30
ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៩,៤៣៣
Today
ថ្ងៃម្សិលមិញ ២១៥,៥៨៣
ខែនេះ ៥៨០,៥៩៣
សរុប ៣៧៩,៨៦៧,២៨៦
អានអត្ថបទ
ផ្សាយ : ០២ មករា ឆ្នាំ២០១៤ (អាន: ១២,២៣៦ ដង)

សេច​ក្តី​ប្រ​កាស​អនុមោទនា​​បុណ្យ​



 
ខ្ញុំ​ព្រះ​ករុណា ​ខ្ញុំ​បាទ​ សូម​លំ​អន់​លំ​អោន​កាយ​វាចា​ចិត្តនមស្ការ​​ថ្វាយ​បង្គំ​ចំ​ពោះ​ព្រះ​រតន​ត្រៃ​ដោយ​សេច​ក្តី​គោរ​ព​ជ្រះ​ថ្លា​សព្វ​កាល​ ។ និង​សូម​ក្រាប​ថ្វាយ​បង្គំ ចំពោះ​ព្រះ​សង្ឃ​ និង​គោរព​ចំ​ពោះ​ពុទ្ធ​បរិ​ស័ទ​គ្រប់​រូប ។

ខ្ញុំព្រះករុណា ខ្ញុំបាទ សូមធ្វើការគោរពថ្លែងអំណរព្រះគុណ និងអរគុណជា​អនេក​ ចំពោះ​អ្នសប្បុរសទាំងឡាយនូវការចែករំលែក​ ​ប្រភពព័ត៌មាន​ដ៏មាន​តម្លៃ (mp3 ebook..) រហូត​បង្កើត​បាន​នូវ​គេហទំព័រ​នេះឡើង ។

៥០០០​ឆ្នាំ​ បាន​ចូល​រួម​ចំណែ​ក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​ និង​បាន​សម្រេច​នូវ​កិច្ច​ការ​មួយ​ចំនួន​ក្នុង​ឆ្នាំ​កន្លង​មក​ដូច​ជា​៖   

-    បាន​ប្រមូល​ទុក​និង​ចែក​ចាយ ឯកសារព្រះធម៌ mp3 & video ប្រមាណ 500GB សៀវភៅធម៌ ebooks រាប់​រយ​ក្បាល   
-    ការងារscanគម្ពីរព្រះ​ត្រៃ​បិដក និង​ចែក​ចាយផ្សព្វផ្សាយដល់​ពុទ្ធ​បរិស័ទនូវ​ការ​សិក្សាការ​អាន​តាម​ប្រដាប់​អេឡិត្រូនិច   
-    ការងារបង្កើតកម្មវិធីកុំព្យូទ័រ៥០០០ឆ្នាំ សម្រាប់​សិក្សានិង​ស្តាប់​ព្រះធម៌   
-    បង្កើតកម្មវិធីសទ្ទានុក្រមកុំព្យូទ័រ   
-    បង្កើតកម្មវិធី៥០០០ឆ្នាំ សម្រាប់​ងាយ​ស្តាប់​និង​សិក្សាតាម​ទូរស័ព្ទ android & iOS   
-    បង្កើត​បណ្តាញចែក​ចាយ​ព្រះ​ធម៌ និង​ ចែក​ឌីស​ធម្ម​ទាន   
-    ការងារ​ថត​ផ្សាយ​ផ្ទាល់​ការ​សម្តែង​ព្រះធម៌   
-    បង្កើត tools និងវីដេអូណែនាំ​ជា​ច្រើន​ជា​ជំនួយ​ដល់​ពុទ្ធបរិស័ទ​ក្នុង​ការ​សិក្សា​ព្រះ​ធម៌​តាម​បច្ចេកវិទ្យាសម័យ​អ៊ីន​ធឺណែត    ។

រៀង​រាល់​គ្រប់​នៃ​ចំណែក​បុណ្យ​ទាំង​នោះ​ ដែល​៥០០០​ឆ្នាំ​បាន​ប្រ​កាស​ហើយ សូម​ពុទ្ធ​បរិ​ស័ទ​ទាំង​ឡាយ​ដែល​បាន​អាន​ សូម​ធ្វើ​នូវ​សេច​ក្តី​ជ្រះ​ថ្លា​និង​អនុមោ​ទនា​នូវ​បុណ្យ​ទាំង​ឡាយ​នោះ​ សូម​អនុមោ​ទនា ។

ដោយអំណាចនៃធម្មទាន ដែលកើត​អំពីការងារទាំងឡាយនេះ​ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​លើក​​ដៃសំពះប្រគេន​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជទាំងឡាយ និងព្រះសង្ឃគ្រប់ៗ​ព្រះអង្គ​ ​សូមព្រះសង្ឃ​មេត្តាអនុមោទនា​ត្រេកអរទទួល​យកនូវចំណែកបុណ្យកុសលនេះ។

ដោយអំណាចនៃធម្មទានទាំងឡាយ​ ដែលកើតអំពីការងារនេះ​ ខ្ញុំព្រះករុណា​ ខ្ញុំបាទ ​សូម​លើក​ដៃសំពះថ្វាយចំពោះព្រះមហាក្សត្រ,​ រាជរដ្ឋាភិបាល​មន្រ្តីរាជ​ការ​គ្រប់​ជាន់​ថ្នាក់ ​និងពុទ្ធបរិស័ទគ្រប់រូប ​សូមមេត្តាអនុមោទនា​ត្រេកអរ​ទទួលយកនូវ​ចំណែក​បុណ្យ​កុសល​នេះ។​

ដោយអំណាចនៃធម្មទានទាំងឡាយ​ ដែលកើតអំពីការងារនេះ​ ខ្ញុំព្រះករុណា​ ខ្ញុំបាទ សូម​លើក​ដៃសំពះគោរពជូន ​មាតាបិតាខ្ញុំ​ (លោកប៉ា ញឹប លីស្រុង, អ្នកម៉ាក់ លី សុខា)​ មាតាបិតាក្មេក (លោកប៉ា សរ ចន និង អ្នកម៉ាក់ អ៊ូច សារៀង) រួមទាំង​ក្រុម​ញាតិ, លោកគ្រូអគ្គបណ្ឌិត​ ប៊ុត សាវង្ស​ជាម្ចាស់ ,លោកគ្រូធម្មាចារ្យ​ទាំងអស់​ និង​អ្នកមានឧបការៈ​ចំពោះខ្ញុំសូមមេត្តា​អនុមោទនា​ត្រេកអរ​ទទួលយកនូវចំណែក​បុណ្យកុសលនេះ។

ដោយអំណាចនៃធម្មទានទាំងឡាយ​ ដែលកើតអំពីការងារនេះ ខ្ញុំព្រះករុណា​ ខ្ញុំបាទ​ សូម​ឧទ្ទិសជូនចំពោះ​សព្វសត្វទូទៅ​ មានសត្វដែលធ្លាប់ជា​ញាតិរបស់ខ្ញុំ​ សត្វមិន​មែន​ជា​​ញាតិ​របស់ខ្ញុំ ​សត្វនរក​ទាំងឡាយមាន ​ប្រេត ​អសុរកាយ ​អមនុស្ស, ​ទេវតា​ទាំង​ឡាយ​មាន​ រុក្ខទេវតា ​ភូមិទេវតា​ អាកាសទេវតា ​ព្រះឥន្ទ​ ព្រះព្រហ្ម ​ព្រះយមរាជ ​យម​បាល ​សក្កទេវរាជ ​មារទាំងឡាយ​ កន្ធប់ទាំងឡាយ ​និងពពួកនាគ​ទាំងឡាយ​ ដែល​អស់​​លោកអ្នកទាំងនោះ​ជាអ្នកប្រាថ្នា​នៅក្នុងបុណ្យ​កុសល ​ក៍សូមអនុមោទនា​ទទួល​យក​នូវចំណែក​បុណ្យនេះ​រៀងៗ​ខ្លួន។​ បើទទួលបានចំណែកនៃ​បុណ្យហើយ​ ក៍សូម​នៅ​ជា​សុខចុះ..​។

សូមឲ្យប្រទេសកម្ពុជាជាប្រទេស​សម្បូរទៅ​ដោយ​សេចក្តី​ស្ងប់សុខ
សូមអនុមោទនាបុណ្យ..!

ដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០១៣ (អាន: ២០,៥១២ ដង)
សូមជួយ​ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ
ផ្សាយ : ២៩ វិច្ឆិកា ឆ្នាំ២០១៦ (អាន: ១២,៥៣៦ ដង)
ព្រះត្រៃបិដកច្បាប់ថ្មី វាយអក្សរសាឡើងវិញ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០១៤ (អាន: ១៣,២២៦ ដង)
កាលវិភាគ​​ផ្សាយ​ផ្ទាល់​​​ ពី​សាលា​រៀន​សតិ​ប្ប​ដ្ឋាន ​ខេត្ត​បាត់​ដំបង​
ផ្សាយ : ០៥ តុលា ឆ្នាំ២០១៣ (អាន: ១៥,៧៧៦ ដង)
ប្រាសាទ​រូងភ្នំ​បង្កប់​សាសនា​ នៅ​ប្រទេស​ឥណ្ឌា
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៤ (អាន: ៦,៤១៦ ដង)
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំមានអាយុ៣ឆ្នាំ
ផ្សាយ : ១១ ឧសភា ឆ្នាំ២០១៨ (អាន: ១១,៧៨៥ ដង)
បុណ្យ​ផ្កាប្រាក់សាម​គ្គី
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧ (អាន: ១១,១៦៩ ដង)
របៀបស្តាប់វិទ្យុផ្សាយព្រះធម៌តាមគេហទំព័រ​៥០០០​ឆ្នាំ​ និង​ទូរស័ព្ទ​ដៃ​
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៥ (អាន: ២៧,៩៧៩ ដង)
ចែករំលែកសៀវភៅមាន​ប្រយោជន៍ជាមួយ៥០០០ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿