30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,២២៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០២,០២៨
សរុប ៣៨៥,៣៨៨,៧២១
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៣២ ដង)

បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត



 
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត មាន​លក្ខណៈ​៤​យ៉ាង​ដូច​នោះ​គឺៈ

១- បាបកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាប មាន​ការ​សម្លាប់​សត្វ​ជា​ដើម ដើម្បី​ផ្គាប់​ចិត្ត​យើង ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​យើង​ទៅ​កើត​ក្នុង​ឋាន​រក ប្រេត​អ៊ីចឹង​ដែរ។ ពាក្យ​សរសើរ​នៅ​ក្នុង​លោក​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​វង្វេង​ដ៏​ក្រៃ​លែង​ទៀត​ផង មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជោរ ទី​បំផុត​ត្រូវ​បរាជ័យ​ក្នុង​ការងារ​របស់​ខ្លួន​ព្រោះ​ខ្លួន​ឯង​មាន​ចំណុច​ខ្សោយ។

តាម​ពិត​មនុស្ស​យើង​មិន​មែន​ល្អ​បរិសុទ្ធ​ដោយ​សារ​ពាក្យ​សរសើរ​​ ឬ​ពាក្យ​បញ្ជោរ​ទេ ពិត​មែន​តែ​មាន​ពេល​ខ្លះ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការងារ​ដោយ​សារ​ពាក្យ​សរសើរ​ក៏​ដោយ ប៉ុន្តែ​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ គឺ​ព្រោះ​យើង​មាន​ការងារ​ប្រាស​ចាកទោស​ឯណេះ​ទេ​តើ មិន​មែន​ដោយ​សារ​គេ​ថា​យើង​ល្អ យើង​ក៏​ល្អ​តាម​គេ​ថា​នោះ​ទេ បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាម​តែ​ពាក្យ​របស់​អ្នក​ដទៃ សូម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​មិន​ផុត​ពី​ការ​សៅហ្មង​ដែរ តែ​នេះ​ពុំ​មែន​ដូច្នោះ​ឡើយ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​រៀប​ចំ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅហ្មង ឬ​បុគ្គុល​បរិសុទ្ធ។


២- កល្យាណកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​នូវ​អំពើ​ល្អ ការ​យល់​ព្រម​នេះ​មិនមែន​ជា​ចិត្ត​សប្បុរស ក្នុង​នាម​ជា​មិត្ត​ចិត្ត​ល្អ​នោះ​ទេ បើ​ជា​មិត្ត​ពិត​ជា​អនុគ្រោះ​យើង​មែន​មិន​មែន​ពេល​ខ្លះ​ព្រម​ឲ្យ​យើង​ធ្វើ​បាប ដោយ​មិន​បាន​ហាម​ឃាត​នោះ​ឡើយ។

យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ចំពោះ​មនុស្ស​ដែល​និយាយ​ចាក់​បណ្ដោយ គេ​មិន​មាន​គំនិត​ឲ្យ​យើង​ចំរើន​នោះ​ទេ គេ​មាន​តែ​ត្រេក​អរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុនដាប ចំពោះ​មិត្ត​ប្លម​គេ​មាន​ចិត្ត​គិត​ប្រឡង​ប្រណាំង​ជា​មួយ​យើង​ជានិច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​រីក​ចម្រើន​គេ​មិន​ចោល​យើង​ទេ គេ​ពឹង​យើង​លិទ្ធ​ដៃ​លិទ្ធ​ជើង នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ​ឬ​មាន​សេចក្ដី​ប្រមាទ​ភ្លាំង​ភ្លាត់​បន្តិច​បន្តួច​នៅ​ក្នុង​ការងារ គេ​ជួយ​ច្រាន​យើង​ដោយ​ពាក្យសរសើរ ក្នុង​គោល​បំណង​កុំ​ឲ្យ​យើង​មើល​ឃើញ​នូវ​ការ​ប្រហែស​ធ្វេស​របស់​យើង លុះ​ដល់​កំហុស​យើង​កាន់​តែ​ច្រើន ដើម្បី​ជ័យ​ជំនះ​របស់​គេ​មក​លើ​យើង គឺ​គេ​ដើរ​ខ្សឹប​ប្រាប់​អ្នកដទៃ នូវ​អ្វី​ៗ​ដែល​ជា​សេចក្ដី​ប្រមាទ​ធ្វេស​ប្រហែស​របស់​យើង​ថែម​ទៀត​ប្រឌិត​រឿង​អាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ទៀត​ផង គឺ​ដល់ពេល​ដែល​គេ​ធាក់​យើង​ឲ្យ​ខ្ទាត ដើម្បី​គេ​បាន​កន្លែង​នោះ ព្រោះ​គេ​ឃ្លាន​យូ​ហើយ។

មាន​បុគ្គុល​ខ្លះ​មិន​ហ៊ាន​ហាម​ឃាត់​យើង​ដែល​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង ប៉ុន្តែ​មិន​ប្រាកដ​ជា​យល់​ព្រម​ឲ្យ​យើង​ប្រព្រឹត្ត​នោះ​ឡើយ មក​អំពី​គេ​ខ្លាច​យើង​ខឹង ខ្លាច​យើង​ស្អប់ បាន​ជា​គេ​មិន​ហ៊ាន​ឃាត់ គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន បើ​គេ​ព្យាយាម​ដឹក​នាំ​ឲ្យ​យើង​ស្ដាប់​ធម៌​រៀន​ធម៌ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោល​បំណង​ឲ្យ​យើង​មាន​នូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​ដោយ​ខ្លួន​ឯង។

មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិន​មែន​ជា​ការ​ផ្សង​ព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពីលក្ខណៈ​មនុស្ស​ឲ្យ​បាន​ច្បាស់ តាម​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង តាម​ពិត​ព្រះសម្មាសម្ពុទ្ធ​ជា​កល្យាណមិត្ត​មួយ​ព្រះអង្គ​ដ៏​កំពូល​ក្រៃលែង ជា​មួយ​នឹង​ពុទ្ធបរិស័ទ​យើង ការប្រព្រឹត្ត​ព្រហ្មចរិយធម៌​បាន​សម្រេច​​ទាំង​មូល ដោយ​អាស្រ័យ​ព្រះអង្គ​ជា​កល្យាណមិត្ត ប៉ុន្តែ​សេចក្ដី​នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​យើង​មាន​នូវ​កល្យាណ​មិត្ត តាម​ដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់​ថ្ងៃ ខុស​ឬ​ត្រូវ​យ៉ាង​ណាៗ​ឲ្យ​ហ៊ាន​ជួយ​ប្រាប់ ព្រមទាំង​នៅ​រួម​សុខ​ទុក្ខ​ទៀត​ផង។

មនុស្ស​ល្អ​កម្រ​រក​បាន​ណាស់ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់បាន​ដោយ​ងាយ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់នោះ​ទៀត​ផង ដូច​ជា​មិត្ត​ប្លម​ផ្នែក​ខាង​និយាយ​ចាក់​បណ្ដោយ​ក្នុង​លក្ខណៈ​ប្រការ​ទី​៣ បាន​ដល់ៈ

៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយ​សរសើរ​មិត្ត​តែ​ក្នុង​ទី​ចំពោះ​មុខ មនុស្ស​យើង​បាន​ដឹង​អំពី​ចំណុច​ទន់ខ្សោយ​របស់​មនុស្ស​ផង​គ្នា ទើប​និយម​យក​ពាក្យ​សរសើរ​មក​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់ សម្រាប់​ទាក់​យក​ផល​កម្រៃ ឬ​សម្រាប់​ផ្ដួល​រំលំ​គ្នា​ទៀត​ផង ដូច​ជា​ពាក្យ​សរសើរ​នៃ​មនុស្ស​ដែល​ជា​មិត្ត​ប្លម ពាក្យ​សរសើរនោះ​វា​ជា​គ្រឿង​ស្រវឹង ឬ​វា​ជា​គ្រឿង​បំពុល​របស់​គេ មនុស្ស​យើង​ដែល​មិន​បាន​យក​ចិត្ត​​ទុក​ដាក់​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ ក៏​រមែង​បរិភោគ​នូវ​គ្រឿង​ស្រវឹង ឬ​គ្រឿង​បំពុល​នោះ​ ដោយ​ពុំ​ដឹង​ខ្លួន ពោល​គឺ​វង្វេង​ភ្លេច​សតិ។

មនុស្ស​យើង​ខំ​ប្រឹង​ធ្វើ​ល្អ ដោយ​ការ​ចំណាយ​ធនធាន​ឲ្យ​ទៅ​ជា​ទាន ឬ​ក៏​ការ​ខ្នះខ្នែង​ផ្សេងៗ​ជា​ដើម លុះ​ដល់​មាន​អ្នក​ដទៃរំលឹក​ឈ្មោះ​សរសើរ ក៏​ភ្លេច​នឹក​ជ្រះ​ថ្លា​ចំពោះ​បុណ្យ​កុសលធម៌ ដែល​ជា​កល្យាណ​មិត្រ ជា​គុណ​ដ៏​ប្រសើរ​ពិតៗ ដោយ​មក​អំពី​រវល់​តែ​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​គេ​សរសើរ ចំពោះ​មុខ​មហាជន មាន​ពេល​ខ្លះ​ទៀត គេ​សរសើរ​ប៉ុណ្ណឹង​មិន​គ្រប់​ល្មម​ទេ ចង់​ឲ្យ​គេ​នឹក​សរសើរ​បន្ថែម​ទៀត ក៏​បាន​ពោល​ថា <<កុំ​ចាំ​បាច់​សរសើរ​ខ្ញុំ​អី>> គឺ​ចង់​ឲ្យ​គេ​ស្ងើច​ថា ខ្លួន​ឯង​មិន​ចេះ​ស៊ី​ជោរ​ឡើយ។

ការ​លិច​លង់​ផុង​ខ្លួន​ក្នុង​ពាក្យ​សរសើរ ត្រូវ​បាន​បាត់​បង់​នូវ​គំនរ​បុណ្យ​កុសល​អស់​ច្រើន​ណាស់ គឺ​កុសល​គ្រប់​កាល​ទៀត​បី​ (មុនធ្វើ កំពុងធ្វើ ធ្វើរួច​ហើយ) ទាំង​ការ​តាំង​ចិត្ត​ក៏​មិន​បាន​ស្លុះ​ចុះ​ស៊ប់​ឲ្យ​ណែន​នៅ​ក្នុង​បុណ្យ​កុសល​ពិត​ប្រាកដ​ទៀត​ផង វា​មិន​ត្រឹម​តែ​ជា​មេរោគ​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត បញ្ចុះ​កម្លាំង​របស់​បុណ្យកុសល​ប៉ុណ្ណឹង​ទេ ការ​វង្វេង​នឹង​ពាក្យ​សរសើរ នាំ​ឲ្យ​មនុស្ស​លោក​ជួយ​ខ្លួន​ឯង​មិន​រួច​អំពី​រណ្ដៅ​លាមក​គឺ​អំពើ​ទុច្ចរិត​ទៀត​ផង។

ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​ហ៊ាន​បន្លំ​ខ្លួន​ជា​សង្ឃ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​ពាក្យ​សរសើរ​និង​កិត្តិយស​ជា​ដើម មិត្ត​ក្បត់​មិត្ត សិស្ស​ក្បត់​គ្រូ ប្តី​ប្រពន្ធ​ក្បត់​គ្នា ។ល។ ព្រម​ដោយ​បាបកម្ម​ផ្សេងៗ​ទៀត​មាន​បាណាតិបាត (សម្លាប់​សត្វ​មាន​ជីវិត) ជា​ដើម គឺ​មួយ​ចំណែក​ធំ​ព្រោះ​ចង់​បាន​មុខ​មាត់ មាន​កិត្តិ​យស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ មាន​ខ្លះ​រហូត​ដល់​ទៅ​បោក​ប្រាស់​គេ ដើម្បី​យក​មក​កសាង​វត្ត​នៅ​ស្រុក​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ។


ពាក្យ​សរសើរ​គឺ​ជា​មាត់​ជ្រោះ​ក៏​រអិល​មួយ​កន្លែង វា​ងាយ​នឹង​ឲ្យ​ធ្លាក់​បាក់ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ដែល​គ្រាន់​តែ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម គេ​សរសើរ​យើង​រឿយៗ​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ។

៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោល​ទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ គេ​មិន​មាន​ចិត្ត​អាណិត​មេត្តា​យើង​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច​រឿង​នោះ​បន្តិច ស្មាន​ខ្លះ​ប្រហែល​ខ្លះ ពិត​ខ្លះ​ មិនពិត​ខ្លះ ក្នុង​ការ​និយាយ​អំពី​យើង​ជា​មួយ​នឹង​អ្នក​ដទៃ។

គួរ​នឹក​រលឹក​ដល់​ទឹកចិត្ត​ឪពុក​ម្ដាយ គាត់​ពោល​ស្ដី​ថា​ឲ្យ​កូន​ចៅ ទូន្មាន​ប្រៀន​ប្រដៅ​រឿយៗ​ជានិច្ច ប៉ុន្តែ​ទោះ​គាត់​ដឹង​នូវ​កំហុស​ខុស​ឆ្គាំឆ្គង​របស់​យើង​ជា​កូន​យ៉ាង​ណាៗ ការ​នេះ​គាត់​មិន​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង អំពី​អ្វី​ដែល​ជា​រឿង​មិន​ល្អ​របស់​កូន​គាត់​ទេ គាត់​ពិត​ជា​បិទ​បាំង​ណាស់ បើ​សិន​ជា​រឿង​ហ្នឹង​វា​ធ្ងន់ធ្ងរ​ពេកអ្នកដទៃ​ក៏​បាន​ដឹង​ខ្លះ​ដែរ​នោះ គាត់​ក៏​និយាយ​ដែរ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ណ្ណោះ នៅ​ពេល​ដែល​មាន​គេ​សាក​សួរ​បញ្ជាក់​រឿង​នោះៗ​ថែម​ទាំង​សម្ដែង​ទឹក​ចិត្ត​កង្វល់ ភ័យ​ព្រួយ​ចំពោះ​កូន​របស់​គាត់​ទៀត​ផង មិន​មែន​និយាយ​ដោយ​សប្បាយ​រីករាយ​នូវ​ទោស​កំហុស​របស់​យើង​ដែល​ជាង​កូន​របៀប​ដូច​មិត្ត​ប្លម​នោះ​ទេ ដូច្នេះ​មាតា​បិតា​គែ​ជា​មិត្ត​ជិត​ដិត​ ស្និត​ស្នាល ប្រកប​ដោយ​ការ​តស៊ូ​និង​ការ​លះបង់​ដ៏​ធំធេង ចំពោះ​បុត្តធីតា។

ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ បើ​យើង​និយាយ​ដោយ​ស្មារតី មិន​បៀត​បៀន​អ្នកដទៃ មិន​ដើម្បី​លើក​ដម្កើង​ខ្លួន​ឯង គឺ​និយាយ​ដោយកុសល​ចិត្ត​ពិតៗ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​កុំ​ធ្វើ​តម្រាប់​តាម​ ការ​និយាយ​ដោយ​ចិត្ត​គំនិត​បែប​នេះ​ជា​ការ​ប្រពៃ សេចក្ដី​នេះ សូម្បី​យើង​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិតៗ​ក៏​មិន​ប្រាកដ​សុទ្ធ​តែ​ល្អ​នោះ​ទេ ព្រោះវា​អាច​ជា​ពិស​ពុល ដោយ​អំណាច​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ ដូច្នេះ​រឿង​នេះ​យើង​គ្រាន់​តែ​ចាំទុក​ថា << បុគ្គល​ពាល​មាន​ការ​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង បណ្ឌិត​មាន​ការ​មិន​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង អ្នក​រៀន​ច្រើន​មាន​ការ​ពិចារណា​ជាកម្លាំង​ អ្នក​ស្ងប់​រម្ងាប់​មាន​សេចក្ដី​អត់​ធន់​ជា​កម្លាំង >> 

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៩,៨១៧ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៥៩ ដង)
មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០០៨ ដង)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,២៦០ ដង)
ទោសនៃការប្រព្រឹត្តខុសសីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿