ថ្ងៃ សុក្រ ទី ០៧ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,៦៤១
Today
ថ្ងៃម្សិលមិញ ១៣៨,៥៨៥
ខែនេះ ១,២០៣,៤២៥
សរុប ១៩១,៧៥៨,៧៤២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣០៧ ដង)

អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង



 
រឿង​ស្វា​ពោធិសត្វ
(ចាក វា. ឯ.)
(អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង)

ក្នុង​កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​សម្បត្តិ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ មាន​កម្លាំង​ខ្លាំង​ដូច​ដំរី​ស្តរ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ ដែល​បរិបូណ៍​ដោយ​រុក្ខជាតិ​មាន​ផ្លែ ក៏​លោត​អំពី​មាត់​ស្ទឹង ទៅ​ជាន់​ដុំ​ថ្ម​មួយ​កណ្តាល​ស្ទឹង ហើយ​លោក​អំពី​ដុំ​ថ្ម​នោះ​ទៅ​​កោះ បេះ​ផ្លែ​ឈើ​ផ្សេង​ៗ​បរិភោគ​តាម​ប្រាថ្នា ដល់​វេលា​ល្ងាច ត្រឡប់​មក​លំនៅ​របស់​ខ្លួន​វិញ ។ ស្វា​ពោធិសត្វ​តែង​លោត​ទៅ​មក​យ៉ាង​នេះ​ជា​រាល់​ថ្ងៃ ។

ក្នុង​ស្ទឹង​នោះ​ មាន​ក្រពើ​ញី​ឈ្មោល​មួយ​គួរ ក្រពើ​ញី​មាន​ផ្ទៃ​ពោះ បាន​ឃើញ​ព្រះ​ពោធិសត្វ លោត​ឆ្លង​ទៅ​មក​ដូច្នោះ ក៏​កើត​ចំណង់​ចង់​ស៊ី​ថ្លើម​ស្វា​ពោធិសត្វ​ ទើប​ប្រាប់​ដល់​ប្តី​ថា ខ្ញុំ​ចង់​ស៊ី​ថ្លើម​ស្វា​នេះ ។ ក្រពើរ​ឈ្មោល​ ក៏​និយាយ​ថា មិន​ក្រ​អ្វី​ទេ ចាំ​បង​ចាប់​យក​ឲ្យ​ស៊ី​ល្ងាច​នេះ ។ និយាយ​ហើយ​ក៏​ឡើង​ទៅ​ដេក​ទ្រាប​លើ​ដុំ​ថ្ម ដែល​ស្វា​ពោធិសត្វ​តែង​លោត​ទៅ​ជាន់ ។ ដល់​វេលា​ល្ងាច ស្វា​ពោធិសត្វ​មក​វិញ ឈរ​នៅ​មាត់​កោះ​ សម្លឹង​មើល​ដុំ​ថ្ម​ដែល​ធ្លាប់​លោត​ឃើញ​ខ្ពស់​ផុត​ពី​ទឹក​ជាង​មុន ទើប​រំពឹង​ថា​នឹង​មាន​ហេតុ​ផល​យ៉ាង​ណា​អេះ​ ទឹក​ក្នុង​ស្ទឹង​នេះ​មិន​មែន​ស្រក និង​មិន​មែន​ឡើង​ខុស​ប្រក្រតី​ទេ ចុះ​ហេតុ​អ្វី​ដុំ​ថ្ម​នេះ​ខ្ពស់​ជាង​មុន​ប្រហែល​ជា​ក្រពើរ​ធ្វើ​បន្លំ​ចាំ​ស៊ី​អញ​ហើយ ។

ពោធិសត្វ​គិត​ពិសោធន៍​ឲ្យ​ដឹង​ច្បាស់ ទើប​ហៅ​ដុំ​ថ្ម​ថា ដុំ​ថ្ម​អើយ​ដុំ​ថ្ម ! ហៅ​យ៉ាង​នេះ​បី​ដង ទើប​និយាយ​នឹង​ដុំ​ថ្ម​ទៀត​ថា នែ​ដុំ​ថ្ម​អើយ ថ្ងៃ​នេះ​ហេតុ​ដូចម្តេច ក៏​ឆ្មើង​មិន​និយាយ​ឆ្លើយ​ឆ្លង​គ្នា​សោះ ។ ឯ​ក្រពើ​បាន​ឮ​ដូច្នោះ​គិត​ថា " ដុំ​ថ្ម ធ្លាប់​និយាយ​ឆ្លើយ​ឆ្លង​នឹង​ស្វា​ពី​ថ្ងៃ​មុនៗ​មក " ក៏​ឆ្លើយ​ជំនួស​ថ្ម​ថា ហៅ​អញ​ធ្វើ​អ្វី​បង​ស្វា ? ពោធិសត្វ​ស្គាល់​ ជាក់​ជា​ក្រពើ​ទើប​សួរ​ថា អ្នក​ណា​ឆ្លើយ​សម្លេង​ប្លែក ? ក្រពើ​ថា​អញ ! ស្វា​ថា​ចុះ​អ្នក​មក​ក្រាប​លើ​ដុំ​ថ្ម​នេះ​ធ្វើ​អ្វី ? ក្រពើ​ថា​យើង​ត្រូវ​ការ​ថ្លើម​របស់​អ្នក​ ទើប​មក​ក្រាប​នៅ​ទី​នេះ ។ ព្រះ​ពោធិសត្វ​គិត​ថា​ផ្លូវ​ដទៃ​ក្រៅ​អំពី​នេះ​មិន​មាន បើ​ដូច្នោះ​អញ ត្រូវ​លួង​ចិត្ត​ក្រពើ​នេះ គិត​ហើយ​និយាយ​ថា បង​សម្លាញ់​ក្រពើរ ! យើង​ឲ្យ​ថ្លើម​ដល់​អ្នក ចូរ​អ្នក​ហា​មាត់​ចាំ​ចុះ​យើង​នឹង​លោត​ចូល​ទៅ​ក្នុង​មាត់​តែ​ម្តង ។


ធម្មតា​សត្វ​ក្រពើ កាល​បើ​ហា​មាត់​ហើយ​តែង​បិទ​ភ្នែក. ក្រពើ​ក៏​ហា​មាត់​បិទ​ភ្នែក​ចាំ ។ ព្រះ​ពោ​ធិសត្វ​ ក៏​លោត​អំពី​កោះ​ទៅ​ជាន់​ក្បាល​ក្រពើ ហើយ​លោត​ទៅ​មាត់​ស្ទឹង​ក្រពើ​ឃើញ​ដូច្នោះ​​គិត​ថា ស្វា​នេះ​អង់​អាច​ជា​បណ្ឌិត​បរិបូណ៍​ដោយ​គុណ​ធម៌​ ទើប​សូត្រ​ពាក្យ​ស្លោក​ថាៈ

យស្សេតេ ចតុតេ ធម្មា វានរិន្ទ យថា តរ
សច្ចំ ធម្មោ គីតំ ចាគោ ទិដ្ឋំ សោ អតិរត្តតិ

ប្រែ​ថា បពិត្រ​ស្តេច​ស្វា ធម៌​ទាំង​ឡាយ​បួន​យ៉ាង​នេះ​គឺ សច្ច ១. ធម្ម ១. ធិតិ ១. ចាគ ១. មាន​ដល់​បុគ្គល​ណា​ដែល​ដូច​លោក បុគ្គល​នោះ​តែង​បង្ក្រាប​នូវ​ខ្មាំង​បាន។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣០៨ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៩៩៧៣ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕