30
ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,១១៩
Today
ថ្ងៃម្សិលមិញ ២១៥,៥៨៣
ខែនេះ ៦០៥,២៧៩
សរុប ៣៧៩,៨៩១,៩៧២
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៩,៤៥០ ដង)

សប្បុរសទាន ៥ យ៉ាង



 
សប្បុរសទាន ៥ យ៉ាង

១. សក្កច្ចំ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គោរព ចំពោះវត្ថុដែល​គួរ​ឲ្យ
២. ចិតឹ កត្វា ទានំ ទេតិ ឲ្យទាន​ដោយ​តាំង​ចិត្ត​គោរព​ចំពោះ វត្ថុ​នឹង​បដិគ្គាហកៈ
៣. សហត្ថា ទានំ ទេតិ ឲ្យ​ទាន​ដោយ​ដៃ​ខ្លួន​ឯង
៤. អនបវិដ្ឋំ ទានំ ទេតិ ឲ្យទាន​ដោយ​មិន​បោះ​ឲ្យ
៥. អាគមនទិដ្ឋិកោទានំ ទេតិ ឲ្យទាន​ដោយ​ចិត្ត​ជឿ​ថា នឹង​បាន​ទទួល​ផលដោយ​ពិត។

សូម​ពិចារណា​ផង​ថា ការដែល​យើង​ធ្វើ​អ្វី​មួយ​ហើយ រមែង​ឲ្យ​ផល​យ៉ាង​ពិត​ប្រាកដ ដូច​ជា​ការ​សិក្សា​ជាដើម ពេល​ដែល​យើង​ខំ​រៀន​រមែង​បាន​ទទួល​លទ្ធផល​ល្អ​យ៉ាង​ពិត មាន​ការងារ​ជាច្រើន​ទៀត មិន​រៀបរាប់​បញ្ចូល​ក្នុង​ទីនេះ យ៉ាង​ណា​មិញ​ការ​ឲ្យទាន​របស់​យើង​ក៏​មាន​ផល ៥ យ៉ាង​ដែរ...

១. សទ្ធាយ ទានំ ទេតិ ឲ្យ​ទាន​ដោយ​សទ្ធា បុគ្គល​ដែល​ឲ្យ​ទាន​ដោយ​សទ្ធា​ដោយ​ផល​ទាន​ទាំង​នោះ​កើត​ឡើង​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន​មាន​ភោគៈ​ច្រើន​ផង ជា​បុគ្គល​មាន​រូប​ល្អ គួរ​រមិល​មើល​ជាទី​ជ្រះថ្លា​ប្រកប​ដោយ​ភាព​ជា​អ្នក​មាន​សប្បុរសធម៌​ល្អ​ដ៏​ក្រៃលែង។

២. សក្កច្ចំ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គោរព បុគ្គល​ដែលឲ្យ​ទាន​ដោយ​គោរព ដោយ​ផល​ទាន​នោះ​កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ​ មាន​ទ្រព្យ​ច្រើន​មាន​ភោគ​ច្រើន​ផង ពួក​ជន​ណា ទោះ​បី​កូន​ក្ដី ប្រពន្ធ​ក្ដី ខ្ញុំ​ក្ដី អ្នក​បម្រើ​ក្ដី អ្នក​ធ្វើ​ការ​ក្ដី របស់​បុគ្គល​នោះ​ជន​ទាំង​នោះ​តែង​ស្ដាប់​ដោយ​ល្អ​ផ្ទៀង​សោតា​តាំង​ចិត្ត​ដើម្បី​ដឹង​ផង។

៣. កាលេន ទានំ ទេតិ ឲ្យទាន​សម​គួរ​តាម​កាល បុគ្គល​ដែល​ឲ្យ​ទាន​តាម​កាល​ដ៏​សមគួរ ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទីណាៗ ជា​បុគ្គលស្ដុកស្ដម្ភ​មាន​ទ្រព្យ​ច្រើន មាន​ភោគ​ច្រើន ប្រយោជន៍ គឺ​ពោរពេញ រមែង​មក​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​ផង។

៤. អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទាន​ដោយ​សេចក្ដី​អនុគ្រោះ​បុគ្គល​ដែល​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជា​អ្នក​ស្ដុក​ស្ដម្ភ​មាន​ទ្រព្យ​ច្រើន មាន​ភោគច្រើន រមែងបង្អោន​ចិត្ត​ទៅ​ដើម្បី​បរិភោគ​កាម​គុណ ៥ ដ៏​លើស​លប់​ផង។

៥. អត្តានញ្ច បរញ្ច ទានំ ទេតិ ឲ្យទាន​ដោយ​មិន​បាន​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ បុគ្គល​ដែល​ឲ្យទាន​មិន​បាន​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ​ដោយ​ផល​ទាន​នោះ​កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ​មាន​ទ្រព្យ​ច្រើន មាន​ភោគៈច្រើន សេចក្ដី​អន្ដរាយ​នៃ​ភោគ​ទាំង​ឡាយមិន​មាន​មក​ពី​ទី​ណា​មួយ គឺ​ភ្លើង អំពី​ទឹក អំពី​ស្ដេច អំពីចោរ អំពី​ហេតុ​មិន​ជាទី​ស្រលាញ់​ និង​មនុស្ស​ដែល​ជា ទាយាទ។ ទាំង​អស់​នេះ​ហើយ​ដែល​យើង​ត្រូវ​ពិចារណា​អំពី​សេចក្ដី​ល្អ​របស់​ខ្លួន​ឯង​ដែល​បាន​ធ្វើ និង​បាន​បរិច្ចាគ​ជាច្រើន​ឬ​មួយ​កំពុង​តែ​ធ្វើ​សព្វ​ថ្ងៃ​នេះ។ ចំពោះ​ទាន​ដែល​កូន​បាន​ធ្វើ​ហើយ​មិន​មាន​ផល មាន​ដែរ​សូមសិក្សា​ដូច​តទៅ​នេះ ដែល​ពួក​សប្បុរស​ឲ្យ​ឈ្មោះ​ថា អសប្បុរិសទាន មាន ៥ យ៉ាង​គឺ

១. អសក្កច្ចំ ទានំ ទេតិ ឲ្យទាន​ដោយ​មិន​គោរព​វត្ថុ គឺ​មិន​បានសម្អាត​ផ្ចិតផ្ចង់​ទេយ្យវត្ថុ​ឲ្យថ្លៃថ្លាជាងមុន។

២. អបចិតឹ កត្វា ទានំ ទេតិ ឲ្យទាន​ដោយ​មិន​តាំង​ចិត្ត​ចំពោះ​វត្ថុ​ និង​អ្នក​ទទួល (គឺ​មើល​ងាយ​)

៣. អសហត្ថា ទានំ ទេតិ មិន​ឲ្យដោយ​ដៃ​ខ្លួន​ឯង (​ប្រើ​គេ​)

៤. អបវិដ្ឋំ ទានំ ទេតិ ឲ្យ​ទាន​ធ្វើ​ដូច​យក​ទៅ​បោះ​ចោល

៥. អនាគមនាទិដ្ឋិកោទានំទេតិ ឲ្យ​ទាន​ដោយ​យល់​ថា​មិន​មាន​ផល។
ដូច្នេះ​ កូន​ធ្វើ​អ្វី​មួយ​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្រើន​ផង​ណា កូន​របស់​ម៉ែ​ព្រោះ​អំពើ ដែល​យើង​ធ្វើ​ទៅ​លើ​អ្វី​មួយ រមែង​មាន​ការ​ល្អ និង​អាក្រក់​យ៉ាង​នេះ​ហើយ​មុន នឹង​និយាយ​ស្ដី​អ្វី​មួយ​ចូរ​ពិចារណា​ទុក​ជា​មុន ថា​តើ​អ្វី​ដែល​យើង​ធ្វើ អ្វី​ដែល​យើង​ធ្វើ អ្វី​ដែល​យើង​ពោល​ទៅ​នោះ​មាន​ទោស ឬ​ក៏​គ្មាន​ទោស។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៣,៥៦៨ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​ប្រ​គេន​បបរ​​ស្វាយដល់​ព្រះ​បច្ចេក​ពុទ្ធ​
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៤១៩ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧៤៧ ដង)
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២ (អាន: ២,៣៦៩ ដង)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ៥,១១៩ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿