អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៩,០៤៣ ដង)
សិវសូត្រ

|
សិវសូត្រ
បិដកលេខ ២៩ ទំព័រ ១៥០ ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះសិវៈមានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយឋិតនៅក្នុងទីសមគួរ ។ លុះសិវទេបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថាៈ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញ សេយ្យ ហោតិ ន បាបិយោ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធកម្ម របស់ពួកសប្បុរស រមែងបានសេចក្តីល្អ មិនមានអាក្រក់ឡើយ ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ បញ្ញំ លភតិ នាញ្ញតោ ។ បុគ្គលគួរទាក់ទងជាមួយពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ សោកមជ្ឈេ ន សោចតិ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គល បានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងបណ្តាលពួកជនអ្នកសោកសៅឡើយ ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ ញាតិមជ្ឈេ វិរោចតិ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គល បានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ ញាតិមជ្ឈេ វិរោចតិ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គល បានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងរុងរៀងក្នុងកណ្តាលពួកញាតិ ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ សត្តា គច្ឆន្តិ សុគ្គតី ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយបានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិ បាន ។ សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ សត្តា តិដ្ឋន្តិ សាតតន្តិ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយដឹងព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងឋិតនៅ (ជាសុខ) អស់កាលយូរ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាតបទៅនឹងសិវទេវបុត្តវិញ ដោយគាថា ថាៈ សព្ភរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ សតំ សទ្ធម្មមញ្ញាយ សព្វទុក្ខា បមុច្ចតីតិ ។ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលដឹងព្រះសទ្ធម្ម របស់ពួគសប្បុរសហើយ រមែងរួចចាកទុក្ខទាំងអស់បាន ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |