ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៦២៣
Today
ថ្ងៃម្សិលមិញ ១៦៦,៧៧៥
ខែនេះ ៥,០០៤,១៨៧
សរុប ២២៩,៧៧៨,៩៧០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៤៣ ដង)

ឈប់



ស្តាប់សំឡេង

 

អង្គុលិមាល​ចោរ យារ​ដាវ ដេញ​តាម​ព្រះពុទ្ធ​អង្គ​មាន​បំណង​នឹង​ប្រហារ​ព្រះអង្គ ដើម្បី​ឲ្យ​បាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​ដៃ​របស់​ខ្លួន គ្រប់​មួយ​ពាន់​នាក់ ។ មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ដែល​ខ្លួន​តាម​ព្រះពុទ្ធ​អង្គ​មិន​ទាន់​កាល​ដែល​ហត់​ពេក​មិន​អាច​រត់​ត​ទៅ​ទៀត​បាន​ទើបហៅ​ឲ្យ​ព្រះអង្គ​ឈប់​ថា <<​សមណៈ​ឈប់ សមណៈ​ឈប់>> 

ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​តប​ថា <<​ម្នាល​អង្គុលិមាល​ តថាគត​ឈប់​ហើយ អ្នក​ឯង​ទេ​ដែល​មិន​ទាន់​ឈប់​នោះ>> 

អង្គុលិមាល​សួរ​ព្រះអង្គ​ថា <<​បពិត្រ​ព្រះសមណៈ​ ព្រះអង្គ​កំពុង​ស្ដេច​យាង តែ​ពោល​ថា តថាគត​ឈប់ ទាំងពោល​ចំពោះ​ខ្ញុំ​ដែល​ឈប់ ថា​ជា​បុគ្គល​មិន​ទាន់​ឈប់​ដូច្នេះ​វិញ ។ បពិត្រ​ព្រះសមណៈ ខ្ញុំ​សូម​សួរ​សេចក្ដី​នោះ​នឹង​ព្រះអង្គ ព្រោះ​ហេតុ​អ្វី បាន​ជា​ព្រះអង្គ​ឈ្មោះ​ថាឈប់ ឯ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ថា​មិនទាន់​ឈប់ >>

ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា  << ម្នាល​អង្គុលិមាល តថាគត​ឈ្មោះ​ថាឈប់ ព្រោះ​ដាក់​ចុះ​នូវ​អាជ្ញា ចំពោះ​សត្វ​ទាំង​ពួង​គ្រប់​ពេល​វេលា​ហើយ ចំណែក​ឯ​អ្នក​វិញ ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពពួក​សត្វ ព្រោះ​ហេតុ​នោះ តថាគត​ទើបឈ្មោះ​ថា​ឈប់ ឯ​អ្នក​ឈ្មោះ​ថា​មិន​ទាន់​ឈប់​ទេ >>

អង្គុលិមាល​ចោរ​បាន​នូវ​សតិ ឃើញ​ទោស​របស់​ខ្លួន​ឯង គ្រវែង​ចោល​ដាវ​ព្រម​ទាំង​អាវុធ​ផ្សេងៗ​ទៀត​ហើយ​ចូល​ទៅ​ស្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះបរមសាស្ដា សូម​ផ្នួស​នឹង​ព្រះអង្គ លះ​បង់​ចោល​នូវ​បាប​កម្ម អំពើ​អាក្រក់​ដែល​ធ្លាប់​ធ្វើ​ទាំង​ពួង​នោះ លុះ​ក្រោយ​មក​ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ។

ចំណែក​យើង​វិញ ឈប់​ហើយ​ឬ​នៅ? ឈប់​ធ្វើ​អាក្រក់ ឈប់​ឈ្លោះ​គ្នា ... ដើម្បី​សេចក្ដី​សុខ​បរិសុទ្ធ​ជា​របស់​ចំពោះ​យើង​ខ្លួន​ឯង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ៣៧៨០ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦៥៦ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៥២១៩ ដង)
ការ​សង្រួម​ក្នុង​បាតិមោក្ខ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨១៩៧៤ ដង)
បុ​គ្គល​ដូច​ម្តេច ទើប​ឈ្មោះ​ថា​បាន​នៅ​ជិត​ព្រះ​ពុទ្ធ?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕