35
ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨០,៧៤៥
Today
ថ្ងៃម្សិលមិញ ១៨៦,០២១
ខែនេះ ៧,០៧៦,៧៥៩
សរុប ៣៩៩,៣៣៥,២០៣
អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៤៩៩ ដង)

មិន​ផឹក​គ្រឿង​ស្រវឹង



ស្តាប់សំឡេង

 

មនុស្ស​ឆ្កួត​ឬ​វិកល​ចរិត ព្រោះ​គេ​បាត់​បង់​សតិ​សម្បជញ្ញៈ​ ឯ​សុរា​គឺ​ជា​គ្រឿង​ពង្វក់​ស្មារតី ដូច្នេះ​ទើប​មនុស្ស​ត្រូវ​វៀរចាក​ការ​ផឹក​សុរា។ តាម​ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​និយាយ​ថា ការ​ផឹក​សុរា​បន្តិច​បន្តួច​ដើម្បីឲ្យ​បាយ​ឆ្ងាញ់​មិន​មាន​ទោស​ទេ ទាល់​តែ​ផឹក​ច្រើន​ទើប​មាន​ទោស តែ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ប្រដៅ​ឲ្យ​មនុស្ស​វៀរចាក​ស្រឡះ សូម្បី​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​សុរា​នេះ គឺ​ជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​យ៉ាង​ដូច​ជា

១- សុរា នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ ជីវិត​របស់​យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការអាហារ​ដើម្បី​បរិភោគ បើ​អត់​អាហារ​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​សុរា​បើ​មិន​ផឹក​ក៏​មិន​ស្លាប់ ដូច្នេះ​អ្នក​ផឹក​សុរា គឺ​ជា​អ្នក​ចាយវាយ​ទ្រព្យ​សម្បត្តិ​ខ្ជះខ្ជាយ​ដោយ​គ្មាន​ប្រយោជន៍។

២- សុរា នាំ​ឲ្យ​កើត​ជម្លោះ អ្នក​ផឹក​ស្រវឹង​ស្រា​ច្រើន​តែ​មាន​សំដី​តូច​ធំ​ហួស​មាឌ ហួស​ឋានៈ របស់​ខ្លួន មិន​សូវ​កោត​ញញើត​អ្នក​ណា​ឡើយ បើ​មាន​អ្នក​ណាធ្វើ​ឲ្យ​ទាស់​ចិត្ត​បន្តិច​ ក៏​បញ្ចេញ​ភ្លើង​កំហឹង​ឲ្យ​ប្រាកដ​ឡើង ដូច​ជា​ភ្លើង​ឆេះ​ចំបើង ហើយ​ស្រែក​ជេ​អ្នក​ដទៃ ដោយ​ប្រការ​ផ្សេងៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វិវាទ​ទាស់​ទែង​គ្នា។

៣- សុរា នាំ​ឲ្យ​កើត​រោគ​ទាំង​ឡាយ សុរា​ដែល​អ្នក​ប្រមឹក​ឲ្យ​តម្លៃ​ថា​គួរ​ឲ្យ​សប្បាយ​ណាស់​នោះ តាម​ពិត​គឺ​ជា​ថ្នាំ​ពិស​ដ៏​ពន្លឹក សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ​អន់​ថយ ហើយ​នឹង​បង្ក​ឲ្យ​មាន​រោគ​ផ្សេងៗ​ដូច​ជា រោគ​ឈឺ​ក្រពះ រោគ​ស្រវាំង​ភ្នែក រោគ​ឈឺ​ថ្លើម ជា​ពិសេស​គឺ​រោគ​វិកល​ចរិត​ដែល ហៅ​ថា​(ឆ្កួត​សុរា)។

៤- សុរា​ នាំ​ឲ្យ​ខូច​ឈ្មោះ អ្នក​ស្រ​វឹង​ស្រា តែង​ធ្វើចរិយាមារយាទ​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ឡើយ ច្រើន​ធ្វើ​នូវ​ការ​រំខាន​ដល់​អ្នក​ផ្ទះ​ជិត​ខាង ដូច​ជា​ការ​រាំ​ច្រៀង​ស្រែក​ឡូឡា​ខុស ពេលវេលា​ជា​ដើម ដូច្នោះ​ឈ្មោះ​របស់​គេ​ត្រូវ​បាន​អ្នក​ផង​តិះដៀល ថា​ជា​មនុស្ស​ប្រមឹក។

៥- សុរា នាំ​ឲ្យ​មាន​ការ​បង្ហាញ​កេរ្តិ៍ខ្មាស តាម​ធម្មតា​មនុស្ស​យើង​មាន​ការ​អៀន​ខ្មាសណាស់ ទៅ​ណា​មក​ណា​តែងស្លៀក​ពាក់​យ៉ាង​សមរម្យ លុះ​តែ​សុរា​ចូល​មក​ពង្វក់​ស្មារតី ក៏​ក្លាយ​ជា​មនុស្ស​លែង​ចេះ​អៀនខ្មាស​មួយ​រំពេច ជួន​កាល​អាច​ហ៊ាន​បើក​បង្ហាញ​កេរ្តិ៍ខ្មាស​ក្នុង​ទី​សាធារណៈ​ក៏​សឹង​មាន។

៦- សុរា​ ធ្វើ​បញ្ញា​ឲ្យ​មាន​កំលាង​ថយ បញ្ញា​គឺ​ជា​ទ្រព្យ​ដ៏​វិសេស​វិសាល​សម្រាប់​មនុស្ស​គ្រប់​ៗ​គ្នា ប៉ុន្តែ​ចំពោះ​មនុស្ស​ប្រមឹក មិន​អាច​មាន​ឱកាស​ដើម្បី​បណ្ដុះ​បញ្ញាឲ្យ​កាន់​តែ​ភ្លឺ​ស្វាង​ឡើង​បាន​ទេ មាន​តែ​បាត់​បង់​ប្រាជ្ញា​ស្មារតី​បន្តិច​ម្តងៗ​ជា​ដរាប។

គ្រួសារ​ខ្លះ ប្ដី​ជាមនុស្ស​ប្រមឹក ហើយ​វា​ធ្វើ​បាប​ប្រពន្ធ​កូន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​គោរព​សិទ្ធិ​គ្នា​ធ្វើ​ឲ្យ​កូន​ខ្លះ​ខូច​ចិត្ត​ត្បិត​ខ្មាស​អ្នក​ជិត​ខាង រហូត​ក្លាយ​ខ្លួន​ជា​ក្មេងអនាថា ឥត​ទី​ពឹង គ្មាន​គោល​ដៅ​ពិត​ប្រាកដ ព្រោះ​វិបត្តិ​ឪពុក ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​សភាព​មិន សុខ​ស្ងប់​ដល់​សង្គម​ជាតិ​ទាំង​មូល។

សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ចេតនា​វៀរចាក​ការ​ផឹក​ទឹក​ស្រវឹង ហើយ​យក​ពេល​វេលា​ដ៏​មាន​ តម្លៃ​បំពេញកិច្ចការ​តាម​តួនាទី​ប្រកប​ដោយ​សតិ និង សម្បជញ្ញៈ ព្រោះ​ប្រទេស​ជាតិ​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​មនុស្ស​ដែល​មាន​សតិ និង សម្បជញ្ញៈ​គ្រប់​គ្រាន់​ក្នុង​កិច្ច​បំពេញ​ការងារ​តាម​តួនាទី។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿