30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៩៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៦,៩២៧
សរុប ៣៨៥,៥១៣,៦២០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៥៥៦ ដង)

ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់



 
រឿង​ព្រះ​បាទ​បទុមរាជ
(ចាក ចូ. ធា.)
(ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់)

កាល​កន្លង​ទៅ​ហើយ​ ព្រះ​រាជា​ក្រុង​ពារាណសី​ មាន​រាជ​បុត្រា​ ៧ ព្រះ​អង្គ ។

ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​រាជ​បុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះ​រាជ​បិតា ទ្រង់​ព្រះ​ចិន្តា​ថា ព្រះ​រាជ​កុមារ​​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្តើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន ទើប​ទ្រង់​ព្រះ​ចិន្តា​ដូច្នេះ​ហើយ មាន​ព្រះ​បន្ទូល​ថា ហៃ​បុត្រ​សម្លាញ់​មាស​ឪពុក​ទាំង​ទ្បាយ បា​កុំ​នៅ​ក្នុង​ទី​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​នៅ​ក្នុង​ទី​ដទៃ​សិន​ទៅ ទំរាំ​តែ​អំណេះ​ឥតអំពី​បិតា​ទៅ សឹម​បា​នាំ​គ្នា​មក​ទទួល​យក​រាជ​សម្បត្តិ​ជា​ខាង​ក្រោយ​ចុះ ។ ព្រះ​រាជ​កុមារ​ទាំង​នោះ ព្រម​ទាំង​ភរិយា ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​វរមាតាបិតា ហើយ​ចេញ​អំពី​នគរ​ទៅ ។ ទៅ​ដល់​ផ្លូវ​ដាច់​ស្រយ៉ាល ដាច់​បាយ​ដាច់​ទឹក រក​ស្បៀង​អាហារ​បរិភោគ​ពុំ​បាន. ក៏​បបួល​គ្នា​កាប់​ភរិយា​នៃ​ព្រះ​រាជ​កុមារ​ពៅ​ជា​មុន​ ចែក​សាច់​ជា​១៣ ចំណែក​ហើយ​ចែក​គ្នា​បរិភោគ​រៀង​ៗ ខ្លួន ។

ឯ​ព្រះ​ពោធិសត្វ​ ត្រូវ​បាន​ពីរ​ចំណែក​ គឺ​ព្រះ​អង្គ​ ១ ចំណែក​ភរិយា​របស់​ព្រះ​អង្គ​១ ចំណែក ព្រះ​អង្គ​លាក់​ទុក​១ ចំណែក​រៀង​រាល់​ថ្ងៃ មិន​បរិភោគ​ទ្បើយ បរិភៅគ​តែ​មួយ​ចំណែក​ជា​មួយ​ភរិយា ។ ឯ​ព្រះ​រាជ​កុមារ​ដទៃ ក៏​សម្លាប់​ភរិយា​ទាំង​៦ នាក់​យក​សាច់​ចែក​គ្គា​បរិភោគ តាម​លំដាប់​រហូត​មក​ដល់​ថ្ងៃ​ជា​គំរប់​៦ ។


ចំណែក​ព្រះ​ពោ​ធិ​សត្វ ហេតុ​តែ​មាន​ព្រះ​បញ្ញា​ឈ្លាស​វៃ បាន​ទុក​ចំណែក​ដែល​ត្រូវ​បាន​ខ្លួន​តែ​រាល់ៗ ថ្ងៃ លុះ​ដល់​មក​ថ្ងៃ​ទី ៧​ដែល​ត្រូវ​វេន​សម្លាប់​ភរិយា​របស់​ខ្លួន​នោះ ព្រះ​អង្គ​នៅ​សល់​ចំណែក​ទាំង​៦ ដែល​បាន​លាក់​ទុក​ពី​ថ្ងៃ​មុន​យក​ចែក​ដល់​ព្រះ​រាជ​កុមារ​ទាំង​ទ្បាយ​ ហើយ​ទ្រង់​ពោល​ថា ម្នាល​អ្នក​ទាំង​ទ្បាយ​ក្នុង​ថ្ងៃ​នេះ អ្នក​បរិភោគ​ចំណែក​ទាំង​នេះ​សិន​ចុះ ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យក​គិត​ត​ទៅ​ទៀត ។

លុះ​ដល់​វេលា​រាត្រី ព្រះ​រាជ​កុមារ​ទាំង​នោះ​កំពុង​ដេក​លក់​ស៊ប់ ក៏​នាំ​ភរិយា​របស់​ព្រះ​អង្គ​រត់​គេច​បាត់​ទៅ ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​ទៅ​ ភរិយា​អស់​កម្លាំង​មិន​អាច​ដើរ​ទៅ​ទៀត​បាន​ព្រះ​ពោធិសត្វ លើក​ភរិយា​បញ្ជិះ​លើ​ស្មា ហើយ​ខំ​ប្រឹង​ដើរ​ទៅ​ដរាប​ដល់​បាន​ឆ្លង​ផ្លូវ​ដាច់​ស្រយ៉ាល​នោះ​ផុត ។ ឯ​ភរិយា​បាន​និយាយ​ថា បពិត្រ​ស្វាមី ! ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់ ។

ព្រះ​ពោធិសត្វ​ រក​ទឹក​ឲ្យ​ភរិយា​ផឹក​ពុំ​បាន ក៏​យក​ព្រះ​ខ័ន​ចោះ​ជង្គង់​បង្ហូរ​ឈាម​ឲ្យ​ភរិយា​ផឹក ។ ជន​ទាំង​ពីរ​នាក់​នោះ​ដើរ​ជា​លំដាប់​ទៅ​ បាន​ដល់​ទី ១ ក៏​ធ្វើ​បណ្ណ​សាលា​នៅ​ក្បែរ​មាត់​ស្ទឹង​គង្គា ។ កាល​នោះ​ ពួក​មនុស្ស​ជា​ច្រើន​ចាប់​បាន​ចោរ​ម្នាក់ ដែល​មាន​ទោស​ចំពោះ​ព្រះរាជា ហើយ​នាំ​យក​ទៅ​កាត់​ដៃ ជើង ត្រជៀក និង ច្រមុះ​ឲ្យ​កំបុត​អស់​ដាក់​ក្នុង​ពោង​ពាយ​បណ្តែត​ចោល​ទៅ​ក្នុង​ស្ទឹងគង្គានោះ បុរស​នោះ​ចេះ​តែ​ស្រែក​ថ្ងូរ​ហៅ ។ ព្រះ​បរម​ពោធិសត្វ បាន​ឮ​សំលេង​​នោះ​ហើយ មាន​មេត្តា​អាណិត​អាសូរ ចុះ​ទៅ​ក្នុង​ស្ទឹង​រើស​យក​ទៅ​បណ្ណ​សាលា រក​ថ្នាំ​លាប​បិត​រុំ​ដំបៅ​ឲ្យ ។

ឯ​ភរិយា​របស់​ព្រះ​ពោធិសត្វ ខ្ពើម​រអើម​បុរស​កំបុត​នោះ​ មិន​ដែល​ក្រទ្បេក​មើល​ចំ​ទ្បើយ ព្រះ​ពោធិសត្វ ទ្រង់​ថែរក្សា​បុរស​កំបុត​នោះ ទាល់​តែ​បាន​សះ​ជា​ដោយ​ស្រួល​បួល ។ ដល់​ជា​ស្រួល​បួល​ហើយ ភរិយា​របស់​ព្រះ​ពោធិសត្វ​នោះ ជា​ស្រី​អប្រិយ​មាន​គំនិត​អាក្រក់ ក្បត់​ចិត្ត​ស្វាមី កាល​បាន​ឱកាស​ស្ងាត់​ហើយ ក៏​នៅ​ជា​មួយ​អា​កំបុត​នោះ​ទៅ ឥត​កោត​ក្រែង​ដល់​ស្វាមី​ទ្បើយ មិន​តែ​ប៉ុណ្ណោះ​សោត គិត​រក​កល​ឧបាយ​នឹង​សម្លាប់​ព្រះ​ពោធិសត្វ ជា​ស្វាមី​របស់​ខ្លួន​ទៀត​ហើយ​ក្លែង​និយាយ​ថា បពិត្រ​អ្នក​ជា​ស្វាមី កាល​ដែល​ខ្ញុំ​ជិះ​លើ​ស្មា​អ្នក ចេញ​ផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​មក​បាន​ឃើញ​ភ្នំ ១ ធំ ខ្ញុំ​បាន​រួច​រស់​ជីវិត​កាល​ណា ខ្ញុំ​នឹង​ត្រទ្បប់​មក​ធ្វើ​ពលិកម្ម​ដល់​លោក​ក្នុង​កាល​នោះ​ពុំ​ខាន ឥទ្បូវ​នេះ​ដល់​ពេល​ដែល​ខ្ញុំ នឹង​ត្រូវ​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ហើយ ។​នាង​ថា​តែ​ប៉ុណ្ណោះ ក៏​នាំ​ព្រះ​ពោធិសត្វ​ទៅ​ឯ​ភ្នំ​នោះ​ លុះ​ដល់​ហើយ​ទើប​និយាយ​ថា​ បពិត្រ​អ្នក​ជា​ស្វាមី​ខ្លួន​អ្នក​ជា​ទេវតា​ដ៏​ឧត្តម​បំផុត ខ្ញុំ​នឹង​ដើរ​ប្រទក្សិណ​អ្នក​ ៣​ជុំ​ថ្វាយ​បង្គំ​អ្នក​ជា​មុន​សិន រួច​ហើយ​សឹម​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ជា​ខាង​ក្រោយ ។

ស្រី​ចង្រៃ​ពោល​ពាក្យ​យ៉ាង​នេះ​ហើយ ក៏​ឲ្យ​ព្រះ​ពោធិសត្វ​ឈរ​បែរ​មុខ​ទៅ​រក​ជ្រោះ​ភ្នំ ហើយ​ធ្វើ​អាការះ​ហាក់​ដូច​ជា​មាន​ប្រាថ្នា​បង្គំ​បូជាំ​ដោយ​ផ្កា​ភញី ដើរ​ចូល​ទៅ​ក្រោយ​ខ្នង​ ច្រាន​ព្រះ​ពោធិសត្វ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ ។ ក៏​ម្នី​ម្នា​ត្រលប់​ទៅ​កាន់​សំណាក់​អាកំបុត​នោះ​វិញ​ដោយ​ប្រញាប់​ប្រញាល់ ។ ឯ​ព្រះ​បរម​ពោធិសត្វ ដែល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​នោះ ហេតុ​តែ​បុណ្យ​បារមី ដែល​ព្រះ​អង្គ​បានសាង​ទុក​ពី​បុព្វ​ជាតិ ក៏​ធ្លាក់​ទៅ​លើ​ស្បាត​ស៊ុម​ទ្រុំ លើ​ចុង​ល្វា​១ ដើម​ជា​ឈើ​ឥត​បន្លា តែ​ទ្រង់​មិន​អាច​ដើរ​ចុះ​ទៅ​ក្នុង​ទី​ដទៃ​បាន​ទ្បើយ ក៏​បេះ​ផ្លែ​ល្វា​បរិភោគ នៅ​លើ​ប្រគាប​ឈើ​នោះ​ឯង ។ ជូន​ជា​ពេល​នោះ មាន​ស្តេច​ទន្សង ១ ជា​សត្វ​ធ្លាប់​ទ្បើង​អំពី​ជើង​ភ្នំ​ទៅ​រក​ស៊ី​ផ្លែ​ល្វា ។ សត្វ​ទន្សង​នោះ កាល​ទ្បើង​មក​ស៊ី​ផ្លែ​ល្វា ស្រាប់​តែ​ឃើញ​ព្រះ​បរម​ពោធិសត្វ​ធ្លាក់​ទៅ​ក្នុង​ទី​នោះ កាល​បាន​ស្តាប់​ដឹង​សព្វ​គ្រប់​ហើយ​ក៏​ឲ្យ​ព្រះ​បរម​ពោធិសត្វ អង្គុយ​នៅ​លើ​ខ្នង​របស់​ខ្លួន ហើយ​រាវ​ទ្បើង​អំពី​ជ្រោះ​ភ្នំ នាំ​ចេញ​ទៅ​ដាក់​ដល់​ផ្លូវ ហើយ​ត្រទ្បប់​ចូល​ទៅ​កាន់​ព្រៃ​វិញ ។

ឯ​ព្រះ​បរម​ពោធិសត្វ ទ្រង់​ទៅ​កាន់​បច្ចន្ត​គ្រាម ហើយ​នៅ​ក្នុង​ស្រុក​នោះ លុះ​អំណើរ​អំពី​ព្រះ​រាជ​បិតា​ទៅ​ ក៏​បាន​សោយ​រាជ្យ ទ្រង់​ព្រះ​នាម​ថា ព្រះ​បាទ​បទុមរាជ គ្រប់​គ្រង​រាជ្យ​សម្បត្តិ​ជា​ដំណត​ព្រះ​វង្ស​មក ព្រះ​អង្គ​បាន​សាង​សាលា​សំរាប់​ឲ្យ​ទាន ៦ ខ្នង ហើយ​ចំណាយ​ទ្រព្យ​ក្នុង​ ១ ថ្ងៃ​ ៦ សែន​កហាបណៈ​ឲ្យ​ទាន​តែ​រាល់​ៗ​ថ្ងៃ​ឥត​មាន​លោះ​ថ្ងៃ​ណា​មួយ​ទ្បើយ ។


កាល​នោះ ស្ត្រី​កាទ្បកណ្ណី​ខាត​លក្ខណ៍ បាន​បញ្ជិះ​អា​កំបុត​លើ​ស្មា ដើរ​ចេញ​មក​អំពី​ព្រៃ ទៅ​រក​សូម​ទាន​បាយ​ចំណី​គេ​សព្វ​ច្រក​ល្ហក ដើម្បី​ចិញ្ចឹម​រក្សា​អាកំបុត កាល​បើ​មាន​គេ​សួរ​ថា បុរស​នេះ​ត្រូវ​ជា​អ្វី​នឹង​នាង វា​ក៏​តាំង​រៀប​រាប់​ប្រាប់​ថា យើង​ទាំង​ពីរ​នាក់​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា ពួក​ចាស់​ទុំ​បាន​ផ្សំ​ផ្គុំ​ឲ្យ ខ្ញុំ​ក៏​ស៊ូ​តែ​ទ្រាំ​ខំ​ប្រឹង​រក្សា​ស្វាមី​របស់​ខ្លួន​ទៅ ។

អ្នក​នគរ​បាន​ឮ​សំដី​សារស័ព្ទ​រៀប​រាប់​កុហក​ប្រាប់​ដូច្នោះ​ហើយ​ក៏​គិត​ថា នាង​នេះ​ជា​ស្រី​ល្អ មាន​សេចក្តី​គោរព​ប្តី​ណាស់​តើ ក៏​នាំ​គ្នា​ឲ្យ​បាយ​បបរ​ជា​ច្រើន បាន​ឲ្យ​ទាំង​កញ្រ្ចែង​ធំ​មួយ ហើយ​ប្រាប់​ថា នាង​ចូ​រ​ដាក់​ប្តី​របស់​នាង​ឲ្យ​អង្គុយ​នៅ​ក្នុង​កញ្ច្រែង​នេះ ហើយ​ទូល​ដើរ​ទៅ ដើម្បី​កុំ​ឲ្យ​លំបាក​ពេក ។ នាង​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ដែល​គេ​ប្រាប់​ហើយ​ទូល​អាកំបុត​ដើរ​រៀង ៗ ទៅ​ដល់​ក្រុង​ពារាណសី​ដាក់​អាកំបុត​ចុះ​អំពី​ក្បាល ឈប់​សំរាក​បរិភោគ​អាហារ​ចំណី​ក្នុង​សាលា​សម្រាប់​ឲ្យ​ទាន របស់​ព្រះ​ពោធិសត្វ​នោះ រួច​ហើយ​លើក​អាកំបុត​ទូល​ទៅ​ទៀត ។ គាប់​ជួន​ជា​ពេល​នោះ​ព្រះ​បរម​ពោធិសត្វ ស្តេច​យាង​ទៅ​ក្នុង​រោង​ទាន​ ដើម្បី​ព្រះ​រាជ​ទាន​ម្ហូប​ចំណី ដល់​ពួក​មហាជន​ទាំង​ទ្បាយ​ផ្ទាល់​ព្រះ​ហស្ថ​ព្រះ​អង្គ​រួច​ហើយ​ ត្រទ្បប់​ចូល​ទៅ​កាន់​ព្រះ​រាជ​និវេសន៍​វិញ ស្រាប់​តែ​ទត​ឃើញ​ស្រី​នោះ​ត្រង់​ផ្លូវ​ហើយ ត្រាស់​សួរ​មហាជន​ទាំង​ទ្បាយ​ថា គេ​ទូល​អ្វី មនុស្ស​ទាំង​នោះ​ក៏​ក្រាប​ទូល​ថា បពិត្រ​ព្រហ​សម្មតិ​ពេព ស្រី​នេះ​ទូល​ស្វាមី​របស់​ខ្លួន​ដែល​កំបុត​អវៈ​យវៈ ជា​ស្រី​មាន​សេចក្តី​គោរព​កោត​ក្រែង​ដល់​ប្តី​របស់​ខ្លួន ។

ព្រះ​បរម​ពាធិសត្វ ក៏​ទ្រង់​ប្រើ​រាជ​បំរើ​ឲ្យ​ទៅ​ហៅ​នាង​នោះ​មក​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា​ជា​ភរិយា​របស់​ព្រះ​អង្គ​ពី​ដើម​ ទើប​ទ្រង់​ឲ្យ​គេ​លើក​អាកំបុត​នោះ​ចេញ​អំពី​កញ្ជ្រែង ហើយ​ត្រាស់​សួរ​សព្វ​គ្រប់​តាម​ន័យ ដែល​បាន​ថ្លែង​រួច​មក​ហើយ​ក្នុង​ខាង​ដើម ព្រះ​រាជា​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ថា នាង​ឯង​ក្រែង​ជា​ភរិយា​របស់​បទុម​កុមារ ជា​ធីតា​របស់​ស្តេច​ឯ​ណោះ​មែន​ឬ ហើយ​ជា​ស្រី​មាន​ឈ្មោះ​យ៉ាង​នេះ ផឹក​ឈាម​ដែល​ហូរ​ចេញ​ពី​ខ្លួន​អញ ហើយ​នាង​ឯង​ក្បត់​ចិត្ត​អញ​ទៅ​ស្រទ្បាញ់​អាកំបុត​​នេះ បាន​ច្រាន​អញ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​មែន​ឬ​? ឥទ្បូវ​នេះ​នាង​ឯង​ស្គាល់​អញ​ឬ​ទេ ឬ​ក៏​ស្មាន​ថា​អញ​ស្លាប់​ក្នុង​ជ្រោះ​នោះ​បាត់​ហើយ ត្រាស់​ដូច្នេះ​ហើយ​បង្គាប់​ពួក​អមាត្យ​ថា នែ​អ្នក​ទាំង​ទ្បាយ​រាល់​គ្នា​ចូរ​យក​អង្រែ​មក​សំពង​ សម្លាប់​​អាកំបុត​ចង្រៃ​អប្រិយ​នេះ ឲ្យ​ឆាប់​ៗ​ទៅ ហើយ​ចូរ​នំា​គ្នា​កាត់​ត្រចៀក​ច្រមុះ នៃ​ស្ត្រី​បាប​កាទ្បកណ្ណី​នេះ ឲ្យ​ឆាប់​កុំ​ទុក​វា ។

ព្រះ​ពោធិសត្វ ដែល​ទ្រង់​ធ្វើ​អាករៈ​កំហែង​គំរាម​យ៉ាង​នេះ ដើម្បី​គ្រាន់​តែ​បង្អន់​សេចក្តី​ក្រោធ​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​មិន​បាន​ឲ្យ​គេ​ធ្វើ​យ៉ាង​ដូច្នេះ​ទ្បើយ ។ រួច​ហើយ​ព្រះ​អង្គ​ ទ្រង់​ប្រើ​រាជ​អាមាត្យ ឲ្យ​ចង​កញ្ច្រែង​លើ​ក្បាល​នាង​នឡ​ដូច​ដើម​វិញ​ហើយ ឲ្យ​ដាក់​អាកំបុត​ទៅ​ក្នុង​កញ្ច្រែង​នោះ ទ្រង់​និរទេស​ឲ្យ​ចេញ​ផុត​ពី​ព្រំដែន​របស់​ព្រះអង្គ ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៨៩០ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១០៩ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,១៣៩ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,១៦៥ ដង)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿