30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៦៨៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៥៩,៣០៣
សរុប ៣៨៩,៦៤១,៧៨៧
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦៦៨ ដង)

បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស



ស្តាប់សំឡេង
 
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស

អ្នក​មាន​ទាំង​ឡាយ ដែល​បាន​រស់​នៅ​លើ​គំនរ​នៃ​ទ្រព្យសម្បត្តិ​ ដែល​ហៅ​បាន​ថា មហាសេដ្ឋី​នៅ​ក្នុង​លោក​នេះ គឺ​ត្រូវ​តែ​ចេះ​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រីក្រ​នៅ​ក្នុង​ទ្វីប​លោកា​នេះ ខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ថា ឲ្យ​អ្នក​មាន​ទ្រព្យ​ទាំងឡាយ ដើរ​ជួយ​សង្គ្រោះ​គ្រប់​ប្រទេស​នៅ​ក្នុង​លោក​នេះ​ឡើយ ឧទាហរណ៍​ថា បើ​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ គឺ​ យើង​ត្រូវ​តែ​ជួយ​សង្គ្រោះ​ដោយ​មិន​រើស​អើង​ប្រកាន់​វណ្ណះ តូច ទាប ថោក ថ្លៃ អី​នោះ​ឡើយគឺ​ជួយ​ទាំង​អស់ គ្រប់​ប្រទេស ក្រុង​ ខេត្ត ស្រុក ឃុំ ភូមិ។

ការ​ជួយ​បែប​នេះ ទើប​គេ​ហៅ​ថា មេឃ​ភ្លៀង​មិន​រើស​ទិស​តំបន់ គឺ បង្អុរ​គ្រប់​ទី​កន្លែង។ ព្រោះ​ថា​ភ្លៀង​នេះ គឺ ជា​ការ​ប្រៀប​ធៀប​ដល់​អ្នក​មាន​ទ្រព្យ​ទាំង​ឡាយ​នៅ​ក្នុង​លោក​នេះ។

ខ្ញុំ​សូម​វែកញែក​បន្តិច អ្នក​មាន​ខ្លះ​មាន​ចំណុច​ខ្វះខាត​មែន​ទែន ដូច​ជា​ការ​រាប់​អាន​ក៏​ប្រកាន់​ទាប​ខ្ពស់​ដែរ បើ​អ្នក​ក្រ​គឺ​មិន​រាប់​អាន​ឡើយ តែ​បើ​អ្នក​មាន​វិញ​គឺ​ចុះចូល​ដៃ​ជើង រាប់​អាន​គ្នា​ជា​សាច់​ជា​ញាតិ​រហូត​នឹង​សន្យា​ទៅវិញ​ទៅ​មក ធ្វើ​បុណ្យ​ប្រាថ្នា​ជួប​គ្នា​គ្រប់ៗ​នៃ​ជាតិ​មុខ​ក៏​មាន​ដែរ។

មាន​អ្នក​ខ្លះ​ទៀង មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​ទាំង​កង់ ម៉ូតូ ឡាន ផ្ទះធំៗ តែ​មាន​ចិត្ត​គំនិត​គឺ​តឹង​នឹង​ចង្អៀតចង្អល់​ណាស់ ឧទាហរណ៍​ថា អ្នក​ក្រសូម​ទាន​មួយ​រយ​រៀល មួយ​កាក់ មួយសេន អ្នក​មាន​ឆ្លើយ​តប​ទៅវិញ​ថា អត់​មាន​ទេ គាត់​ឆ្លើយ​បែប​នេះ​តើ​គាត់​យក ម៉ូតូ ឡាន និង​លុយ​ទាំង​ឡាយ​ទៅ​ទុក​នៅ​ឯណា ខ្ញុំ​មិន​មែន​ចង់​ពោល​ស្ដី​ថា​ទេ គឺ ខ្ញុំ​គ្រាន់​តែ​ដាស់​តឿន​ដោយ​បំណង​ល្អ​តែ​ប៉ុណ្ណោះ។

សូម​អ្នក​មាន​ទាំង​ឡាយ កុំ​ឲ្យ​មាន​តែ​សំបក​ខាង​ក្រៅ​អី​ណា សូម​ឲ្យ​មាន​ក្នុង​ផង ទើប​ល្អ​ប្រសើរ​ហើយ​សម​ជា​អ្នក​មាន​មែន។

បើ​អ្នក​ពិត​ជា​មេឃ​មែន​នោះ នៅ​ពេល​បង្អុរ​នូវ​ទឹក​ភ្លៀង​មក សូម​កុំ​រើស​ទី​តំបន់​អី​ណា​គឺ​ត្រូវ​តែ​បង្អុរ​ឲ្យ​គ្រប់​ទីកន្លែង។

អ្នក​ថ្កុំថ្កើន​ទាំង​ឡាយនៅ​ក្នុង​លោក មិន​មែន​សុទ្ធ​តែ​មាន​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ការ​បរិច្ចាគ មាន​ទឹក​ចិត្ត​ប្រោស​ប្រទាន​ដល់​ក្រក្រី​អស់​នោះ​ឡើយ។

វិញ្ញូ​ភាព គឺ មិន​បាន​ជាប់​ស្អិត​នៅ​ក្នុង​ទ្រព្យ​ដែល​ខ្លយន​កំពុង​តែ​មាន​នោះ​ទេ។

មនុស្ស​អ្នក​មាន​ប្រជ្ញាស្មាតី និង មាន​នូវ​សង្គហៈ​ធម៌​ផ្ទុក​នៅ​ក្នុង​ចិត្ត​សន្ដាន គឺ តែង​តែ​ភ្លៀង​មិន​រើស​នូវ​ទិស​តំបន់​ឡើយ។

វីរៈភាព​ដួង​ចិត្ត​នៃ​អ្នក​មាន​គុណធម៌ គឺ​ ច្រើន​តែ​ល្វឹងល្វើយ​ទូទៅ​ដល់​ជន​ច្រើន​គ្នា ដោយ​មិន​មាន​ការ​រើសអើង​អ្វី​បន្តិច​សោះ​ឡើយ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,១២៩ ដង)
ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០២០ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៣៧ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៥៥៩ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿