អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧២៦ ដង)
រឿងចុន្ទសូករិកៈ

|
រឿងចុន្ទសូករិកៈ
ដើម្បីឲ្យជាក់ច្បាស់ថា តើនរកមានដែរឬទេ? នោះខ្ញុំនឹងសង្ខេបរឿងដែលមានសម្ដែងក្នុងគម្ពីរធម្មបទ ដើម្បីឲ្យញាតិញ៉ោមបងប្អូនប្រុសស្រីបានអាន ហើយពិចារណាដោយឧបាយនៃប្រាជ្ញាចុះ។ ចុន្ទសូករិកៈនោះ ជាអ្នកសម្លាប់តែសត្វជ្រូកយកសាច់លក់ដើម្បីចិញ្ចឹមជីវិតពេញ ៥៥ឆ្នាំ។ កាលដែលគាត់សម្លាប់ម្ដងៗគាត់ចាប់ជ្រូកចងជើង រួចយកកំណាត់ឈើទៅដាក់ក្នុងមាត់ជ្រូកដើម្បីឲ្យមាត់វាហារ បន្ទាប់មកគាត់ក៏យកទឹកក្ដៅកំពុងពុះទៅចាក់ច្រកក្នុងមាត់សត្វជ្រូកទាំងអស់នោះ។ ទឹកក្ដៅបានហូរចូលតាមមាត់ជ្រូក ហូរនាំយកអាហារចាស់អាហារថ្មី និងលាមកចេញមកតាមគូថទាំងអស់។ សត្វជ្រូកទាំងនោះក៏ដល់នូវទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា ហើយក៏ស្លាប់ទៅ។ លុះជ្រូកនោះស្លាប់ហើយគាត់ក៏យកដំបង ៤ ជ្រុងទៅវាយដំឲ្យសាច់ជ្រូកទាំងនោះណែន ដើម្បីមានទម្ងន់ធ្ងន់ និងលក់បានថ្លៃ។ ដល់សម័យគាត់មានជម្ងឺ អំពើដែលគាត់ប្រព្រឹត្តនោះ ក៏បណ្ដោលឲ្យភ្លើងអំពីអវីចីមហានរកឆេះឡើងមក ដុតរោលគាត់ឲ្យក្ដៅអន្ទះអន្ទែងស្ទុះបម្រះននៀលឆ្លេឆ្លាវារទៅមកដោយក្បាលជង្គង់ ហើយស្រែកយំមានសម្លេងដូចសម្រែកជ្រូកដែលគាត់ធ្លាប់សម្លាប់ដែរ។ គាត់រងទុក្ខវេតនាយ៉ាងនេះអស់ ៧ ថ្ងៃ ទើបស្លាប់ៗហើយក៏ទៅកើតក្នុងអវីចីមហានរក។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |