ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,២១៣
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,០៧៥,៨៦៤
សរុប ២២៨,៨៥០,៦៤៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩៨៤ ដង)

សុត្តន្តបិដក សុទ្ទកនិកាយ



 
សុត្តន្តបិដក សុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២

សូមនមស្ការ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ។

(១១)- ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត (មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើ​ក្ដី (នូវ​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។

ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះថ្លា ហើយ​ពោលក្ដី ធ្វើ​ក្ដី (​នូវ​សុចរិត) ព្រោះសុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។

(ទំព័រ​២៣) ជន​ទាំង​ឡាយ ដែល​យល់​ឃើញ​ក្នុង​ធម៌​មាន​ខ្លឹម​ថា ជា​ធម៌​មិន​មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ខុស​ជា​អារម្មណ៍ ជា​ធម៌​មិន​មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ខុស​ជា​អារម្មណ៍ រមែង​បាន​នូវ​ធម៌​ដែល​មាន​ខ្លឹម​ឡើយ។ ជន​ទាំងឡាយ​ដែល​យល់​ឃើញ​នូវ​ធម៌​មាន​ខ្លឹម ថា​ជា​ធម៌​មាន​ខ្លឹម​ផង យល់​ឃើញ​នូវ​ធម៌​គ្មាន​ខ្លឹម​ ថា​ជា​ធម៌​គ្មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ត្រូវ​ជា​អារម្មណ៍ រមែង​បាន​នូវ​ធម៌​ដែល​មានខ្លឹម។

ផ្ទះដែល​ប្រក់​ខ្ជីខ្ជា​ហើយ តំណក់​ទឹកភ្លៀង​រមែង​លេច​រហូត យ៉ាង​ណា​មិញ ចិត្ត​ដែល​បុគ្គល​មិន​បាន​អប់រំ​ទុក​ហើយ​រាគៈ​រមែង​ចាក់​ដោត​យ៉ាង​នោះ​ឯង។

(ទំព័រ​២៤) ផ្ទះដែល​ប្រក់​ល្អ​ហើយ តំណក់​ទឹក​ភ្លៀង​រមែង​មិន​លេច​រហូត យ៉ាង​ណា​មិញ ចិត្ត​ដែល​បុគ្គល​បាន​អប់រំ​ទុក​ល្អ​ហើយ រាគៈ​រមែង​មិន​ចាក់​ដោត​បាន យ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ធ្វើ​បាប រមែង​សោក​ស្ដាយ​ក្នុង​លោក​ទាំង​ពីរ គឺ​សោកស្ដាយ​ក្នុង​លោក​នេះ១ ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ​ រមែង​សោកស្ដាយ​ក្នុង​លោក​នេះ១ ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ​រមែង​សោកស្ដាយ​ក្ដៅ​ក្រហាយ ព្រោះ​ឃើញ​អំពើ​សៅហ្មង​របស់​ខ្លួន។

បុគ្គលអ្នក​ធ្វើ​បុណ្យ​ទុក រមែង​រីករាយ​ក្នុង​លោក​ទាំង​ពីរ គឺ​រីករាយ​ក្នុង​លោក​នេះ១ រីករាយ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ រមែង​រីករាយ​ស្រស់ស្រាយ ព្រោះឃើញ​អំពើ​បរិសុទ្ធ​របស់​ខ្លួន។ បុគ្គល​អ្នក​ធ្វើ​បាប តែង​ក្ដៅ​ក្រហាយ​ក្នុង​លោក​ទាំង​ពីរ គឺ​ក្ដៅក្រហាយ​ក្នុង​លោក​នេះ​១ ក្ដៅ​ក្រហាយ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ រមែង​ក្ដៅ​ក្រហាយ ដោយ​គិត​ឃើញ​ថា បាប​អាត្មា​អញ​បាន​ធ្វើ​ហើយ លុះ​ធ្វើ​មរណកាល​ទៅកាន់​ទុគ្គតិ ក៏​រឹង​រឹត​តែ​ក្ដៅ​ក្រហាយ​ដ៏​ក្រៃ​លែង។

បុគ្គល​អ្នក​ធ្វើ​បុណ្យ​ទុក រមែង​ត្រេកអរ​ក្នុង​លោក​ទាំងពីរ គឺ​ត្រេកអរ​ក្នុង​លោក​នេះ១ ត្រេក​អរ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ​រមែង​ត្រេក​អរ ដោយ​គិត​ឃើញ​ថា បុណ្យ​អាត្មាអញ​បាន​ធ្វើ​ទុក​ហើយ លុះ​ធ្វើ​មរណកាល​ទៅ​កាន់​សុគតិ ក៏​រឹងរឹត​តែ​ត្រេកអរ​ដ៏​ក្រៃលែង។

(ទំព័រ​២៥) បើ​នរជន​ពោល​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍​សូម្បី​ច្រើន តែ​ជា​អ្នក​ប្រមាទ​មិន​ធ្វើ​តាម​ពាក្យ​នោះ​រមែង​ជា​អ្នក​មិន​មាន​ចំណែក​សាមញ្ញ​ផល​ឡើយ ដូច​ជា​អ្នក​រក្សា​គោ កាល​រាប់​គោ​ប្រគល់​ឲ្យ​អ្នក​ដែល​ជា​ម្ចាស់​គោ​រួច​ហើយ (​ខ្លួន​ឯង​ជា​អ្នក​រក្សា​ក៏​មិន​បាន​បរិភោគ​នូវ​បញ្ចរស) ដូច្នោះ​ឯង។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្ដា​ភាគទី១ បណ្ដាំលោកគ្រូ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៥៧០ ដង)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕