អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០០៤ ដង)
ធម្មបទគាថា សហស្ស វគ្គទី ៨

|
ធម្មបទគាថា សហស្ស វគ្គទី ៨
បិដកលេខ ៥២ ទំព័រ ៤៣ សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។ បើគាថា សូម្បី ១ ពាន់ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា សូម្បីតែ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង ។ យោ ច គាថា សតំ តាសេ អនត្ថបទសព្ហិាតា ឯកំ ធម្មបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។ យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។ អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថាដែលអ្នកនោះពោលហើយនោះពុំប្រសើរឡើ) បទនៃធម៌ណា សូម្បីតែ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (ធម្មបទនោះ) ឈ្មោះថា ប្រសើរជាង ។ អ្នកណា គប្បីឈ្នះ ពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង (គឺមួយលាន) (អ្នកនោះមិនឈ្មោះថាជាអ្នកដ៏ប្រសើរឡើយ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថាជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏ពូកែក្រៃលែងក្នុងសង្គ្រាម ។ អត្តា ហវេ ជិតំ សេយ្យោ យា ចាយំ ឥតរា បជា អត្តទន្តស្ស បោសស្ស និច្ចំ សញ្ញតចារិនោ នេវ ទេវោ ន គន្ធព្វោ ន មារោ សហ ព្រហ្មុនា ជិតំ អបជិតំ កយិរា តថារូបស្ស ជន្តុនោ ។ ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរឡើយ(ព្រោះ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យ ត្រឡប់ចាញ់វិញបានឡើយ ។ មាសេ មាសេ សហស្សេន យោ យជេថ សតំ សមំ ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។ អ្នកណាបូជា (លោកកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ៗ ខែអស់១រយឆ្នាំគត់ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១ រយឆ្នាំនោះការបូជាអស់១០០ ឆ្នាំ នឹងប្រសើរអ្វីទៅ ។ យោ ច វស្សសតំ ជន្តុ អគ្គឺ បរិចរេ វនេ ឯកញ្ច តាវិតត្តានំ មុហុត្តមបិ បូជយេ សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។ ជនណាបម្រើភ្លើងក្នុងព្រៃអស់១០០ ឆ្នាំ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ១នាក់់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះការបូជាភ្លើងអស់១០០ឆ្នាំ មិនប្រសើរឡើយ ។ យង្កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ សំវច្ឆរំ យជេថ បុញ្ញបេក្ខោ សព្វំបិ តំ ន ចតុតាគមេតិ អតិវានា ឧជុគតេសុ សេយ្យោ ។ បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជា ធំតូចណាមួយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី៤ នៃការអភិវាទ ចំពោះលោកទំាងឡាយដែលប្រព្រឹត្តត្រង់ហើយ (ដូច្នេះការអភិវាទចំពោះបុគ្គលដែលមានដំណើរត្រង់ មានព្រះសោតាបន្នដើមឡើងទៅ ) ប្រសើរជាង ។ អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ ។ ធម៌៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឳនកាយថ្វាយបង្កំជាប្រក្រតីមានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។ យោ ច វស្សសតំ ជីវេ ទុស្សីលោ អសមាហិតោ ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានសីលមានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង( ការរស់នៅរបស់បុគ្គលនោះ) ។ យោ ច វស្សសតំ ជីវេ ទុប្បញ្ញោ អសមាហិតោ ឯកាហំ ជីវិតំ សេយ្យោ បញ្ញវន្តស្ស ឈាយិនោ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញាមានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតីប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ ) ។ យោ ច វស្សសតំ ជីវេ កុសីតោ ហីនវិរិយោ ឯកាហំ ជីវិតម សេយ្យោ វិរិយម អារតតោ ទឡំ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល (មានចិត្តងុលងប់ក្នុងអកុសលវិតក្កៈ) មានព្យាយាមថោកថយ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលប្រារព្ធនូវសេចក្តីព្យាយាមមាំមួនប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។ យោ ច វស្សសតំ ជីវេ អបស្សំ ឧទយព្វយំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ (នៃបញ្ចក្ខន្ធ) ឯការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកដែលឃើញ ការកើតឡើងនិងការវិនាសទៅ (នៃបញ្ចក្ខន្ធ) ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។ យោ ច វស្សសតំ ជីវេ អបស្សំ អមតំ បទំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ អមតំ បទំ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញអមតមហានិព្វានឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញអមតមហានិព្វាន ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។ យោ ច វស្សសតម ជីវេ អបស្សំ ធម្មមុត្តមំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ធម្មមុត្តមំ ។ បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ខ្ពង់ខ្ពស់( គឺលោកុត្តរធម៌ ៩ យ៉ាង) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ខ្ពង់ខ្ពស់ ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ) ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |