35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨០,៧៥៥
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៨០៤,១៤៦
សរុប ៣៩៨,០៦២,៥៩០
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩០២ ដង)

មហាសមុទ្រ



 
មហាសមុទ្រ

មហាសមុទ្រ​មិន​នៅ​រួម​ជា​មួយ​នឹង​សាកសព បើ​មាន​សាកសព រលក​តែង​នាំ​មក​ចោល​លើ​ច្រាំង យ៉ាង​ណា​បុគ្គល​ល្អ រមែង​មិន​នៅ​ជា​មួយ​នឹង​កិលេស​គ្រឿ​ង​សៅហ្មង​មាន​លោភៈ ទោសៈ និងមោហៈ ជា​ដើម​ឡើយ ក៏​យ៉ាង​នោះ​ដែរ។

មហាសមុទ្រ ទ្រទ្រង់​រក្សា​ទុក​នូវ​រតនៈ​ច្រើន​ប្រការ​មាន​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក មាស និង​ប្រាក់ ។ល។ រមែង​រួបរួម​ទុក មិន​ឲ្យ​ខ្ចាត់ខ្ចាយ​រាត់​រាយ​ទៅ​ខាង​ក្រៅ​ឡើយ ដូច​ជា​ព្រះអរិយបុគ្គល​ដែល​ទ្រទ្រង់​នូវរតនៈ​គឺ​គុណ​វិសេស​ផ្សេងៗ​ មាន​សតិប្បដ្ឋាន ៤ ជាដើម​រហូត​ដល់​មគ្គផល​ជា​លោកុត្តរ ហើយ​រក្សា​ទុក​នូវ​ខាង​កក្នុង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ទៅ​ខាង​ក្រៅ​ដោយ​អំនួត​អួត​អាង​ឡើយ។

មហាសមុទ្រ រមែង​ជាទី​នៃ​សត្វ​ធំៗ និង​អមនុស្ស​ផ្សេង​ៗ មាន​ពពួក​ទេវតា​ជាដើម មាន​ន័យ​ដែលគួរ​ឲ្យ​សិក្សា​ត្រង់​ថា​មនុស្ស​ល្អ រមែង​ជាទី​នៅ​រួម​ដោយ​កល្យាណ​មិត្ត​សំខាន់ៗ ជា​មិត្ត​ដែល​បាន​ទ្រទ្រង់​នូវ​គុណ​មានការ​ប្រាថ្នា​តិច មាន​សន្ដោស​ ចេះ​ខ្មាស​ខ្ពើម​បាប និង​មាននូវសីល​ជាទី ស្រលាញ់​ជា​ដើម។

មហាសមុទ្រ តែង​មាន​ទឹក​ថ្មី​ៗ​ហូរ​ចូល​រាល់​ថ្ងៃ​ដោយ​ទន្លេ​តូចធំ​ទាំង​ឡាយ​រាប់​មិន​អស់ ព្រម​ទាំង​ទឹក​ភ្លៀង​ពី​លើ​ធ្លាក់​ចុះ សូម្បី​ដល់​ម្លេះ​ក៏​មិន​បាន​កន្លង​ច្រាំង​នៃ​មហាសមុទ្រ​ឡើយ នេះ​តាម​ប្រក្រតី​ធម្មតា យ៉ាង​ណា សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ជា​បុគ្គល​ប្រាថ្នា​នូវ​សេចក្ដី​បរិសុទ្ធ ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ព្រោះ​ហេតុ​នៃ​លាភ យស​ សរសើរ សុខ ឬ ព្រោះហេតុ​នៃ​ជីវិត​នោះ​ឡើយ ក៏​យ៉ាង​នោះ​ដែរ។

មហាសមុទ្រ មិន​ចេះ​ពេញ​ទៅ​ដោយ​ទឹក​ដែល​ហូរ​ចូល​រាល់​ថ្ងៃ ក៏​មាន​សេចក្ដី​ដូច​ជា​បុគ្គល​ដែល​មាន​ជាតិ​ជា​បណ្ឌិត រមែង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ស្ដាប់​នូវ​ព្រះធម៌​ដែល​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះជិន​ស្រី​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២៣,៤២៦ ដង)
ផល​នៃ​ការ​ថ្វាយ​ភិក្ខា​មួយ​វែក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,០២១ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១២ (អាន: ១២,០៧៣ ដង)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០៥៥ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៣,៤០២ ដង)
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥៦,៩១៦ ដង)
មនុស្សគួរដល់ការហ្វឹកហាត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿