35
ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,៧២៥
Today
ថ្ងៃម្សិលមិញ ១៧២,០១១
ខែនេះ ៧,៣០៤,៦៧៥
សរុប ៣៩៩,៥៦៣,១១៩
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥២,៧៤៩ ដង)

សុទត្តសូត្រ



 
សុទត្តសូត្រ
បិដកលេខ ៣០ ទំព័រ ២២១

សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​នៅ​ក្នុង​សីត​វ័ន​ទៀប​ក្រុង​រាជ​គ្រឹះ ដោយ​កិច្ចការ​នីមួយ ។ អនាថ​បិណ្ឌិកគហបតី បាន​ឮ​ដំណឹង​ថា ព្រះ​ពុទ្ធ​កើត​ឡើង​ហើយ​ក្នុង​លោក ក៏​មាន​ប្រាថ្នា​ដើម្បី​ចូល​ទៅ​ជួប​នឹង​ព្រះ​មាន​ព្រះ​ភាគ ក្នុង​ខណៈ​នោះ​ឯង ។ គ្រានោះ​ឯង អនាថ​បិណ្ឌិក​គហបតី មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា ថ្ងៃ​នេះ​កាល​មិន​គួរ​ដើម្បី​ចូល​ទៅ​ជួប​ព្រះ​មាន​ព្រះ​ភាគ​ដោយ​កាល​គួរ​ពុំ​ខាន ។ កាល​បើសតិ​តាំង​នៅ​ក្នុង​ពុទ្ធ​គុណ​ហើយ​គាត់​ដេក​ក្នុង​មួយរាត្រី ក្រោក​ឡើង​៣ ដង ដោយ​ស្មាន​ថា​ភ្លឺ​ហើយ ។ គ្រា​នោះ​ឯង អនាថបិណ្ឌិក​គហបតី​ ក៏​ចូល​ទៅ​រក​សីវថិក​ទ្វារ (ទ្វារ​ស្មសាន) ។ ពួក​អមនុស្ស ក៏​បើក​ទ្វារ​ឲ្យ​ ។

គ្រានោះ កាល​អនាថបិណ្ឌិក​គហបតី កំពុង​ចេញ​ទៅ​អំពី​នគរ ពន្លឺ​ក៏​បាត់​ទៅ ងងឹត​ក៏​កើត​ប្រាកដ​ឡើង សេចក្តី​ភ័យ តក់​ស្លុត​និង​ការ​ព្រឺ​រោម​ក៏​កើត​ឡើង ។ គាត់​ចង់​ត្រឡប់​មក​អំពី​ទីនោះ​ វិញ ។​

គ្រា​នោះ​ឯង យក្ស​ឈ្មោះ​សិវកៈ​បំបាំង​ខ្លួន​មិន​ឲ្យ​ឃើញ​ធ្វើ​សំឡេង​ឲ្យ​ឮ​ឡើង​ថា ដំរី​មួយ​សែន សេះ​មួយ​សែន រថទឹម​ដោយ​មេសេះ​អស្សតរមួយ​សែន នាង​កញ្ញា​ពាក់​កុណ្ឌល ជា​វិការៈ​នៃ​កែវ​មណី​មួយ​សែន​នាក់ ក៏​មិន​ដល់​ថ្លៃ​មួយ ចំណិត​នៃ​ជំហាន​មួយ ដែល​គេ​ចែក​ឲ្យ​ជា​ចំណែក​ដប់​ប្រាំ​មួយ​ៗ ដង​ឡើង ម្នាល​គហបតី ចូរ​អ្នក​ឈាន​ទៅ​មុខ​ចុះ ម្នាល​គហបតី ចូរ​អ្នក​ឈាន​ទៅ​មុខ​ចុះ ការ​ឈាន​ទៅ​មុខ របស់​អ្នក​ប្រសើរ​ជាង ឯ​ការ​ត្រឡប់​ថយ​ក្រោយ​វិញ មិន​ប្រសើរ​ទេ ។

គ្រានោះ​ឯង ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ប្រាកដ​ឡើង​ដល់​អនាថបិណ្ឌិកគហបតី ទាំង​សេចក្តី​ភ័យ ការ​តក់​ស្លុត និង​ការ​ព្រឺ​រោម ក៏​ស្ងប់​រម្ងាប់​ទៅ ....។


គ្រានោះ​ឯង អនាថបិណ្ឌិក​គហបតី ចូល​ទៅ​ឯ​សីតវ័ន ។ ក៏​សម័យ​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​តើន​ឡើង ក្នុង​បច្ចួស​សម័យ​នៃ​រាត្រី ទៅ​ចង្រ្កម​ក្នុង​ទីវាល​ស្រឡះ ។ ព្រះ​មាន​ព្រះ​ភាគ​បាន​ទត​ឃើញ​អនាថ​បិណ្ឌិក​គហបតី កំពុង​មក​អំពី​ចម្ងាយ លុះ​ទត​ឃើញ​ហើយ ទ្រង់​ចុះ​អំពី​ទី​ចង្ក្រម​មក​គង់​លើ​អាសនៈ ដែល​គេក្រាល​ថ្វាយ ។ លុះ​ព្រះ​មាន​ព្រះ​ភាក ទ្រង់​គង់​ហើយ ក៏​ត្រាស់​ហៅ​អនាថ​បិណ្ឌិក​គហបតី យ៉ាង​នេះ​ថា ម្នាល​សុទត្ត ចូរ​អ្នក​មក​អាយ ។ ទើប​អនាថ​បិណ្ឌិក​គហបតី ឱន​ក្បាល​ទៀប​បាទា នៃ​ព្រះ​មាន​ព្រះ​ភាគ​ក្នុង​ទី​នោះ​ដោយ​គិត​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​អញ​ចំ​ឈ្មោះ ក៏​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគយ៉ាងនេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ជា​សុខ​ទេ ឬ ។
ព្រះ​អង្គ​ទ្រង់ត្រាស់​ថាៈ

សព្វទា វេ សុខំ សេតិ ព្រាហ្មណោ បរិនិព្វុតោ ។

បុគ្គល​ជា​អ្នក​បន្សាត់​បង់​បាប រំលត់​កិលេស រមែង​ដេក​ជា​សុខ​សព្វ​កាល ។

យោ ន លិម្បតិ កាមេសុ សីតិតូតោ និរូបធិ
សព្វា អាសត្តិយោ ឆេត្វា វិនេយ្យ ហទយេ ទរំ
ឧបសន្តោ សុខំ សេតិ សន្តី បប្បុយ្យ ចេតសាតិ ។

បុគ្គល​ណា​មាន​សេចក្តី​ត្រជាក់​ត្រជំ ឥត​មាន​ឧបធិក្កិលេស​កាត់​បង់​តណ្ហា​ទាំង​អស់ បន្ទោ​បង់​នូវ​សេចក្តី​ក្រវល់ក្រវាយ​ក្នុង​ហឬទ័យ មិន​បាន​ប្រឡាក់ ក្នុង​កាម​ទាំង​ឡាយ បុគ្គល​នោះ រមែង​ដល់​នូវ​សេចក្តី​រម្ងាប់​កិលេស​ដោយ​ចិត្ត មាន​ចិត្ត​ស្ងប់​រម្ងាប់ ដេក​នៅ​ជា​សុខ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿