អានអត្ថបទ
ផ្សាយ : ០២ មករា ឆ្នាំ២០១៤ (អាន: ១៣,៣៤២ ដង)
ការងារផ្សាយផ្ទាល់ព្រះធម៌របស់៥០០០ឆ្នាំ

|
កាលពីសម័យព្រះសម្មាសម្ពុទ្ធទ្រង់ជាធរមាន ព្រះអង្គទ្រង់មានបុណ្យខ្ពស់ ទ្រង់សម្តែងព្រះធម៌ដល់ពពួកសត្វលោកមានចំនួនច្រើនក្នុងមួយគ្រាៗ ដោយមិនមានគ្រឿងបំពងសម្លេងដូចមនុស្សសម័យនេះឡើយ តែពពួកសត្វស្តាប់បានដូចជាបានស្តាប់ទល់មុខ នោះក៏ដោយព្រះអង្គជាព្រះពុទ្ធអង្គមានបុណ្យច្រើន ។
សម័យឥឡូវនេះ មនុស្សមានគុណធម៌កាន់តែធ្លាក់ចុះព្រោះតែសេចក្តីប្រមាទក្នុងសេចក្តីល្អ ។ ពួកពុទ្ធបរិស័ទសិក្សាព្រះធម៌ក៏អាស្រ័យដោយការស្តាប់ឲ្យបានច្រើនៗ ច្រើនដងច្រើនគ្រាទើបអាចយល់បាន ។ យើងក៏ចាត់ថាដូចមានភ័ព្វណាស់ដែលបានកើតទាន់និងជួបក្នុងចង្កោមនៃបណ្ឌិតសប្បុរស បានស្តាប់និងសិក្សាព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ជាពិសេសទៅទៀតនោះគឺអាចស្តាប់ហើយ ស្តាប់ទៀតតាមរយៈ Mp3 ជាដើម ។ ៥០០០ឆ្នាំ ដោយយល់ឃើញថា ពុទ្ធបរិស័ទមានសេចក្តីត្រូវការក្នុងការសិក្សាព្រះធម៌ តែពុំអាចទៅសិក្សាដោយផ្ទាល់បាន ក៏ខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យពុទ្ធបរិស័ទសិក្សាបានដោយផ្ទាល់ទៅតាមទីកន្លែងរបស់ខ្លួន រៀងៗខ្លួនបាន។ មកទល់ពេលនេះ អស់រយៈកាល ៦ខែហើយដែល៥០០០ឆ្នាំបានធ្វើការផ្សាយផ្ទាល់ព្រះធម៌បានសម្រេច និងយ៉ាងរលូន ដែលអាចឲ្យពុទ្ធបរិស័ទនៅគ្រប់ទីកន្លែងនៃពិភពលោក អាចតាមដាននិងសិក្សាបានងាយស្រួល ។ ៥០០០ឆ្នាំ បានបង្កើតនិងចាត់ចែងដោយផ្ទាល់ លើការងារផ្សាយផ្ទាល់ប៉ុស្តិ៍ សម្តែងព្រះធម៌នៃលោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ក្រោមការឧបត្ថម្ភលើសម្ភារៈឧបករណ៍ផ្សាយ រួមមានៈ
|