30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៥៥១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៦៤,៧៣៨
សរុប ៣៨៩,៩៤៧,២២២
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣១,៧៨៤ ដង)

តើ​ពុក​គឺ​ជា​នរណា?



ស្តាប់សំឡេង
 
តើ​ពុក​គឺ​ជា​នរណា?

រូប​ពុក​គាត់​ជា​បុរស​ម្នាក់ ដែល​ញ៉ាំង​បុត្រឲ្យ​កើត​ហើយ​និង​ជា​បុរស​ ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​ក្រុម​គ្រួសារ។ ពុក គឺ​ជា​ពាក្យ​ដែល​កូនៗ​គ្រប់​រូប​បាន​ហៅ​យ៉ាង​ស្និទ្ធស្នាល​បំផុត ដែល​បាន​ផុស​ចេញ​អំពី​ក្រអៅ​បេះដូង​នៃ​កូន​គ្រប់គ្នា។ ជួន​កាល​កូន​ខ្លះ​ហៅ​ថា ពុក ខ្លះ​ហៅ​ថា ឪ ខ្លះ​ហៅ​ថា ឪពុក កូន​ខ្លះ​ហៅ ប៉ា ប៉ុន្តែ​មាន​តែ​ពាក្យ​ថា "ពុក" នេះ​ទេ​ដែល​ឮ​កូនៗ​គ្រប់​គ្នា បាន​ហៅ​ចេញ​ពី​មាត់​ជាង ៧០ភាគរយ សរបញ្ជាក់​ឲ្យ​ឃើញ​ថា ពុក ជា​ពាក្យ​មួយ​ ដែល​កូន​ប្រុស-ស្រី​តែង​តែ​និយម​ហៅ មិន​ដែល​ដាច់​ឡើយ ដើម្បី​សំដែង​ឲ្យ​ឃើញ​នូវ​ភាព​កក់ក្ដៅ​និង​ក្ដី​សង្ឃឹម របស់​បុត្រ​ធីតា​គ្រប់​រូប​ទាំង​អស់។ ហើយ​ពុក​គឺ​ជា​បុរស​ដែល​កើត​ចេញ​អំពី​មាតាបិតា​ដូច​មនុស្ស​សត្វ​ដទៃ​ផងដែរ។

កាល​ដើម​ឡើយ​ពុក​របស់​យើង មុន​នឹង​គាត់​ប្រសូត​ចេញ ពី​ផ្ទៃ​មាតា​មក​នោះ ដោយ​មាន​ការ​អាស្រ័យ មាតាបិតា​របស់​គាត់ រួម​ស្នេហា​មេត្រី​ជា​មួយ​គ្នា ទើប​ពុក​របស់​យើង មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មាតា​បាន ហើយ​ដោយ​អាស្រ័យ​ ការ​ក្រេបជញ្ជក់​យក​ជីវជាតិ​ពី​មាតា មាន​ឈាម​ជាដើម​នោះ​បាន​ធ្វើ​ឲ្យ​រាង​កាយ​របស់​គាត់ កាន់​តែ​លូតលាស់​ធំ​ឡើងៗ​រហូត​ដល់​៩ខែ​១០ថ្ងៃ ឬ១០ខែ ទើប​ប្រសូត្រ​ចេញ​អំពី​ផ្ទៃ​មាតា​មក ហើយ​បាន​ឃើញ​នូវ​ពិភព​លោក​ខាងក្រៅ ដ៏ស្អាត​ធំធេង​នេះ ដោយ​បាន​ទទួល​ការ​ថែរក្សា ដោយ​យកចិត្ត​ទុកដាក់ ពី​ឪពុក​ម្ដាយ​របស់​គាត់ មាន​ការ​បំបៅ​ទឹក​ដោះ​និង​បញ្ចុក​នំចំនីអាហារ ដែល​មាន​ឱជារស​ឆ្ងាញ់​ពិសា​ព្រម​ទាំង​ការ​បង្ហាត់​បង្រៀន​ផង បាន​ធ្វើ​ឲ្យ​រូប​គាត់​លូតលាស់​ធំឡើងបន្តិចម្ដងៗ​ រហូត​ដល់​ចេះ​ក្រឡាប់ រំកិល វារ ដើរ និង​ចេះ​និយាយ​ស្ដី ចរចា ជាមួយឪពុក​ម្ដាយ​របស់​គាត់ លុះ​ដល់​គាត់​មាន​វ័យ​អាយុ​៦ឬ៧ឆ្នាំ ទើប​ឪពុកម្ដាយ​គាត់​បាន​បញ្ជូន​រូប​គាត់​ឲ្យ​ទៅ​រៀន​នៅ​សាសាមត្តេយ្យ សាលាបឋមសិក្សា ដើម្បី​ឲ្យ​គាត់​ បាន​ចេះ​អក្សរ លេខពន្វន្ត ហើយ​ការសិក្សា​របស់​ពុក គឺ​ចេះ​តែ​ឡើង​ថ្នាក់​ជាលំដាប់​រហូត​ដល់​ អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យ ពេល​ដែល​បញ្ចប់​កា​រសិក្សារៀន​សូត្រ​ពុករបស់​យើង​ បាន​ស្វែង​រកការងារ​ធ្វើ ដូច​ជា​ធ្វើជា​ គ្រូបង្រៀន ឬ ជាគ្រូពេទ្យ ជាវិស្វករ ជាមេធាវី ជាវិចិត្រករ ឬពាណិជ្ជករ ​ជាប្រធាន​ក្រុមហ៊ុន​ជាដើម។

ទាំង​អស់​នេះ​ហើយ គឺ​ជាលក្ខណៈរបស់​ឪពុក ដែល​មាន​គ្រួសារ ស្ថិត​នៅក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ជា​គ្រួសារ​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ហេតុ​នេះហើយ​ បាន​ជា​មាតា​បិតា​របស់​គាត់ ផ្គត់​ផ្គង់​រូប​គាត់​ឲ្យ​សិក្សា​ដល់​ទី​បញ្ចប់​ដោយ​បរិបូរណ៍ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មាន​គ្រួសារ​ឪពុក​ម្ដាយ​ខ្លះ មាន​សភាព​ក្រក្សត់​ម្លោះ​ហើយ ការ​ឧបត្ថម្ភ​គាំទ្រកូន​ ឲ្យ​បាន​រៀន​ខ្ពង់​ខ្ពស់​ចប់​ថ្នាក់​នោះ មាន​តិច​តួច​ណាស់ ដែល​បាន​រៀន​ចប់ ហើយ​ក្នុង​ចំណោម​មនុស្ស​១០០នាក់ គឺមាន​តែ​ចំនួន​មនុស្ស​១០នាក់ ឬ ១៥ នាក់​ប៉ុណ្ណោះ​ដែល​បាន​សិក្សា​ចប់ ហេតុ​នេះ​ហើយ​មាន​ពុក​ខ្លះ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​លំបាក​វេទនា រូប​គាត់​ត្រូវ​បាន​ឈប់​រៀន នៅ​ក្នុង​អាយុ​១៥ឆ្នាំ ខ្លះ​១៧ឆ្នាំ ខ្លះ​២០ឆ្នាំ ខ្លះ​ទៀត​មិន​បាន​សិក្សា​ រៀន​សូត្រ​ទាល់​តែ​សោះ តែ​ម្ដង ហើយ​អ្នក​ដែល​ធ្លាប់​បាន​សិក្សា​ក៏​ត្រូវ​បាន​បញ្ឈប់​ការ​សិក្សា ហើយ​បែរ​ជា​ស្វែង​រក​ការងារ​ធ្វើ ដើម្បី​ឲ្យ​បាន​កំរៃ​ខ្លះ យក​មក​ចិញ្ចឹម​ឪពុក​ម្ដាយ​របស់​ខ្លួន ពុក​ខ្លះ​ក៏​ធ្វើ​ជា​កម្មករ សំណង់ ខ្លះ​ទៀត​គឺ​ធ្វើ​អ្នក​ថែរក្សា​សួន ខ្លះ​ជា​អ្នក​ដើរ​រើស​ទិញ​អេត​ចាយ ខ្លះ​ធ្វើ​ការ​ស៊ីឈ្នួល​គេ ជា​អ្នក​លើក​ដាក់​សម្ភារៈ​ធ្ងន់ៗ មាន​លីបាវ​អង្ករ​ស្រូវ​ជា​ដើម ខ្លះ​ធ្វើការ​មួយ​ថ្ងៃ​កាត់​ មួយ​ថ្ងៃ​កោរ ជួន​កាល​បាន ជួន​កាល​មិន​បាន ជួន​កាល​ហូប​ចុក​មិន​សូវ​គ្រប់​គ្រាន់ បាន​ពេល​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក។ ដូច្នេះ​ហើយ​យើង​ជា​កូន ត្រូវ​ដឹង​ថា​ពុក​របស់​យើង​គ្រប់​គ្នា​នោះ គឺ​ មិន​មាន​ឋានៈ​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ពុក​ខ្លះកើត​ក្នុង​ត្រកូល​ស្ដុកស្ដម្ភ ហើយ​ជិត​ផ្សារ ជិត​សាលា​រៀន ពុក​ខ្លះ​ក្រី​ក្រ​លំបាក កើត​ត្រង់​ទី​កន្លែង​ខ្វះ​សាលា​រៀន គ្មាន​ទីផ្សារ ដូច​ជា​ស្រុក​ស្រែ​ចំការ ឬ ក៏​តំបន់​ទើប​តែ​អភិវឌ្ឍ​ថ្មីៗ ហើយ​ជីវិត​របស់​គាត់ គ្មាន​លទ្ធភាព​ដើម្បី​សិក្សា​បាន មាន​ការងារ​ធ្វើ​មិន​ល្អ មាន​តែ​ឲ្យ​ពុក​របស់​យើង មាន​ការងារ​ធ្វើ​មិន​ល្អ មាន​តែ​ភាព​លំបាក​វេទនា ជួន​កាល​ត្រូវ​មេការ ឬ​ថៅកែស្ដី​បន្ទោស​ឲ្យ​ ពុក​មិន​ដែល​ហ៊ាន​តវ៉ា ឬ​តមាត់​នឹង​មេការ​ថៅកែ​ឡើយ ដោយ​ខ្លាច​គេ​ដេញ​ចេញ​ពី​ការងារ​លែង​ឲ្យ​ធ្វើ​ការ​បន្ត​ទៀត ម៉្លោះ​ហើយ​ក៏​ស៊ូ​ទ្រាំ​ខាំ​មាត់​សង្កត់​ចិត្ត ដោយ​មាន​ភាព​ក្ដុក​ក្ដួល​ដ៏​ក្រៃ​លែង​មិន​ហ៊ាន​ចរចារ​ឡើយ ហើយ​រូប​គាត់​នៅ​តែ​សំដែង​នូវ​ភាព​ញញឹម​ជានិច្ច។

ពុក​ខ្លះ​កើត​ក្នុង​គ្រួសារ ជា​អ្នក​ប្រកប​មុខ​របរ​ដើរ​សុំ​ទាន​គេ យកមក​ចិញ្ចឹម​ជីវិត ហើយ​ការ​រៀន​សូត្រ​នោះ គឺ​មិន​បាន​ចូល​រៀន​នឹង​គេ​ទេ មាន​តិច​តួច​ណាស់​ដែល​កើត​ក្នុង​ត្រកូល​សុំ​ទាន បាន​សិក្សា​នឹង​គេ ព្រោះ​ក្នុង​មួយ​ថ្ងៃ​ៗ រវល់​តែ​ដើរ​សុំ​គេ មាន​ពេល​ឯ​ណា​នឹង​ទៅ​សាលា​រៀន បើ​ខ្លួន​ទៅ​រៀន ខ្លួន​មិន​បាន​បាយ​ហូប ព្រោះ​ការ​ដើរ​សុំ​នោះ​ជួន​កាល​បាន ជួន​កាល​មិន​បាន ជីវិត​ពុក​ដែល​កើត​ក្នុង​ភាព​លំបាក​យ៉ាង​នេះ តើ​មាន​ពេល​ឯណា​នឹង​បាន​សិក្សា​រៀន​សូត្រ​ដូច​រូប​គេ ហេតុ​នេះ​ហើយ រូប​ពុក​ក៏​មិន​មាន​ចំណេះ​ដឹង​អ្វី​ឡើយ។


ដក​ស្រង់ចេញ​ពី​សៀវភៅ ដំណើរ​ជីវិត​ពុកម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១២,៣១៤ ដង)
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧,១១៨ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿