ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៨៦៧
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ៨,៨៦៧
សរុប ៣៥៦,៨៥២,៨៤១
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២១៣ ដង)

ទឹក



ស្តាប់សំឡេង

 

ទឹកឈប់​ស្ងៀម នឹង​ស្មើ​ទៅ​តាម​ប្រក្រតី​របស់​ខ្លួន​មិន​ល្អក់ គឺ​ថ្លា​ស្ងាត​ជានិច្ច ក្នុង​ន័យ​សិក្សាអប់រំ​ឲ្យ​មនុស្ស​យើង ស្ងប់​ស្ងៀម​ប្រព្រឹត្ត​ស្មើ​ក្នុងកុសល​កម្មបទ មាន​មារយាទ​ស្អាត​បរិសុទ្ធ តាម​សភាព​របស់​ខ្លួន​ប្រក្រតី មិន​និយាយ​ឲ្យ​មាន​ការ​កករ​ល្អក់​ចិត្ត​ខ្លួន​ឯង និង​អ្នក​ដទៃ​ក្នុង​រឿង​អ្វីៗ​ឡើយ​ ។ ទឹក​មាន​ប្រក្រតី​ធម្មតា​របស់​ខ្លួន​ត្រជាក់​ស្មើ​ជានិច្ច​ក៏​ដូច​ជាមនុស្ស​ដែល​សម្បូណ៌​ដោយ​មេត្តា ខន្តី សោរច្ចៈ អវិហឹង្សា មាន​ប្រក្រតី​ស្វែង​រក​ប្រយោជន៍​ទំនុក​បម្រុង និងមាន​សេចក្ដី​អនុគ្រោះ​ដល់​សព្វ​សត្វ​ទាំង​ឡាយ។

ទឹក រមែង​ជម្រះ​នូវ​របស់​ដែល​ស្មោក​គ្រោក​ឲ្យ​ស្អាត​ទៅ​បាន គឺ​បាន​ដល់​មនុស្ស​ដែល​នៅ​ក្នុង​ទីណាៗ រមែង​ធ្វើ​កិច្ច​ដែល​ជា​ប្រយោជន៍​ដល់​ពពួក​ជន គ្រប់​ប្រភេទ គ្រប់​ឋានៈ លាងជម្រះ​នូវ​អារម្មណ៍​មិន​ល្អ ឲ្យ​បាន​ទៅ​ជា​អារម្មណ៍​ស្អាត​មិត្ត​ស្អាត ដល់​អ្នក​គ្រប់​គ្នា និង​មានជីវិត​ស្រស់​បស់ ។ ទឹក​ជា​វត្ថុដែល​ជាទី​ត្រូវ​ការ​យ៉ាង​ចាំ​បាច់​បំផុត នៃ​មនុស្ស​សត្វ​គ្រប់​គ្នា នេះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​បដិបត្តិ​ខ្លួន​ឲ្យ​ជា​ទីប្រាថ្នា​នៃ​សត្វ​លោក ជាទី​គោរព ជាទី​ស្រលាញ់​នៃ​អ្នក​គ្រប់​គ្នា​ដូច្នោះ​ឯង។

ទឹក​ស្អាត​បរិសុទ្ធ មិន​នាំមក​ជាតិ​ពិស​ពុល​ឲ្យ​ដល់​រូប​កាយ​នៃ​អ្នក​ដែល​អាស្រ័យ​នឹង​ខ្លួន​ឡើយ គឺ​ឲ្យ​សម្រេច​តែ​ប្រយោជន៍ ដល់​អ្នក​ដែល​ត្រូវ​ការ​បរិភោគ​ជា​ដើមប៉ុណ្ណោះ​យ៉ាង​ណា មនុស្ស​បរិសុទ្ធ​ រមែង​មិន​បង្ក​នូវ​ជម្លោះ​វិវាទ​ទាស់ទែង មិន​ច្រណែន​ឈ្នានីស ចាំ​តែ​ចាប់​កំហុស​នៃ​អ្នកដទៃ​នោះ​ឡើយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​វាចា​ចិត្ត មាន​តែ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​សុខ​ដល់​អ្នក​ណាៗ​ដែល​ត្រូវ​ការ​ខ្លួន​ ចូល​មក​សេព​គប់​អាស្រ័យ​នឹង​ខ្លួន​តែ​ម្យ៉ាង​ប៉ុណ្ណោះ យ៉ាង​នោះ​ឯង។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៤៩ ដង)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,២៩៧ ដង)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២០,៣៨៤ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១២៧ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៤៨ ដង)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕