក បេ. ខុ.)
(ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ)

កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​រាជ​គ្រឹះ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​បង្អង់​ពេល​វេលា​ណា​មួយ​ទ្បើយ ។ ឧបាសក​ជា​មិត្រ ចេះ​តែ​និយាយ​លួង​លោម​អង្វរ​ឲ្យ​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម ។

ឧបាសក​ចេះ​តែ​ឧស្សាហ៍​និយាយ​មិន​ឈប់​ មិន​ធុញ​ទ្រាន់​ដល់​យូរៗ ទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧបាសក​ថា ម្នាល់​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាយ​សកឮ​ហើយ​ ទទួល​ថា សាធុ ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំង​ចិត្ត​រលឹក​ចំពោះ​គុណ​ព្រះ​រតនត្រ័យ កុំ​រលឹក​ដល់​ការ​នេសាទ​របស់​អ្នក ។​

ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់ តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់ ដក​លប់​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​ទៅ​នេសាទ​តាម​ធម្មតា ។


សម័យ​ក្រោយ​មក ព្រាន​នោះ​ស្លាប់​ទៅ កើត​ជា​វេមានិកប្រេត នៅ​ក្បែរ​ភ្នំ​គិជ្ឈកូដ ពេល​ថ្ងៃ​រង​ទុក្ខ​វេទនា មាន​ឆ្កែ​ទាំង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​តែ​ឆ្អឹង ដល់​វេលា​យប់​ក្លាយ​ខ្លួ​នជាទេវបុត្រ​ សោយ​សម្បត្តិទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នក​បំរើរាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផង​សុខ​ទុក្ខ ៗ តែ​យ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា ។

ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នារទត្ថេរ លោក​និមន្ត​ទៅ​ក្បែរ​ភ្នំ​នោះ​ បាន​ឃើញ​ហើយ សួរ​ដំណឹង​សព្វ​គ្រប់​ ទើប​នាំ​ដំណឹង​នោះ​ទៅ​កាន់​សំណាក់​សម្តុទ្ធ ក្រាប​ទូល​តាម​ដំណើរ ។ ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​ប្រារព្ធ​រឿង​បេ្រត​នោះ​ជា​ហេតុ ហើយ​សំដែង​ធម៌​ទេសនា ដើម្បី​ជា​ប្រយោជន៍​មគ្គ​ផល​សុខ​ចំរើន ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជា​តក
វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.25
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿