30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៤,៣៨៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២២,៣១៩
សរុប ៣៨៥,៦០៩,០១២
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,១៧១ ដង)

ធម្មបទគាថា យមកវគ្គទី ១



 
ធម្មបទគាថា យមកវគ្គទី ១
បិដកលេខ ៥២ ទំព័រ ២១

មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន           តាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្ទេតិ             ចក្កំវ វហតោ បទំ ។

ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ ។

មនោបុព្វង្គមា ធម្មា               មនោសេដ្ឋា មនោមយា
មនសា ចេ បសន្មេន            តាសតិ វា ករោតិ វា
តតោ នំ សុខមន្ទេតិ              ឆាយាវ អនុបាយយិនី ។

ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះ​ថ្លា ហើយ ពោល​ក្តី​ធ្វើ​ក្តី​(រមែង​ជា​សុចរិត) ព្រោះ​សុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ ។

អក្កោច្ឆិ មំ អវធិ មំ                 អជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ             វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ អវធិ មំ                អជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិ             វេរំ តេសូប​សម្មតិ ។

ជន​ទាំង​ឡាយ​ណា ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯ​ណោះ​បាន​វាយ​អញ អ្នក​ឯ​ណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ) ពៀរ​របស់ជន​ទាំង​ឡាយ​នោះ មិន​រម្ងាប់ ឡើយ ។

ជនទាំង​ឡាយ​ណា មិន​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯណោះ​បាន​វាយ​អញ អ្នក​ឯណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ទើប​រម្ងាប់​បាន ។

ន ហិ វេរន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។

តាំង​ពី​កាល​ណា​មក ក្នុង​លោក​នេះ ពៀរ​ទាំង​ឡាយ​ មិន​រម្ងាប់ដោយ​ការ​ចង​ពៀរ​ឡើយ (ពិត​មែន) ពៀរ​ទាំង​ឡាយ​តែង​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ នេះ​ជា​បវេណី​ធម៌ ។

បរេ ច ន វិជានន្តិ មយមេត្ថ យមាម្ហសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។

ជន​ទាំង​ឡាយ​ដទៃ (ក្រៅ​អំពី​បណ្ឌិត) តែង​មិន​ដឹង​ខ្លួន​ថា​យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ​ឡើយ​ចំណែក​ជន​ទាំង​ឡាយ​ណា​ក្នុង​ពួក​នេះ ដឹង​ខ្លួន​ថា យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ ការ​ឈ្លោះ​ប្រកែក​ទាំ​ង​ឡាយ រមែង​រម្ងាប់​អំពី​ជន​ទាំង​ឡាយ​នោះ ។

សុភានុបស្សឹ វិហរន្តំ          ឥន្ទ្រិយេសុ អសំវុតំ
ភោជនម្ហិ អមត្តញ្ញុំ                 កុសីតំ ហីនរិយំ
តំ វេ បសហតី មារោ             វាតោ រុក្ខំរ ទុព្វលំ ។
អសុតានុបស្សី វិហរន្តំ           ឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មគ្គញ្ញុំ                សទ្ធំ អារទ្ធវិរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។

បុគ្គល​ដែល​យល់​ឃើញ​នូវ​អារម្មណ៍​ថា​ល្អ មិន​សង្រួម​ក្នុង​ឥន្ទិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន ខ្ជិល​ច្រអូស មាន​ព្យាយាម​ធូរ​ថយ កិលេស​មារ រមែង​គ្រប​សង្កត់​បុគ្គល​នោះ​ឯង ដូច​ខ្យល់​ដែល​គ្រប​សង្កត់​ដើម​ឈើ​ទុព្វដូច្នោះ ។

ឯបុគ្គល ដែល​យល់​ឃើញ​នូវអារម្មណ៍​ថា​មិន​ល្អ សង្រួម​ប្រពៃ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ដឹង​ប្រមាណ​ក្នុង​ភោជន មាន​សទ្ធា​ប្រារព្ធព្យាយាម កិលេស​មារ​រមែង​គ្រប​សង្កត់​បុគ្គល​នោះ​មិន​បាន​ដូច​ខ្យល់​គ្រប​សង្កត់​ភ្នំ ថ្ម​តាន់​មិន​បាន​ដូច្នោះ​ឯង ។

អនិក្កសោវោ កាសាវំ              យោ វត្ថំ បរិទហេស្សតិ
អបេតោ ទមសច្ចេន            ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស              សីលេសុ សុសមាហិតា
ឧបេតោ ទមសច្ចេន                ស វេ កាសាវមរហតិ ។

អ្នក​ណា នៅ​មាន​ទឹក​ចត់​គឺ​រាគា​ទិក្កិលេស (ក្នុង​សន្តាន) ជា​អ្នក​បោះ​បង់​នូវ​ទមៈ(ការ​ទូន្មាន​នូវ​ឥន្ទ្រិយ) និង​សច្ចៈ ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ អ្នក​នោះ មិន​គួរនឹង​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ​ឡើយ ។

លុះ​តែ​អ្នក​ណា មាន​ទឺក​ចត់​គឺ​រាគាទិក្កិលេស ខ្ជាក់​ចោល​អស់​ហើយ ជា​អ្នក​មាន​ចិត្ត​តម្កល់​មាំ ក្នុង​ចតុប្បារិសុទ្ធិសីល ប្រកប​ដោយ​ទមៈ (ការ​ទូន្មាន​នូវ​ឥន្ទ្រិយ) និង​សច្ចៈ អ្នក​នោះ​ឯង ទើប​គួរ​នឹង​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ​បាន ។

អសារេ សារមតិនោ                 សារេ ចាសារទស្សិនោ
តេ សារម នាធិគច្ចឆន្តិ             មិច្ឆាសង្កប្បគោចរា
សារញ្ច សារតោ ញត្វា              អសារញ្ច អសារតោ
តេ សារំ អធិគច្ឆន្តិ                      សម្មាសង្កប្បគោចរា ។

ជន​ទាំង​ឡាយ​ណា សំគាល់​នូវ​ធម៌​ដែល​មិន​មាន​ខ្លឹម ថា​ជា​ធម៌​មាន​ខ្លឹម និង​យល់​ឃើញ​ក្នុង​ធម៌​ដែល​មាន​ខ្លឹម ថា​ជា​ធម៌​មិន​មាន​ខ្លឹម​ទៅ​វិញ ជាអ្នក​មាន​តម្រិះ​ខុស​ជាទី​គោចរ ជន​ទាំង​ឡាយ​នោះ រមែង​មិន​បាន​នូវ​ធម៌​ដែល​មាន​ខ្លឹម​ឡើយ ។

ជន​ទាំង​ឡាយណា បាន​ដឹង​នូវ​ធម៌​ដែល​មាន​ខ្លឹម ថា​ជា​ធម៌​មាន​ខ្លឹម​ផង (ហើយ​ដឹង) នូវ​ធម៌​ដែល​គ្មាន​ខ្លឹម ថា​ជា​ធម៌​គ្មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ត្រូវ​ជាទី​គោចរ ជន​ទាំង​ឡាយ​នោះ រមែង​បាន​នូវ​ធម៌​ដែល​មាន​ខ្លឹម ។

យថា អគារំ ទុច្ឆន្មំ               វុដ្ឋី សមតិវិជ្ឈតិ
ឯវំ អតាវិតំ ចិត្តំ                    រាគោ សមតិវិជ្ឈតិ ។
យថា អគារំ សុឆន្មំ              វុដ្ឋី ន សមតិវិជ្ឈតិ
ឯវំ សុតាវិតំ ចិត្តំ                   រាគោ ន សមតិវិជ្ឈតិ ។

ផ្ទះ​ដែល​ប្រក់​ខ្ជី​ខ្ជាយ​ហើយ តំណក់​ទឹក​ភ្លៀង​រមែង​លេច​រហូត​យ៉ាង​ណា​មិញ ចិត្ត​ដែល​បុគ្គល​មិន​បាន​អប់​រំ​ទុក​ហើយ​រាគៈ​រមែង​ចាក់​ដោត​យ៉ាង​នោះ​ឯង ។

ផ្ទះ​ដែល​ប្រក់​ល្អ​ហើយ តំណក់​ទឹក​ភ្លៀង រមែង​មិន​លេច​រហូត យ៉ាង​ណាមិញ ចិត្ត​ដែល​បុគ្គល​បាន​អប់​រំ ទុក​ល្អ​ហើយ រាគៈ​រមែង​មិន​ចាក់​ដោត​បាន​ យ៉ាង​នោះ​ឯង ។

ឥធ សោចតិ បេច្ច សោចតិ បាបការី ឧតយត្ថ សោចតិ
សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។

បុគ្គល​អ្នក​ធ្វើ​បាប តែង​សាក​ស្តាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​សោក​ស្តាយ​ក្នុង​លោក​នេះ ១ ក្នុង​លោក​ខាង​មុខ​១ បុគ្គល​នោះ​រមែង​សោកស្តាយ​ ក្តៅ​ក្រហាយ ព្រោះ​ឃើញ​អំពើ​សៅ​ហ្មង របស់​ខ្លួន ។

ឥធ មោទតិ បេច្ច មោទតិ             កតបុញ្ញោ ឧតយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ        ទិស្វា កម្មវិសុទ្ធិមត្តនោ។

បុគ្គល​អ្នក​ធ្វើ​បុណ្យ​ទុក រមែង​រីក​រាយ​ក្នុងលោក​ទាំង​ពីរ​គឺ​រីក​រាយ​ក្នុង​លោក​នេះ រីក​រាយ​ក្នុង​លោក​ខាង​មុខ បុគ្គល​នោះ រមែង​រីក​រាយ​ស្រស់​ស្រាយ ព្រោះ​ឃើញ​អំពើ​បរិសុទ្ធ​របស់​ខ្លួន ។

ឥធ តប្បតិ បេច្ច តប្បតិ បាបការី ឧតយត្ថ តប្បតិ
បាបំ មេ កតន្តិ តប្បតិ តិយ្យោ តប្បតិ ទុគ្គតី គតោ ។

បុគ្គល​អ្នក​ធ្វើ​អំពើ​បាប តែង​ក្តៅ​ក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​ក្តៅ​ក្រហាយ​ក្នុង​លោក​នេះ ក្តៅ​ក្រហាយ​ក្នុង​លោក​ខាងមុខ​ បុគ្គល​នោះ រមែង​ក្តៅ​ក្រហាយ​ដោយ​ឃើញ​ថា បាប​អញ​បាន​ធ្វើ​ហើយ លុះ​ធ្វើ​មរណ​កាល​ទៅ​កាន់​ទុគ្គតិ ក៏​រឹង​រឹត​តែ​ក្តៅ​ក្រហាយ​ដ៏​ក្រៃ​លែង ។

ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧតយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ តិយ្យោ នន្ទតិ សុគតី គតោ ។

បុគ្គល​អ្នក​ធ្វើ​បុណ្យទុក រមែង​ត្រេកអរ​ក្នុង​លោក​ទំាង​ពីរ​គឺ​ត្រេកអរ​ក្នុង​លោក​នេះ​ ត្រេកអរ​ក្នុង​លោក​ខាង​មុខ បុគ្គល​នោះ​រមែង​ត្រេកអរ​ដោយ​គិត​ថា បុណ្យ​អញ​បាន​ធ្វើ​ហើយ លុះ​ធ្វើ​មរណ​កាល​ទៅ​កាន់​សុគតិ ក៏​រឹង​រឹត​តែ​ត្រេក​អរ​ដ៏​ក្រៃ​លែង ។

ពហុម្បិ ចេ សហិតំ តាសមានោ
ន តក្ករោ ហោតិ នរោ បមត្មោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។
អប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
អនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ។

បើនរ​ជន​ពោល​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍​ សូម្បី​ច្រើន​តែ​ជា​អ្នក​ប្រមាទ មិន​ធ្វើ​តាម​ពាក្យ​នោះ រមែង​ជាអ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញផល​ឡើយ ដូច​អ្នក​រក្សា​គោ កាល​រាប់​គោ​ប្រគល់​ឲ្យ​អ្នក​ដទៃ​ហើយ (ជាអ្នក​មិន​បាន​បរិភោគ​នូវ​បញ្ចគោរស) ដូច្នោះ​ឯង ។

បើនរជន​ពោល​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ សូម្បី​បន្តិច​បន្តួច តែ​ជាអ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ បាន​លះ​បង់​រាគៈ ទោសៈ និង មោហៈ ជាអ្នក​ដឹង​នូវ​ធម៌ ដែល​គួរ​កំណត់​តាម​ហេតុ មាន​ចិត្ត​ដក​ផុត​អំពី​សេចក្តី​សៅ​ហ្មង មិន​មាន​សេចក្តី​ប្រកាន់​មាំ ក្នុង​លោក​នេះ និង​លោក​ខាង​មុខ នរជន​នោះ រមែង​ជាអ្នក​បាន​ចំណែក​នៃ​សាមញ្ញផល ។


អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៤៦ ដង)
កា្លហាន​តស៊ូ​ចំពោះ​សេចក្តី​លំបាក
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៨,៣៣០ ដង)
ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,១៧៦ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿