30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៤,២២៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១២,០២៦
សរុប ៣៨៥,៣៩៨,៧១៩
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២១,១៧៤ ដង)

ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌



 
ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌

រឿង​របស់​ជីវិត​គឺ​ជា​រឿង​ស្មុគ្រ​ស្មាញ​បណ្ដាញ​ទុក្ខ ច្របូក​ច្របល់ ក្រហល់​ក្រហាយ ខ្វល់​ខ្វាយ រក​កល​នឹង​ដោះ​ស្រាយ​ឲ្យ​ឆ្ងាយ​ពី​ទុក្ខ​មិន​ងាយ​បាន គ្រប់​ប្រាណ​តាំង​តែ​ពី​កើត​មក​រហូត​ដល់​ចាស់​សក់​ស្កូវ​ក៏​នៅ​តែ​មិន​ទាន់​ចប់​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​ដដែល​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត​កាល​ឡើយ ឲ្យ​តែ​កើត​មក​ហើយ​ត្រូវ​តែ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជានិច្ច។

ព្រោះ​តែ​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគ្រ​ស្មាញ​យ៉ាង​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​មាន​បុគ្គល​ដ៏​អស្ចារ្យ​ម្នាក់​ ខំព្យាយាម​បំពេញ​បារមី​អស់​រយៈ​កាល ៤អសង្ខេយ្យ កំរៃ​១សែន​កប្ប ដើម្បី​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ហើយ​បាន​ប្រកាល​ប្រាប់​នូវ​រូបមន្ត​ដ៏​វិសេស​បំផុត មាន​ចំនួន ៨៤០០០ ព្រះ​ធម្មក្ខន្ធ ដែល​ហៅ​ថា​ព្រះធម៌ ឬ ព្រះពុទ្ធសាសនា​នេះ​ឯង។


ជន​មួយ​ចំនួន​ដែល​មិន​ស្គាល់ មិន​យល់​ច្បាស់​នូវ​តម្លៃ​របស់​ព្រះពុទ្ធ​សាសនា ព្រោះ​គេ​មិន​បាន​សិក្សា ឬ មិន​បាន​ពិចារណា​ឲ្យ​ចេះ​យល់​ស្គាល់​នូវ​ព្រះពុទ្ធ​សាសនា​ថា​មាន​អ្វីខ្លះ? ក្នុង​នោះ​គេ​មាន​គំនិត​ផ្ទុយ​នឹង​ជីដូនជីតា​យើង ចិត្ត​គំនិត​របស់​គេ​កំពុង​រសាត់​អណ្ដែត​សែត​អញ្ជង់ វិលវល់​ក្នុង​រឿង​ដទៃ​ទៀត​ច្រើន​សែន​ច្រើន​គេ​បែរ​ជា​ឃើញ​ការ​កាន់​សាសនា ប្រព្រឹត្ត​ធម៌អាថ៌ ចរិយាប្រសើរថា​ជា​អំពើ​លា​សម័យ ការ​ទៅវត្ត​ស្ដាប់​ធម៌ ធ្វើ​បុណ្យ​ទានវាជា​រឿង​គួរ​អោយ​អៀន​ខ្មាស ឃើញ​ថា​ជា​ការ​ប្រសើរ ស៊ូ​នៅ​តាម​រោង​ភាពយន្ត ឬ រាត្រី​សមោសរ ដែល​មាន​ពួក​នារី​ស្អាត​ៗ ល្អៗ តុប​តែង​តួ​យ៉ាង​ស្រស់​ឆើតឆាយ​ប្រកប​ដោយ​សូរ​ស័ព្ទ​តន្ត្រី និង ចំរៀង ប្រលោកកាម ព្រម​ទាំង​សូរសព្ទ័​នៃ​កែវ​ស្រា​យ៉ាង​គួរ​អោយ​ភ្លើត​ភ្លើន ស្រើបស្រាល បើ​មាន​អ្នក​ណា​ទៅ​និយាយ​ធម៌អាថ៌ សាសនា ក្នុង​ទី​នោះ គេ​ទាំង​នោះ ក៏​មិន​ត្រូវ​ការ​ស្ដាប់ ឯ​អ្នក​និយាយ​អាច​នឹង​ត្រូវ​គេ​ចំអក​ឡក​ឡឺយ​ពេប​ជ្រាយ​អោយ​ថា​ ខួរ​ក្បាល​បុរាណ​ខ្លះ​ ថាជឿឆោតៗ​ខ្លះ ព្រម​ទាំង​ដៀល​ត្មះ​ធម៌​អាថ៌​ឬ​ពុទ្ធសាសនា​ដោយ​ប្រការ​ផ្សេងៗ សំដែង​សំដី​ថា ខ្លួន​ប្រសើរ​ជាង​ព្រះពុទ្ធ​សាសនា​ទៅ​ទៀត។ ការ​និយាយ​យ៉ាង​នេះ ក៏​មិន​បាន​ម៉ៅ​សំដៅ​សេចក្ដី​ថា គ្រប់មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​លក្ខណៈ​យ៉ាង​នេះ​ឡើយ សេចក្ដី​ពិត​ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​សាសនាឬ ធម៌អាថ៌ អាច​ទាក់​ទង​មក​ពី​គេ​មិន​មាន​សេចក្ដី​ចេះ​ដឹង​គ្រប់​គ្រាន់ ល្មម​នឹង​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត​ចាក​ព្រះ​សាសនា​នេះ​ក៏​អាច​ថា​បាន។ តាម​ពិត​ព្រះពុទ្ធសាសនា គឺ​ជា​ផែន​ដី​ដ៏​ជាក់លាក់ សម្រាប់​នាំ​សត្វ​លោក​ដែល​ដើរ​តាម ឲ្យ​ទៅ​ដល់​គោល​ដៅ​យ៉ាង​គួរ​អោយ​ពេញ​ចិត្ត ឬ ថា​ជា​មធ្យោបាយ​ដ៏​សម​ស្រប​សម្រាប់​ចោទ និង​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ជីវិត​របស់​មនុស្ស​គ្រប់វ័យ គ្រប់​ប្រភេទ​មិន​ថា​អតីតៈ​បច្ចុប្បន្ន ឬ អនាគត មិន​រើស​សម័យ​កាល នរណា​ប្រតិបត្តិ​តាម​ក្នុង​វេលា​ណក៏​អោ​យ​ផល​វេលានោះ មិន​បាច់​រង់​ចាំ​ជាតិមុខ​រឺ​ជាតិ​ក្រោយ​ឡើយ ប្រៀប​បី​ដូច​ជា​ទឹក​ស្រះថ្លា​ដ៏​ត្រជាក់ ឲ្យ​តែ​យើង​ដង​យក​មក​ចាក់​លើ​កាយ ខណៈ​ណា ក៏​ផ្ដល់​ឲ្យ​នូវ​ភាព​ត្រជាក់​ខណៈ​នោះ​ភ្លាម។ ព្រះធម៌​ឬ​ព្រះពុទ្ធសាសនា ជា​ការ​ចោទ​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ជីវិត​ ដូច្នេះ​ព្រះធម៌​គឺ​ជា​គោល​នៃ​ជីវិត យ៉ាង​ណា​មិញ? យ៉ាង​នេះ​គឺ

បើ​ជីវិត​ប្រាស​ចាក​ធម៌​ដូច​ជា​ សតិ ជីវិត​នោះ​ក៏​នឹង​វិកល​ចរិត ប្រាស​ចាក​ប្រយោជន៍ បើ​ប្រាស​ចាក​ធម៌ ហិរិ ឱត្តប្បៈ ក៏​ជា​ជីវិត​ខ្មៅ​សៅហ្មង ពុករលួយ ច្រើន​ប្រកប​ដោយ​ទោស បើ​ប្រាស​ចាក​ធម៌ បញ្ញា ក៏​ជា​ជីវិត​ងងឹត​ងងល់ មិន​ស្គាល់​ច្បាស់​នូវ​អ្វី​ជា​ប្រយោជន៍ និង មិន​មែន​ជា​ប្រយោជន៍ បើ​ប្រាស​ចាក​ធម៌ វិរិយៈ គឺ​សេចក្ដី​ព្យាយាម ក៏​ជា​ជីវិត​អន់ថយ​ក្រោយ គ្មាន​ជំហាន​ឈាន​ទៅ​រក​សេចក្ដី​ចម្រើន​ថ្កុំថ្កើង​រុង​រឿង មិន​អាច​ដក​ខ្លួន​ចាក​រណ្ដៅ​ទុក្ខ​បាន បើ​ប្រាស​ចាក​ធម៌ មេត្តា ករុណា ក៏​ជា​ជីវិត​សាហាវ​យង់ឃ្នង​ឃោរឃៅ​ក្រៅ​មនុស្ស​ធម៌ ។ល។

សេចក្ដី​ដូច​រៀង​មក​ខាង​លើ ក៏​សបញ្ជាក់​អោយ​ឃើញ​ថា​ធម៌​មាន​នៅ​ក្នុង​ជីវិត​នេះ​ឯង ហើយ​ជីវិត​ពិត​ត្រូវ​ការ​ធម៌​ល្អៗ​សម្រាប់​ដាស់​តឿន​ក្រើន​រំលឹក​ស្មារតីឲ្យ​បាន​ជារឿយៗ។ ការ​ដែល​អ្នក​ខ្លះ​ពោល​ដៀល​ត្មះ​ធម៌ ឬ​ពុទ្ធ​សាសនា​យ៉ាង​នេះ​រឺ​យ៉ាង​នោះព្រោះ​គេ​មើល​ពុទ្ធ​សាសនា​តាម​តែ​សភាព​ សើៗ​ខាង​ក្រៅ ហើយ​គេ​មិន​បាន​សិក្សា​ មិន​បាន​ពិចារណា​ឲ្យ​ស្គាល់​ច្បាស់​តែ​ប៉ុណ្ណោះ តែ​បើ​គេ​ស្គាល់​ច្បាស់ យល់​ច្បាស់​នូវ​ព្រះពុទ្ធ​សាសនា​តាម​សេចក្ដី​ដែល​ពិត បាន​ក្រេប​រស​ជាតិ​នៃ​ព្រះធម៌​ឲ្យ​បាន​ជា​រឿយៗ​ហើយ​នោះ គេ​មុខ​ជា​រីករាយ​ស្រលាញ់​ព្រះធម៌​ស្មើរ​ដោយ​ជីវិត​ពិត​ប្រាកដ​មិន​ខាន។

ជីវិត​គឺ​ជា​ការ​ដើរ​ផ្លូវ​ឆ្ងាយ ឯ​រូបកាយ​ជា​សាលា​សំណាក់
ផ្លូវ​ឆ្ងាយ​គឺ​ជា​ឈ្មោះ​នៃ​វដ្ដៈ ឥត​ធម៌​ពឹង​ពាក់​ជាក់​ជា​អន្តរាយ។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៩ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ២២,៩២១ ដង)
ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២៤,៥៤៦ ដង)
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨១៦ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿