ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,៥៥១
Today
ថ្ងៃម្សិលមិញ ១៥៧,៣២១
ខែនេះ ១,៩៨១,៦៧៨
សរុប ១៩២,៥៣៦,៩៩៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៧៧ ដង)

ធម្មបទគាថា បណ្ឌិត​វគ្គទី ៦



 
ធម្មបទគាថា បណ្ឌិត​វគ្គទី ៦
បិដកលេខ ៥២ ទំព័រ ៣៧

និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។

បុគ្គល​គួរ​ឃើញ​នូវ​អ្នក​ប្រាជ្ញ​ណា ដែល​ជាអ្នក​ពោល​សង្កត់​សង្កិន ចង្អុល​ប្រាប់​ទោស ថា​ដូច​ជា​បុគ្គល​អ្នក​ប្រាប់​កំណប់​ទ្រព្យ​ឲ្យ​ដូច្នោះ គួរ​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ដែល​ជា​បណ្ឌិត (ព្រោះ​ថា) កាល​បុគ្គល​គប់​អ្នក​ប្រាជ្ញបែប​នោះ ដែល​ជាបណ្ឌិត (ព្រោះ​ថា) កាល​បុគ្គល​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ហើយ រមែង​មាន​សេចក្តី​គាប់​ប្រសើរ​ឥត​មាន​ទោស​ដ៏​លាមក​ឡើយ ។

ឱវទេយ្យានុសាសេយ្យ អសព្ភា ច និវារយេ
សតំ ហិ សោ បិយោ ហោតិ អសតំ ហោតិ អប្បិយោ ។

បណ្ឌិត​គួរ​ទូន្មាន​ប្រៀន​ប្រដៅ គួរ​ហាម​ឃាត់​នូវ​ជន​ទាំង​ឡាយ​ចាក​អំពី​អសប្បុរស បណ្ឌិត​នោះ​រមែង​ជាទី​ស្រឡាញ់​របស់​តែ​ម្យ៉ាង​ មិន​ជា​ទី​ស្រឡាញ់​នៃ​អសប្បុរសឡើយ ។

ន ភជេ បាបកេ មិត្តេ ន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណ ភជេថ បុរិសុត្តមេ ។

បុគ្គល​មិន​គួរ​គប់​មិត្ត​អាក្រក់ មិន​គួរ​គប់​បុរស​ថោកទាប​គួរ​គប់​តែ​មិត្ត​ដែល​ល្អ គួរ​គប់​តែ​បុរស​ជាន់​ខ្ពស់ ។

ធម្មប្បីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
អរិយប្យវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។

បុគ្គល​ដែល​មាន​សេចក្តី​ឆ្អែត​ក្នុង​ធម៌​មាន​ចិត្ត​ជ្រះ​ថ្លា​ហើយ​រមែង​ដេក​ជាសុខ បណ្ឌិត​រមែង​ត្រេកអរ​ក្នុង​ធម៌​ដែល​ព្រះ​អរិយៈ​ប្រកាស​ទុក​ហើយ គ្រប់​ពេល ។

ឧទកព្ហិា នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ ទមយន្តិ បណ្ឌិតា ។

ធម្មតា​អ្នក​បង្ហូរ​ទឹក តែង​បង្ហូរ​ទឹក​នៅ អ្នក​ធ្វើ​ព្រួញ តែង​ពត់​ព្រួញ (ឲ្យ​ត្រង់) អ្នក​ចាំង​ឈើ​តែង​ចាំង​ឈើ ឯបណ្ឌិត​ទាំង​ឡាយ​តែង​ទូន្មាន​ខ្លួន (ដូច្នោះ​ឯង) ។

សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សម្មិព្ចាន្តិ បណ្ឌិតា ។

ភ្នំថ្មតាន់ មិន​កម្រើក​ព្រោះ​ខ្យល់ ដូចម្តេច​មិញ បណ្ឌិត​ទាំង​ឡាយ ក៏​មិន​រំភើប​ញាប់​ញ័រ ព្រោះ​ពាក្យ​តិះ​ដៀល​ និង​ពាក្យ​សរសើរ(ជា​ដើម) ដូច្នោះ​ឯង ។

យថាបិ រហទោ គម្ភីរោ វិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។

អន្លង់​ទឹក​ដែល​ជ្រៅ រមែង​ថ្លា​មិន​ល្អក់​យ៉ាង​ណា បណ្ឌិត​ទាំង​ឡាយ បាន​ស្តាប់​ធម៌​ទេសនា​ហើយ រមែង​ជ្រះ​ថ្លាស៊ប់​សួន​យ៉ាង​នោះ ។

សព្វត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វាទុខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។

ពួក​សប្បុរស តែង​ឈ្នះ (ឆន្ទរាគ) ក្នុង​ធម៌​ទាំង​ពួង ពួក​បណ្ឌិត បើ​សេចក្តី​សុខ ឬ​ទុក្ខ​ពាល់​ត្រូវ​ហើយ រមែង​មិន​សំដែង​អាការឡើង​ចុះ​ឡើយ ។

ន អត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។

បណ្ឌិត​មិន​គួរ​ធ្វើ​អាក្រក់ ព្រោះ​ហេតុ​នៃ​ខ្លួន មិន​គួរ​ធ្វើ​អាក្រក់ ព្រោះ​ហេតុ​នៃ​អ្នក​ដទៃ មិន​គួរ​ប្រាថ្នា​កូន មិន​គួរ​ប្រាថ្នា​ទ្រព្យ មិន​គួរ​ប្រាថ្នារដ្ឋ មិន​គួរ​ប្រាថ្នាសេចក្តី​សម្រេច​ដើម្បី​ខ្លួន​ដោយ​ហេតុ​មិន​មែន​ជាធម៌ឡើយ លោកគួរ​ជាអ្នក​មាន​សីល មាន​ប្រាជ្ញា ប្រកបដោយធម៌ ។

អប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ
អថាយំ ឥតរា បជា តីរមេវានុធាវតិ
យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។

បណ្តាមនុស្ស​ទាំង​ឡាយ ពួក​ជនណា ដែល​ឆ្លង​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន​ពួក​ជន​នោះ មាន​ប្រមាណ​តិច ចំណែក​ពួក​សត្វ​ក្រៅ​ពីនេះ រមែង​ស្ទុះ​ទៅ​កាន់​ត្រើយ (គឺ​សក្កាយទិដ្ឋិ) ។

ជន​ទាំង​ឡាយ​ណា ប្រព្រឹ្តដ៏​សមគួរ​តាម​ធម៌​ក្នុង​ធម៌​ដែល​តថាកត​សម្តែង​ទុក​ហើយ​ដោយ​ប្រពៃ ជនទាំង​នោះ នឹង​ឆ្លង​នូវ​លំនៅ​នៃ​មច្ចុដែល​មិន​ងាយ​នឹង​ឆ្លង​បាន ហើយ​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន ។

កណ្ណំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្ម វិវេកេ យត្ថ ទូរមំ
តត្រាតិរតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ
បរិយាទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
កាទានប្បដិនិស្សគ្គេ អនុបាទាយ យេ រតា
ខីណាសវា ដុតិបន្តោ តេ លោកេ បរិនិព្វុតា ។

បណ្ឌិត​គួរលះ​បង់​ធម៌​ខ្មៅ​ចេញ ញ៉ាំង​ធម៌​ស ឲ្យ​ចម្រើន​ឡើង (ដោយ​វិធី) ចេញ​ចាក​អាល័យ​គឺ​កាមគុណ ហើយឈម​ទៅ​រក​ព្រះ​និព្វាន ជាធម៌​មិន​មាន​អាល័យ គប្បី​លះបង់​កាម​ទាំង​ឡាយ​ចេញ ជាអ្នក​មិនមាន​កង្វល់ ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ ក្នុង​វិវេកដែល​ពួក​សត្វ​ត្រេកអរ​បាន​ដោយ​ក្រនោះ បណ្ឌិត​គួរ​ញាំង​ខ្លួន​ឲ្យ​ផូរផង់​ចាក​គ្រឿង​សៅហ្មង​ចិត្ត ។

ចិត្ត​ដែល​បណ្ឌិត​ទាំង​ឡាយណា បាន​អប់រំ​ល្អហើយ ក្នុង​អង្គ​នៃ​ធម៌​ដែល​ជា​គ្រឿង​ត្រាស់​ដឹង​ទាំង​ឡាយ ឬ​បណ្ឌិត​ទាំង​ឡាយ​ណា​មិន​ប្រកាន់​មាំ ត្រេកអរ​តែ​ក្នុង​ការ​លះ​នូវ​សេចក្តី​ប្រកាន់​មាំ បណ្ឌិត​ទាំង​ឡាយ​នោះ ៗ រមែង​ជាអ្នក​អស់​អាសវៈ មាន​សេចក្តី​រុង​រឿង​បរិនិព្វាន​ក្នុង​លោក ។

អត្តបទ​នេះ​ដកស្រង់​ចេញពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩២៩ ដង)
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៦៣២ ដង)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៦៨៤ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥១០៤ ដង)
កាម​ទាំង​ឡាយ​ មាន​សុខ​តិច មាន​ទុក្ខ​ច្រើន
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៦៥៤៤ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕