អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៤៩ ដង)
ព្រៃ

|
ព្រៃជ្រៅមិនមានផ្លូវទៅមកយ៉ាងណា អ្នកបដិបត្តិធម៌ រមែងបដិបត្តិកម្ចាត់ផ្លូវដែលជាទីទៅមកនៃកិលេសដូច្នោះឯង។
ព្រៃធំស្ងាត់ជ្រងំ ប្រាសចាកជន យ៉ាងណា ចិត្តអ្នកបដិបត្តិធម៌ ក៏រមែងប្រាសចាកអកុសលនីវរណៈ ជាចិត្តស្ងប់ស្ងាត់ប្រព្រឹត្តទៅសែនសុខ យ៉ាងនោះដែរ។ ក្នុងព្រៃហិមពាន្ត មានសម្រស់ស្អាត ផ្កាឈើក្លិនក្រអូប វាលស្មៅមនោរម្យ ស័ក្ដិសមប្រៀបបាននឹងសន្ដានព្រះអរិយៈ ដែលស្អាតបរិសុទ្ធនិងមានមន្ទិល និងប្រដាប់ទៅដោយផ្កាគឺគុណមានពោធិបក្ខិយធម៌ជាដើម។ ព្រៃស្ងាត់ ជាទីពេញអធ្យាស្រ័យនៃព្រះអរិយសាវ័កអ្នកប្រព្រឹត្តនូវធុតង្គគុណ ចំណែកអ្នកបដិបត្តិធម៌គួរគប្បីមានសេចក្ដីស្ងប់ស្ងាត់ចាកកិលេស ឲ្យបានជាទីអាស្រ័យសេពជានិច្ចរាល់ថ្ងៃនៃខ្លួនឯង គួរនាដូចជាព្រៃស្ងាត់ដែលជាទីសេពអាស្រ័យនៃព្រះអរិយភិក្ខុដូច្នោះដែរ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |