អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៣៧ ដង)
ចូរកូនជាមនុស្សប្រដៅដោយងាយ

|
ការចូលរៀនក្នុងសាលា ការលេងកីឡា ការសម្តែងសិល្បៈ ជាដើមទាំងអស់នេះ គឺត្រូវមានគ្រូ មានការគ្រប់គ្រង មានការបង្វឹកពីខាងដើមមក យ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំ និងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះ ក៏ត្រូវមានឪពុកមានម្តាយ មានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀន យ៉ាងនេះដែរ កាលបើកូនមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរ កាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះ កូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដ ។
ឪពុកនិងម្តាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូន្មានអប់រំកូនហើយ កូនជាមនុស្សប្រដៅងាយ ប្រព្រឹត្តល្អចម្រើនដោយគុណ និងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យ តាមការដែលម៉ែឪទូនា្មននោះ.... ឱសូមឲ្យពរ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |