30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៤៩៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៩៩,២៧៥
សរុប ៣៩០,៤៨១,៧៥៩
អានអត្ថបទ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៧,៩៣៣ ដង)

អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ



 
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ

១- ការងារ​សង្រួម​កាយ ការងារ​សម្រួមវាចា ការងារ​សង្រួម​ចិត្ត ពិត​ជា​ការងារ​ប្រចាំ​ថ្ងៃ នៃ​ជន​ប្រុស​ស្រី ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត ព្រោះ​ជា​ការ​បិទ​ទ្វា​ការពារ​ទប់ស្កាត់​នូវ​បាប​ថ្មីៗ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យាយាម​តម​ចំណី​ទាស់​ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោគ​ថ្លើម ដូច្នោះ​ឯង។

២- ការងារ​បំពេញ​សេចក្ដី​ល្អ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ធ្វើ​ទាន​រឿយៗ រក្សា​សីល​ជាប់លាប់ អប់រំ​ចម្រើន​សេចក្ដី​ស្ងប់​ជា​ប្រចាំ រៀន​ធម៌​ស្ដាប់​ធម៌​បំពេញ​ចំណេះ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការងារ​បំប៉ន​នូវ​ស្មារតី ប្រៀប​បី​ដូច​អ្នក​ឈឺ​ថ្លើម ខំ​ប្រឹង​ថែ​សុខភាព បំប៉ន​ចំណី​ល្អៗ ប្រើប្រាស់​អ្វីៗ​មាន​អនាម័យ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ ដូច្នោះ​ដែរ។

៣- ការងារ​អប់រំ​ចម្រើន​នូវ​សតិប្បដ្ឋាន៤ គឺ​ជា​ការងារ​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត ក្នុង​ជីវិត​មាន​តែ​រូបធម៌​ និង នាម​ធម៌ ដើម្បី​កំចាត់​នូវ​ការ​វង្វេង ព្រម​ដោយ​ការ​ប្រកាន់​សុខ​ផ្សេងៗ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយមគ្គ​ជាលោកុត្តរ ប្រហារ​បង់​នូវ​អនុស័យ។ ចំពោះ​កុលេស ឬ នីវរណៈ​ច្រើន​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​វា​ជា​មេរោគ​ចង្រៃ បើ​ទុក​ឲ្យ​វាចេះ​តែ​រីក​ច្រើន​ឡើងៗ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប​វា​ឲ្យ​អស់​ណាស់ ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចំរើន​សតិប្បដ្ឋាន​៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការងារ​មួយ​ទៀត​ គឺ​ការងារ​គ្រប​សង្កត់​នូវ​នីវរណ​ធម៌ ការ​ស្ដាប់​ព្រះធម៌ពិរោះ មាន​សេចក្ដី​ជ្រះ​ថ្លា មាន​ការ​តាំង​ចិត្ត​មាំ​ទាំង​ក្នុង​ពេល​ស្ដាប់​នោះ ក៏​ជា​ការ​គ្រប់​សង្កត់​នូវ​នីវរណធម៌​ដោយ​ពិត ម្យ៉ាង​ទៀត​ព្រោះ​ការ​ប្រកបព្យាយាម​ក្នុង​អធិចិត្ត គ្រប​សង្កត់​នូវ​នីវរណៈ​ដោយ​សមថកម្ម​ដ្ឋាន​សេចក្ដី​នេះ​ប្រៀប​ដូច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ គឺ​មួយ​មុខ​សម្រាប់​ហ៊ុមព័ទ្ធ​មេរោគ និង​មួយ​មុខ​ទៀត សម្រាប់​ជំនួយ​ដល់​ការ​ប្រហារ​នូវ​មេរោគ​នោះ ដូច្នោះ​ឯង។

ការ​ចម្រើន​សតិប្បដ្ឋាន​៤ ជា​ការ​ដុស​ខាត់​សេចក្ដី​ប្រកាន់រឿយ​ៗ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើងៗ ហើយ​រមែង​ជា​ឧបការៈ​ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់ សតិប្បដ្ឋាន​៤​ជា​គំនរ​នៃ​កុសល​ធម៌ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ រមែង​ឈាន​ទៅ​រក​ការ​ឃើញ​ច្បាស់​មួយ​ថា ធម៌​ទាំង​ឡាយ​ទាំង​ពួង គឺ​កុសល​ធម៌​ អកុសល​ធម៌ និង អព្យាកតធម៌ គ្រាន់​តែ​ជា​ខន្ធ អាយតនៈ ធាតុ​តែ​ប៉ុណ្ណោះ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ ហើយ​មិន​គួរ​ប្រកាន់​ថា ជា​របស់​មាំមួន​ទៀត​ផង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៩៤៩ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦២ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៦៤០ ដង)
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០២៥ ដង)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៤,៧៧៤ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៥៩ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៩៤៦ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿