30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦១,៧៦១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១១,៤៨១
សរុប ៣៨៣,៦៩៨,១៧៤
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦៦៨ ដង)

ធម្មបទ​គាថា អប្បមាទវគ្គទី ២



 
ធម្មបទ​គាថា អប្បមាទវគ្គទី ២
បិដកលេខ ៥២ ទំព័រ ២៥

អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡបរក្កមា 
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។

សេចក្តី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ សេចក្តី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តី​ស្លាប់ ជន​ទាំង​ឡាយ ដែល​មិន​ប្រមាទ​ហើយ​ឈ្មោះ​ថា មិន​ស្លាប់ ជន​ទាំង​ឡាយ​ដែល​ប្រមាទ​ហើយ​ទុក​ដូច​ជា​មនុស្ស​ស្លាប់​ទៅ​ហើយ ។ ពួក​បណ្ឌិត បាន​ជ្រាប​នូវ​ដំណើរ​នេះ ដោយ​ប្លែក​គ្នា (ទើប​ឋិត​នៅ) ក្នុង​សេចក្តី​មិន​ប្រមាទរីក​រាយ​ ក្នុង​សេចក្តី​មិន​ប្រមាទ បណ្ឌិត​ទាំង​នោះ ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ជា​ទី​គោចរ នៃ​ព្រះ​អរិយបុគ្គល​ទាំង​ឡាយ ។ បណ្ឌិតអ្នក​មិន​ប្រមាទ​ទាំង​នោះ មាន​ការ​ពិនិត្យ​ជា​ប្រក្រតី មាន​ព្យាយាម​ជាប់​ត​គ្នា មាន​សេចក្តី​ប្រឹង​ប្រែង​មាំ​មួ​ន​ជា​និច្ច ជាអ្នក​មាន​ប្រាជ្ញា តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន​ជាទី​ក្សេមក្សាន្ត ចាក​យោគៈ ជា​ធម្មគុណ​ដ៏​ប្រសើរ​បំផុត ។

ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ច ធម្មជីវិនោ អប្បមត្តស្ស យសោតិវឌ្ឍតិ ។

យស តែង​ចម្រើន​យ៉ាង​ក្រៃ​លែង ដល់​បុគ្គល​អ្នក​មាន​សេចក្តី​ប្រឹង​ប្រែង មាន​ស្មារតី មាន​ការងារ​ស្អាត (ឥតទោស) ជា​អ្នក​ពិចារណា រួច​ហើយ​ទើប​ធ្វើ ជាអ្នក​សង្រួម រស់​នៅ​ដោយ​ធម៌​មិន​មាន​សេចក្តី​ប្រមាទ។

ឧដ្ឋានេនប្បមាទេន សញ្ញមេន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឳឃោ នាតិកីរតិ ។

អ្នក​ប្រាជ្ញ គប្បី​សាង​នូវ​កោះ គឺ​អរហត្តផល ជាកោះ​ដែល​ជំនន់គឺ​កិលេស​ជន់​ពន្លិច​មិន​បាន ដោយ​សេចក្តី​ប្រឹង​ប្រែង​ផង ដោយ​សេចក្តី​មិន​ប្រមាទ​ផង ដោយ​ការ​សង្រួម​ក្នុង​ចតុប្បារិសុទ្ធិសីល​ផង​ដោយ​ទមៈ​គឺ​ការ​ទូន្មាន​ឥន្ទ្រិយ​ផង ។

បមាទមនុយុញ្ចន្តិ ពាលា ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។
មា បមាទមនុយុញ្ចេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលតិ វិបុលំ សុខំ ។

ពួក​ជន​ពាល​អប្បឥត​ប្រាជ្ញា តែង​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ រមែង​រក្សា​ទុក​នូវ​សេចក្តី​មិន​ប្រមាទ​ដូច​ទ្រព្យ​យ៉ាង​ប្រសើរ ។ 
អ្នក​ទាំង​ឡាយ ចូរ​កុំ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ ចូរ​កុំ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​រីរាយ ត្រេកអរ​ក្នុង​កាម​ឡើយ ដ្បិត​បុគ្គល​អ្នក​មិន​ប្រមាទ ខំ​សង្កេត​ពិនិត្យ រមែង​បាន សេចក្តី​សុខ​ដ៏​ទូលាយ ។

បមាទំ អប្បមាទេន យទា ទុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនី បជំ
បព្វតដ្ឋោវ តុម្មជ្ឋេ ធីរោ ពាលេ អវេក្ខតិ ។

កាល​ណា​បណ្ឌិត បន្ទោបង់​នូវ​សេចក្តី​ប្រមាទ ដោយ​សេចក្តី​មិន​ប្រមាទ កាល​ណោះ លោក​នឹង​ឡើង​កាន់​ប្រសាទ​គឺ​បញ្ញា ជា​បុគ្គល​មិន​សោក រមែង​ឃើញ​ពួក​សត្វ​ដែល​មាន​សោក ។ ធីរជន​តែង​ពិចារណា ឃើញ​ពួក​ជន​ពាល ដូច​បុគ្គល​ដែល​ឈរ​លើ​កំពូល​ភ្នំ ហើយ​ក្រឡេក​មើល​ពួក​ជន​ដែល​ឋិត​នៅ​លើ​ផែនដី​ដូច្នោះ​ឯង ។

អប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ
អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។

បណ្ឌិត​មាន​ប្រាជ្ញា​មោះ​មុត កាល​ពួក​បុគ្គល​កំពុង​ប្រមាទ​លោក​មិន​ប្រមាទ កាល​ពួក​បុគ្គល​កំពុង​ដេក​លក់ លោក​ភ្ញាក់​រឮក​ច្រើន លោក​រមែង​លះ​បង់​ចោល​នូវ​បុគ្គល​បែបនោះ ដូច​សេះ​ដែល​រត់​លឿន បាន​ទៅ​ចោល​សេះ​ដែល​មាន​កម្លាំង​ទន់​ទាប ដូច្នោះ​ឯង ។ 

អប្បមាទេន មឃ​វា ទេវានំ សេដ្ឋតំ គតោ
អប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។
មឃវា គឺ​ព្រះ​ឥន្ទ បមាទោ គរហិតោ សទា ។

មឃវាគឺ​ព្រះ​ឥន្ទ បាន​ដល់​នូវ​ភាព​ជាបុគ្គល​ប្រសើរ​បំផុត​ជាង​ទេវតា ទាំង​ឡាយ ព្រោះ​តែ​សេចក្តី​មិន​ប្រមាទ អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សរសើរ​នូវ​សេចក្តី​មិន​ប្រមាទ ហើយ​ត្មះតិះ​ដៀល​នូវ​សេចក្តី​ប្រមាទ​សព្វៗ កាល ។

អប្បមាទរតោ ភិក្ខុ បមាទេ តយទស្សិ វា
សញ្ញោជនំ អណុំ ថូលំ ឌហំ អគ្គីវ គច្ឆតិ ។

ភិក្ខុអ្នក​ត្រេកអរ ក្នុង​សេចក្តី​មិន​ប្រមាទ ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ តែង​ដុត​ចោល​នូវ​សំយោជនៈ ទាំង​តូច ទាំង​ធំ ដូច​ភ្លើង​ឆេះ (កម្ទេច​នូវ​ព្រៃ ទាំង​ព្រៃ​តូច ទាំង​ព្រៃ​ធំ) ដូច្នោះ​ឯង ។

អប្បមាទរតោ ភិក្ខុ បមាទេ  តយទស្សិ វា 
អតព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ ។

ភិក្ខុ​អ្នក​ត្រេកអរ ក្នុង​សេចក្តី​មិន​ប្រមាទ ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ ជាអ្នក​មិន​គួរ​នឹង​សាប​សូន្យចាក​នូវ​គុណ​ធម៌​ឡើយ ឈ្មោះ​ថា ឋិត​នៅ​ក្នុង​ជិត​នៃ​ព្រះ​និព្វាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៦០ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,៣០៨ ដង)
ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ១៨,៦១១ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿