ថ្ងៃ អាទិត្យ ទី ២៤ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០២,៥៤៣
Today
ថ្ងៃម្សិលមិញ ១៧៧,៨១៧
ខែនេះ ៤,៤៣៦,០១១
សរុប ២២៩,២១០,៧៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២០៨៣៩ ដង)

អនាថបិណ្ឌិកសូត្រ



 
អនាថបិណ្ឌិកសូត្រ
បិដកលេខ​ ២៩ ទំព័រ ១៤៥

អនាថបិណ្ឌិកទេវបុត្ត ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ពោល​នូវ​គាថា​ទាំង​នេះ ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះ​ភាគ​ថាៈ

ឥទំ ហិតំ ជេតនំ ឥសិសង្ឃនិសេវិតំ
អាវុត្ថំ ធម្មរាជេន បីតិសញ្ចននំ មម ។

វត្ត​ជេតពននេះ ជា​វត្ត​មាន​ប្រយោជន៍ ដែល​ពួក​ឥសី គឺ​ភិក្ខុ​សង្ឃ​គង់​នៅ​មិន​ដាច់ ជាវត្ត​ដែល​ព្រះ​សម្ពុទ្ធ ជា​ធម្មរាជ ទ្រង់​គង់​នៅ ជា​ទី​ញ៉ាំង​បីតិ ឲ្យ​កើត​ដល់​ខ្ញុំ​ព្រះ​អង្គ​ ។

កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ
ឯតេន មច្ចា សុជ្ឈន្តិ ន គោត្តេន ធនេន វា ។

សត្វ​ទាំង​ឡាយ​រមែង​បរិសុទ្ធ​ដោយ​អដ្ឋង្គិកមគ្គ​នេះ គឺ កម្មៈ​បាន​ដល់​មគ្គចេតនា វិជ្ជា បាន​ដល់​សម្មាទិដ្ឋ និង​សម្មាសង្កប្បៈ ធម្មៈ​បាន​ដល់​សម្មាវាយាមៈ សម្មាសតិនិង​សម្មាសមាធិ សីលៈ បាន​ដល់​សម្មាកម្មន្តៈ និង សម្មាអាជីវៈ ឈ្មោះ​ថាជីវិត​ដ៏​ឧត្តម​មិន​មែន​បរិសុទ្ធ​ដោយ​គោត្រ ឬ​ដោយ​ទ្រព្យ​ទេ ។

តស្មា ហិ បណ្ឌិតោ បោសោ សម្បស្សំ អត្ថមត្តនោ
យោនិសោ វិចិនេ ឯវំ តត្ថ វិសុជ្ឈតិ ។

ព្រោះ​ហេតុ​នោះ​ឯង បុរស​ជា​បណ្ឌិត កាល​បើ​ឃើញ​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​គប្បី ពិចារណ​នូវ​ធម៌​ដោយ​ឧបាយ​នៃ​ប្រាជ្ញា(ទើបអាច) បរិសុទ្ធ​ក្នុង​អរិយមគ្គនោះ​បាន​យ៉ាងនេះ ឯង ។

សារីបុត្តោ វ បញ្ញាយ សីលេន ឧបសមេន ច 
យោបិ បារគតោ ភិក្ខុ ឯតាវបរមោ សិយាតិ ។

ព្រះ​សារីបុត្ត ទើប​ជា​បុគ្គល (ប្រសើរ) ដោយ​បញ្ញា​ផង ដោយ​សីល​ផង ដោយ​ការ​ស្ងប់​រម្ងាប់​ផង ទោះ​ជា​ភិក្ខុណា បាន​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន (ភិក្ខុ​នោះ) ក៏​មាន​គុណ​អស់​ត្រឹម​ប៉ុណ្ណោះ​ឯង ។

អនាថបិណ្ឌិកទវេបុត្ត បាន​ពោល​គាថា​នេះ លុះ​ពោល​ដូច្នេះ​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ ព្រះ​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ហើយ​ក៏​បាត់​អំពី​ទី​នោះ​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕