ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៨,៤២៣
Today
ថ្ងៃម្សិលមិញ ១៤៧,២៤៧
ខែនេះ ១,០៤៩,៦២២
សរុប ១៩១,៦០៤,៩៣៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៤៧៣៥ ដង)

វិជិរាសូត្រ



 
វិជិរាសូត្រ
បិដកលេខ ៣០ ទំព័រ ២០

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រានោះ​ វជិរាភក្ខុនី ស្លៀក​ស្បង់​ប្រដាប់​បាត្រ​ចីវរ ក្នុង​បុព្វណ្ហសម័យ ចូល​ទៅ​កាន់​ក្រុង​សាវត្ថី​ដើម្បី​បិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌ​បាត​ក្នុង​ក្រុង​សាវត្ថី​ហើយ ត្រឡប់​មក​អំពី​បិណ្ឌ​បាត​វិញ ក្នុង​បច្ឆភត្ត ក៏​ដើរ​ទៅ​កាន់​អន្ធវ័ន ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ ក្រោម​ម្លប់​ឈើ​មួយ ។

គ្រានោះ មារ​មាន​ចិត្ត​បាប មាន​ប្រាថ្នា ញ៉ាំង​ភ័យ សេចក្តី​តក់​ស្លុត និង​សេចក្តី​ព្រឺ​រោម ឲ្យ​កើត​ឡើង​ដល់​វជិរាភិក្ខុនី មាន​ប្រាថ្នា​ឲ្យ​នាង​ឃ្លាត​ចាក​សមាធិ ក៏​ចូល​ទៅ​រក​វជិរាភិក្ខុនី លុះ​ចូល​ទៅ​ដល់​ហើយ បាន​ពោល​គាថា នឹង​វជិរាភិក្ខុ​នី ថាៈ

កេនាយំ បកតោ សត្តោ ក្វចិ សត្តស្ស ការកោ
ក្វចិ សត្តោ សមុប្បន្មោ ក្វចិ សត្តោ និរុជ្ឍតីតិ ។

សត្វ​នេះ បុគ្គល​ណា​តាក់​តែង​ឡើង បុគ្គល​អ្នក​តាក់​តែង​សត្វ​ឋិត​នៅ​ក្នុង​ទី​ណា សត្វ​កើត​ឡើង ក្នុង​ទី​ណា សត្វ​រលត់​ទៅ​ក្នុង​ទី​ណា ។

លំដាប់​នោះ វជិរាភិក្ខុនី​មាន​សេចក្តី​ត្រិះរិះ យ៉ាង​នេះ​ថា​អ្នក​នេះ​ជា​អ្វី​ហ្ន៎ ជា​មនុស្ស ឬ ជា​អមនុស្ស (មក) ពោល​គាថា​ដូច្នេះ ។ ទើប​បវជិរាភិក្ខុនី​មាន​សេចក្តី​ចូល​ចិត្ត​ថា នេះ​ពិត​ជា​មារ​មាន​ចិត្ត​បាប ប្រាថ្នា​ញ៉ាំង​ភ័យ សេចក្តី​តក់​ស្លុត​និង​សេចក្តី​ព្រឺ​រោម​ឲ្យ​កើត​ឡើង​ដល់​អាត្មា​អញ មាន​ប្រាថ្នា​ឲ្យ​អាត្មា​អញ​ឃ្លាត​ចាក​សមាធិ បាន​ជា​ពោល​គាថា ។ លំដាប់​នោះ វជិរាភិក្ខុនី​ដឹង​ច្បាស់​ថា នេះ​ជា​មារ​មាន​ចិត្ត​បាប ហើយ​បាន​ពោល​គាថា ​ទាំង​ឡាយ​នឹង​មារ​មាន​ចិត្ត​បាប​ថាៈ

កឹ នុ សត្តោតិ បច្ចេតិ មារ ទិដ្ឋិគតំ ​នុ តេ
សុទ្ធសង្ខារបុញ្ចេយំ នយិធ សត្តុបលព្ភតិ ។

ម្នាល​មារ ទិដ្ឋរបស់​អ្នក​យល់​ថា សត្វ​មែន​ឬ នេះ​ជា​គំនរ នៃ​សង្ខារ​សុទ្ធ​ទេ ក្នុង​គំនរ នៃ​សង្ខារ​សង្ខារ​សុទ្ធ​នេះ អ្នក​រក​សត្វ​មិន​ឃើញ​ឡើយ ។

យថា ហិ អង្គសម្ភារា ហោតិ សទ្ទោ រថោ ឥតិ 
ឯវំ ខន្ធេសុ សន្តេសុ ហោតិ សត្តោតិ សម្មតិ ។

ដូច​សព្ទដែល​បាន​ឈ្មោះ​ថា រថ​ដូច្នេះ​កើត​ឡើង​បាន​ព្រោះ​បរិបូណ៌​ដោយ​អង្គ​យ៉ាង​ណា​មិញ កាល​បើ​ខន្ធ​មាន​ហើយ ការ​សន្មត​ថា សត្វ​ដូច្នេះ​ក៏​មាន​យ៉ាង​នោះ​ឯង ។

ទុក្ខ​មេវ ហិ សម្ភោតិ ទុក្ខំ តិដ្ឋតិ វេតិ ច
នាញ្ញត្រ ទុក្ខា សម្ភោតិ នាញ្ញាត្រ ទុក្ខា និរុជ្ឈតីតិ ។

ព្រោះ​ថា​សេចក្តី​ទុក្ខ រមែង​កើត​ឡើង សេចក្តី​ទុក្ខ រមែង​ឋិត​នៅ​ផង វិនាស​ទៅ​ផង វៀរ​ចាក​សេចក្តី​ទុក្ខ ឥត​មាន​ធម៌​ដទៃ​កើត​ឡើង វៀរ​ចាក​សេចក្តី​ឥត​មាន​ធម៌​ដទៃ​រលត់​ទេ ។

លំដាប់​នោះ មារ​មាន​ចិត្ត​បាប​ដឹង​ថា វជិរាភិក្ខុនី​ស្គាល់​អញ​ហើយ ក៏​មាន​សេចក្តី​ទុក្ខ បាត់​អំពី​នោះ​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៨៨៤ ដង)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៤៩ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២៥០០ ដង)
ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕