ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,៦០៧
Today
ថ្ងៃម្សិលមិញ ២៤២,៣៣៩
ខែនេះ ៥៦២,៣១៧
សរុប ៣៥៧,៤០៦,២៩១
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៤១ ដង)

ដួង​ព្រះ​ចន្ទ



ស្តាប់សំឡេង

 

ព្រះចន្ទ​ខាង​ខ្នើត រមែង​ចម្រើន​ដោយ​រស្មី មាន​ពន្លឺ​ខ្លាំង​ឡើង​ៗ យ៉ាង​ណា ជន​ប្រុស​ស្រី​គប្បី​ញ៉ាំង​រស្មី​នៃ​ជីវិត​ឲ្យ​ចម្រើន​ដូច​ព្រះ​ចន្ទ​ខាង​ខ្នើត​ដែរ ពោល​គឺ​ញ៉ាំង​គុណធម៌​ឲ្យ​មាន​ការ​ចម្រើន​ខ្ពស់​ឡើង​ៗ ។ ព្រះ​ចន្ទ​ជា​អធិបតី​លើ​ពួក​ផ្កាយ​ទាំង​ឡាយ ដោយ​ពន្លឺ​រស្មី​មក​លើ​ផែន​ដី យ៉ាង​ណា បុគ្គល​គប្បី​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​អធិបតី គឺ​ជា​ធំ​ដោយ​ឆន្ទាធិបតី​ជា​ដើម ប្រាថ្នា​នឹង​កម្ចាត់​បង់​នូវ​កិលេស ដូច្នោះ​ដែរ។

ព្រះ​ចន្ទ​រមែង​ប្រាកដ​ឲ្យ​ឃើញ​ក្នុង​វេលា​រាត្រី​ ថ្ងៃ​ពេញ​បូណ៌មី រាត្រី​កាន់​តែ​ស្ងាត់ យប់​កាន់​តែ​ជ្រៅ មេឃ​ស្រឡះ ពន្លឺ​រឹតតែ​ច្បាស់ អាកាសធាតុ​ត្រជាក់ សេចក្ដី​នេះ​យ៉ាង​ណា សម​ដូច​ព្រះពុទ្ធ​ឧទាន​ថា << សេចក្ដី​ស្ងប់​ស្ងាត់​របស់​អ្នក​ដែល​ត្រេកអរ​ក្នុង​ទីស្ងាត់​ ជា​អ្នក​មាន​ធម៌​បាន​ស្ដាប់​ហើយ ពិចារណា​ឃើញ​នូវ​ធម៌ នាំ​មក​នូវ​សេចក្ដី​សុខ​កិរិយា​មិន​បៀតបៀន​គឺ​កិរិយា​សង្រួម​ចំពោះ​សត្វ​ទាំង​ឡាយនាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក >> ។

មាន​ព្រះពុទ្ធ​ដីកា​ផ្សេង​​ទៀត ព្រះអង្គ​ទ្រង់​ត្រាស់​ថា << បុគ្គល​ណា​ប្រមាទ​ពី​ពេល​មុន លុះ​ដល់​ក្រោយ​មក​ជា​បុគ្គល​មិន​ប្រមាទ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង ដូច​ព្រះចន្ទ​ចេញ​ផុត​ពី​ពពក >> ឬ​ម្យ៉ាង​ទៀត​ថា​បាប​នោះ​ដោយ​កុសល បុគ្គល​នោះ​រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង​ដូច​ព្រះចន្ទ​ចេញ​ផុត​​ពី​ពពក >> ដូច្នេះ​ជា​ដើម ។

ព្រះចន្ទ​មាន​រស្មី​ជា​គ្រឿង​លំអ អ្នក​បួស​ទ្រង់​ធម៌​មាន​លម្ម​ដោយ​សីល ។ ព្រះចន្ទ​ញ៉ាំង​ជន​ទាំង​ឡាយ ឲ្យ​រីករាយ​សប្បាយក្នុង​ពន្លឺ​រស្មី រី​ឯ​ជន​ប្រុសស្រី​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រេកអរ​នឹង​ការងារ​របស់ខ្លួន ។ ព្រះចន្ទ​បំភ្លឺ​មិន​រើស​ដំបូល​ផ្ទះ ទោះបី​ភូមិ​ស្រុក​ទី​ក្រុង​ជនបទ យ៉ាង​ណា អ្នក​ចម្រើន​មេត្តា​រមែង​ផ្សាយ​មេត្តា​ទៅ​ដោយ​មិន​រើស​សព្វ​សត្វ ក៏​យ៉ាង​ដូច្នោះ​ដែរ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,៨៣០ ដង)
បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៦,១៨៩ ដង)
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៥៩៨ ដង)
អានិសង្ស​ទាន​ដែល​កូន​ឧទ្ទិស​ជូន​មាតា​បិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៦៧ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១៨,២៥៨ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕