30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៤៧៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤១០,០២៨
សរុប ៣៨៩,៤៩២,៥១២
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១០៦ ដង)

ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ



ស្តាប់សំឡេង

 

មាតា​បិតា​ក្នុង​លោក​យើង​នេះ​ពិចារណា​ឃើញ​ហេតុ ៥ យ៉ាង​ ហើយ​មាន​ចំណង់​ចង់​បាន​បុត្រ​ដែល​កើត​មក​ក្នុង​ត្រកូល​គឺ៖

១- ភតោ វា​ នោ ភរិស្សតិ បុត្រ​ដែ​ល​យើង​ចិញ្ចឹម​ហើយ​នឹង​ចិញ្ចឹម​យើង​វិញ
២- កិច្ចំ វា នោ ករិស្សតិ បុត្រ​នឹង​ជួយ​ធ្វើ​កិច្ច​យើង
៣- កុលវំសោ ចិរំ ឋស្សតិ វង្ស​ត្រកូល​នឹងឋិន​នៅ​យូរ
៤- ទាយជ្ជំ បដិបជ្ជតិ បុត្រ​ប្រតិបត្តិ​ទទួល​យក​មត៌ក
៥- អថ វា បន បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សេតិ មួយទៀត បុត្រ​នឹង​ឧទ្ទិស​ទក្ខិណា​ទានឲ្យ​ដល់​យើង​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ។

មាតា​បិតា​ដែល​លោក​ចង់​បាន​កូន ព្រោះ​គិត​ថា គាត់​ចាស់​ទៅ​នឹង​មាន​កូន​ជួយ​ចិញ្ចឹម​បី​បាច់​ថែរក្សា​គាត់។ តែ​បើ​យើង​ជា​មនុស្ស​អាវ៉ាសែ មិន​ដឹង​ខុស​ត្រូវ​ធ្វើ​បាប​គាត់​រៀង​រាល់​ថ្ងៃ​មិន​ចិញ្ចឹម​បីបាច់​គាត់​ទេ នោះ​ពិត​ជា​ខុស​បំណង​គាត់​ខ្លាំង​ណាស់។ យ៉ាង​នោះ​កូន​ប្រុស​ស្រី ត្រូវ​ភ្ញាក់​ខ្លូន​ឡើង ហើយ​ងាក​មក​រក​ផ្លូវ​ត្រង់​គឺ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​សោះ​កក្រោះ​មិន​អើពើ​ជា​មួយ​មាតា​បិតា​ឡើយ។ មាន​កូន​ច្រើន​គិត​ថា ឪពុក​ម្ដាយ​នៅ​ជា​មួយ នាំ​ឲ្យ​លំបាក ជួយ​ចិញ្ចឹម​គាត់​សែន​យ៉ាប់​ហើយ អស់​លុយ​ច្រើន​ បើ​គាត់​មិន​នៅ​ជា​មួយ​អញ​ទេ អញ​មិន​លំបាក​យ៉ាង​នេះ​ឡើយ នេះ​ជា​កូន​ល្ងង់​ ឃើញ​គុណ​ជា​ទោសមាតា​បិតា​រស់​នៅ មិន​គិត​ជួយ​ចិញ្ចឹម​គាត់​ យកបុណ្យ! ទៅនឹក​ឃើញ​ការ​លំបាក អស់​លុយ​ជាច្រើន មិន​នឹក​ឃើញ​គាត់​ចិញ្ចឹម​បីបាច់​ពី​ក្មេង ឲ្យ​ដឹង​ខុសត្រូវ​សោះ គួរ​ឲ្យ​កោត​ណាស់!។

អ្នក​ខ្លះ​គិត​តែ​ពី​ដើរ​លេង មិន​ចេះ​ឈប់​ឈរ​តាំង​ពី​ព្រលឹម​ដល់​ព្រលប់ ទើប​ចូល​ផ្ទះ មិន​ជួយ​ធ្វើការ​ពុក​ម៉ែ នេះ​ក៏​ខក​បំណង​របស់​គាត់​ដែរ ព្រោះ​គាត់​ចង់​បាន​កូន​ឲ្យ​មក​ជួយ​ធ្វើកិច្ច​ការងារ​ជំនួស ស្រាប់តែ​បាន​កូន​ខ្ជិល​ច្រអូស​មក​វិញ។

ដូច្នេះ សូម​កូន​ប្រុស​ស្រី​ជួយ​បំពេញ​បំណង​គាត់​ផង មិន​ត្រូវ​ខ្ជិល​ច្រអូស​ទេ។ ឪពុក​ម្ដាយ​តែង​នឹក​សញ្ជឹង​ថា ពេល​អញ​មាន​កូន​ក្រោយ​ពី​អញ​ស្លាប់​ទៅ​នឹងមាន​កូន ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​អញ ចុះ​បើ​យើង​គិត​តែ​ពី​ចង់​បាន ខ្លាច​អស់​ទ្រព្យ​មិន​ហ៊ាន​ធ្វើ​បុណ្យ​ទានឧទ្ទិស​ឲ្យ​គាត់​សោះ នេះ​ក៏​ខក​បំណង​គាត់​ប្រាថ្នា​ចង់​បាន​កូន​ដែរ។ ដើម្បី​ត្រូវ​បំណង​គាត់ យើង​ត្រូវ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​គាត់​បាន​ត្រេកអរ​អនុមោទនា ទើប​សមជា​កូន​ល្អ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៧,៤៥៨ ដង)
ឧបដ្ឋា​យិក​ត្ថេរា​ប​ទាន​
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៥៤៧ ដង)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣១,៤៤៩ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៥,៩៤៨ ដង)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៥៦៩ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤៣,៨៥០ ដង)
សារៈសំខាន់នៃថ្ងៃវិសាខបូជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿