ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,៤៨៥
Today
ថ្ងៃម្សិលមិញ ២០០,២០១
ខែនេះ ២,៦០១,៥៧៣
សរុប ៤០៣,៣៨៤,២៩៨
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៨៣៥ ដង)

ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា



ស្តាប់សំឡេង
 
រឿង​អ្នក​ប្រមឹក
(ចាក ម. អ.)
(ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា)

ពី​អតីត​សម័យ ក្នុង​ក្រុង​ពារាណសី មាន​មាណព​ម្នាក់​ជា​កូន​អ្នក​រក្សា​និច្ចសីល ។ មាណព​នោះ​ចូលចិត្ត​ដើរ​ជា​មួយ​នឹង​អ្នក​លេង​ទាំង​ទ្បាយ ដែល​មាន​វ័យ​ស្រករ​គ្នា ។ អ្នក​លេង​ទាំង​ទ្បាយ​ តែង​បបួល​មាណព ឲ្យ​ផឹក​ស្រា តែ​មិន​ព្រម​សោះ​ថ្ងៃ​មួយ​គិត​គ្នា​ថា បើ​មាណព​នោះ​មិន​ផឹក​ស្រា មុខ​ជា​មិន​ចេញ​ថ្លៃ​ឲ្យ​ពួក​យើង​ទេ ហើយ​ក៏​រិះ​រក​មធ្យោបាយ ដើម្បី​ឲ្យ​មាណព​នោះ​ផឹក ទើប​បបួល​ទៅ​លេង​ឧទ្យាន​ក្នុង​ថ្ងៃ​មហោស្រព ខ្ចប់​ទឹក​ស្រា​ដែល​មាន​រស​ដី​ក្លៀវក្លា (មេស្រា) ដោយ​ស្លឹក​ត្របក​ឈូក​ទៅ​ផង ហើយ​ធ្វើ​កិច្ច​ឲ្យ​បុរស​ដទៃ នាំ​មក​ឲ្យ​ពោល​ថា អ្នក​ទាំង​ទ្បាយ ចូរ​ឲ្យ​ផឹក​ទឹក​ដោះ ដល់​មាណព​ក្នុង​កាល​ជា​ទី​ផឹក​ទឹក ហើយ​នាំ​មក​នូវ​ទឹក​មាន​រស​ផ្អែម ។​អ្នក​លេង​ទាំង​នោះ ក៏​ចោះ​ទំលាយ​កញ្ចប់​ត្របក​ឈូក​ខាង​ក្រោម​ហើយ​លើក​យក​មក​ផឹក​ ធ្វើ​អាការះ​ហាក់​ដូច​ជា​ផឹក​ទឹក​ផ្អែម។

(នេះ​ឧបាយ​អ្នក​លេង​បញ្ឆោត​មាណព ឲ្យ​លុះ​ក្នុង​តម្រា​មនុស្សពាល) ។

មាណព​មាន​ចំណង់​ជា​ខ្លាំង ដាច់​ចិត្ត​សុំ​ទឹក​នោះ​ ស្មាន​ជា​មាន​រស​ផ្អែម​យក​មក​ផឹក នាំ​ស៊ី​សាច់​ផង​ក៏​ស្រវឹង​មួយ​រំពេច ។ កាល​ស្រវឹង​ស៊ប់​ហើយ មាន​ភ្នែក​ពីរ​បើក​ប្រិមៗ ទ្រេត​ចុះ​ទ្រេត​ទ្បើង ផ្លូវ​មួយ​ដើរ​ជ្រែង​តែ​ម្នាក់​ឯង​ មិន​កោត​ក្រែង​ដល់​ជន​ដទៃ​ ស្មាន​ថា​ខ្លួន​ជា​មនុស្ស​គាប់​ប្រសើរ​គ្រាន់​បើ​ជាង​គេ ស្រែក​បន្ទរ​ថា នែ​ភឿន​ទាំង​ទ្បាយ​ខ្ញុំ​មិន​ដឹង​ថា​ទឹក​នោះ​ឆ្ងាញ់​ដល់​ម្ល៉ឹង​សោះ ចុះ​ហេតុ​អី​បាន​ជា​អ្នក​ទាំង​ទ្បាយ​មិន​ប្រាប់​ខ្ញុំ​ផង ហៃ​អ្នក​ដ៏​ចំរើន​ទាំង​ទ្បាយ​អើយ ចូរ​នាំ​យក​ទឹក​នោះ​មក​ទៀត ។ ពួក​អ្នក​លេង​ក៏​ឲ្យ​តាម​ពាក្យ​សុំ ។

សេចក្តី​ស្រេក​ក្នុង​ស្រា រិត​តែ​មាន​ខ្លាំង​ទ្បើង ៗ ដល់​មាណព​នោះ (ត្រង់​នេះ​ឯង បុរាណ​ពោល​ថា​ដុះ​មេ) ។ មាណព​ចេះ​តែ​សសោះ​អន្ទង​ទទូច​សុំ​ជា​រឿយ ៗ ដរាប​ដល់​ពួក​អ្នក​លេង​ពោល​ថា ស្រា​អស់​រលីង​ហើយ​ ។ មាណព​ដោះ​ចិញ្ជៀន​ឲ្យ​អ្នក​លេង​ទាំង​នោះ យក​ទៅ​លក់​ទិញ​ស្រា​មក​ផឹក​ស្រវឹង​ឯ​តែ​ជា​មួយ​គ្នា វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ ។ បិតា​និយាយ​ប្រដៅ​អស់​ចំណះ ក៏​មិន​ព្រម​ស្តាប់​សោះ ហើយ​លា​មាណព​ទៅ​កាន់​សាល​វិនិច្ឆ័យ ប្តឹង​ក្រសួង​តុលា​ការ​ថា​អាប្រមឹក​នែះ មិនមែន​កូន​ខ្ញុំ​ទេ សូម​លោក​ជា​ចៅ​ក្រម​បណ្តេញ​វា​ចេញ​ចុះ ។​បុរស​នោះ ត្រូវ​ឪពុក​ និង​ក្រសួង​តុលា​ការ​បណ្តេញ​ចោល​ហើយ​ ដោយ​ស្រវឹង​ជោគ​ជាំ​មិន​អាច​ធ្វើ​ការ​អ្វី​កើត ក៏​កាន់​អំបែង​កំបែក​ដើរ​តាម​ច្រក​ល្ហក​ផ្ទះ​សុំ​បាយ​ ដរាប​ដល់​ដេក​ដួល​ស្លាប់ នា​សំយាប​ផ្ទះ​អ្នក​ដទៃ ។


នេះ​ទោស​ផឹក​ស្រា​វិនាស​ទាំង​ទ្រព្យ​ទាំង​ជីវិត​ និង​ប្រយោជន៍​បរលោក អសោច​អស់​ទាំង​កេរ្តិ៍​ឈ្មោះ​វង្ស​ត្រកូល ខូច​ពូជ​អំបូរ​អស់ ។

(មហាសំ.សុខ​និស្សិត​សាលា​បាលី​ជាន់​ខ្ពស់)

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ២៣,២៩៥ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧៧ ដង)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿